បល្ល័ង្កស្នេហ៍
#ភាគទី៩៦«យកទៅទុកនៅបន្ទប់ខ្ញុំទៅ ហាមឲ្យអ្នកនាងតូចឃើញឲ្យសោះ»
«ចាស៎អ្នកប្រុស»អ្នកបម្រើអោនគំនាបនឹងអ្នកប្រុសម្ចាស់ផ្ទះបន្តិចរួចក៏ប្រញាប់លើកហិបក្រដាសធំនោះឡើងទៅជាន់ខាងលើទាំងមិនបានគិតថាអ្នកណាជាអ្នកផ្ញើមកសោះ។
«បងហ្វែល?បងយ៉ាងមិចនឹង?» ស្កាលេតសង្កេតឃើញបងប្រុសកំពុងតែភ្លឹកតាមសម្លឹងមើលហិបក្រដាសនោះមិនដាក់ភ្នែកសោះទើបនាងអង្រួនដៃហៅនាយឲ្យជាច្រើនលើកច្រើនសារ អ្នកគ្រប់គ្នាក៏សម្លឹងមើលមករ៉ាហ្វែលមិនដាក់ភ្នែកដូចគ្នា ប្រហែលជាមួយសន្ទុះធំទើបនាយភ្ញាក់ពីការគិតរួចងាកមកមើលប្អូនស្រីទាំងមុខមីងម៊ាំង។
«មានរឿងអី?ហេតុអីក៏គ្រប់គ្នាមើលមកខ្ញុំបែបនេះ?»រ៉ាហ្វែលជាអ្នកចោទសួរបកមកវិញក៏ព្រោះតែគេងាកភ្នែកមួយខ្វាច់អម្បាញ់មិញទាំងណាមជុន ជូហ្វី ហូស៊ុក គ្រប់គ្នាសម្លឹងមើលមកគេទាំងអស់ធ្វើដូចជាបានឃើញខ្មោចចឹង ស្កាលេតមិនបាននិយាយអីច្រើនក៏លូកដៃកៀកស្មាបងប្រុសរួចក៏នាំគេចូលទៅកាន់បន្ទប់ទទួលភ្ញៀវបាត់ ទុកឲ្យ៣នាក់ទៀតឈរសម្លឹងមុខគ្នានៅផ្ទះបាយ។
«ឯងទៅតាមលេតនឹងអាហ្វែលចុះ! ខាងនេះទុកឲ្យយើងនឹងអូនហ្វីជាអ្នកចាត់ចែងចុះ»ណាមជុនចេញមុខធានាលើការធ្វើម្ហូបអាហារទាំងអស់នោះ ហូស៊ុកងក់ក្បាលស្រាលៗមុននឹងបោះជំហានហៀបដើរចេញ បានតែប៉ុន្មានជំហានគេក៏បែរជាឈប់វិញហាក់ទច់ដំណើរនឹងអ្វីម៉្យាង។ ណាមជុនមិនបានខ្វល់គេនឹងភរិយានាំគ្នារៀបចំអាហារបន្តទៀត ហូស៊ុកងាកបែរទៅម្ខាងរួចក៏លូកដៃយកប្រអប់ម្ខាងពីហោប៉ៅមក ពន្លឺភ្លឺព្រាកៗចាំងបញ្ចេញពន្លឺពីត្បូងទទឹមដែលដាំជាប់នឹងចិញ្ចៀនមួយវង់ដែលស្រស់ស្អាតក្នុងប្រអប់នោះ ហូស៊ុកសម្លឹងមើលវាមិនដាក់ភ្នែកទាល់តែសោះហាក់ដូចជាគេមានគម្រោងអ្វីម៉្យាងជាមួយនឹងចិញ្ចៀននោះ។
«នែ!មិនទៅព្រោះចង់នៅជួយចិតបន្លែមែនទេ?មោះ...»កំពុងតែស្លុងអារម្មណ៍ ណាមជុនស្រែកកាត់អស់រលីង ហូស៊ុកប្រញាប់បិទប្រអប់ទម្លាក់វាចូលហោប៉ៅខោវិញ មិនភ្លេចទាំងងាកសម្លឹងមើលទៅសម្លាញ់ជាមុនរួចទើបដើរចេញ។
«ចំជាយ៉ាប់មែនមិត្តយើងម្នាក់នេះ!» គ្រាដែលហូស៊ុកចេញទៅបាត់នោះណាមជុនក៏ឈ្លៀតរអ៊ូបន្តិចដែរ ជូហ្វីឯណោះក៏ងាកសម្លឹងមើលមកគេរួចក្រវីក្បាលតិចៗ ដៃរលាស់បន្លែរួចស្រង់វាពីទឹកមកនឹងអាលបានចិតបន្តទៀត។
«បងក៏យ៉ាប់ដែរជុន»
«អូនសម្លាញ់!!មានរឿងមិនដែលនៅខាងប្ដីម្ដងសោះ»ណាមជុនចូលមកជិតនាងរួចលូកដៃអោបចង្កេះនាងពីក្រោយ ទម្លាក់ចង្ការលើស្មានាង លួចឆ្មក់ថើបបបូរមាត់នាងផងដែរ ពួកគេទាំង២នាក់ក៏ធ្វើអាហារជាមួយគ្នាបន្តទៀត ធ្វើឲ្យបរិយាកាសក្នុងផ្ទះបាយពោរពេញទៅដោយសម្លេងសើចមិនដាច់។បន្ទប់ទទួលភ្ញៀវ!
ស្កាលេតនាំរ៉ាហ្វែលមកដល់ក៏ទាញបងប្រុសឲ្យអង្គុយចុះលើសាឡុងក្បែរខ្លួន ដៃតូចស្រវាចាប់ទាញកន្សែងចាក់មួយពីកន្ត្រកចាក់របស់នាងមកមុននឹងបង្ហាញឲ្យបងប្រុសមើល។ រ៉ាហ្វែលឃើញប្អូនស្រីធ្វើវាដោយក្ដីស្រឡាញ់នឹងស្នាមញញឹមពេញទី គេក៏សប្បាយចិត្តដូចគ្នាដែរ នាយលូកដៃអង្អែលក្បាលប្អូនស្រីស្រាលៗទាញកន្សែងនោះមកពិនិត្យមើលមិនឈប់ចង់ឃើញឲ្យច្បាស់ថាប្អូនស្រីធ្វើបានល្អដល់កម្រិតល្អ អាចនិយាយបានថាវិជ្ជាដេរប៉ាក់មិនមែននជាចំណូលចិត្តរបស់នាងទេតាំងពីដើមមកតែនាងកែប្រែ ចង់ចេះចង់ដឹងតាំងពីនាងមានគ្រួសារមក នាងផ្លាស់ប្ដូរច្រើនខ្លាំងដល់ថ្នាក់គេជាបងប្រុសពេលខ្លះនឹកស្មានមិនដល់ដូចគ្នា។
«លេតដឹងទេ?»ស្របពេលដែលនាយកំពុងអង្អែលក្បាលនាង គេក៏ពោលឃ្លាប្រយោគមួយដាស់ឲ្យនាងងាកមកចាប់អារម្មណ៍នឹងអ្វីដែលគេហៀបនឹងនិយាយវិញ។
«ប៉ាម៉ាក់គាត់ប្រហែលជាសប្បាយចិត្តណាស់ បើពួកគាត់ដឹងថានាងច្រម៉ក់លេតនៀក៎ចេះគ្រប់ការងារទាំងអស់ លែងជាក្មេងកម្ចិលដែលមួយថ្ងៃៗគិតតែពីលេងទៀតហើយ!»
«បងហ្វែល»ស្កាលេតឧទានហៅបងប្រុសដោយសម្លេងអួលៗញ័រអស់មួយតួខ្លួន ទឹកភ្នែកដែលមិនបានព្រៀងទុកក៏ហូរស្រក់កាត់ផែនថ្ពាល់នាង រំលឹកដល់ប៉ាម៉ាក់ភ្លាមភាពនឹករលឹកក៏កាន់តែពុះកញ្ជ្រោលខ្លាំងក្លាក្នុងចិត្តនាង រយៈពេលប៉ុន្មានឆ្នាំហើយដែលនាងបាត់បង់វត្តមាន លែងបានទទួលភាពកក់ក្ដៅ ការអោបក្រសោបពីអ្នកមានគុណទាំង២ នាងមិនទាំងទាន់បានតបស្នងពួកគាត់ឲ្យសាកសមនឹងតម្លៃផង។ រ៉ាហ្វែលលូកដៃទាញប្អូនស្រីមកអោបជាប់នឹងរង្វង់ដៃ បិទភ្នែកសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ជាមួយគ្នានឹងប្អូនស្រីសំណព្វចិត្ត រាងខ្ពស់ដែលនៅឈរក្បែរនោះក៏បានតែឈរសម្លឹងមើលមកពួកគេ មិនហ៊ានចូលទៅរំខានស្កាលេតនឹងបងប្រុសឡើយ។ ស្កាលេតយំខ្សឹបខ្សួលក្នុងរង្វង់ដៃបងប្រុសព្រោះតែទប់មិនជាប់ ភ្នែករលីងរលោងក៏ងាកសម្លឹងមើលចំមាត់ទ្វារមុននឹងទទួលបានស្នាមញញឹមពីអ្នកម្ខាងទៀតមក ហូស៊ុកលើកដៃទាំងសងខាងចុចទាញថ្ពាល់ទាំងសងខាងឲ្យញញឹមបំណងប្រាប់ឲ្យស្កាលេតនាងព្យាយាមញញឹមឡើង ឲ្យដូចជាអ្វីដែលគេបានប្រាប់នេះ។ ស្កាលេតងក់ក្បាលតបជាមួយហូស៊ុកវិញ មុននឹងព្យាយាមញ៉ោចស្នាមញញឹមឡើងទាំងទឹកភ្នែកហូរស្រក់ ហូស៊ុកខាំមាត់ងក់ក្បាលតបនាងវិញ ឃើញនាងយំគេក៏រលីងរលោងដូចគ្នា។
( ល្អណាស់!អូនត្រូវតែញញឹម..ព្រោះចាប់ពីពេលនេះទៅបងនឹងមិនឲ្យអូនសម្រក់ទឹកភ្នែកទៀតទេ )
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត