ភាគទី៣៥

607 20 0
                                    

បល្ល័ង្កស្នេហ៍                    
ភាគទី៣៥💔
"លោកនាយក"
"ហៅអ្នកចាត់ចែងឈុតនេះមក ឲ្យឆាប់ឡើង!!!"សម្លេងគំហកទាំងកំហឹងបន្លឺឡើងមក ស្របនឹងរាងកាយសង្ហាដើរចូលមកខាងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយមានភរិយានៅក្រសោបជាប់នឹងដៃបើមើលទៅនាងល្អិតស្កាលេតនោះញ័រខ្លួនចំប្រប់ ដៃតូចស្រឡូនលូកកាន់ក្រសោបដៃរ៉ូបជាប់ព្រោះថាភាពភិតភ័យមិនទាន់បាត់រសាត់ពីខួរក្បាលនាងនៅឡើយទេ នាងគិតមិនចេញនោះទេបើសិនជាពេលនោះហូស៊ុកមកជួយនាងមិនទាន់ទេនោះនឹងមានរឿងអ្វីកើតឡើងខ្លះ
"អ្នកនាងលេតមកតាមពួកខ្ញុំ ខាងនេះចាស៎"
"ខ្ញុំមិចនឹងអាចទុកចិត្តទៅថាពួកនាងនឹងមិនធ្វើឲ្យមានកំហុសសារជាថ្មីម្ដងទៀតនោះ?"
"ហូស៊ុក"ស្កាលេតត្រូវឃាំងឃាត់ជាប់ដោយការកាន់ក្រសោបដៃរបស់គេ គេក្រោកឈរមួយអស់កម្ពស់កាន់អោបស្មានាងជាប់ដោយមិនភ្លេចជួយកាន់ក្រសោបដៃរ៉ូបនាងជាបន្ថែមទៀតឲ្យប្រាកដថានាងនឹងមិនអីរហូតទាល់តែអ្នកចាត់ចែងរៀបចំរ៉ូបមកដល់ព្រមទាំងវត្តមានរបស់ស្រីស្រស់ឡេនណាផងដែរ។
"បងប្រុស!"
"អ្នកណាជាអ្នកចាត់ចែងឈុតរបស់អូនលេត ឆាប់ចេញមុខមកដឹងទេថាការធ្វេសប្រហែសរបស់ពួកនាងវិះតែនឹងធ្វើឲ្យភរិយាខ្ញុំលក់មុខនៅកណ្ដាលជំនុំចំណោមគេទៅហើយ ពួកនាងធ្វើការយ៉ាងមិចនេះ? ខ្ញុំមិនមែនជួលពួកនាងដើម្បីធ្វើការងារខ្វះបច្ចេកទេសបែបនេះឡើយ"
"ស្ងប់អារម្មណ៍សិនទៅបងស៊ុក ពួកនាងក៏មិនបានតាំងចិត្តដែរ!"ស្រីក្រមុំជាប្អូនស្រីប្រញាប់និយាយដោះស្រាយស្ថានការណ៍មុននឹងបោះជំហានចូលមកជិតបងថ្លៃហើយក៏កាន់ស្មានាងជាប់ទាំងទឹកមុខព្រួយបារម្ភ ព្រោះថារឿងនៅលើឆាកមិញនោះនាងក៏បានដឹងលឺនឹងមើលឃើញ នាងដឹងថាលេតមានការតក់ស្លុតខ្លាំងយ៉ាងណានោះ!
"លេតទៅផ្លាស់សម្លៀកបំពាក់សិនទៅ ទុកចិត្តលើឡេនទៅណា"នាងនិយាយជាមួយបងថ្លៃជាមួយនឹងសម្លេងស្រាលហាក់អង្វរករឲ្យស្កាលេតទុកចិត្តនឹងព្រមទៅផ្លាស់ឈុតព្រោះមើលទៅនាងមិនមានភាពជឿជាក់ជាមួយនឹងឈុតដែលនៅលើខ្លួននាពេលនេះឡើយ ម៉្យាងទៀតបើសិនជានៅឃើញសភាពនាងបែបនេះក៏មិនបានហុចផលល្អដល់អារម្មណ៍របស់ហូស៊ុកដែរ ពោលគឺគេកាន់តែឆេះឆួលលើសដើមទៀត ហូស៊ុកងាកសម្លឹងមើលទៅភរិយាបន្តិចរួចក៏ព្រលែងដៃនាងស្រាលៗក្នុងន័យអនុញ្ញាតឲ្យគេនាំនាងចាកចេញទៅ។
"វាអាចជាឧប្បត្តិហេតុក៏ថាបានណាបងស៊ុក"
"បើសិនជាវាជាឧប្បត្តិហេតុនោះ ហេតុអីក៏វាមកដាច់រហែកស្មើគ្នាល្អខ្លាំងម៉្លេះ?"ហូស៊ុកឧទានឡើងមុននឹងលើកដៃជាសញ្ញាឲ្យបុគ្គលិកម្នាក់យកឈុតដែលភរិយាផ្លាស់ចេញនោះយកមក គេកាន់ស្ទាបលើក្រណាត់ដែលដាច់រហែកនោះ ខួរក្បាលព្យាយាមដាក់ដំណោះស្រាយលើវានឹងចាប់គោលដៅឲ្យច្បាស់ថាវាជារឿងចៃដន្យដូចជាឡេនណាបាននិយាយរឺក៏មិនមែន មួយសន្ទុះក្រោយមកវត្តមានរបស់មនុស្សប៉ុន្មាននាក់ក៏ចូលមកតាមក្រោយហើយនោះគឺជាវត្តមានរបស់លោកស្រីឡេនឌី ម្ដាយហូស៊ុកនឹងស្រីជើងល្អដែលតាមតោងទាមគេមិនឈប់ដោយបានលេសថានាងកំពុងពរពោះកូនប្រុសជាសាច់ឈាមត្រកូលអាល់ម៉ាឌី។
"អស់ហើយ!គ្រប់យ៉ាងវាបំផ្លាញអស់ត្រឹមតែមួយប៉ព្រិចភ្នែកដោយសារតែប្រពន្ធសំណព្វរបស់ឯងនោះហើយ"ស្ត្រីចំណាស់ជាម្ដាយដាក់ខ្លួនអង្គុយលើសាឡុងរអ៊ូរទាំមិនឈប់ទាក់ទងនឹងរឿងកម្មវិធីត្រូវកាត់កណ្ដាលទីនឹងត្រូវខាតបង់ប្រាក់រៀបចំមិនស្ទើរនោះឡើយ។
"វាគ្មានបញ្ហាសម្រាប់ខ្ញុំនោះទេ ព្រោះថាមនុស្សជុំវិញខ្លួនខ្ញុំតែងតែសំខាន់ជាងកិត្តិយសនឹងលុយស្រាប់ហើយ"
"ហូស៊ុក!!ឯងព្រហើនជាមួយម៉ាក់មែនទេ?"លោកស្រីឡេនឌីចងចិញ្ចើមខឹងជាមួយនឹងកូនប្រុសទោះជានិយាយមិនបានសម្ដៅលើលោកស្រី តែក្នុងនាមជាអ្នកដែលមានការគិតការយល់ម្នាក់គាត់ក៏ដឹងថាពាក្យទាំងនោះគេមានបំណងចង់និន្ទាឲ្យគាត់...
"ខ្ញុំកំពុងតែដាក់ការសង្ស័យល្មមថាវាអាចនឹងមិនមែនជាឧប្បត្តិហេតុក៏ថាបាន..."នាយសង្ហាពោលប្រយោគពិឃាតចាក់ដោតដល់ជនដែលបានប្រព្រឹត្តនៅក្បែរនោះហាក់មានរអៀសខ្លួនមិនហ៊ានងាកសម្លឹងមើលមកចំគេហើយក៏តែងតែព្យាយាមងាកចេញជារឿយៗ
"បើសិនជាវាមិនមែនជាឧប្បត្តិហេតុ ចឹងមានតែមានអ្នកមានបំណងចង់ធ្វើបាបនាងច្បាស់ណាស់..."សម្លេងគ្រលរធំបន្លឺឡើងមកកាត់ការសន្ទនារបស់គ្រប់គ្នានៅទីនោះ ដំណើរបោះជំហានមួយៗសម្ដៅចូលមកនាំរាងកាយសង្ហាក្នុងឈុតគ្រ័រហ្សេហំហួនបង្ហាញខ្លួនឲ្យគ្រប់គ្នាបានដឹងនឹងស្គាល់ថាគេជាអ្នកណា..
"ឧត្តមសេនីយ៍យ៉ុន?"
"អាចហៅថាយ៉ុនហ្គីក៏បាន"កម្លោះសង្ហាមុខស្រស់ភ្នែកមុតចូលមកតែឯកឯងតែក៏បែរជាធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងបន្ទប់នោះហាក់មានភាពស្ងប់ស្ងាត់មិនចង់សូម្បីតែកម្រើក អ្នកដែលកាន់តែលែងហ៊ានកម្រើកនោះគឺអ្នកដែលដឹងថាខ្លួនឯងបានប្រព្រឹត្តទោសកំហុសហើយក៏បានមកជួបនឹងអ្នកដែលតែងតែបំបែកសំណុំរឿងល្បីបានជាច្រើននៅចំពោះមុខបែបនេះទៀត នាយសង្ហាងាកចោលក្រសែភ្នែកសម្លឹងមើលទៅវត្តមានអ្នកដែលអង្គុយនៅលើសាឡុងក្បែរនឹងលោកស្រីឡេនឌីនោះ មុននឹងងាកហួសសម្លឹងមើលទៅកាំម៉េរ៉ាដែលនៅជាប់នឹងជញ្ជាំងខាងលើ ហូស៊ុកក៏សម្លឹងមើលតាមគេ...
"បើអាចឆែកកាំម៉េរ៉ាសុ-"
"មិនចាំបាច់ទេលោកហូស៊ុក ព្រោះថាជនសង្ស័យវាឆ្លាត វាមិនធ្វើការងារបន្សល់ទុកដានក្នងបរិវេណជាប់ៗនេះទេ"យ៉ុនហ្គីគេចង់សម្ដៅទៅលើកាំម៉េរ៉ាសុវត្ថិភាពក្បែរនោះ ជេនក៏ញញឹមបន្តិចព្រោះគិតថាគ្មានអ្នកណាអាចចាប់នាងបានទេ ព្រោះថាកាំម៉េរ៉ាសុវត្ថិភាពដែលនៅបរិវេណក្បែរនេះគឺត្រូវកាត់ផ្ដាច់សឹងតែទាំងស្រុងទៅហើយ...
"តែខ្ញុំគិតថាកាំម៉េរ៉ានៅខាងមុខអាគារប្រហែលជាមិនអាចកុហកនោះទេថាអ្នកណាជាអ្នកដែលចាកចេញក្រោយគេនៅយប់ម្សិលមិញនេះ..."
"មែនដែរទេអ្នកនាង...ជេន"យ៉ុនហ្គីឧទានហៅឈ្មោះស្រីស្រស់ដែលកំពុងតែអង្គុយមិនស្ងៀម នាងធ្វើបែបនេះកំពុងតែធ្វើឲ្យកម្លោះឆ្លាតវៀងវៃរបស់យើងនេះកាន់តែអាចកត់សម្គាល់បានកាន់តែច្បាស់ថានាងអាចនឹងមានការពាក់ពន្ធ័ជាមួយនឹងរឿងលើកនេះ។
ហ្អាយ៎!!!ចេញទៅ...
កំពុងតែស្ងៀមស្ងាត់សោះក៏ស្រាប់តែសម្លេងស្រែកកងរំពងឡើងមកភ្លាម ហូស៊ុកក៏ស្គាល់ច្បាស់ថាជាសម្លេងរបស់ភរិយាខ្លួនទើបគេរហ័សក្រោកដើរទៅយ៉ាងលឿន។
(ហ៊ឺ! ក្បាលខ្ញុំ..ហ៊ឺ)
(លេត..លេតអូនកើតអីនឹង?)
សម្លេងស្រែកឡើងហាក់ដូចជានាងមានបញ្ហាអ្វីទាក់ទងនឹងក្បាលខ្លួនឯងចឹង លោកស្រីឡេនឌីនឹងអ្នកគ្រប់គ្នាក៏ងាកតាមសម្លឹងមើលទៅទាំងចម្ងល់ ក្នុងចំណោមពួកគេក៏មានអ្នកញញឹមបែបពេញចិត្តកាលបើបានលឺសម្លេងស្រែករបស់នាងតូចស្កាលេតពីខាងក្នុងមក...
(ម្ដងនេះនាងគេមិនផុតនោះទេ យើងនឹងហ៊ានស្បថ)

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now