ភាគទី២៤

617 20 0
                                    


រីករាយអានណាចាស៎
"អូនមកទីនេះដើម្បីយកកន្សែងបង់ករជូនបងជុននឹងបងហ្វីតើ"នាងមិននិយាយតែមាត់នោះទេ នាងក៏ចង្អុលបង្ហាញទៅថង់ដាក់កន្សែងបង់ករនៅក្បែរនោះប្រាប់ឲ្យហូស៊ុកបានឃើញដែរ រាងក្រាស់ងាកទៅមើលក៏ឃើញថាដូចជាលេតបាននិយាយមែននោះជាកន្សែងបង់ករដែលនាងបានចាក់ហើយគេក៏ដឹងថាភរិយាតែងតែចាក់វាជាប្រចាំដែរ ហូស៊ុកក៏បែរជាមានអារម្មណ៍ថាអៀនខ្មាសនឹងអ្វីដែលគេកំពុងតែធ្វើពេលនេះ ជាពិសេសគឺនៅពេលដែលបានឃើញក្រសែភ្នែកទទេស្អាតរបស់នាង គេមិនបាននិយាយអីទេតែក៏លោមកអោបនាងជាថ្មីហើយអង្អែលខ្នងនាង ជូហ្វីសម្លឹងមើលទៅពួកគេទាំង២នាក់នោះទាំងញញឹមរួចក៏ក្រោកឈរឡើងមួយអស់កម្ពស់...
"ចឹងអ្នកទាំង២នៅជាមួយនឹងគ្នាសិនទៅណាខ្ញុំយកកន្សែងទៅខាងក្រោមសិនណា៎"ជូហ្វីកាន់ថូទឹកជាប់ដៃរួចចាកចេញទៅទុកឲ្យ២នាក់ប្ដីប្រពន្ធនេះនៅជាមួយនឹងគ្នា ហូស៊ុកងាកសម្លឹងមើលមុខស្កាលេតរួចក៏លើកដៃវាសសក់នាងតិចៗជាមួយនឹងទឹកមុខព្រួយបារម្ភព្រោះគេភ័យខ្លាចថានាងនឹងចាកចេញទៅម្ដងហើយនៅមកឃើញនាងសន្លប់ស្ដូកទៀត គេទាញនាងមកអោបជាច្រើនដងបណ្ដាលឲ្យស្កាលេតនាងអស់សំណើចបន្តិចរួចក៏លើកដៃអង្អែលខ្នងស្វាមីស្រាលៗ
"បងមានរឿងអី?ហេតុអីក៏បងមើលទៅដូចជាភ័យខ្លាំងម៉្លេះ?"នាងសួរនាំទៅគេធ្វើឲ្យហូស៊ុកហាក់ងឿងឆ្ងល់ ស្កាលេតក៏ញញឹមរួចលើកដៃកាន់ប៉ះថ្ពាល់គេតិចៗនាងធ្វើដូចជាកាលពីយប់មិញចឹង នាងផ្អែមល្ហែមដាក់គេ ធ្វើល្អជាមួយគេ ធ្វើបែបនេះកាន់តែធ្វើឲ្យគេរអៀសចិត្តថែមទៀតជាមួយនឹងរឿងដែលបានកើតឡើង..
(នេះលេតមិនបានឃើញរឺដឹងអីពីសារនោះទេរឺ?)
សំនួរនេះជាសំនួរដែលកំពុងផុសពេញខួរក្បាលរបស់ហូស៊ុកនាពេលនេះព្រោះនាងដូចជាមិនបានខឹងច្រឡោតអ្វីជាមួយនឹងគេទាល់តែសោះ ចឹងបានន័យថានាងមិនទាន់បានដឹងអ្វីនោះទេ! ហូស៊ុកក៏ក្រវីក្បាលតិចៗរួចទាញនាងមកអោបជាថ្មីមុននឹងព្រលែងខ្យល់ដង្ហើមស្រាលៗចេញមកទាំងធូរចិត្ត ស្កាលេតក៏អោបគេតបវិញទឹកមុខញញឹមក៏ប្រែប្រួលទៅជាធម្មតាវិញ..
បន្ទាប់ពីសម្រាកអស់មួយព្រឹកមក រង់ចាំឲ្យស្កាលេតបានធូរស្រាលបន្តិចទើបហូស៊ុកគ្រានាងចុះមកខាងក្រោមវិញ អ្នកបម្រើប៉ុន្មាននាក់ក៏តាមពីក្រោយគេក្រែងថាហូស៊ុកនឹងស្កាលេតត្រូវការជំនួយតែថាហូស៊ុកគេរឹងមាំយ៉ាងនេះទៅហើយនៅត្រូវការជំនួយអីទៀតនោះ?
"អេ..ហូស៊ុកដាក់អូនចុះ , អូនអាចដើរខ្លួនឯងបាន"នៅសុខៗហូស៊ុកក៏ស្រាប់តែលើកបីនាងឡើងព្រោះមើលទៅនាងដូចពិបាកក្នុងការដើរខ្លាំងពេកហើយម៉្យាងនាងទើបតែងើបពីឈឺទើបហូស៊ុកមិនចង់ឲ្យនាងដើរច្រើនដែរទើបគេសម្រេចចិត្តបីនាងចុះមកបែបនេះ ឯអ្នកបម្រើដែលដើរតាមពីក្រោយពួកគេក៏នាំគ្នាកេះគ្នាសើចនឹងអៀនជំនួសស្កាលេតទៅវិញ..
"ហូស៊ុក!"
"អូនកំពុងតែឈឺបងមិនឲ្យអូនដើរផ្ដេសផ្ដាសទេ"ហូស៊ុកប្រកែកតវ៉ាជាមួយប្រពន្ធ មុននឹងចុះមកជ្រួសផ្លូវគ្នាជាមួយនឹងអ្នកដែលចេញពីផ្ទះបាយមក ជូហ្វីសម្លឹងមើលពួកគេរួចក៏ញញឹមបន្តិចតែថានាងមិនបានមកតែម្នាក់ឯងទេក៏មានវត្តមានក្មេង២នាក់ទៀតមកឈរមើលវត្តមានរបស់ពួកគេដែរ...
"ឆ្វីតដល់ហើយពូស៊ុក មីងលេត ហ៊ិហ៊ិ"ជុននីអូនិយាយឡើងរួចក៏សើចកក្អឹក ហ្វីលីណាក៏ដូចគ្នាដែរ នេះមកដល់វីឡាភ្លាមក៏បានឃើញពូមីងទាំង២នាក់ផ្អែមល្ហែមជាមួយនឹងគ្នាកាត់ថ្ងៃ ហូស៊ុកក៏សើចបន្តិចខុសប្លែកពីលេតដែលផ្ទប់ក្បាលនឹងទ្រូងមាំរបស់ស្វាមី។
"អ្នកទាំង២នៅញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នាសិនទៅ ខ្ញុំបានរៀបចំអាហារច្រើនមុខដែរ"
"មិនអីទេហ្វី, ខ្ញុំមិនរំខានទេ អែមមីក៏ប្រហែលជាកំពុងតែចាំពួកយើងទៅផ្ទះញ៊ាំអាហារជុំគ្នាដែរ ផ្ដាំប្រាប់ណាមជុនផងថាខ្ញុំទៅសិនហើយមិនបាននៅលាទេ"
"ចាស៎តាមសម្រួលចុះ"ជូហ្វីក៏ងក់ក្បាលឆ្លើយតបរួចសម្លឹងមើលដំណើរចាកចេញទៅរបស់២នាក់ប្ដីប្រពន្ធនោះចាកចេញទៅ នាងលើកដៃទាំងសងខាងកាន់អោបកូនរួចក៏នាំពួកគេចូលទៅខាងក្នុងដើម្បីផ្ទះវិញ។
បន្ទាប់ពីចាកចេញពីវីឡាត្រកូលហ្វាល់លីដាមកហូស៊ុកមានបំណងចង់ធ្វើដំណើរមកកាន់វីឡាតែម្ដង តែស្កាលេតក៏បែរចង់ចូលហាងលក់វត្ថុអនុស្សាវរីយ៍នៅតាមផ្លូវទៅវិញ គ្រាន់តែមកដល់ភ្លាមនាងក៏ដោះខ្សែក្រវ៉ាត់បំណងចុះតែហូស៊ុកកាន់ដៃនាងជាប់ព្រោះមើលទៅនាងដូចជាប្រញាប់ពេក..
"អូនទៅណាមិចក៏ប្រញាប់ម៉្លេះ?អូនចង់ទិញអីមែនទេ?"
"បងចាំមិនបានទេមែនទេ?ស្អែកជាថ្ងៃកំណើតរបស់អែមមីកូនពួកយើងហើយ"

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Onde histórias criam vida. Descubra agora