ភាគទី៣១

599 21 0
                                    

បល្ល័ង្កស្នេហ៍                    
#ភាគទី៣១💔

រីករាយអានណាចាស៎
"ម៉ាក់ៗ"
"ចាស៎កូន"ដោយសារតែឃើញម្ដាយកំពុងតែភ្លឹកទើបនាងច្រម៉ក់អែមមីលូកដៃកាន់ប៉ះករដៃម្ដាយដែលកាន់ស្លាបព្រាបបរនៅនឹងថ្កល់មិនមាត់ករអ្វីសោះ ស្កាលេតរហ័សប្រមូលអារម្មណ៍ដែលហោះហើរពេញអាកាសឲ្យត្រឡប់មកវិញ ស្នាមញញឹមនាងក៏ញ៉ោចឡើងតិចៗរួចបញ្ចុកបបរកូនបន្តទៀត តែថាអាការៈនាងមិនបានគេចផុតពីក្រសែភ្នែករបស់នាយសង្ហាឡើយ។
"អូនមិនអីទេមែនទេ?"
"អឹម!មិនអីទេ"ស្កាលេតឆ្លើយតបទៅកាន់គេតិចៗដោយងាកក្រសែភ្នែកតែមួយចុងកន្ទុយភ្នែកប៉ុណ្ណោះដើម្បីសម្លឹងមើលគេ ហូស៊ុកក៏សម្លឹងមើលនាងមិនឈប់ព្រោះគេចង់ដឹងណាស់ថានាងកើតអីឲ្យច្បាស់បើសិនជារឿងដែលនាងនិយាយនោះវាមិនមែនបែបនេះទេ ប្រាកដជាមានរឿងអីផ្សេងជាមិនខានឡើយ តែគេជ្រើសរើសថាស្ងៀមស្ងាត់តាមនាងមិនសួរដេញដោលនាងព្រោះមិនចង់ឲ្យនាងកាន់តែឃ្នើសចិត្តថែមទៀត។
បន្ទាប់ពីបញ្ចុកអាហារកូនរួចរាល់អស់ ស្កាលេតក៏ត្រូវផ្លាស់សម្លៀកបំពាក់ឲ្យកូនចឹងហើយទើបនាងទុកឲ្យអែមមីនៅជាមួយលោកប៉ានាងសិន ឯខ្លួនក៏ទៅបើកកាបូបយកខោអាវមកផ្លាស់ឲ្យកូន ហូស៊ុកក៏នៅអង្គុយលេងជាមួយនឹងកុូនតែក្រសែភ្នែកមិនដកពីភរិយាសោះគេចង់មើលគ្រប់សកម្មភាពរបស់នាង ចង់សង្កេតថានាងមានអ្វីប្លែករឺក៏លាក់បាំងជាមួយនឹងគេទេ?គេត្រូវដឹងឲ្យបាន...
"ប៉ាៗទៅលួងម៉ាក់ទៅ!"នៅសុខៗកូនស្រីក៏ស្រាប់តែអោយយោបល់ប៉ារបស់ខ្លួន នាងអាចមើលដឹងថាប៉ាម៉ាក់នាងមិនត្រូវគ្នាទេដោយសារតែម្នាក់ៗមានទឹកមុខស្មើធេងបូករួមនឹងភាពស្ងៀមស្ងាត់ដាក់គ្នាទៅវិញទៅមកផង ឃើញទេសូម្បីតែក្មេងអាយុ៤ឆ្នាំក៏នៅអាចមើលដឹងថាមានរឿងអី ណាស់តែម្ចាស់ខ្លួនប៉ុណ្ណោះដែលតែងតែពុតថាមិនដឹងរឿងអី..
"ប៉ាកុំឲ្យម៉ាក់ៗខឹងយូរពេកអីបានទេ?អែមមីមិនចង់ឲ្យម៉ាក់ៗយំនោះទេប៉ា.."
"ម៉ាក់ធ្លាប់យំមែនទេ?មិចបានជាកូនដឹង?"ហូស៊ុកហាក់ភ្ញាក់ជាមួយអ្វីដែលកូនបាននិយាយព្រោះថាស្កាលេតនាងមិនដែលយំឲ្យគេបានឃើញឡើយ នាងក៏មិនចូលចិត្តបញ្ចេញអារម្មណ៍ឲ្យអ្នកណាបានដឹងនោះឡើយ អែមមីក្ដាប់មាត់ខ្លួនឯងបន្តិចរួចក៏ងក់ក្បាលឆ្លើយតបទៅលោកប៉ា ឃើញតែទឹកមុខកូនហូស៊ុកហាក់ដឹងទៅហើយថាស្កាលេតនាងជួបរឿងអ្វីខ្លះនោះ។
"មោះអែមមីចាំម៉ាក់ស្លៀកឲ្យកូនណា៎"ស្កាលេតនិយាយមកកូនទាំងញញឹម នាងតែងតែញញឹមដាក់កូនជានិច្ចតែហេតុអីក៏អែមមីនៅតែអាចដឹងបានថាអ្នកម៉ាក់របស់ខ្លួនយំទាំងដែលគេជាប្ដីមិនដែលដឹងអ្វីបន្តិចសោះនោះ គេដឹងតែស្កាលេតដែលរឹងមាំនឹងមាត់រឹងម្នាក់តែប៉ុណ្ណោះ តែគេមិនបានដឹងថាស្ថានភាពខាងក្នុងរបស់នាងយ៉ាងមិចនោះទេ!!!

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now