#បល្ល័ង្កស្នេហ៍
ភាគទី៨១❣️ព្រូស ប្រាវ! លេត...
គ្រាន់តែលឺសម្លេងធ្លាក់របស់ភ្លាម ខួរក្បាលនាយហូស៊ុកហាក់នឹករលឹកឃើញដល់តែមនុស្សម្នាក់តែប៉ុណ្ណោះ កាយមាំប្រញាប់ក្រោកមួយអស់កម្ពស់រួចប្រញាប់រត់ទៅយ៉ាងលឿនសម្ដៅទៅកាន់ផ្ទះបាយខាងក្រោយឯណោះ។ ភ្នែកមុតមាំងាកសម្លឹងមើលមកក៏ឃើញរាងកាយតូចស្រឡូនកំពុងតែអង្គុយផ្ទាល់នឹងឥដ្ឋការ៉ូ ស្របនឹងទឹកដោះគោកំពប់ខ្ចាយពេញលឺឥដ្ឋការ៉ូទាំងអស់ ឃើញបែបនេះហូស៊ុកកាន់ភិតភ័យថែមមួយកម្រិតទៀត ទើបប្រញាប់ចូលទៅរកនាងរួចក៏លើកក្រសោបបីភរិយាឡើងមក ស្កាលេតលូកដៃខ្ទប់ពោះខ្លួនឯងស្រាលៗហាក់ប្រាប់គេថានាងមិនស្រួលចឹង។
"អូនលេត បង..."
"បងថ្លៃ..."រ៉ាហ្វែលចូលមកដល់ខាងក្នុងផ្ទះក៏ភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់លោកស្រីឡេនឌីម្ដងទៅហើយ តែអ្វីដែលធ្វើឲ្យគេកាន់តែភ្ញាក់ផ្អើលនោះគឺទឹកមុខស្លេកស្លាំងរបស់ប្អូនស្រីដែលនៅក្នុងរង្វង់ដៃរបស់ហូស៊ុកឯណោះវិញ នាយប្រញាប់រត់ទៅរកស្កាលេតរួចក៏ប្រញាប់លូកទាញទូរសព្ទ័ឡើងមកនិយាយភ្លាម។
"នាំអូនលេតឡើងទៅខាងលើទៅ បន្តិចទៀតដុកទ័រនឹងមកពិនិត្យមើលនាងហើយ"ហូស៊ុកប្រញាប់ងក់ក្បាលឆ្លើយតប រួចប្រញាប់បីនាងឡើងទៅជាន់ខាងលើយ៉ាងលឿន រ៉ាហ្វែលឯណេះក៏ប្រញាប់ចុចខលទាក់ទងដុកទ័រឲ្យមកពិនិត្យមើលនាងដល់ផ្ទះតែម្ដងព្រោះបើសិនជាចូលទៅក្នុងក្រុងវាមិនងាយស្រួលប៉ុន្មានទេហើយម៉្យាងរ៉ាហ្វែលមិនទុកចិត្តនឹងឲ្យលេតទៅខាងក្រៅទៀតនោះទេ។
ខណៈពេលដែលគេកំពុងតែនិយាយជាមួយដុកទ័រទាំងទឹកមុខព្រួយបារម្ភ ស្ត្រីចំណាស់ដែលអង្គុយនៅលើសាឡុងជិតនោះក៏ប្រញាប់លើកទូរសព្ទ័ឡើងមកចុចខលទៅនរណាម្នាក់។
"អាឡូដុកទ័រសាគិ?កូនរបស់ខ្ញុំមានបញ្ហាជាមួយទាក់ទងនឹងកូនក្នុងផ្ទៃ លោកអាចមកទីនេះបន្តិចបានទេ? លោកអាចមកដោយប្រើឧត្ថម្ភចក្របាន ការចំណាយទាំងអស់ខ្ញុំនឹងចេញ បានល្អណាស់.."លោកស្រីឡេនឌីបញ្ចប់ការសន្យាជាមួយនឹងលោកដុកទ័រម្នាក់ដែលមានឈ្មោះបោះសម្លេងជាងគេនៅតូក្យូ រ៉ាហ្វែលមិនបាននិយាយអីតែក៏ដើរសម្ដៅទៅរកគាត់ទាំងទឹកមុខមាំទាំជាទីបំផុត។
"លោកស្រីចង់បានអីទៀត?"សំណួរកំបុតៗសួរមកកាន់ស្ត្រីចំណាស់ដែលព្យាយាមញញឹមដាក់គេដោយបំណងល្អ មិនថានៅពេលនេះគាត់ព្យាយាមធ្វើល្អមកលើគេនឹងប្អូនស្រីក៏ដោយ តែទង្វើកន្លងដែលគាត់បានធ្វើមកលើគេនឹងគ្រួសារដាវីសទាំងមូលគឺវាលើសលប់ពេកទៅហើយ មិនត្រឹមតែគាត់ទេគឺគ្រួសារអាល់ម៉ាឌីទាំងមូលតែម្ដង ទាំងពាក្យមាក់ងាយ ធ្វើបាបគ្រប់សព្វសារពើដែលធ្វើឲ្យនាយមិនអាចនឹងបើកចិត្តព្រមទទួលគាត់បាន។
"បន្ទាប់ពីលោកស្រីនឹងកូនៗលោកស្រីបំផ្លាញអូនលេតអស់សឹងតែគ្មានសេសសល់អ្វីទៅហើយ ពេលនេះលោកស្រីក៏ចេញមុខមកជួយនាង ព្យាយាមធ្វើល្អដាក់នាងបែបនេះគិតរឺថាខ្ញុំនឹងយល់ព្រមនោះ? លោកស្រីមានល្បិចអីទៀតទៅ?"លោកស្រីឡេនឌីនៅស្ងាត់ស្ងៀមមិនបាននិយាយអ្វីតបតរទាល់តែសោះ គាត់នៅស្ងៀមសម្ងំចាំស្ដាប់អ្វីដែលរ៉ាហ្វែលនិយាយព្រោះវាជាការពិត ទទួលស្គាល់ថាកាលពីមុនគាត់ពិតជាបានធ្វើរឿងទាំងអស់នេះដាក់ស្កាលេតព្រោះតែរឿងយល់ច្រឡំដែលគាត់មាន តែនាងក៏បានយកឈ្នះចិត្តគាត់តាំងពីមុនពេលដែលគាត់បានដឹងការពិតទៅទៀត។
"ខ្ញុំមិនមានអ្វីនិយាយច្រើនទៀតទេ តែសង្ឃឹមថាលោកស្រីនឹងយល់ពីអ្វីដែលខ្ញុំនិយាយ ហើយបើអាច..."
"ចាកចេញពីទីនេះទៅ"រ៉ាហ្វែលបោះពាក្យសម្ដីមួយឃ្លាចុងក្រោយនេះរួចក៏បោះជំហានដើរឡើងទៅខាងលើដើម្បីមើលប្អូនស្រីបាត់ទៅ។
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត