បល្ល័ងស្នេហ៍
#ភាគទី៩៣សភាពស្ងាត់ជ្រងំទាំងដែលនៅទីនោះមានវត្តមានសមាជិកគ្រួសារជាច្រើននាក់នៅជួបជុំគ្នានៅឡើយ។ កែវភ្នែកមុតបុរសដែលមានឈ្មោះថាជាកូនប្រុសច្បងត្រកូលអាល់ម៉ាឌីងាកសម្លឹងមើលទៅវត្តមានមនុស្ស២នាក់ដែលនាយមិនដែលគិតស្មានសោះថាពួកគេនឹងមានមុខឈានជើងមកដល់ទីនេះ។
" លោកញ៊ាំរបស់ខ្លួនឯងទៅ! ខ្ញុំអាចញ៊ាំខ្លួនឯងបាន " ដោយសារតែហូស៊ុកនៅអង្គុយសម្លឹងើមើលម្ដាយនឹងប្អូនស្រីមិនឈប់ទើបនាងសម្រេចចិត្តប្រាប់គេដោយព្យាយាមលូកដៃទាញយកស្លាបព្រាពីដៃគេមក តែហូស៊ុកមិនយល់ព្រមថែមទាំងទាញនាងមកអោបកៀកជាប់នឹងខ្លួន គេមិនអាចឲ្យអ្នកណាមកធ្វើបាបរឺក៏មើលងាយភរិយារបស់គេទៀតនោះទេ ជាពិសេសគឺប្អូនស្រីក្រៅសាច់ឈាមម្នាក់នោះឯង។
" សុំទោស..សុំទោសបើឡេនមករំខានបងស៊ុកថ្ងៃនេះ "
" ចឹងឯងមកធ្វើអីទៅ? ឯងមានល្បិចអីទៀតហើយឡេនណា? "
" ហូស៊ុកកុំនិយាយដាក់ប្អូនបែបនេះ! " លោកស្រីឡេនឌីប្រញាប់ឃាត់ឃាំងកូនប្រុសភ្លាមកាលបើគេព្យាយាមតម្លើងសម្លេងដាក់ឡេនណាជាហេតុធ្វើឲ្យនាងខ្លាចរហូតដល់ត្រសុលខ្លួនចូលអោបខ្លួនម្ដាយទាំងពេបយំ គ្រាន់តែសម្ដីនិយាយប៉ុណ្ណឹងនាងក៏យំទៅហើយ ឯណាឡេនណាមនុស្សស្រីឃោឃៅកាលពីមុននោះ?
" ម៉ាក់..ម៉ាក់បងស៊ុក អ្ហឺ "
"មិនអីទេកូន! បងប្រុសកូននិយាយលេងទេតើ " ឡេនណាក៏ពេបយំអោបម្ដាយ សម្រក់ទឹកភ្នែកច្រោកៗដូចកូនក្មេងបៀមដៃ ឯលោកស្រីឡេនឌីឯណោះក៏លួងលោមនាងដោយការអោបថើប អង្អែលខ្នងនាងដូចនាងជាកូនក្មេងចឹងដែរ។ សភាពទ្រុឌទ្រោមរបស់ឡេនណាហាក់ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមិនជឿជាក់ នោះគឺបងប្រុសនាង ហូស៊ុក។
" ឯងចង់សម្ដែងដល់ណាទៀតទៅឡេន? ឯងចង់បំបែកបំបាក់អ្នកដទៃដល់ណាទៀតទៅឡេន? "
" អ្ហឹកៗអត់ទេ! ឡេនមិនដែលមានបំណងចឹងទេ អ្ហឹកៗឡេនខុសហើយ ឡេនសុំទោសអ្ហឹកៗ ឡេនខុសហើយ! ឡេន អ្ហឹកៗ " នាងមិននិយាយតែមាត់ ដៃទាំងទ្វេរលើកត្រដុសសំពះសុំទោសបងប្រុសភ្លាម ស្របទឹកភ្នែកហូរសស្រាក់។ សភាពការណ៍ដុនដាបបែបនេះក៏រុញច្រានឲ្យស្កាលេតមិនអាចនៅទ្រាំមើលបន្តបាន ទើបនាងប្រញាប់ក្រោកឈរឡើងមួយអស់កម្ពស់រួចចាកចេញទៅដោយមិនមាននិយាយជាមួយនរណាសូម្បីតែមួយម៉ាត់។
