សេរ៊ីប្រធានាធិបតីម្ចាស់ចិត្ត
ឈុតទី០២ : ស្នេហាអាត្មានិយម
រឿង: បល្ល័ង្កស្នេហ៍ (ភាគ៧៦)ឈូ!
រយៈពេលប្រហែលជាជិត២ម៉ោងទៅហើយដែលភ្លៀងបង្អុរធ្លាក់ចុះមក បានន័យថារាងក្រាស់ដែលនៅខាងក្រៅឯណោះក៏លុតជង្គង់អស់រយៈពេល២ម៉ោងដែរហើយ សភាពទឹកសើមជោគព្រោះតំណក់ទឹកភ្លៀងច្រោះទម្លុះផ្លាស់ប្ដូររូបរាងដីក្រៀមប្រេះក្រហែងនោះឲ្យទៅជាមានភាពសើមបូកផ្សំនឹងល្បាប់ផងដែរ ។
ក្រឡេកមកមើលហូស៊ុកឯណេះវិញ ទោះជាលុតជង្គង់ក្រោមភ្លៀងអស់រយៈពេលដល់ទៅ២ម៉ោងហើយក៏ដោយក៏គេមិនទៅណាដែរ គេនៅតែប្រកាន់ជំហរខ្លួនដដែលថាទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ទោះជាគេត្រូវស្លាប់នៅក្រោមភ្លៀងក៏ដោយក៏គេមិនចាកចេញពីទីនេះដែរ គេនឹងធ្វើគ្រប់យ៉ាងដើម្បីយកកូននឹងប្រពន្ធត្រឡប់ទៅឲ្យខានតែបាន។
ងឺត!
សម្លេងចាប់ហ្វ្រាំងម៉ូតូបន្លឺឡើងក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗហើយក៏គ្មានអ្នកណាឡើយក្រៅពីវត្តមានរបស់ពូក្មួយទាំង២នាក់មកពីជិះម៉ូតូមើលចំការប៉ោមនោះ រ៉ាហ្វែលងាកចោលក្រសែភ្នែកសម្លឹងមើលពីខាងមុខរោងក៏ឃើញថាជាវត្តមានរបស់បុរសម្នាក់តាមគេស្មានមិនខុសគឺគេព្យាយាមមកសុំប្អូនស្រីនាយត្រូវគ្នាជាមិនខាន
រ៉ាហ្វែលដាក់ជន្ទល់ម៉ូតូរួចក៏លើកក្មួយស្រីដែលគេងលង់លក់មកអោបជាប់នឹងស្មា មិនភ្លេចចោលភ្នែកសម្លឹងមើលសភាពពិបាកវេទនារបស់នាយសង្ហាអតីតប្អូនថ្លៃផងតែគេក៏មិនបានខ្វល់ពីគេនោះឡើយ ប្ដូរពីដើរទៅរកគេរ៉ាហ្វែលក៏បីក្មួយចូលទៅក្នុងរួចបិទទ្វារចាក់សោរភ្លាមតែម្ដង។
(វាគួរតែល្មមដល់ពេលដែលឯងភ្លក់រសជាតិម្ដងហើយហូស៊ុកអាល់ម៉ាឌី ឯងក៏ធ្លាប់បណ្ដោយឲ្យប្អូនស្រីយើងសម្រក់ទឹកភ្នែកម្នាក់ឯងក្រោមតំណក់ទឹកភ្លៀងដូចគ្នា...)
ពាក្យទាំងប៉ុន្មាននេះគឺបានត្រឹមពោលក្នុងចិត្តរបស់បុរសជាបងប្រុសដែលរង់ចាំពេលវេលាដែលអាចបំពេញបំណងនឹងសងរាល់គ្រប់យ៉ាងទាំងអស់ទៅកាន់មនុស្សដែលធ្លាប់បានធ្វើបាបមកលើគ្រួសារគេនេះ រាងខ្ពស់បោះជំហាននាំយកក្មួយស្រីឡើងមកកាន់ជាន់បន្ទប់ខាងលើដើម្បីឲ្យនាងបានគេងលើគ្រែ។
ក្រាក!
ទ្វារបន្ទប់បើកស្រាលៗតាមកម្លាំងដៃរ៉ាហ្វែល មុននឹងរូបរាងកាយស្រីតូចជាប្អូនកំពុងដេកស្ដឹងលើគ្រែគេងក្នុងបន្ទប់លោតចូលក្នុងចក្ខុទាំងសងរបស់គេ រ៉ាហ្វែលទម្លាក់ទម្ងន់ស្រាលៗបំផុតព្រោះមិនចង់រំខានដល់ពេលសម្រាករបស់ស្កាលេត ដោយនាយផ្ដេកអែមមីចុះតិចៗឲ្យនាងគេងនៅលើពូកក្បែរម្ដាយ។
"អ្ហឺម"រាងកាយតូចស្ដើងក៏បែរមករកគេនឹងក្មួយ ដៃតូចស្រឡូនក៏លូកក្រសោបទាញកូនស្រីមកអោបក្រសោបជាប់នឹងដៃ រ៉ាហ្វែលក៏ភ្ញាក់មិនមែនព្រោះតែនាងរើបម្រាស់ខ្លួនទេតែដោយសារទឹកថ្លាដែលនៅជាប់ដាមលើថ្ពាល់របស់នាងទៅវិញទេ។
"ខ្ញុំស្អប់លោក"បបូរមាត់តូចក្រពុំបង្ហើបឡើងជាមួយនឹងពាក្យមួយឃ្លាប្រយោគនេះតែមិនមែនតែម្ដងឡើយ គឺស្កាលេតទន្ទេញវាដដែលៗរហូតទាល់តែទឹកភ្នែកនាងហូរជ្រាបមកជាថ្មីទៀត។
រ៉ាហ្វែលដកដង្ហើមធំបន្តិចរួចក៏ដាក់ខ្លួនអង្គុយចុះលើពូកក្បែរអែមមីក៏ដូចជាប្អូនស្រី ដោយលូកអង្អែលក្បាលនាងស្រាលៗហាក់ដូចជាការលួងលោមនាងដោយប្រយោលទោះជានាយបានដឹងថារបស់ដែលអ្នកត្រូវការបំផុតនោះជាអ្វី?
"អូននៅតែគិតដល់គេទៀតមែនទេ?"
"ប្អូនស្រីល្ងង់របស់បង.."រ៉ាហ្វែលក្ដាប់បបូរមាត់ខ្លួនឯងតិចៗ ដៃក៏នៅតែអង្អែលក្បាលនាងស្រាលៗជាប់ទៀត កែវភ្នែកក៏ងាកសម្លឹងមើលទៅខាងក្រៅហាក់ដូចជាកំពុងតែស្លុងគិតដល់អ្វីម៉្យាងចឹង រ៉ាហ្វែលក្រោកឈរមួយអស់កម្ពស់រួចក៏បោះជំហានចាកចេញទៅ ទុកឲ្យ២នាក់ម្ដាយកូននេះលង់លក់ដំណេកជាមួយនឹងគ្នា។រាងកាយមាំទាំដែលកំពុងតែលុតជង្គង់ក៏ប្ដូរពីធម្មតាមកជាញ័រទទ្រើតកាលបើកន្លងទៅ៤ម៉ោងទៅហើយ ភ្លៀងក៏រាំងទៅហើយដែរតែទម្រាំតែមេឃលែងបង្អុរភ្លៀងពេលរាត្រីក៏ឈានចូលមកដល់ល្មម ខ្យល់រំហើយបក់រវិចៗហើរប៉ះរាងកាយមាំទាំរបស់បុរសរឹងមាំដូចជាថ្មរបស់ហូស៊ុកអាល់ម៉ាឌីម្នាក់នេះ បង្កជាអាការៈរងាញាក់មកឲ្យនាយ
ហូស៊ុកលើកដៃម្ខាងមកអោបរាងកាយខ្លួនឯង ដោយដៃម្ខាងទៀតក៏ច្រត់ទប់ដីដើម្បីទប់លំនឹងរាងកាយមិនឲ្យរលំដួលទៅលើដី គេមិនអាចមកចុះចាញ់នាពេលនេះទេ គេក៏មិនបានបន្ទោសអ្នកណាចំពោះរឿងនេះឡើយព្រោះវាជាផលហុចមកពីអំពើដែលគេបានធ្វើទាំងអស់កន្លងមក សមហើយនឹងទទួលបែបនេះ
"អ្ហឹសៗ"ហូស៊ុកគ្រហឹមក្អកខ្លាំងៗ បបូរមាត់ប្រែជាសស្លេកព្រោះតែសភាពចុះខ្សោយរបស់រាងកាយនឹងអាការៈរងាដែលរាងកាយខ្លួនទប់ទល់លែងបាននាពេលនេះ ដៃដែលព្យាយាមទប់ខ្លួនក៏ភ្លាត់នាំរាងកាយនាយឲ្យដួលគ្រេងទៅលើដីមួយទំហឹងលាន់ឌឹប ហូស៊ុកលូកដៃព្យាយាមច្រត់រាងកាយខ្លួនឲ្យក្រោកតែមិនបានការ គេកាន់តែប្រឹង រាងកាយគេក៏កាន់តែចុះខ្សោយពីមួយកម្រិតទៅមួយកម្រិត ត្របកភ្នែកក្រាស់ក៏ទម្លាក់ចុះសន្សឹមៗស្របនឹងភ្នែកបានឃើញច្បាស់ថាមានមនុស្សម្នាក់បោះជំហានចូលមករកគេដោយដៃមានកាន់ឆត្រ័មួយមកជាមួយផងនោះ តែគេក៏គ្មានឱកាសបាននៅសម្លឹងមើលមុខគេច្បាស់ថាមនុស្សម្នាក់នោះជាអ្នកណា ក្រៅពីសម្លេងមួយដែលបន្លឺឡើងមកថា;
"ចំជាល្ងង់មែន អាចង្រៃយ៍"
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត