ភាគទី១៩

652 22 0
                                    


"ហ្អាយ៎"ជេនស្រែកលាន់សឹងបែកបន្ទប់ហើយទន្ទ្រាំជើងខ្លាំងៗព្រោះតែខឹងពាក្យសម្ដីព្រមទាំងកាយវិការបញ្ចោះរបស់ស្កាលេត នាងគិតមិនដល់សោះថាស្រីម្នាក់នេះជាមនុស្សដែលពូកែឌឺដងមិនមែនជាមនុស្សស្រីសើកមើកដូចជានាងបានគិតនោះឡើយ រាងកាយតូចស្ដើងនៅក្នុងឈុតក៏ដើរចូលមកកៀកជិតនឹងកូនស្រីវិញរួចប្រលែងលេងជាមួយនឹងកូនធ្វើដូចជាគ្មានរឿងអ្វីកើតឡើងសោះចឹងឯង ជេនក្ដាប់ដៃខ្លួនឯងសឹងតែបាក់ម្រាមអស់ទៅហើយ..
"ហើយនៅឈរធ្វើអីទៀត?មុននេះនាងស្ដាប់មិនយល់ទេមែនទេ?នៅទីនេះមានរៀបចំតែសម្រាប់អូនលេតមួយទេ អ្នកដទៃគ្មានចំណែកនោះឡើយ"ហូស៊ុកនិយាយហាក់ចង់ដេញឲ្យជេនចាកចេញទៅឲ្យផុតៗព្រោះមិនចង់ឲ្យមានរឿងរកាំរកូសទៀត។
"តែជេនជាអ្នកបង្ហាញម៉ូដរបស់ម៉ាក់"
"ល្អណាស់ចឹងអ្នកម៉ាក់ក៏រកគ្រឿងអលង្ការអីឲ្យនាងពាក់ថ្ងៃពិធីទៅព្រោះវាមិនមានអ្វីពាក់ពន្ធ័ជាមួយនឹងខ្ញុំទេ"
"តោះអូន, អែមមីកូន"ហូស៊ុកក៏លូកក្រសោបដៃភរិយានឹងដៃម្ខាងទៀតក៏លើកពរកូនជាប់រួចចាកចេញទៅកាន់បន្ទប់ការិយាល័យនៅក្បែរនេះ ស្កាលេតក៏មិនភ្លេចងាកមកអោនគំនាបទៅម្ដាយក្មេកបន្តិចព្រោះមិនចង់ជាប់ឈ្មោះជាកូនប្រសារចិត្តពាលមិនចេះគោរពម្ដាយក្មេកឡើយតែណ្ហើយ!យ៉ាងណាក៏នាងមិនដែលល្អក្នុងភ្នែកគាត់ស្រាប់ទៅហើយ ពួកគេទាំង៣នាក់ចាកចេញទៅក្រោមក្រសែភ្នែកសម្លឹងរបស់ស្ត្រីចំណាស់ជាម្ដាយក្នុងចិត្តកាន់តែពោរពេញទៅដោយភាពទោមនស្ស ខឹងសម្បារនឹងភាពចង់ឈ្នះកាន់តែខ្លាំងទៀត។
"លោកស្រីម្ចាស់!"
"ចាំមើលទៅមើលថាកូនស៊ុកនឹងកាងការពារនាងនេះដល់ពេលណាទៀត? គង់មានថ្ងៃណាយើងនឹងធ្វើឲ្យកូនស៊ុកស្អប់នាងនេះឲ្យទាល់តែបានចាំតែមើលចុះ ហ៊ឹស"កាន់តែគិតចិត្តគាត់កាន់តែក្ដៅក្រហល់ក្រហាយ បំណងធំដែលគាត់មាននៅពេលនេះគឺកម្ចាត់កូនប្រសារសម្អប់ម្នាក់នេះឲ្យចេញឆ្ងាយពីកូនប្រុសរបស់គាត់តែនៅមិនទាន់មានឱកាសព្រោះគាត់ដឹងថាហូស៊ុកងប់នឹងស្រីម្នាក់នេះខ្លាំងដល់កម្រិតណានោះ...
"នាងចាំតែមើលចុះដាវីសស្កាលេត"
បន្ទាប់ពីលរឈុតនឹងគ្រឿងអលង្ការរួចស្កាលេតនាងក៏ដល់ពេលត្រូវផ្លាស់វាចេញនឹងអាលរួសរ៉ាន់បានត្រឡប់ទៅផ្ទះ កាយតូចស្ដើងឈរបែរខ្នងដាក់កញ្ចក់ ព្យាយាមលូកដៃតូចស្រឡូនទៅទាញរ៉ូតរ៉ូបផ្នែកខាងក្រោយតែវាបែរជាគាំងមិនអាចរ៉ូតមកបានឡើយ នាងនៅតែមិនបោះបង់គឺនាងនៅតែមិនអាចធ្វើបាន។
"ធ្វើយ៉ាងមិចទៅ?ហ៊ឺ"
នៅសុខៗក៏ស្រាប់តែមានម្រាមដៃមួយលូកមកចាប់ទាញរ៉ូតនោះជួសឲ្យនាង ស្កាលេតនាងមិនបានចាប់អារម្មណ៍គិតថាប្រហែលជាបុគ្គលិកឃើញនាងមកម្នាក់ឯងយូរទើបមកតាមនឹងជួយនាងហើយ
"អរគុណណា-ហ្អាយ៎លោក!"ស្កាលេតងាកបែរមកបំណងចង់អរគុណគេតែក៏បញ្ចប់ដោយការកាន់ក្រសោបរ៉ូបឲ្យនៅជាប់ខ្លួនវិញព្រោះតែប្រទះភ្នែកនាងកែវភ្នែកព្រានរបស់ហូស៊ុក ស្វាមីនាងទៅវិញ។
"លោកចូលមកបានយ៉ាងមិច?"
"រ៉ូតវាំងននចូលមក"
"ឆ្កួត! ខ្ញុំថាលោកចូលមកធ្វើអី?នេះខ្ញុំកំពុងតែផ្លាស់រ៉ូបណា"នាងតូចរហ័សស្ដីថាឲ្យទៅគេ ឯដៃក៏កាន់ក្រសោបរ៉ូបនោះកាន់តែអឹបជាប់នឹងខ្លួនសក់វែងក៏ទាញបិតបាំងស្មានាងទាំងអស់មិនឲ្យសូម្បីតែឃើញសាច់ស្មាសខ្ចីដូចជាបណ្ដូលចេករបស់នាង ហូស៊ុកជ្រួញចិញ្ចើមបន្តិចរួចក៏អស់សំណើច មុខសង្ហាលោទៅក្បែរនាង ជិតៗស្កាលេតក៏ព្យាយាមថយចេញជារឿយៗដូចជាខ្លាចគេមកប៉ះពាល់នឹងឃើញខ្លួននាងចឹង។
"ខ្មាសធ្វើអីទៅ? ក្នុងខ្លួនអូនមានកន្លែងណាដែលបងមិនដែលបានឃើញនឹងប៉ះពាល់នោះ?"
"រោគចិត្ត"
"រោគចិត្តយ៉ាងណាក៏នៅតែជាប្ដីអូនដដែលនឹង"
"ចេញទៅ!ខ្ញុំផ្លាស់រ៉ូប"
"ត្រូវការឲ្យប្ដីជួយទេ?អេ.."ហូស៊ុកនិយាយមិនទាន់ទាំងចប់ផងក៏ត្រូវស្កាលេតរុញចេញមកខាងក្រៅវិញហើយទាញវាំងននបិទជិតឈឹង នាយក៏អស់សំណើចជាមួយនឹងនាងរស់នៅជាមួយគ្នារាប់ឆ្នាំទៅហើយតែនាងនៅតែអៀនប្រៀនជាមួយនឹងគេដូចជាកាលពេលទើបប្រលោមស្នេហ៍គ្នាគ្រាដំបូងចឹង ហូស៊ុកងាកសម្លឹងមើលវាំងននបន្តិចរួចក៏សម្រេចចេញទៅចាំនៅខាងក្រៅវិញព្រោះមិនចង់ឲ្យស្កាលេតនាងខូចអារម្មណ៍ជាងនេះ។
តាមផ្លូវចាកចេញពីអាគារក្រុមហ៊ុនឡានទំនើបបើកទៅមុខជារឿយៗក្នុងល្បឿនសមល្មមព្រោះថាចង់ឲ្យកូនស្រីមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើកនេះ ក៏ប៉ុន្តែមិនមែនមានហេតុផលតែប៉ុណ្ណឹងទេ វាមានហេតុផលផ្សេងទៀត...
"លោកសម្លឹងអី?"ស្កាលេតងាកមកចំជាច្រើនលើកដែលហូស៊ុកលួចដៀងសម្លឹងមើលមកនាងទាំងដែលគេកំពុងតែជាប់រវល់បើកបរ ដំបូងនាងគិតថាមិនចង់និយាយទេបណ្ដោយឲ្យវាចប់ៗទៅតែគេក៏គិតតែពីសម្លឹងមិនក្រែងចិត្តនាងសោះ ម៉្លោះហើយទើបនាងសម្រេចចិត្តថាសួរគេតែម្ដង...
"លឺសួរទេ?"
"បងកំពុងតែមើលឲ្យប្រាកដថាលេតរបស់បងពីមុនមកវិញហើយមែនដែរទេ?"ហូស៊ុកពោលសម្ដីស្រាលៗទៅកាន់ភរិយាហើយដៃម្ខាងក៏លូកក្រសោបកាន់ដៃនាង ស្កាលេតធ្មឹងបន្តិចមុននឹងបែរខ្លួនសម្លឹងមើលទៅខាងក្រោយក៏ឃើញថាកូនស្រីកំពុងតែគេងលង់លក់យ៉ាងស្ងប់ស្រួលម្នាក់ឯងនៅបាំងខាងក្រោយនោះ
"កុំទាន់គិតរឿងអែមមីអី យើងនិយាយរឿងយើងសិនទៅ!អូនអាចផ្ដល់ពេលឲ្យបងនិយាយបានទេ?"ហូស៊ុកកាន់ដៃនាងជាប់រួចក៏លើកយកមកផ្អឹបជាប់នឹងមាត់ថើបដៃនាងស្រាលៗ ស្កាលេតក៏គាំងធ្វើអីមិនចេញដែរបានតែលួចដកដៃមកវិញព្រោះខ្លាចមានអ្នកណាជិះមកឃើញពួកគេនោះ...
"បង.."
"ហ៊ើយ! ប៉ា...ម៉ាក់"កំពុងសាសងពាក្យគ្នាហៀបនឹងចូលស៊ងទៅហើយក្មេងតូចដែលគេងលង់លក់នៅបាំងខាងក្រោយក៏បែរជាភ្ញាក់ឡើងហើយរអ៊ូស្រែកហៅរកអាណាព្យាបាលទាំង២នាក់វិញ ស្កាលេតក៏រហ័សងាកទៅរកកូន អែមមីក៏លូកដៃទាំង២មកឲ្យម្ដាយទាញពរយកមកអង្គុយបាំងខាងមុខជាមួយគ្នា អែមមីលូកដៃអោបម្ដាយហើយក៏ផ្ដេកក្បាលលើទ្រូងម្ដាយស្រាលៗទាំងនៅមិនទាន់បាត់ងងុយនៅឡើយផង។
"ជិតដល់នៅប៉ាៗអែមមីចុកគូទណាស់"
"ប្រាប់ឲ្យគេងឲ្យស្រួលមិនស្ដាប់ប៉ាទេ តែដល់ពេលចុកគូទក៏បែរជាមករអ៊ូបែបនេះ ក្បាលខូចណាស់តើយើងនឹង"
"ក្បាលខូចកាត់តាមប៉ាៗនឹង"ហូស៊ុកងាកមកមើលកូន ដៃលូកចង់ក្ដិចកូនតែក៏ត្រូវភរិយាវ៉ៃដៃគេមួយទំហឹង អែមមីក៏លានអណ្ដាតដាក់ប៉ារបស់នាងរួចក៏អោបម្ដាយជាប់មិនលែង ក្នុងឡានលឺតែសម្លេងសើចនឹងប្រឡែងគ្នាជារឿយៗមរហូតទាល់តែដល់សួនកំសាន្ត។
មុននឹងមកដល់សួនកំសាន្តនាងល្អិតអែមមីក៏រំអុកសុំប៉ានាងឲ្យជូនមកមើលសួនផ្កាកូលាបដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាន ស្រីតូចគ្រាន់តែបានមកដល់នាងរត់ស្ររទៅមកមិនឈប់ឡើយ ស្កាលេតក៏កាន់ដៃជាមួយកូនព្រោះខ្លាចបាត់នាង តែក៏ចាប់មិនឈ្នះព្រោះតែស្រីតូចចង់លេងជាមួយផ្កានឹងហ្វូងមេអំបៅនៅទីនោះ ស្កាលេតក៏ឈរអោបដៃសម្លឹងមើលកូនជាមួយនឹងស្នាមញញឹម នាងបិទភ្នែកត្រដាងដៃបន្តិច ច្រមុះស្រូបក្លិនផ្កាក្រអូបឈ្ងុយចូលមកក្នុងច្រមុះ អារម្មណ៍ស្រស់ស្រាយនឹងភ្ញាក់ផ្អើលកើតឡើងដំណាលគ្នាកាលបើមានដៃមាំមួយលូកមកកាន់ក្រសោបដៃនាងជាប់ មុននឹងសម្រឹបជើងដើរមកឈរជាប់នឹងនាង ស្កាលេតងាកមុខទៅក៏ប្រសព្វគ្នានឹងមុខសង្ហារបស់ហូស៊ុក..
"នៅចាំអ្វីដែលបងចង់និយាយជាមួយនឹងអូនទេ?"នាយនិយាយស្របនឹងដៃមាំលើកឡើងស្រាលៗប៉ះទ្រូងផ្នែកខាងឆ្វេងរបស់នាង ស្កាលេតក៏អោនសម្លឹងតាមមើលដៃរបស់គេជារឿយៗទើបងើបមើលមុខគេជាថ្មី...
"បងចង់ដឹងថាត្រង់នេះនៅមានរូបបងទៀតដែរទេ?"

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now