" លេត! លេតឈប់សិន " ហូស៊ុកប្រញាប់ក្រោកចេញពីតុអាហារម្នាក់ទៀត ដោយប្រញាប់តាមឲ្យទាន់ស្កាលេតមិនដឹងថានាងទើសទាល់ចិត្តយ៉ាងណាពេលឃើញវត្តមានរបស់ឡេនណាដំបូង។
" ខ្ញុំគិតថាអ្នកមីងគួរតែត្រឡប់ទៅវិញទៅ! អ្នកមីងក៏ឃើញថាសភាពការណ៍បែបណានោះ " ណាមជុនទទួលតួនាទីនិយាយជំនួសឲ្យមិត្តសម្លាញ់ដែលទើបនឹងចាកចេញទៅ លោកស្រីឡេនឌីទម្លាក់ទឹកមុខចុះបន្តិច ដំបូងគិតថាចង់មកចំណាយពេលនៅទីនេះព្រោះថាស្អែកដល់ថ្ងៃកំណើតរបស់ចៅស្រីហើយ វាក៏ជាខួបលើកទី១នឹងជាលើកចុងក្រោយដែលលោកស្រីមានឱកាសបានចូលរួម ព្រោះចប់ពីនេះទៅគាត់ត្រូវត្រឡប់ទៅរស់នៅបរទេសនឹងរកពេទ្យល្អៗមកព្យាបាលជម្ងឺផ្លូវចិត្តឲ្យឡេនណាដែរ ព្រោះអាការៈនាងកាន់តែធ្ងន់ធ្ងរទៅហើយដូចដែលបានឃើញពេលនេះ។
" អាចថាស្កាលេតនាងនៅមិនទាន់អាចទទួលយកវាបាន ជាពិសេសនោះគឺហូស៊ុកនេះឯង! "
" មីងយល់ណាប្រុសជុន មីងយល់ " លោកស្រីឡេនឌីញញឹមស្ងួតតបទៅនាយសង្ហាដែលអង្គុយជ្រុងម្ខាងតុនោះ បណ្ដាលឲ្យគេងក់ក្បាលតប រីករាយដែលអ្វីដែលគេនិយាយអាចបញ្ជាក់ប្រាប់គាត់បានដោយមិនបាច់ចាំរៀបរាប់ក្បោះក្បាយ។ លោកស្រីឡេនឌីក្រោកឈរមួយអស់កម្ពស់ ដៃជ្រីវជ្រួញលើកឡើងជូតទឹកភ្នែកខ្លួនដែលជ្រាបតិចៗតាមកន្ទុយភ្នែក មុននឹងលូកទាញក្រសោបកូនស្រីឡើងទាំងដែលនាងយំគឃូសមិនឈប់។
ដំណើរបោះជំហានចាកចេញស្រាលៗរបស់លោកស្រីឡេនឌីនឹងឡេនណាស្ថិតនៅក្រោមការសម្លឹងមើលរបស់អ្នកគ្រប់គ្នាដែលនៅអង្គុយឯតុអាហារ ជូហ្វីក៏បានតែព្រលែងខ្យល់ដង្ហើមធំ នាងល្អិតអែមមីឯណោះក៏ហាក់ចុកអួលទ្រូងបន្តិចកាលបើឃើញសភាពទន់ខ្សោយរបស់ស្ត្រីចំណាស់ជាយាយ។
" អែមមី..អេ! " ជូហ្វីរកនិយាយឃាត់ក្មួយតែណាមជុនក៏ឃាត់នាងរួចក្រវីក្បាលប្រាប់មិនឲ្យនាងទៅឃាត់ ព្រោះគេក៏ចង់ដឹងដែរថានាងល្អិតអែមមីនោះនឹងធ្វើអ្វីបន្តទៀត។
" បងស៊ុកនឹងបងថ្លៃ អ្ហឹកៗ បងស៊ុកនឹងបងថ្លៃលែងចង់ជួបមុខរបស់ឡេនទៀតហើយមែនទេម៉ាក់ អ្ហឹកៗ " ឡេនណាយំគឃូស ភ្នែកទាំងសងខាងក៏ហើមស្ពុល នាងទប់ទឹកភ្នែកខ្លួនឯងមិនបានសោះឡើយ បំណងគិតថាគ្រប់យ៉ាងនឹងល្អតែវាខុសពីការគិតទាំងអស់តែម្ដង គ្មានអ្នកណាព្រមទទួលយកវត្តមាននាងទេ!
" មិនអីទេកូន! បងប្រុសគ្រាន់តែខឹង..គេ..."
" ម៉ាក់យាយ! " សម្លេងតូចស្រាលបន្លឺឡើងកាត់ការសន្ទនាគ្នារវាងលោកស្រីឡេនឌីនឹងកូនស្រីភ្លាម ស្ត្រីចំណាស់ប្រញាប់ងាកក្រសែភ្នែកសម្លឹងមើលទៅវត្តមានក្មេងមាឌល្អិតនៅខាងក្រោយខ្នង។
" អែមមី! អែមមីចៅយាយ " នាងល្អិតងើបសម្លឹងមើលមកគាត់មុននឹងហុចក្រដាសមួយឲ្យគាត់ លោកស្រីកម្សួលក្នុងទ្រូងបាត់ទៅហើយទាំងដែលគាត់មិនទាន់បានបើមើលអ្វីនៅក្នុងក្រដាសនោះផង។
" ចៅស្រី "
" លឺម៉ាក់យាយនិយាយថានឹងត្រូវទៅបរទេសវិញ, ចឹងម៉ាក់យាយអាចនៅធ្វើពិធីខ្ញុំមួយឆ្នាំក៏បានដែរណ៎ " នាងល្អិតអែមមីនិយាយទាំងសម្លេងរអាក់រអួលព្រោះនាងមិនច្បាស់ថានាងធ្វើត្រូវរឺមួយក៏អត់ទេ។
"បើម៉ាក់យាយមិនចង់ក៏មិនអីដែរ ហ៊ិ "
" អត់ទេអែមមី! យាយ..យាយសប្បាយចិត្តណាស់ អ្ហឹក " លោកស្រីឡេនឌីនិយាយឡើងទាំងសប្បាយចិត្ត ទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ព្រោះតែអារម្មណ៍រំភើបរីករាយ វាជាឱកាសសម្រាបគាត់ហើយមែនទេ?
មិនបង្អង់លោកស្រីឡេនឌីក៏លើកពរចៅស្រីឡើងទាំងសប្បាយចិត្ត មិនខ្វល់ថាជើង ចង្កេះគាត់ត្រូវឈឺឡើយព្រោះថាភាពចុកចាប់វាបានលុបបាត់អស់ហើយកាលបើគាត់មានចៅនៅជិត។ ឡេនណាក៏ឈរញញឹមទាំងទឹកភ្នែក នាងឈានជើងបម្រុងទៅតាមលោកស្រីឡេនឌីតែនាងក៏បែរជាមានអារម្មណ៍ថាខ្លាចអ្វីម៉្យាង ដូចជាមានអារម្មណ៍ថាមិនសាកសមនឹងការចូលទៅ តែក៏មានដៃមាំមួយលូកមកកាន់ក្រសោបដៃនាងស្រាក់ជាប់មិនលែង។
" យូតូ! "
" កុំខ្លាចអី! អ្នកនាង.. " លោកស្រីឡេនឌីងាកសម្លឹងមកមើលពួកគេទាំង២រួចក៏ញញឹម។ មួយរយៈពេលចុងក្រោយនេះយូតូក៏តែងតែចេញចូលមើលនាង គេមិនបានស្អប់ខ្ពើមនាងតែក៏ព្យាយាមនិយាយលួងលោមនាង ពន្យល់នាងរហូតទាល់តែឡេនណាមានភាពក្លាហានមករកហូស៊ុកនឹងស្កាលេតនាថ្ងៃនេះ គេមិនខ្វល់ថានាងឆ្កួតរឺជា ល្អរឺអាក្រក់ ព្រោះមនុស្សបើសិនជាដឹងកំហុសនឹងចេះកែប្រែ ឱកាសតែងតែមានជានិច្ច ។
CZYTASZ
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត