បល្ល័ង្កស្នេហ៍ 💔
ភាគទី៦៥
(ស្ងៀមតែមិនល្ងង់ដូចដើម)
"បានហើយដាក់អូនចុះទៅ"សម្លេងតូចបង្អូសត្អូញត្អែរកាលបើនាយបីនាងចូលមកក្នុងកៀកជាប់នឹងគ្រែគេងទៅហើយតែគេនៅបីរាងកាយនាងជាប់ស្អិតមិនព្រមលែងហាក់ខ្លាចបាត់នាងទៅណាចឹង ហូស៊ុកក៏ងក់ក្បាលស្របនឹងនាងរួចដាក់រាងកាយតូចស្ដើងអង្គុយចុះនៅលើគ្រែ គេក៏លើកដៃវែកសក់ស្កាលេតស្រាលៗជាមួយនឹងស្នាមញញឹម...
"ហេតុអីសម្លឹងមើលមកអូនបែបនេះ?"
"មិនដឹងទេ!"ហូស៊ុកមិនឆ្លើយសំណួរនាងគិតតែសម្លឹងមុខនាងមិនឈប់កាន់តែធ្វើឲ្យស្កាលេតនេះឆ្ងល់ទៅទៀត ដៃតូចស្រឡូនលូកចាប់កាន់ករដៃរបស់ហូស៊ុកជាប់ទាញគេឲ្យឡើងអង្គុយកៀកក្បែរនឹងនាងតែគេមិនបានត្រឹមអង្គុយជិតប៉ុណ្ណឹង នាយត្រសុលអោបរាងកាយនាងជាប់ស្របនឹងស្នាមញញឹមញ៉ោចឡើងមក
"មាន១០ឆ្នាំប៉ុន្មានដងទៀតបងអាចអោបអូនបែបនេះរហូត? ក្មេងស្រីតូចដែលបងប៉ងចង់ថ្នាក់ថ្នមតាំងពីក្មេងមកទល់ជិត២០ឆ្នាំទៅហើយបងនៅតែប្រហែសឲ្យអូនរបូតពីដៃ"នៅសុខៗគេបែរជារំលឹកពាក្យទាំងនេះឡើងមកក្នុងបរិយាកាសដែលសប្បាយប្រែក្លាយមកជាស្ងាត់ជ្រងំព្រោះថាពាក្យមួយឃ្លានោះដូចជារំលឹកដល់រឿងកន្លងដែលកើតឡើងមានទាំងភាពសប្បាយរីករាយ ទុក្ខសោកនឹងការព្រាត់ប្រាសគ្នាដោយសារតែអ្នកទី៣
"តែបងចាយពេលអស់១០ឆ្នាំ២ដងទៅហើយហូស៊ុក"ស្កាលេតពោលទាំងទឹកមុខបង្ហាញភាពស្រងូតស្រងាត់ខុសពីធម្មតាឃើញបែបនេះឲ្យហូស៊ុកស្ងប់ស្ងាត់បានយ៉ាងមិចទៅ?
"សន្យាថាអូននៅបន្ត១០ឆ្នាំបន្តៗទៀតជាមួយនឹងបងបានទេលេត? ណា៎"ដៃមាំលូកកាន់ក្រសោបម្រាមដៃតូចស្រឡូនទាំងសងខាងរបស់ប្រពន្ធ ទឹកមុខស្លូតៗហាក់ទាមទារឲ្យនាងសន្យាជាមួយខ្លួនដើម្បីឲ្យបានស្ងប់ចិត្តជាងនេះ ស្កាលេតសម្លឹងមើលមុខគេបបូរមាត់ញ៉ោចស្នាមញញឹមមកស្របនឹងខ្លួនតូចត្រសុលអោបគេភ្លាមដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហូស៊ុកក៏ប្លែកចិត្តតែមិនគិតអ្វីច្រើនក្រៅពីលូកដៃមកអោបតបនាងវិញរួចក៏អស់សំណើច។
ESTÁS LEYENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត