បល្ល័ង្កស្នេហ៍
#ភាគទី៩៨ប៉ុន្មានខែកន្លងផុតទៅ!
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ទឹកសន្សើមធ្លាក់តក់លើស្លឹកឈើពីមួយតំណក់ទៅមួយតំណក់ ខ្យល់បក់រហឹមបាចសាចទឹកភ្លៀងរិចៗចូលមកតាមចន្លោះបង្អួចបន្ទប់ធំទូលាយនៅជាន់ខាងលើគេបង្អស់។
គ្រឹប!ស្របពេលទឹកសន្សើមបាចសាចចូលមកក៏ឃើញដៃតូចស្រឡូនលូកចេញមកទាញបង្អួចបន្ទប់បិទ មួយសន្ទុះទើបឃើញថារាងកាយមួយតួខ្លួនរបស់នាងខិតកិលចូលមកកៀកក្បែរនឹងបង្អួច មុខមាត់ស្រស់ស្អាត ថ្ពាល់ទាំងសងប៉ោងក្រហមព្រឿងៗដូចជាផ្លែប៉ោម បើយើងសម្លឹងមើលឆ្លុះទៅដល់រូបរាងក៏ឃើញថាផ្ទៃពោះរបស់នាងមានទំហំធំខុសពីធម្មតា តែប៉ុណ្ណេះយើងក៏ដឹងហើយថានាងជាស្ត្រីមានគ័ភ៌។
ស្កាលេតឈរសម្លឹងមើលទៅបរិវេណអាផាតមិនខាងក្រៅ គិតចុះឡើងៗមកនាងនឹងហូស៊ុកក៏ត្រូវគ្នាវិញបានរយៈពេលច្រើនខែគួរសមដែរហើយ។ ស្នាមញញឹមញ៉ោចលើផ្ទៃមុខនាងភ្លាមកាលបើដៃខាងស្ដាំលូកប៉ះចំត្បូងទទឹមដែលផ្សាភ្ជាប់នឹងចិញ្ចៀនបញ្ចាំចិត្តដែលស្វាមីបានប្រគល់ជូននាង..
«ហ៊ឹម!»នាងមិនភ្លេចអោនសម្លឹងមើលផ្ទៃពោះខ្លួនឯងដែលចាប់ផ្ដើមលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ កូនជាទីស្រឡាញ់របស់នាងធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រង់ចាំតែថ្ងៃដែលអាចចេញមកខាងក្រៅឃើញពិភពលោកជាមួយម្ដាយឪពុកប៉ុណ្ណោះ។
«ហ្អា៎..ហូស៊ុក!»សុខៗស្កាលេតក៏ដឹងដល់ដៃមាំលូកក្រសោបអោបចង្កេះនាងជាប់ពីក្រោយ ខ្យល់ដង្ហើមក្ដៅឧណ្ឌៗក៏ហើរប៉ះកញ្ចឹងករនាងស្របនឹងចង្ការស្រួចទម្លាក់ស្រាលលើស្មានាង រាងតូចបែរខ្លួនងាកសម្លឹងមើលទៅគេទាំងញញឹម។
«អូនក្រោកហេតុអីក៏មិនប្រាប់បង?ហើយនៅឆ្លៀតមកទាញបង្អួចបិទទៀត..អូននេះ» ហូស៊ុកមិននិយាយតែមាត់ ដៃទាំងសងក៏លើកឡើងចាប់ច្របាច់ថ្ពាល់ប៉ោងរបស់នាងទាំងខ្នក់ក្នាញ់ នាងជិតគ្រប់ខែរូបរាងមុខមាត់នាងក៏ផ្លាស់ប្ដូរ ស្កាលេតឡើងសាច់ស្រឺតៗរូបរាងក៏មិនបានស្រស់ផូផង់ដូចកាលពីមុន ព្រោះនាងមិនមានពេលមើលថែខ្លួនប្រាណដូចមុនទេ ពេលនេះអ្នកដែលនាងត្រូវថែរក្សាឲ្យបានល្អនោះគឺកូនក្នុងផ្ទៃនេះហើយ។
«មើលចុះថ្ពាល់អូនប៉ោងៗគួរឲ្យស្រឡាញ់ណាស់»ហូស៊ុកទាញថ្ពាល់នាងលេង ញ៉ោះចង់ឲ្យនាងសើចតាមគេ។ ស្កាលេតងក់ញញឹមស្ងួតសម្លឹងមើលទៅគេ ដៃតូចលូកកាន់ក្រសោបថ្ពាល់គេតបវិញនឹងព្យាយាមសម្លឹងមុខគេមិនដាក់ភ្នែក។
«លេត»
«បងមិនទៅធ្វើការទេរឺ? បើតាមអូនចាំមិនខុស ក្រែងបងនិយាយថាមានការប្រជុំថ្ងៃនេះមែនទេ?»ស្កាលេតប្ដូរពីការនិយាយសាសងស្នេហាមកជាការងារវិញ ហូស៊ុកបញ្ចេញខ្យល់ដង្ហើមធ្ងន់បន្តិច មុននឹងលូកដៃលើកបីក្រសោបរាងកាយនាងឡើងអឹបជាប់នឹងទ្រូង។ជំហានវែងៗបោះសម្ដៅចូលទៅកាន់សាឡុងពូកធំទូលាយនៅពីមុខមានការតុបតែងជាទូរសង្ហារិមធំនឹងទូរទស្សន៍ទំហំផងដែរ ហូស៊ុកគេដាក់រាងកាយប្រពន្ធចុះស្រាលៗឲ្យប្រាកដថានាងអង្គុយមានលំនឹងសិនសឹមគេអង្គុយតាមក្រោយ។
«មើលទៅទឹកមុខអូនមិនល្អសោះ មានរឿងអីមែនទេ?»ហូស៊ុកវែកសក់ធ្លាក់រឹមៗតិចៗមិនភ្លេចចោទសួរព្រោះចាប់ភ្លឹកដឹងនឹងស្នាមញញឹមសោះកក្រោះរបស់នាងអម្បាញ់មិញ ស្កាលេតមិនបាននិយាយអ្វីតប ត្រឹមតែក្រវីក្បាលឆ្លើយតបមុននឹងផ្ដេកខ្លួនដេកស្រាលៗនៅលើភ្លៅហូស៊ុក។
«អារម្មណ៍អូនផ្លាស់ប្ដូរគ្រប់ពេលនឹងហូស៊ុក បងក៏ដឹង..»
«បើជាអារម្មណ៍ល្អមិនថ្វីទេ តែបើសិនជាអូនមានរឿងអ្វីដែលឃ្នើសចិត្តរឺចង់បានអ្វីអូនក៏ប្រាប់បងមក មិនថាជាអី្វនោះទេបងនឹងរកមកឲ្យអូនទាល់តែបាន»ពាក្យពេចន៍សន្យាគ្រប់ម៉ាត់នេះនាងលឺវាសឹងតែរាល់ថ្ងៃទៅហើយ គេក៏មិនបាននិយាយតែមាត់ដែរគឺគេតែងតែយកចិត្តទុកដាក់ ព្រួយបារម្ភពីនាងសឹងតែថានាងមិនអាចនឹងដើរប៉ះដីទៅហើយ ស្កាលេតងើយសម្លឹងមើលមុខហូស៊ុកមុននឹងទាញប្រអប់ដៃគេមកកាន់..
«បងដឹងទេ?ពេលនេះអូនមិនដូចពីមុនទេ..»
«អូនមិនដែលមើលថែខ្លួនឯង ការតុបតែងខ្លួនរបស់អូនក៏មិនស្រស់ស្អាតទាក់ភ្នែកបងដូចជាកាលពីមុន អូនស្លៀកតែអាវរឺក៏រ៉ូបរលុងធំៗ ស្បែកអូនក៏មិនស្រស់ស្អាតមិនស្រឡូនស្រឡៅដូចជាកាលពីមុន អូនពេលនេះប្រៀបដូចជាមនុស្ស២នាក់ផ្សេងគ្នាចឹង»
«តែអូនក៏នៅតែប្រពន្ធសម្លាញ់របស់បង..»ហូស៊ុកក្រសោបលើកនាងឲ្យគេងកើយលើភ្លៅគេ កាន់តែកៀកជិតដៃទាំងសងខាងក៏ក្រសោបកាន់អង្អែលក្បាលនាង ស្នាមញញឹមហួសចិត្តក៏ញ៉ោចឡើងលើផ្ទៃមុខភ្លាម។
«នេះមែនទេជារឿងដែលអូនតែងតែគិតនោះ?»ស្កាលេតមិនបានឆ្លើយតបតែក៏ស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់ ហូស៊ុកលើកដៃវែកសក់នាងតិចៗរួចក៏ចាប់ក្រងវាឡើងមួយៗហាក់មិនបានគិតដល់ចំណុចអវិជ្ជមានដែលនាងកំពុងតែបារម្ភឡើយ។
«បងមិនដែលគិតថាអូនផ្លាស់ប្ដូរនោះទេ ព្រោះក្នុងក្រសែភ្នែកបងអូនតែងតែស្រស់ស្អាតជាជាងអ្នកណាទាំងអស់ ទម្ងន់អូនកើនឡើង រាងកាយអូនធំធាត់ឡើងព្រោះតែអូនព្យាយាមប៉ូវរក្សាខ្លួនដើម្បីកូនពួកយើង អូនមិនមានពេលធ្វើខ្លួន តុបតែងព្រោះតែអូនចង់បង្កភាពងាយស្រួលដល់ការរើបម្រាស់របស់កូនយើង ហេតុផលទាំងអស់ដែលអូនធ្វើនេះព្រោះតែអូនស្រឡាញ់កូននឹងគ្រួសារមួយនេះ ហេតុអីក៏អូនបែរជាមានអារម្មណ៍គិតបែបនេះលេត?»ពាក្យសម្ដីបកស្រាយទាំងប៉ុន្មានហាក់ធ្វើឲ្យស្កាលេតនាងរំជួលចិត្ត ស្រីតូចខាំមាត់ខ្លួនឯងមុននឹងសម្រក់ទឹកភ្នែកមួយតំណក់ចុះកាត់ផែនថ្ពាល់ នាងតែងតែគិតខ្លាចថានាងអាចនឹងធ្វើឲ្យគេធុញទ្រាន់ព្រោះតែនាងមិនល្អស្អាតដូចដើម នាងតែងតែគិតថាខ្លួនជាបន្ទុកសម្រាប់គេ..
«អ្នកណាឲ្យអូនយំក្មេងឆ្កួត? អ្ហឹម»ហូស៊ុកអោនផ្ដិតស្នាមថើបលើថ្ងាសនាង ស្កាលេតជាអ្នកគិតច្រើនដោយខ្លួនឯង នាងគិតពីនេះពីនោះ ខ្លាចបែបនេះបែបនោះតែនាងមិនសួរជាមុនទេរឺថាគេមានដែលគិតបែបនោះដែររឺអត់?
«ស្ដាប់បងណា៎!មិនថាអូនទៅជាយ៉ាងណាក៏ទេ អូនតែងតែនៅលំដាប់លេខមួយក្នុងចិត្តបងជានិច្ចណាប្រពន្ធសម្លាញ់»
ESTÁS LEYENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត