"ម៉ាក់ៗហ៊ិហ៊ិ"សម្លេងស្រួយបន្លឺចេញពីមាត់ក្មេងស្រីតូចចងសក់ទីងទុយទាំងសងខាងដែលគ្រាន់តែមានគេបើកទ្វារចូលមកនាងក៏រហ័សរត់ស្ររសម្ដៅមករកស្ត្រីជាម្ដាយដែលកំពុងតែអង្គុយផ្អែកខ្នងនឹងគ្រែអ្នកជម្ងឺឯណោះស្កាលេតកាលបើឃើញកូនស្រីរត់ចូលមក នាងក៏ដាក់សៀវភៅដែលនាងកំពុងអានទៅលើតុត្រដាងដៃធំចាំអោបកូនស្រីនឹងដៃហើយក៏មិនភ្លេចថើបកូនជាច្រើនខ្សឺតផងដែរ។
"កូនភ័យណាស់ឃើញប៉ាៗបីម៉ាក់ចេញមកហ៊ឹកហ៊ឹក"អែមមីពេបមាត់ខ្លួនឯងតិចៗភ្នែកសម្លឹងចំមុខម្ដាយហាក់ចង់ឲ្យម្ដាយបានឃើញថានាងឈឺចាប់នឹងព្រួយបារម្ភពីម្ដាយប៉ុណ្ណានោះ ស្កាលេតងក់ក្បាលទាំងញញឹមរួចក៏ទាញកូនមកផ្អឹបនឹងដើមទ្រូងជាថ្មី មុននឹងលឺសម្រឹបជើងអ្នកឯទៀតដើរចូលមកព្រមទាំងសម្លឹងមើលនាងនឹងកូនទាំងទឹកមុខញញឹមស្រស់ស្រាយ។
"បងជុន បងហ្វី"
"មិនអីទេនៅទីនោះហើយ អោបកូនឲ្យជាប់ទៅលេត"ជូហ្វីនិយាយហាមឃាត់ព្រោះស្កាលេតនាងរកប្រលែងកូនពីការអោបហើយចុះទៅរកនាងនឹងណាមជុន ជូហ្វីក៏ចូលមកដំណាលនឹងស្វាមីរួចក៏អង្គុយចុះនៅលើសាឡុងក្បែរនោះ អែមមីក៏ងាកសម្លឹងមើលទៅជូហ្វីជាប់រួចក៏ញញឹមគួរឲ្យស្រឡាញ់ដាក់នាងផង។
"និយាយចឹងកូនមកទីនេះជាមួយអ្នកណាទៅ?ក្រែងប៉ាទៅធ្វើការមិនចឹងហ្អេស៎?"ស្កាលេតទើបតែចាប់អារម្មណ៍គិតថាកូនស្រីនាងអាចមកបានយ៉ាងមិចទៅ បើហូស៊ុកប្រាប់ច្បាស់ណាស់ថាថ្ងៃនេះគេមានការងារត្រូវធ្វើច្រើនណាស់
"ចៃដន្យអីបងត្រូវទៅតាមផ្លូវវីឡានោះទើបបងឈានចូលទៅរកលេតតែពេលទៅដល់អែមមីក៏ប្រាប់បងថាលេតនៅឯមន្ទីរពេទ្យទើបបងនឹងហ្វីឲ្យនាងជូនមកតែម្ដង"ស្កាលេតងក់ក្បាលតិចៗទទួលដឹងពីរឿងរ៉ាវដែលណាមជុនបាននិយាយតែនាងក៏មិនអាចនិយាយអ្វីច្រើនជាងនេះឡើយបានតែអង្គុយធ្មឹងលើកដៃកាន់សក់កូនរវិញតិចៗ
"លេតយ៉ាងមិចទៅហើយក្នុងខ្លួន?"ដោយសារតែស្ងាត់ពេកទើបជូហ្វីជាអ្នកចាប់ផ្ដើមនិយាយមុន ស្កាលេតនាងក៏បង្ហាញទឹកមុខក្រៀមដាក់ជូហ្វីបន្តិចរួចក៏លូកដៃទៅបន្ថយការហូរស្រក់របស់សឺរ៉ូមបន្តិចរួចនាងក៏ព្រលែងខ្យល់ដង្ហើមតានតឹងចេញមក
"ខ្ញុំនៅតែមានអារម្មណ៍រអើៗចង់ក្អួតនៅឡើយទេបងហ្វី ក៏ប៉ុន្តែវានៅគ្រាន់បើជាងប៉ុន្មានថ្ងៃមុនដែរ"ស្កាលេតរៀបរាប់ពីអាការៈធ្វើទុក្ខក្នុងខ្លួនប្រាប់ទៅបងៗទាំង២ជារឿយៗចំណែកឯកូនស្រីរបស់នាងក៏ទម្លាក់ខ្លួនលើពូករួចកើយភ្លៅម្ដាយ សម្លឹងមើលម្ដាយជារឿយៗដែរ
"បងតែងដាស់តឿនហូស៊ុកជាច្រើនលើកច្រើនសារហើយតែមើលទៅគេដូចជាមិនបានយកចិត្តទុកដាក់នឹងអ្វីដែលបងចង់ប្រាប់ទាល់តែសោះ ពេលនេះឃើញទេ?"ណាមជុនក៏កើតមានការឃ្នើសចិត្តនឹងអាកប្បកិរិយាក្រអើតក្រទមនឹងភាពមានៈផ្ដាច់ការរបស់មិត្តសម្លាញ់ខ្លួនជាខ្លាំងបើសិនជាគេមិនរឹងទទឹងពេលនេះស្កាលេតនាងក៏មិនពិបាកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ។
"ហូស៊ុកផ្លាស់ប្ដូរច្រើនណាស់រឺមួយក៏វាមានអ្នកណាផ្សេងទៅអូនលេត? អូនមានសម្គាល់មើលដែរទេ?"សំណួរទាំងប៉ុន្មានដែលណាមជុនសាកសួរមកនាងធ្វើឲ្យស្រីតូចយើងគាំងអណ្ដាតនិយាយលែងចង់ចេញ នាងមានចម្លើយសម្រាប់ឆ្លើយតបទៅកាន់សំណួរនោះទាំងអស់តែនាងបែរជាមិនអាចហាស្ដីនិយាយបានព្រោះតែគេអាចនឹងគិតថានាងជាភរិយាដែលគ្មានបានការ គ្មានភាពសំខាន់ទើបបានជាប្ដីអាចទៅមានស្រីក្រៅបែបនេះ!!
"ខ្ញុំមិនគិតថាចឹងទេបងជុន"ស្កាលេតរហ័សតបទៅណាមជុនវិញ រួចក៏បញ្ចេញស្នាមញញឹមទៅកាន់គេដើម្បីកុំឲ្យណាមជុននឹងជូហ្វីដាក់មន្ទិលសង្ស័យទៅលើនាងក៏ដូចជាស្វាមីនាង...
៚ក្រុមហ៊ុនអាល់ម៉ាឌី៚
"ឯងឆ្កួតហើយមែនទេប្រុសស៊ុក?"សម្លេងធំរបស់ស្ត្រីចំណាស់ម្នាក់បន្លឺឡើងកណ្ដាលការិយាល័យអគ្គនាយកកាលបើគ្រាន់តែបានដឹងលឺពីសំណើរដែលកូនប្រុសបាននិយាយ។
"ឯងចង់ឲ្យក្រុមហ៊ុនយើងដាំក្បាលចុះព្រោះតែភាពចង់បានរបស់ឯងនឹងមែនទេ? ប្រពន្ធឯងក្រៅពីដាំបាយ លាងចានធ្វើការងារផ្ទះបាយហើយវាចេះស្អីខ្លះទៀត?"
"ល្មមៗបានហើយម៉ាក់ ត្បិតថាម៉ាក់មិនចូលចិត្តអូនលេតមែនតែខ្ញុំក៏មិនពេញចិត្តឲ្យម៉ាក់មកនិយាយបែបនេះដាក់ភរិយាខ្ញុំបែបនេះដែរ ការដើរបង្ហាញគ្រឿងអលង្ការលើកនេះជាការរៀបចំរបស់ខ្ញុំចឹងហើយខ្ញុំចង់ជ្រើសអ្នកណាជាអ្នកដើរបង្ហាញវាជារឿងរបស់ខ្ញុំ"
"ហូស៊ុកអាល់ម៉ាឌី"លោកស្រីឡេនឌីក្រោកឈរឡើងស្រែកមួយអស់សម្លេងតែកូនប្រុសចិត្តធំរបស់គាត់ក៏ដើរចេញទៅដោយមិនបានតបតរអ្វីសោះ បែបនេះកាន់តែធ្វើឲ្យគាត់ខឹងសម្បារនឹងនាយហើយក៏កាន់តែគិតថាលេតជាដើមហេតុធ្វើឲ្យកូនប្រុសគាត់ឈ្លោះគ្នា។
"ពិសារតែក្រូចឆ្មាសិនទៅលោកស្រីម្ចាស់ ក្រែងអាចធ្វើឲ្យលោកស្រីមានអារម្មណ៍ល្អនឹងនឹកឃើញរឿងដែលអ្នកស្រីចង់ធ្វើ"ស្រីស្រស់ជាលេខាផ្ទាល់របស់កូនប្រុសគាត់ក៏បានលើកពែងតែមកជូនគាត់រួចក៏បង្ហាញកាយវិការរឹកពារអោនលំទោនមកកាន់គាត់ធ្វើឲ្យគាត់មិនចាប់អារម្មណ៍មិនបាន..
"នាងមែនទេដែលឈ្មោះជេននោះ?ស្រស់ស្អាតគ្រាន់បើតែហេតុអីបានជាកូនប្រុសខ្ញុំទៅមើលឃើញនាងបញ្ញើក្អែកនោះ?"លោកស្រីឡេនឌីងាកសម្លឹងមើលទៅជេនរួចក៏ស្រាប់តែមានគំនិតមួយលោតឡើងក្នុងខួរក្បាលគាត់ ស្នាមញញឹមគាត់ក៏ញ៉ោចឡើងមកតិចៗ។
"កម្មវិធីនេះមានតួឯកតែមួយ ចុះបើសិនជាតួឯកនោះជាប់ឈ្មោះជាជនក្លែងបន្លំវិញ ចង់ដឹងណាស់ថានាងក្មេងនោះវានឹងធ្វើមុខបែបមិចទៅ ហ៊ឹសៗ"
៚ត្រឡប់មកមន្ទីរពេទ្យ៚
តុកៗ
ទ្វារបន្ទប់VIPដែលស្កាលេតសម្រាកក៏បើកឡើងបង្ហាញរាងកាយមាំខ្ពស់ចូលមកជាមួយនឹងបាច់ផ្កាពណ៌ស្វាយមកជាមួយក្នុងដៃ កែវភ្នែកក៏ងាកទៅចំរាងកាយតូចកំពុងតែអោបលាគ្នាជាមួយនឹងសម្លាញ់របស់គេនឹងភរិយា ហើយម្នាក់នោះគ្មានអ្នកណាឡើយក្រៅពីណាមជុន។
"មកដល់ល្មម"ណាមជុនលាន់មាត់បន្តិចកាលបើក្រឡេកឃើញវត្តមានរបស់ហូស៊ុកចូលមក គ្រប់គ្នាក៏នាំគ្នាងាកទៅមើលសូម្បីតែស្កាលេត ហូស៊ុកដើរចូលមកយ៉ាងលឿនរួចក៏ទម្លាក់ខ្លួនអង្គុយចុះក្បែរភរិយារួចកាន់ចង្កេះនាងជាប់..
"កូនទៅផ្ទះបាត់ហើយ គេថាគេងងុយ"គ្រាន់តែហូស៊ុកអង្គុយក្បែរនាងភ្លាម ស្កាលេតក៏ប្រញាប់និយាយប្រធានបទផ្សេងខុសពីអ្វីដែលហូស៊ុកចង់បាន ណាមជុននឹងជូហ្វីក៏សម្លឹងមើល២នាក់ប្ដីប្រពន្ធនោះរួចក្រវីក្បាលតិចៗ
"ចឹងបងនឹងអូនហ្វីគិតទៅសិនហើយ លេតសម្រាកឲ្យបានច្រើនបើសិនជាមានបញ្ហាអីអាចប្រាប់បងបាន"
"យើងអាចមើលថែភរិយាបានហើយ អរគុណទឹកចិត្តឯង"ហូស៊ុកក៏ស៊កពាក្យទៅណាមជុន ពួកគេក៏ងាកមើលមុខគ្នាបន្តកចរួចជូហ្វីក៏ក្រៀកនាំស្វាមីចេញទៅ ហូស៊ុកតាមមើលពួកគេទាល់តែចេញទៅផុត ស្កាលេតក៏បេះដៃគេចេញហៀបនឹងដាក់ខ្លួនគេងតែក៏ត្រូវបាតដៃក្រាសស៊កអោបចង្កេះនាងជាប់ពីក្រោយ រឹបសឹងតែបែកពោះ
"លែងមើស៎ លោកចង់ធ្វើស្អី?"
"ហេតុអី? អោបបងប្រុសបាន ហេតុអីក៏ប្ដីអោបមិនបាន?"១៥០ស៊ែចាស៎
VOUS LISEZ
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត