សេរ៊ីប្រធានាធិបតីម្ចាស់ចិត្ត
ឈុតទី០២ : ស្នេហាអាត្មានិយម
រឿង: បល្ល័ង្កស្នេហ៍ (ភាគ៧៣)"ខ្ញុំមិនអាចបណ្ដោយឲ្យមានរឿងនេះកើតឡើងទេ"រាងខ្ពស់ក្នុងឈុតជាអ្នកជម្ងឺឯណោះហាក់នៅមិនស្ងៀមកាលបើនឹកឃើញដល់ភរិយាភ្លាម ហូស៊ុកក្រោកមួយអស់ជំហរអង្គុយឆ្កក់នៅលើគ្រែ កែវភ្នែកងាកសម្លឹងមើលទៅបុរសមាឌធំ២នាក់ដែលកំពុងតែអង្គុយលើសាឡុងគឺតាំងពីព្រឹកម៉្លេះ ពួកគេទាំងនោះជាកូនចៅរបស់លោកស្រីឡេនឌីម្ដាយគេនឹងឯង។
លោកស្រីឡេនឌីបានបញ្ជាឲ្យកូនចៅនៅចាំឃ្លាំមើលកូនប្រុសព្រួយខ្លាចថាកូនប្រុសអាចនឹងលួចរត់គេចបាត់ពីការព្យាបាលរបស់លោកដុកទ័រព្រោះគេមានៈនៅមិនស្ងប់ចង់តែទៅក្រៅទៅរកប្រពន្ធកូនសូម្បីតែពេលនេះខ្លួនគេនៅមិនទាន់ជាក៏ដោយនោះ។
"អ្នកប្រុស"គ្រាន់តែហូស៊ុកក្រោកឈរឡើងពីគ្រែកូនចៅទាំង២នាក់នោះក៏ឡើងមកតាមគេភ្លាម ហូស៊ុកងាកសម្លឹងមើលពួកគេទាំងមុខក្រម៉ូវដោយសារធុញទ្រាន់នឹងការតាមជាប់ឥតល្ហែបែបនេះ
"យើងទៅឈឺនោម ចង់ទៅនោមជាមួយគ្នាដែរទេ?"
"អូ!អត់ទេចៅហ្វាយ តាមសម្រួលទាន៎"ពួកគេក៏ប្រញាប់នាំគ្នាងាកជៀសផ្លូវហូស៊ុកភ្លាម នាយបោះជំហានស្រាលៗដើរទៅកាន់បន្ទប់ទាំងរបួសខ្នងមិនទាន់បាត់ឈឺនៅឡើយ មុខមាត់ស្លេកស្លាំងដូចជាមនុស្សគ្មានឈាមចឹងឯង មកដល់ត្រឹមមាត់ទ្វារនាយក៏ក្រឡេកឃើញមានវត្តមាននរណាម្នាក់ដើរកាត់ទៅនោះ មិនបង្អង់យូរក៏ប្រញាប់ស្ទុះបើកទ្វារចាកចេញទៅយ៉ាងលឿន ការរត់ចេញរបស់គេនេះហាក់ដូចជាពញ្ញាក់ដល់វត្តមានស្ត្រីចំណាស់ជាម្ដាយដែលទើបនឹងមកដល់ចឹងឯង
លោកស្រីឡេនឌីចងចិញ្ចើមសម្លឹងមើលមកគេរួចក៏លូកដៃក្ដិចពោះកូនប្រុសតិចៗព្រោះតែខឹងនឹងគេមានៈមិនព្រមស្ដាប់សម្ដីគាត់ហើយចង់រត់គេចចេញទៅទៀត...
"ឯងមិនស្ដាប់សម្ដីម៉ាក់ទៀតហើយ!ប្រាប់ប៉ុន្មានដងហើយប្រុសស៊ុក ឯងនៅស្ថិតក្រោមការតាមដាននៅឡើយទេ"
"ខ្ញុំមិនបានចង់រត់គេច តែអម្បាញ់មិញនេះខ្ញុំបានឃើញមនុស្សម្នាក់ដើរកាត់ទីនេះ ទៅតាមផ្លូវនោះ..."ហូស៊ុកមិននិយាយតែមាត់ក៏រុញរទេះម្ដាយនាំយកទៅជាមួយផងចង់បញ្ជាក់ប្រាប់ថាគេបានឃើញអ្វីអម្បាញ់មិញនេះ លោកស្រីឡេនឌីក៏ព្រមតាមកូនមិនប្រកែក
"គឺនេះ..."
"ឡេន...ឡេនណា?"ស្ត្រីចំណាស់ឧទានឡើងកាលបើចូលមកឃើញកូនស្រីកំពុងតែអង្គុយផ្អែកក្បាលនឹងជើងគ្រែបន្ទប់ ជើងក៏មានចងជាប់ដោយខ្សែមួយហាក់ដូចជានាងជាមនុស្សមានសតិអារម្មណ៍មិនល្អចឹង ហូស៊ុកមានការភ្ញាក់ផ្អើលមិនស្ទើរដែរកាលបើបានឃើញប្អូនស្រីស្ថិតនៅក្នុងសភាពបែបនេះ ស្ត្រីម្ដាយនេះក៏បង្វិលជើងរទេះស្រាលៗចូលទៅរកកូនស្រី ភ្នែកក៏រលីងរលោងឡើងកាលបើឃើញនាងធ្លាក់មកដល់សភាពនេះ ទោះជានាងបានធ្វើអ្វីខុសក៏ដោយក៏នាងនៅតែជាកូនស្រីរបស់គាត់ លោកស្រីឡេនឌីបញ្ឈប់ជើងរទេះកាលបើមកដល់ជិតកូនរួចដៃម្ខាងក៏លូកក្រសោបប៉ះថ្ពាល់នាងភ្លាម ឡេនណាងាកក្រសែភ្នែកស្លក់ខ្មៅសម្លឹងមើលមកគាត់ ដៀងសម្លឹងមើលដៃដែលលូកកាន់អង្អែលថ្ពាល់នាងនោះ
"ឡេន...ឡេនកូនម៉ាក់! ឡេនណាម៉ាក់ អឹក..."
"ឯងមកធ្វើអី អ្ហឺ! យើងស្អប់ឯងអ្ហឺ"
"អ្នកម៉ាក់ៗ ឡេន..ឡេនអូនឈប់ទៅ"ហូស៊ុកប្រញាប់ចូលទៅឃាត់ដំណើរកាលបើឡេនណានៅសុខៗស្រាប់តែលូកដៃច្របាច់ករអ្នកម៉ាក់ហើយក្រោកឈរឡើងមួយអស់កម្ពស់ កែវភ្នែកនាងឡើងក្រហមងាំងដូចជាមានអ្វីមកឃុំគ្រងចិត្តកាយវិញ្ញាណនាងអស់ចឹង
"អេ អ្នកនាងឡេនណាឈប់"
"លែង...លែងយើង! យើងនឹងសម្លាប់វា"មួយស្របក់ក៏មានដុកទ័រ២នាក់ចូលមករួចក៏ចាប់ទាញឡេនណាពីលោកស្រីឡេនឌី ស្ត្រីចំណាស់កាលបើកូនដកដៃចេញគាត់ក៏ក្អកគឃូសភ្នែកក្រហមងាំងមានសំណើមទឹកភ្នែកសម្លឹងមើលសភាពដុនដាបរបស់កូនទាំងខ្លោចផ្សា រាងកាយឡេនណាត្រូវគេចាប់មកអឹបជាប់នឹងគ្រែ ដោយដុកទ័រម្នាក់ទាញសឺរ៊ាំងថ្នាំមកចាក់ឲ្យនាង មួយសន្ទុះជាតិថ្នាំបានជ្រាបចូលទើបអាការៈនាងបានធូរស្រាលខ្លះគឺនាងឈប់រករឿងនឹងសម្ងំបិទភ្នែកដេកលង់លក់វិញ
លោកស្រីឡេនឌីសម្រក់ទឹកភ្នែកមកឥតឈប់ ស្របនឹងដៃលូកទាញក្រសោបបាតដៃត្រជាក់ស្រេបរបស់កូនស្រីមកកាន់ គាត់សម្លឹងមើលរាងកាយកូនដែលដេកពេបតិចៗមុននឹងមានទឹកភ្នែកហូរស្រក់មកកាត់ផែនថ្ពាល់នាងហាក់ដូចជាបង្ហាញថានាងឈឺចាប់ណាស់
"យើងស្អប់ឯង...យើងស្អប់អ្នកគ្រប់គ្នា អ្ហឹក! យើងស្អប់ដែលយើងមិនមានគ្រួសារកក់ក្ដៅដូចគេ អ្ហឹក"
"ឲ្យម៉ាក់សុំទោសណា៎ឡេន ម៉ាក់សុំទោស"លោកស្រីឡេនឌីទ្រហោយំ រួចក៏ថើបដៃកូនស្រីថើរៗផ្ដិតទុកក្ដីស្រឡាញ់ឲ្យទៅនាង ជាក្ដីស្រឡាញ់ដែលនាងមិនដែលបានទទួលតាំងពីក្មេងមកម៉្លេះ គាត់មានអារម្មណ៍ខុសឆ្គងដែលមិនបាននៅមើលថែកូនៗឲ្យសាកសមនឹងតួនាទីជាម្ដាយសោះ លោកស្រីក៏មិនភ្លេចងាកសម្លឹងមើលទៅកូនប្រុសដែលកំពុងតែឈរនៅក្បែរនោះដែរ ហូស៊ុកនៅស្ងៀមមិននិយាយអ្វី ទោះជាឡេនណាបានធ្វើខុសតែនាងក៏នៅតែជាប្អូនរបស់គេហើយគេក៏មិនដែលប្រាថ្នាថានឹងឃើញនាងធ្លាក់ដល់ដំណាក់កាលនេះដែរ...
អ៊ួក...
"កូនស៊ុក?!"លោកស្រីឡេនឌីក៏លាន់មាត់ឡើងកាលបើនៅសុខៗកូនប្រុសស្រាប់តែចង្អោររកក្អួតភ្លាម នាយសង្ហាលើកដៃទប់មាត់ខ្លួនបន្តិចព្រោះគិតថាប្រហែលជាមកពីចំហាយក្រពះតែអារម្មណ៍រអើៗនោះក៏កើតឡើងមកម្ដងទៀត មិនបង្អង់នាយក៏ប្រញាប់រត់ចូលបន្ទប់ទឹកភ្លាម ឈរក្អួតចង្អោរម្នាក់ឯងដោយគ្មានមូលហេតុអ្វីទាំងអស់៕
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត