ផ្តើមរឿង

3.8K 135 0
                                    

       ឈុតខ្លីសម្រាប់រដូវកាលទី០២ , រឿង "បល្ល័ង្កស្នេហ៍"ឈុតប្រធានាធិបតីម្ចាស់ចិត្ត...
========================
——————————————-
========================
       សម្លេងទះដៃហ៊ោកញ្ចៀវបន្លឺឡើងពាសពេញបរិវេណសេតវិមានធំស្កឹមស្កៃ គេអាចមើលឃើញស្វាមីភរិយាមួយគូរដែលកំពុងតែឈរអោបកាន់ចង្កេះគ្នាលាដៃបក់រវិចៗមកកាន់បងប្អូនប្រជាជននៅខាងក្រោម នាយសង្ហាប្រធានាធិបតីវ័យក្មេងក៏តែងតែងាកមកថើបថ្ពាល់ស្ត្រីជាFirst ladyជាញឹកញយ សកម្មភាពពួកគេផ្អែមល្ហែមប្រៀបដូចជាដួងកែវទឹកឃ្មុំអញ្ចឹង ទើបបានជាម្នាក់ៗនាំគ្នាលួចមានចិត្តច្រណែននឹងស្នេហាពួកគេទាំង២ លួចប៉ុនប៉ងគិតថាបើសិនជាពួកគេបានគូជីវិតដូចជាស្នេហាប្រធានាធិបតីនឹងfirst ladyមួយគូនេះមិនដឹងជាល្អបែបណា៎ទេ...

     ស្របជាមួយនឹងនោះក៏មានក្រសែភ្នែកថ្លាមួយគូសម្លឹងមើលពីខាងក្នុងឡានមក នៅពេលដែលឡានឈប់ចតមួយសន្ទុះនៅខាងក្រៅសេតវិមាននោះ..

       "បងជុននឹងបងហ្វីមើលទៅមានសុភមង្គលណាស់.."
       "បងហ្វីពិតជានារីសំណាងជាងគេលើលោកនេះហើយដែលបានបុរសដូចជាបងជុនជាគូគ្រង"ពាក្យទាំងអស់នេះមិនបានលេចលឺមកខាងក្រៅឲ្យអ្នកណាលឺនោះឡើយពោលគឺនាងនិយាយតែឯងតិចៗក្នុងចិត្ត ស្របជាមួយនឹងពាក្យពោលសរសើរទ្រូងខាងឆ្វេងនាងក៏បែរជាចុកអួល អារម្មណ៍ខ្សត់ខ្សោយទាំងកម្លាំងទាំងទឹកចិត្តក៏កើតមានភ្លាមៗ នាងកាន់តែមើលទៅពួកគេមានសុភមង្គល នាងកាន់តែគិតថាជីវិតនាងហាក់សោះកក្រោះ..

       "អូនគិតអីលេត?"សម្លេងគ្រលរម៉ាត់ៗបង្ហើរស្រាលពីមាត់នាយសង្ហាដែលអង្គុយគងអន្ទាក់ខ្លាក្បែរនោះ គេអង្គុយវាសដៃទៅមកនៅលើTabletពិនិត្យគ្រឿងពេជ្រដែលទើបតែនឹងនាំចូលមកថ្មីនោះ កែវភ្នែកក៏ងាកមកដៀងមើលភរិយាដែលកំពុងតែសញ្ជឹងសម្លឹងមើលទៅទិដ្ឋភាពខាងក្រៅ..

       "ច្រណែននឹងពួកគេរឺ? នេះបងផ្ដល់ក្ដីសុខឲ្យអូនប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេមែនទេ ដាវីសស្កាលេត?"

       "ក្ដីសុខ? ក្ដីសុខដូចជាចាបជាប់ទ្រុងនេះមែនទេ..អឹស"
       "កុំព្រហើនជាមួយនឹងបង.. អូនក៏ដឹងថាបងអាចធ្វើអីបានខ្លះ? កុំគិតថាមកពីបងស្រឡាញ់ហើយអូនអាចធ្វើអីក៏បានតាមចិត្តនោះ" នាយកាន់ក្រសោបស្មានាងជាប់ ភ្នែកខ្មៅនិលសម្លឹងមើលមកនាង ស្កាលេតក៏វាសដៃគេចេញមុននឹងងាកបែរទៅម្ខាងលែងនិយាយស្ដីអ្វីទាំងអស់..

       "ចេញឡានទៅ.."ហូស៊ុកបញ្ជាឲ្យកូនចៅបើកឡានចាកចេញទៅបាត់ពីខាងមុខរបងសេតវិមាន ស្កាលេតងាកសម្លឹងមើលឃើញស្នាមញញឹមរបស់ជូហ្វីនៅខាងក្នុង នាងក៏ញញឹមតាមតែនាងញញឹមទាំងទឹកភ្នែកហូរស្រក់។

       "ខ្ញុំច្រណែននឹងជីវិតបងស្រីណាស់..."
_______________________

រឿងរដូវកាលទី២ របស់សេរ៊ី « ប្រធានាធិបតីម្ចាស់ចិត្ត» បានមកដល់ហើយ !

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Donde viven las historias. Descúbrelo ahora