ភាគទី០៣

1K 47 0
                                    

សម្លេងគ្រហឹមបន្លឺឡើងរណ្ដំសោតវិញ្ញាណស្ដាប់ទៅហាក់ធ្វើឲ្យយើងចង់លង់លក់ទៅតាមបំណងរបស់ម្ចាស់សម្លេងនោះ ការពិតទៅវាជាសម្លេងគ្រហឹមនៅដើមកររបស់ស្កាលេតដែលកំពុងតែគ្រហឹមបំពេរកូនឲ្យនាងគេងលង់លក់ជាថ្មីបន្ទាប់ពីឡើងមកដល់ជាន់ខាងលើអែមមីបែរជាភ្ញាក់ដឹងខ្លួនឡើងមក ងិងក់រករឿងម្ដាយទាំងក្បាលព្រលប់បែបនេះតែស្កាលេតក៏មិនបានខឹងសម្បារនឹងកូនសូម្បីតែបន្តិច ផ្ទុយទៅវិញនាងក៏ព្យាយាមផ្ដេកកូនលួងលោមកូនឲ្យគេងទៅវិញតែថាដូចជាមិនបានផលសោះ..
"ម៉ាក់ៗ"
"ចាស៎កូន!"ស្កាលេតឆ្លើយតបទាំងស្រទន់ទៅកាន់កូនស្រីបូករួមនឹងស្នាមញញឹមគ្មានកង្វល់របស់នាងផងដែរដៃស្រឡូនលូកកាន់អង្អែលក្បាលកូនជារឿយៗមិនឈប់ នាងកាន់តែធ្វើបែបនេះអែមមីកាន់តែសម្លឹងមើលមុខនាង មួយសន្ទុះអែមមីក៏កិលខ្លួនក្រោកឡើងអង្គុយចុះឆ្កក់នៅលើគ្រែទល់មុខម្ដាយ សក់ក្បាលនាងក៏កន្ទ្រីងកន្ទ្រើងមើលមិនយល់ព្រោះតែនាងគេងមិនលក់ហើយននៀលទៅមកលើគ្រែមិនឈប់ ស្កាលេតអស់សំណើចនឹងកូនបន្តិចទើបយកលើកដៃវែកសក់កូនឲ្យមានរបៀបរៀបរយវិញ...
"ហេតុអីប៉ាៗតែងតែមកយប់ៗរហូតចឹងម៉ាក់?រឺមួយក៏ប៉ាៗធុញមិនចង់មកផ្ទះ?រឺមួយក៏ប៉ាមិនចង់ឲ្យអែមមីអោបទេម៉ាក់?"
"អត់ទេកូនស្រីម៉ាក់ កុំគិតបែបនេះអី!"ស្កាលេតរហ័សលូកដៃទាំងទ្វេរក្រសោបថ្ពាល់កូនស្រីជាទីស្រឡាញ់រួចក៏មិនភ្លេចអង្អែលលើសាច់ថ្ពាល់ទន់ៗនោះតាមទម្លាប់ដែលអែមមីចូលចិត្តរហូតទាល់តែក្មេងតូចផ្ដេកក្បាលលើដៃខាងឆ្វេងសម្លឹងមើលមកនាងទាំងទឹកមុខគួរឲ្យស្រឡាញ់ គួរឲ្យខ្នក់ក្នាញ់ជាទីបំផុត។
"លោកប៉ាមានការងារច្រើនណាស់ ប៉ាត្រូវធ្វើការរកលុយមកឲ្យកូនឲ្យច្រើនៗដើម្បីឲ្យអែមមីបានស្លៀកពាក់ស្អាតៗ បានញ៊ាំអាហារណាដែលឆ្ងាញ់ៗហើយនឹងបានលុយទៅដើរលេងកន្លែងស្អាតៗទៀតផង កូនមិនចង់បានបែបនេះទេរឺ?"ស្កាលេតព្យាយាមពន្យល់ណែនាំប្រាប់កូនស្រីនាងព្រោះមិនចង់ឲ្យនាងគិតច្រើនពីការយឺតយ៉ាវរបស់លោកប៉ានាង ព្រោះថាបើមិនចឹងទេអែមមីនាងច្បាស់ជាអុកឡុកហើយបើសិនជាហូស៊ុកមកទាន់នោះនាងក៏ត្រូវប្រឈមមុខជាមួយនឹងគេជាថ្មីទៀតហើយ នាងគ្រាន់តែសុំការរស់នៅស្ងប់សុខប៉ុណ្ណោះ។
"កូនមិនចង់បានទេ!"
"ហេតុអីទៅកូន? ក្រែងកូនចូលចិត្តដើរលេងនឹងទិញតុក្កតាណាស់មែនទេ? ហេតុអីក៏ប្ដូរចិត្តបែបនេះ?"
"កូនអាចនឹងសប្បាយចិត្តបានយ៉ាងមិចទៅបើពេលទាំងនោះមិនដែលមានវត្តមានរបស់ម៉ាក់ៗទៅជាមួយផងនឹង កូនសុខចិត្តអត់មានខោអាវស្អាតៗ តុក្កតាថ្មីៗ នឹងការដើរលេងក៏បានឲ្យតែបានម៉ាក់ៗទៅណាមកណាជាមួយនឹងកូនណា៎ម៉ាក់"អែមមីពោលពាក្យរំជួលចិត្តជាច្រើនមកកាន់ម្ដាយធ្វើឲ្យសាច់ដុំទ្រូងខាងឆ្វេងរបស់អ្នកជាម្ដាយហាក់ចុកអួលណែនរកនិយាយមិនត្រូវ ហេតុអីក៏ទៅជាបែបនេះ? ហេតុអីក៏ធ្វើឲ្យកូននាងគិតមករកផ្លូវនេះ? នាងស្អប់ខ្លួនឯង ស្អប់ដែលខ្លួនឯងមិនអាចគ្រាន់តែបំពេញតម្រូវការកូនស្រីបាន"
"ម៉ាក់ៗសន្យាបានទេ?... ថ្ងៃណាមួយម៉ាក់ៗនឹងនាំកូនទៅដើរលេងនៅខាងក្រៅ កាន់ដៃគ្នា ញ៊ាំការ៉េមជាមួយនឹងគ្នាហើយនឹងថតរូបក្រោមដើមសាគូរ៉ាណា៎ម៉ាក់ណា៎ ហ៊ិហ៊ិ"
"បានណា៎កូន ប្រាកដជាបាន ហ៊ឹម"ស្កាលេតសម្រេចឆ្លើយតបទៅកាន់កូនស្រីទាំងដឹងថាវាគ្មានថ្ងៃនឹងអាចកើតឡើងនោះឡើយក្នុងមួយជីវិតនេះព្រោះថានាងបានធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់គេទៅហើយ ការគ្រប់គ្រងការបំបិតសិទ្ធិពីបុរសតែម្នាក់ដែលមានងារជាស្វាមីស្របច្បាប់របស់នាង៕
កន្លះម៉ោងក្រោយមក...
រយៈពេលកន្លះម៉ោងដែលនាងព្យាយាមនាំអែមមីអាចសៀវភៅនឹងនិទានរឿងគ្រប់សព្វបែបយ៉ាងឲ្យនាងបានស្ដាប់រហូតទាល់តែបានផល អែមមីក៏គេងលង់លក់ទៅយ៉ាងស្កប់ស្កល់នឹងស្ដាប់បង្គាប់ខ្លាំងមែនទែន កែវភ្នែកអ្នកជាម្ដាយងាកសម្លឹងមើលទៅកូនស្រីខ្លួនដែលកំពុងតែគេងលង់លក់ទន់ខ្លួនអោបកាន់តុក្កតាជាប់នឹងដៃមុននឹងញ៉ោចស្នាមញញឹមឡើងមក បបូរមាត់ទន់រលោងក៏អោនថើបផ្ដិតស្នាមថើបពោរពាសដោយក្ដីស្រឡាញ់ទុកលើថ្ងាសរបស់កូនស្រីហើយនឹងទាញភួយមកដណ្ដប់ឲ្យកូនទើបនាងក្រោកដើរចេញ។
ក្រាក!!!ទ្វារបន្ទប់បើកឡើងមកស្រាលៗទាំងក្បាលព្រលប់បង្ហាញឲ្យឃើញនូវសភាពរាងកាយតូចស្ដើងនៅក្នុងឈុតរ៉ូបសវែងសម្រាប់គេងយប់នោះឯង ស្កាលេតបោះជំហានឈានចូលមកកាន់បន្ទប់ដែលមានសភាពងងឹតស្លុងបូករួមនឹងអាកាសធាតុត្រជាក់រហឹមរហូតដល់នាងព្រឺនឹងត្រជាក់ចុងដៃចុងជើងជាហេតុឲ្យនាងចាប់ភ្លឹកដឹងថាបរិយាកាសវាចុះត្រជាក់បែបនេះព្រោះតែបង្អួចមិនទាន់បិទនៅឡើយទើបស្កាលេតស្ទុះដើរទៅរកបង្អួចរួចទាញបង្អួចបិទគ្រឹប មុននឹងសម្លេងល្វើយៗមួយបន្លឺឡើងមក..
"កូន...លេត"សម្លេងនោះបន្លឺឡើងពីបបូរមាត់ស្លេកស្លាំងរបស់បុរសចំណាស់ម្នាក់កំពុងតែសម្រាន្តស្ដឹងនៅលើគ្រែមិនសូវជាមានកម្លាំងកំហែងអីនោះទេ គាត់ដេកស្ដឹងមួុយកន្លែងបែបនេះតាំងពីពេលដែលភរិយានឹងកូនប្រុសច្បងគាត់បានស្លាប់បាត់បង់ជីវិតដោយសារតែឧប្បត្តិហេតុនៅថ្ងៃនោះម៉្លេះ ហើយស្កាលេតក៏នៅបម្រើមើលថែរក្សាឪពុកបានយ៉ាងខ្ជាប់ខ្ជួននឹងយកចិត្តទុកដាក់ជាទីបំផុត ដូចជាពេលនេះចឹងគ្រាន់តែឪពុកហៅភ្លាមនាងក៏រហ័សមកជិតគាត់រួចក៏ទម្លាក់ខ្លួនអង្គុយលើឥដ្ឋរួចច្រត់ដៃទាំងសងខាងលើពូកដើម្បីឲ្យបានឃើញមុខឪពុកឲ្យជិតៗបែបនេះ លោកវីលាមក៏សម្លឹងមើលទៅកូនស្រីមើលកាន់តែជិតគាត់ក៏កាន់តែបានឃើញសភាពផ្លាស់ប្ដូររបស់កូនស្រីដែលខុសឆ្ងាយពី៣ឆ្នាំមុន នាងមានសភាពស្គមស្គាំង ស្បែកមិនភ្លឺថ្លាហើយភ្នែកក៏ស្លក់ខ្មៅដូចជាមនុស្សដែលមានសុខភាពមិនប្រក្រតីចឹងឯង...
"កូន..កូនឈឺមែនទេ? មុខកូន..ស្លក់ខ្លាំងណាស់កូនលេត"លឺសម្ដីលោកប៉ានិយាយស្កាលេតក៏គ្មានវាចាអ្វីតបតររឹតតែមិនអាចកុហកគាត់បានទៀតព្រោះតាំងតែពីដើមមកលោកប៉ានាងជាមនុស្សដែលពូកែសង្កេតខ្លាំងណាស់ ស្កាលេតក៏សម្លឹងមើលឪពុកទាំងញញឹមរួចក៏លូកដៃកាន់ក្រសោបដៃគាត់ជាប់។
"កូនមិនអីទេលោកប៉ាមកពីមួយរយៈនេះកូនមិនសូវជាបានចូលគេងទៀងទាត់នឹងណា៎លោកប៉ា ប៉ាកុំបារម្ភអីណា៎"ស្រីតូចព្យាយាមបន្លប់ការព្រួយបារម្ភរបស់ឪពុកដោយការព្យាយាមនិយាយពីនេះពីនោះមិនឈប់ទាល់តែសោះ លោកវីលាមបានតែសម្រាន្តធ្មឹងសម្លឹងមើលមុខកូនស្រីតែម្នាក់ដែលគាត់មាន ដៃចាស់ជ្រីវជ្រួញកម្រើកឡើងមកស្រាលៗព្យាយាមលើកឡើងបំណងចង់ប៉ះកូនឃើញបែបនេះស្កាលេតក៏ប្រញាប់លូកកាន់ក្រសោបដៃឪពុករួចក៏ដាក់ដៃគាត់មកអឹបជាប់នឹងថ្ពាល់នាង លោកវីលាមញញឹមស្រាលទៅកាន់កូនស្រីចំណែកឯស្កាលេតក៏ដូចគ្នា។
<អ្នកប្រុសហូស៊ុក..>សម្លេងអ្នកបម្រើពីខាងក្រៅលឺឡើងបញ្ជាក់ប្រាប់ថាម្ចាស់ឈ្មោះដែលគេហៅអម្បាញ់មិញនោះបានមកដល់វីឡាហើយ ស្កាលេតក៏ងាកមើលទៅទ្វារបន្ទប់បិទជិតបន្តិចរួចក៏ព្រលែងខ្យល់ដង្ហើមយ៉ាងតានតឹងមកហាក់ដូចជាមិនចង់ចាកចេញទៅ មិនចង់ជួបមិនចង់ដឹងលឺពីអ្នកណាឡើយ តែបាតដៃកក់ក្ដៅពីសំណាក់ឪពុកនាងក៏លូកមកកាន់ក្រសោបស្មាកូនស្រាលៗហាក់ដូចជាព្យាយាមនិយាយអ្វីម៉្យាងប្រាប់ទៅកូនតាមរយៈក្រសែភ្នែកនេះចឹង
"កូនស្រីប៉ាតែងតែរឹងមាំត្រូវទេ? ដាវីសស្កាលេតជាក្មេងស្រីរឹងមាំ ស្រស់ស្អាតនឹងមានចិត្តមេត្តាជានិច្ចហើយប៉ាក៏ចង់ឲ្យកូនស្រីប៉ានៅរក្សាបែបនេះរហូតទៅណា៎"ស្កាលេតក៏ងក់ក្បាលតិចៗរួចក៏លោទៅអោបឪពុកណែន មួយសន្ទុះនាងក៏ទាញភួយដណ្ដប់ជូនគាត់រួចក៏ចាកចេញទៅខាងក្រៅ ទៅប្រឈមមុខនឹងមនុស្សម្នាក់នោះ។
...
"មកហើយហ្អេស៎ប្រពន្ធសម្លាញ់?"គ្រាន់តែបើកទ្វារចូលមកក្នុងបន្ទប់ភ្លាមសម្លេងគ្រលរធំបន្លឺឡើងភ្លាម ស្កាលេតងាកក្រសែភ្នែកមើលឆ្លុះទៅដល់រាងកាយមាំទាំដែលកំពុងតែឈរប្រឡេះឡេវអាវខ្លួនឯងម្ដងមួយគ្រាប់ៗតែគេក៏សម្លឹងមើលមកនាងមិនឈប់រួចក៏បោះជំហានមករកនាងតូចយើង។
"ខ្ញុំបានរៀបចំកន្សែងនឹងសម្លៀកបំពាក់ឲ្យលោករួចរាល់អស់ហើយ ទៅងូតទឹកសម្អាតខ្លួនចុះ"ស្កាលេតបញ្ឈប់ការមកដល់របស់ហូស៊ុកដោយការដើរជៀសផ្លូវពីគេហើយបន្តដើរទៅរកគ្រែដេក នាយក៏តាមសម្លឹងមើលភរិយាជាប់មុននឹង..
"លែង..លោកចង់ធ្វើអី?"
"ប្ដីមកពីធ្វើការមិនគិតស្វាគមន៍ប្ដីឲ្យកក់ក្ដៅបន្តិចទេរឺប្រពន្ធសម្លាញ់? បងនឹកអូនខ្លាំងណាស់ ហ៊ឹម"ហូស៊ុកអោបស្រាក់ចង្កេះនាងរួចក៏លោទៅថើបថ្ពាល់របស់ស្កាលេតមួយខ្សឺតលាន់ខ្ទរបន្ទប់តែម្ដង ដៃតូចស្រឡូនព្យាយាមលូកទាញដៃគេចេញតែមិនអាចឈ្នះហើយត្រូវហូស៊ុកទាញបង្វែរឲ្យងាកមកប្រឈមជាមួយនឹងគេទៀត។
"ហូស៊ុក..ហូស៊ុកអូយ៎"កំពុងតែប្រវេប្រវាទាញខ្លួនពីរង្វង់ដៃគេមកមិនប្រយត្ន័ស្កាលេតក៏ច្រត់ដៃមានរបួសរបស់ខ្លួនចំនឹងចែងតុក្បែរគ្រែមុននឹងស្រែកយ៉ៃឡើង ហូស៊ុកក៏ប្រញាប់ទាញដៃនាងមកមើលមុននឹងបានឃើញថាដៃនាងកំពុងតែហូរឈាមគឺឈាមដែលកើតមានពីរបួសកាលពីក្បាលល្ងាចមកនោះ គេក៏ប្រញាប់ដាក់នាងឲ្យអង្គុយលើពូកហើយខ្លួនគេប្រញាប់ស្ទុះស្ទារទៅយកប្រអប់ថ្នាំពេទ្យដែលនៅក្បែរនោះ...
"អ..អូយ៎ឈឺ"ស្កាលេតរអ៊ូស្រាលៗឡើងបង្ហាញថានាងឈឺខ្លាំងហើយទើបបានជាមនុស្សរឹងមាំអត់ធន់ដូចជានាងប្រែមកជាទន់ខ្សោយបែបនេះ ហូស៊ុកជូតលាងរបួសឲ្យនាងបណ្ដើរសម្លឹងមើលមុខភរិយាមិនព្រិចភ្នែកទាល់តែសោះ បបូរមាត់ក្រពុំខាងលើខាំបបូរមាត់ផ្នែកខាងក្រោមស្រាលៗដើម្បីទប់ភាពឈឺចាប់ពីការលាងរបួសរបស់នាង។
"បាន...ហើយ..ហ៊ឹម"ស្កាលេតបម្រុងប្រាប់គេថាលាងរបួសប៉ុណ្ណឹងបានហើយតែក៏ត្រូវលេបពាក្យសម្ដីខ្លួនឯងទៅវិញព្រោះតែត្រូវបបូរមាត់បុិនប្រសព្វឆ្មក់ថើបនាងតែថាមានអ្វីម៉្យាងធ្វើឲ្យស្កាលេតប្រញាប់រើចេញពីការថើបនោះ..
"ហេតុអី...អូនស្អប់ខ្ពើមបងរឺ?"
"បារី..លោកជក់បារីមែនទេហូស៊ុក?"ស្កាលេតចាំចំចំណុចដែលធ្វើឲ្យហូស៊ុកមិននិយាយអីបន្តទៀតបានគេក៏ងាកបែរមុខសម្លឹងមើលទៅខាងក្រៅបន្តិចរួចក៏ក្រោកឈរមួយជំហរពីសាឡុងនោះ..
"សព្វថ្ងៃនេះលោកដែលទុកខ្ញុំជាប្រពន្ធក្នុងក្រសែភ្នែកខ្លះទេ?"
"លេត..."
"លោកធ្វើដូចជាខ្ញុំគ្រាន់តែជាស្រមោលអន្ទោលតាមប្រាណលោកតែប៉ុណ្ណោះ មិនមានសូម្បីតែសិទ្ធិសេរីភាពប្រៀបមិនបាននឹងស្រីកំណាន់របស់លោកនោះទេ!"
"អូននិយាយអីលេត? អូនដឹងរឿងអី.."ហូស៊ុកសួរតែនាងតែស្កាលេតក៏មិនបានតបតរនឹងគេហើយបញ្ចប់កិច្ចសន្ទនាគ្នាដោយការបោះជំហានដើរចាកចេញទៅតែម្ដង៕
_______________________________________
បងធ្វើអ្វីខ្លះអូនដឹងទាំងអស់ណា៎ហូស៊ុក!! កុំឲ្យអូនអស់ការអត់ធ្មត់ជាងនេះទៀតអី...

_យូមីន_

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now