បល្ល័ង្កស្នេហ៍
ភាគ៦៩"មិនពិតទេ!"
"គ្មានពេលច្រើនទេ..លោកឆាប់ប្រាប់មកថាលេតនៅឯណាទៅ? បើសិនជានាងនៅជាមួយឡេនណាច្បាស់ជាវីវរធំជាមិនខានឡើយ"ជេនបន្លឺឡើងមកស្របជាមួយនឹងក្រសែភ្នែកបង្ហាញភាពម៉ត់ហ្មងក្នុងការគិត ហូស៊ុកងាកភ្នែកសម្លឹងមើលទៅម្ខាងរួចក៏ស្រាប់តែបើកភ្នែកធំៗឡើងកាលបើគេដូចជានឹកឃើញអ្វីម៉្យាង"អែមមី! លេតនឹងអែមមី.."
មិនចាំដល់ហូស៊ុកនិយាយចប់ឡើង តៃកុងឡានឯណោះក៏កាច់ចង្កូតយ៉ាងលឿនបើកលឿនស្លេវបោះពួយទៅតាមផ្លូវជាតិធំមួយកន្លែងឯណោះ ហូស៊ុកក្ដោបម្រាមដៃខ្លួនឯងកាលបើនឹកឃើញដល់រឿងគ្រប់យ៉ាងបូកផ្សំនឹងពាក្យសម្ដីដែលស្កាលេតនាងនិយាយពីព្រឹកមិញមកហាក់ដូចជាដាស់តឿនដល់នាយជាមុន ចឹងបានន័យថានាងបានដឹងគ្រប់យ៉ាងមែនទេ?"នេះអូនលេតដឹងបានយ៉ាងមិចទៅ?រឺក៏..."
"ឡេនណាក៏មានរឿងជាប់ពាក់ពន្ធ័នឹងគ្រោះថ្នាក់ចរាចរណ៍របស់គ្រួសារត្រកូលដាវីសដែរ"ពាក្យសម្ដីបង្ហើបចេញពីមាត់របស់នាយកម្លោះឧត្តមសេនីយ៍កាន់តែចាក់ស្រេះដល់ទ្រូងខាងឆ្វេងរបស់ហូស៊ុកថែមមួយកម្រិតទៀត នៅមានរឿងអ្វីទៀតដែលនាងបានលាក់បាំងនោះ?"យើងថាលេតប្រហែលជាមិនអីទេព្រោះយ៉ាងណាក៏នាងមានរ៉ាហ្វែលនៅចាំមើលថែដែរ"ណាមជុនលើកដៃទះស្មាសម្លាញ់ហាក់ប្រាប់ឲ្យគេបានស្ងប់ក្នុងចិត្តត្បិតថាគេក៏មានឈ្មោះថាជាជនរងគ្រោះដូចគ្នាដែរក្នុងរឿងនេះ។
"យើងល្ងង់មកគ្រប់រឿង យើងជឿពាក្យសម្ដីរបស់គេគ្រប់យ៉ាង...នេះដល់ថ្នាក់ថាគេធ្វើបាបមនុស្សជាទីស្រឡាញ់យើងជាច្រើនដងហើយក៏យើងនៅតែមិនដឹងទៀត យើងពិតជាចោរម្សៀតដូចជាឯងនិយាយមិនខុសទេអាជុន ហ៊ឹសៗ"ហូស៊ុកពោលពាក្យតិះដៀលខ្លួនឯងជារឿយៗពិតមែនគេល្ងង់គ្រប់យ៉ាង ងាយឲ្យមនុស្សគ្រប់គ្នាបោកប្រាស់បាន...
"តែថាជេននាងអាចនៅរស់បានយ៉ាងមិចទៅក្រែងនាងបាន..."ណាមជុនក៏ឧទានសួរឡើងកាលបើងាកភ្នែកប៉ះចំក្រសែភ្នែកអស់សង្ឃឹមរបស់នាងបែរសម្លឹងមើលទៅហូស៊ុកមិនឈប់ ហាក់ដូចជាចង់និយាយលួងលោមគេតែនាងក៏គ្មានភាពក្លាហាននឹងធ្វើវាបានតែសម្លឹងមើលគេ...
DU LIEST GERADE
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត