ទ្វារបន្ទប់បើកឡើងស្រាលៗទាំងអាធ្រាតយប់ជ្រៅទាំងដែលក្នុងវីឡាព្រមទាំងមនុស្សនៅខាងក្នុងបន្ទប់នោះគេងលង់លក់អស់ទៅហើយ សម្រឹបជើងធ្ងន់ៗទម្លាក់ស្រឹបជាន់ឥដ្ឋការ៉ូបន្ទប់ព្យាយាមធ្វើយ៉ាងឲ្យលឺសម្លេងតិចបំផុតក៏ព្រោះតែខ្លាចភ្ញាក់ដល់អ្នកដែលកំពុងតែគេងនៅខាងក្នុងឯណោះ ហូស៊ុកទុកពេលប្រហែលជា១ម៉ោងឲ្យស្កាលេតនៅសម្ងំក្នុងបន្ទប់របស់កូនស្រីព្រោះបើសិនជាគេប្រញាប់ចូលមករកនាងនិយាយតវ៉ាគ្នាក៏វាគ្មានបានការអ្វីនោះដែរមានតែទុកឲ្យនាងស្ងប់ចិត្តបន្តិចសិនសឹមទៅរកនាង។
ស្រឹប...
ទម្ងន់ជើងទម្លាក់ចុះបន្តិចកាលបើមកដល់ក៏ឃើញថាស្កាលេតនាងគេងលង់លក់ជាមួយនឹងកូនបាត់ទៅហើយ ដៃតូចស្រឡូនម្ខាងអោបកូនមកអឹបជាប់នឹងស្មាចំណែកឯដៃខាងស្ដាំក៏ធ្លាក់ស្តាកចុះមកកៀនគ្រែគេងឯណោះ ហូស៊ុកក៏បន្ទន់ជង្គង់ចុះបន្តិចសម្លឹងមើលទៅសភាពផ្ទៃមុខមិនដឹងខ្យល់អ្វីរបស់ភរិយាតែក៏ភ្ញាក់កាលបើឃើញស្នាមទឹកភ្នែកដាមនៅលើថ្ពាល់របស់នាងទាំងសងខាង វាអាចជារឿងដែលភ្ញាក់ផ្អើលសម្រាប់គេណាស់ព្រោះគេកម្រនឹងឃើញនាងសម្រក់ទឹកភ្នែកខ្លាំងណាស់ ជាពិសេសគឺពេលទាស់គ្នាជាមួយនឹងគេ។
(នេះអូនយំមែនទេលេត?អូនយំព្រោះតែបងមែនទេ?)ពាក្យទាំងប៉ុន្មានលោតឡើងក្នុងខួរក្បាលរបស់គេមុននឹងដៃមាំលូកវែកសក់នាងស្រាលៗបង្ហាញឲ្យឃើញទម្រង់មុខរបស់នាង ចង្ការស្រួច ថ្ពាល់ក្រហមព្រឿងៗ បបូរមាត់តូចពណ៌ឈូកបើកតិចៗ ហូស៊ុកក៏លូកដៃស៊កក្រោមចង្កេះទប់លំនឹងនាងរួចក៏បីនាងឡើងនឹងចាកចេញពីបន្ទប់របស់កូនស្រីសម្ដៅទៅកាន់បន្ទប់របស់ពួកគេវិញ។
មកដល់ខាងក្នុងបន្ទប់អាកាសធាតុក៏បែរជាត្រជាក់ស្រេងខុសពីធម្មតាទៅវិញ បណ្ដាលឲ្យស្រីស្រស់ដែលកំពុងតែលង់លក់ដំណេកបែរជារងាញាក់ទៅវិញ ដៃតូចលូកកាន់ក្ដោបជាយអាវគេជាប់ រាងក្រាស់ក៏មិនបង្អង់ដំណើររួចបោះជំហានស្ររទៅគ្រែ ដាក់ផ្ដេករាងកាយនាងឲ្យដេកលើគ្រែទន់ៗមានភួយក្រាស់គ្របដណ្ដប់ឲ្យនាងផងដែរ។
"ស៊ុកគី.."
"បងប្រុសស៊ុកគី..ហ៊ឺ"បបូរមាត់តូចបង្ហើបឡើងស្រាលៗកាលបើមុខសង្ហាអោនទៅកៀកក្បែរនាងធ្វើឲ្យខ្យល់ដង្ហើមគេផ្លុំចំថ្ពាល់ខាងស្ដាំរបស់នាង ហូស៊ុកចម្លែកចិត្តនឹងឈ្មោះដែលនាងហៅកាន់តែស្រពិចស្រពិលថានាងកំពុងតែហៅគេរឺក៏ជាអ្នកណា?
"ហ៊ឺ..រងា"ស្កាលេតរអ៊ូរួចក៏ទាញបង្រួញភួយឲ្យប៉ុនខ្លួនរួចបែរទៅម្ខាងសម្ងំគេងបន្តទៅទៀត នៅសល់តែហូស៊ុកដែលកំពុងតែសេសសល់ចម្ងល់ពេញក្នុងទ្រូងគ្មានអ្នកឆ្លើយតែក៏បានតែបោះជំហានចាកចេញពីទីនោះព្រោះមិនចង់រំខានភរិយា
ឈូ...
សម្លេងទឹកផ្កាឈូកបាចសាចប៉ះសាច់ហាប់ណែនរបស់នាយសង្ហាកាត់ស្បៃរាត្រី ទឹកមុខមាំជោគជាំទៅដោយទឹកងាកសម្លឹងមើលចំទៅកញ្ចក់ដែលនៅចំពីមុខខ្លួន គ្រប់យ៉ាងហាក់លោតឡើងនៅក្នុងខួរក្បាលគេទាំងរឿងដែលបានកើតឡើងនឹងពាក្យសម្ដីដែលលេតបាននិយាយទាំងប៉ុន្មាន បញ្ហាកាន់តែច្រើនចូលមកស្របនឹងទំនាក់ទំនងពួកគេកាន់តែឃ្លាតឆ្ងាយទៅពីមួយថ្ងៃទៅមួយថ្ងៃ។
"អូនចង់ឲ្យបងធ្វើបែបណាទៅលេត?បែបណាទើបអូនអាចត្រឡប់មកជឿជាក់បងជាថ្មីទៀត?"
ព្រឹកថ្ងៃថ្មីនៅអាគារត្រកូលអាល់ម៉ាឌី,កន្លងផុតទៅប៉ុន្មានថ្ងៃមកពេលវេលានៃការដើរបង្ហាញគ្រឿងពេជ្រក៏ជិតឈានចូលមក ថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ក៏ជាថ្ងៃមុនថ្ងៃដើរបង្ហាញមួយថ្ងៃដែរ...
"ប៉ាៗ"
"ហ៊ឹម?"ហូស៊ុកក៏អោនទៅរកកូនស្រី នាងអង្គុយឆ្កក់នៅលើសាឡុងទោះជាហូស៊ុកប្រាប់ឲ្យនាងទៅលេងក៏នាងមិនព្រមដែរព្រោះនាងរង់ចាំមើលម្ដាយលរឈុតឯណោះ ស្រីតូចកាន់កំប៉ុងទឹកដោះគោសូកូឡាជាប់បឺតគ្រូកៗជារឿយៗអស់មួយកំប៉ុងចោះមួយកំប៉ុងទៀតតែម៉ាក់នាងនៅមិនទាន់ចេញមក..
"អស់បាត់"កំពុងតែបឺតៗក៏អស់ទឹកដោះគោបាត់ អែមមីខាំមាត់ខ្លួនឯងរួចក៏លើកកំប៉ុងឡើងមើលនឹងរលាក់វាតិចៗ ហូស៊ុកក៏ងាកសម្លឹងមើលទៅកូនមុននឹងបក់ដៃហៅជំនិតដែលនៅឈរក្បែរនោះរួចក៏ហុចកាតខ្មៅរបស់គេទៅ។
"ចៅហ្វាយត្រូវការអីបាទ៎?"
"ទៅរកទិញទឹកដោះគោដូចដែលអែមមីញ៊ាំនេះមក"និយាយហើយគេក៏ងាកទៅមើលកូនវិញតែនាយជំនិតនោះក៏នៅសម្លឹងមើលកាតខ្មៅនោះទាំងមិនអស់ចិត្តព្រោះថាកាតខ្មៅនេះមិនសូវជាមានអ្នកណាប្រើទេហើយបើសិនជាប្រើក៏មិនក្រោមពីខ្ទង់លានវ៉ុនឡើងនោះដែរតែចៅហ្វាយគេបែរជាប្រើខ្លួនឲ្យយកទៅទិញទឹកដោះគោទៅវិញ?
"នៅមិនទាន់ទៅទេ?"
"បាទ៎ទៅហើយទាន"នាយមិនបានគិតច្រើនទេក៏ប្រញាប់អោនគំនាបចៅហ្វាយនាយរួចក៏ចាកចេញទៅ អែមមីងាកសម្លឹងមើលប៉ាទាំងញញឹមរួចក៏ឡើងអង្គុយលើភ្លៅគេម្ខាងទាំងញញឹមបិទមាត់មិនជិត មិនថានាងចង់បានអីឡើយប៉ានាងតែងតែរកវាមកឲ្យនាងជានិច្ចមិនឲ្យទាស់ចិត្ត។
"ប៉ាៗចេញពីទីនេះពួកយើងទៅណាទៅ?"
"ចុះអែមមីកូនប៉ាចង់ទៅណា?"
"ទៅសួនកំសាន្តទៅប៉ា ណាប៉ាណា៎កូនចង់ទៅជាមួយប៉ានឹងម៉ាក់ជុំគ្នាម្ដងណា"អែមមីសុំប៉ានាងដោយកាយវិការក្រវីយោលខ្លួនទៅមកមិនឈប់ អ្នកជាឪពុកក៏ញញឹមបាត់ភ្នែកកាលបើបានឃើញកាយវិការគួរឲ្យស្រឡាញ់របស់កូនបែបនេះ ដៃមាំក៏លូកច្បូតច្រមុះនាងតិចៗមុននឹងងាកក្រឡេកភ្នែកឃើញវត្តមានមនុស្ស២នាក់ចូលមក។
"អូ កូនស៊ុកនៅទីនេះទេហ្អរ៎?ស្មានថាទៅបាត់ហើយ"
"សួស្ដីលោកនាយក"វត្តមានរបស់លោកស្រីឡេនឌីនឹងជេនចូលមកតំណាលគ្នា ជេនក៏ងាកសម្លឹងមើលមកហូស៊ុកជាមួយនឹងទឹកមុខញញឹមតែក៏ក្រម៉ូវបន្តិចកាលបើបានឃើញក្រសែភ្នែកក្មេងស្រីតូចម្នាក់នៅអង្គុយលើភ្លៅហូស៊ុកសម្លឹងមើលមកនាង។
"អ្នកណានឹងប៉ា?"អែមមីឆ្លៀតសួរឪពុក។
"មិនបាច់ខ្វល់ទេកូនប៉ា យើងមកចាំមើលម៉ាក់វិញណា៎បន្តិចទៀតម៉ាក់កូននឹងចេញមកហើយណា៎"និយាយមិនទាន់ចប់ផងវាំងននបន្ទប់ផ្លាស់រ៉ូបក៏បើកឡើងបង្ហាញរាងកាយស្រីតូចក្នុងឈុតរ៉ូបពណ៌ស្វាយស្រាលរួមនឹងម្កុដនឹងគ្រឿងអលង្ការស្វាយមួយឈុតដែលសាកសមនឹងឈុតនោះបំផុត ហូស៊ុកភ្លាំងភ្លឹកជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ភរិយានៅពេលដែលនាងបោះជំហានល្វត់ល្វន់ដើរមករកគេនឹងកូន។
"អូយ៎ម៉ាក់ៗស្អាតបំផុតហើយ"អែមមីលាន់មាត់សរសើរម្ដាយមិនដាច់កាលបើម្ដាយមកជិតនាង ស្កាលេតក៏អោនចុះក្បែរកូនរួចក៏បញ្ចេញស្នាមញញឹមទៅរកនាងតែក៏មិនបានចាប់អារម្មណ៍ថាមានក្រសែភ្នែកមួយសម្លឹងមើលមកនាងទាំងក្ដីពេញចិត្តដែរ។
"អូនស្អាតណាស់"ហូស៊ុកខ្សឹបស្រាលៗដាក់ត្រចៀកនាងរួចក៏ញញឹមជាប់មាត់...
"អ្នកនាងលេតស្រស់ស្អាតណាស់ សាកសមជារាជនីពិតមែនតែថាសុំទោសណាដែលកម្មវិធីនេះបែរជាមានរាជនីដល់ទៅ២ទៅវិញនោះ ហ៊ឹម"ពាក្យសម្ដីលេបខាយពីមាត់ស្រីម្នាក់និយាយមក មិនបាច់ងាកមើលក៏ដឹងហើយថាជាអ្នកណានោះ ស្កាលេតក៏ងើបឡើងបន្តិចរួចក៏ងាកបែរទៅជេនហើយញញឹមបន្តិច។
"អរគុណណាស់ដែលអ្នកនាងបានសរសើរនោះ ហើយពាក្យថារាជនីនេះខ្ញុំមិនមែនជាអ្នកចង់បានដោយខ្លួនឯងឡើយតែស្វាមីខ្ញុំជាអ្នកតាំងនាមនេះឡើងនឹងប្រគល់មកឲ្យខ្ញុំ ហើយចុះអ្នកនាង? អ្នកណាជាអ្នកតាំងនាមឲ្យទៅ? ជាstylistមែនទេ? រឹក៏ជាមីងអនាម័យនៅខាងក្រៅនោះ?"
"នាង..."
"បានហើយជេន យើងថានាងកុំទៅជ្រលក់មាត់នឹងស្រីប្រភេទនេះអីឆាប់ចូលទៅលរឈុតនឹងគ្រឿងអលង្ការនាងទៅ"លោកស្រីឡេនឌីក៏ប្រញាប់ឃាត់ជេនតែភ្នែកក៏មិនភ្លេចងាកមើលស្កាលេតទាំងចិត្តខឹង ជេនក៏ញញឹមហាក់បានចិត្តព្រោះមានលោកស្រីឡេនឌីជាខ្នងបង្អែកហើយ...
"ឈប់សិន"ជេនរកដើរទៅតែក៏ត្រូវហូស៊ុកឃាត់។
"នាងគិតទៅលរអីទៅ? នៅទីនេះមានគ្រឿងអលង្ការឲ្យរាជនីតែម្នាក់នោះទេ អ្នកផ្សេងដែលតម្កើងខ្លួនជារាជនីក៏អញ្ជើញទៅរកគ្រឿងពេជ្រផ្សេងមក"ពាក្យដែលហូស៊ុកនិយាយហាក់ចាក់ចំចំណុចរសើបរបស់ជេនធ្វើឲ្យនាងខាំមាត់ទាំងខឹងចិត្ត ស្កាលេតក៏ងាកមើលនាងរួចក៏លូកដៃដោះក្រវិលមួយគូពីត្រចៀកឲ្យទៅនាង ស្រីតូចក៏អោនទៅជិតត្រចៀកជេន..
"ចាត់ទុកថាខ្ញុំបរិច្ចាគវាឲ្យរាជនីរងចុះ ព្រោះនាងតែងតែចង់បានរបស់ចំណែកសេសសល់ពីខ្ញុំស្រាប់ សូម្បីតែ..មនុស្សប្រុស"
"ហ្អាយ៎!!!!!"
KAMU SEDANG MEMBACA
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fiksi Penggemarស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត