ភាគទី ៨៤

489 18 0
                                    

#បល្ល័ង្កស្នេហ៍🌸
ភាគទី៨៤

     ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ក្នុងបន្ទប់ធំទូលាយមានការតុបតែងស្រស់ស្អាតចម្រុះពណ៌អាចនិយាយបានថាដូចជារៀបចំសម្រាប់កូនក្មេងចឹង គឺជាបន្ទប់ដែលអ្នកម្ដាយបានរៀបចំជាស្រេចសម្រាប់ទារកដែលបម្រុងនឹងមកចាប់កំណើតនឹងឯង តែថាហេតុអីក៏មិនឃើញវត្តមានអ្នកជាម្ដាយនឹងកូននោះទៅវិញ មានតែ:
     "អ្ហឹម!"ដំណកដង្ហើមស្រាលបន្លឺពីដើមកររបស់រាងក្រាស់អតីតស្វាមីរបស់ស្កាលេត នាយហូស៊ុកដកដង្ហើមធំមុននឹងព្យាយាមលូកដៃរាវរកភរិយាតែក៏បែរជាមិនបានប៉ះអ្វីសោះក្រៅពីពូកទន់ល្មើយនឹងភួយក្រាស់នៅលើខ្លួននាយប៉ុណ្ណោះ។
     "លេត!"ហូស៊ុកក្រោកឡើងទីណាត់ទីណែងភ្លាមកាលបើដឹងថានាងមិនបាននៅទីនេះ ភាពងងុយអម្បាញ់មិញនោះប្ដូរមកជាស្វាងទែងដូចជាគេចាប់ទះមួយដៃចឹង នាយក្រោកអង្គុយឆ្កក់លើពូករួចក៏ងាកភ្នែកសម្លឹងមាត់ទ្វារទើបឃើញថាទ្វារបន្ទប់ចំហ ចឹងបានន័យថានាងចេញទៅខាងក្រៅបាត់ហើយ។
     "អាស៊ុកហ៊ើយ ដេកទ្រម៉ក់ដូចងាប់"ហូស៊ុកដៀលបន្ទោសខ្លួនឯងមិនភ្លេចទម្លាក់ជើងចុះពីលើគ្រែយ៉ាងលឿនសម្ដៅទៅខាងក្រៅរកមើលប្រពន្ធកូន។
+++
     "នែ! ដើរឲ្យស្រួលបួលទៅផ្ទះនេះមិនមែនមានតែឯងរស់នៅទេអាចង្រៃយ៍"គ្រាន់តែហូស៊ុករត់ចេញមកដល់មាត់ជណ្ដើរ ប្រយោគពិឃាតក៏ប្រហើរចេញពីមាត់កម្លោះរ៉ាហ្វែលឯណោះដែលកំពុងតែអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវម្នាក់ឯង ហូស៊ុកក៏ងាកសម្លឹងមើលទៅរ៉ាហ្វែលបន្តិចរួចក៏បន្ថយទម្ងន់ជើងភ្លាម ដោយសារតែឃើញទឹកមុខម៉ូវរបស់គេនេះឯង។
     "ចំជារំខានមែនវើយ៎!"រ៉ាហ្វែលបន្លឺប្រយោគឡើងជាថ្មី ទាញតេឡេមកបញ្ជាបិទទូរទស្សន៍រួចក៏ក្រោកដើរចេញទាំងកម្រោល បិទទ្វារលាន់សូរគ្រាំងភ្ញាក់ដល់អ្នកដែលឈរស្ដាប់ឯណោះទៀត នាយហូស៊ុកឯណោះបានឱកាសដែលរ៉ាហ្វែលចាកចេញទៅបាត់គេក៏ប្រញាប់រត់ចុះមកកាន់ជាន់ខាងក្រោមយ៉ាងលឿនមកដល់ក៏លឺសម្លេងក្ដុងក្ដាំងពីផ្ទះបាយមក មិនបង្អង់នាយក៏ប្រញាប់រត់ទៅយ៉ាងលឿនតាមដែលអាចធ្វើបាន។
     (ម៉ាក់ៗកុំធ្វើអីច្រើន អត់ល្អទេណា៎)
     "អូយ៎!លេតអូនធ្វើអីនឹង? អីយ៉ា.."ហូស៊ុករហ័សស្ទុះរត់ទៅរកនាងកាលបើឃើញនាងកំពុងតែព្យាយាមចង្អើតឈោងយកវែកសម្លឈើពីធ្នើខាងលើមក ស្កាលេតក៏ភ្ញាក់ក្រញ៉ាងខ្លួនកាលបើនៅសុខៗបែរជាលេចវត្តមាននាយមកកាន់ក្រសោបស្មានាងជាប់ទាញនាងឲ្យដើរមកតាមគេភ្លាមរកតែនាងប្រកែកមិនទាន់សោះ អែមមីឯណោះកាលបើឃើញប៉ាយកចិត្តទុកដាក់លើម៉ាក់នាងបែបនេះស្នាមញញឹមនាងក៏ញ៉ោចឡើងមកភ្លាម ប្រញាប់រត់ទៅតាមពួកគាត់មិនបង្អង់។
     "នែ!លោកនាំខ្ញុំទៅណា?ខ្ញុំត្រូវការធ្វើម្ហូប"
     "អូនមិនគួរធ្វើអីនោះទេ អង្គុយត្រង់នេះហើយ"ហូស៊ុកនាំភរិយាមកកាន់បន្ទប់ទទួលភ្ញៀវបង្ខាំងនាងឲ្យអង្គុយចុះលើសាឡុងភ្លាមទាំងដែលនាងមិនចង់អ្វីទាល់តែសោះ ស្កាលេតងើយសម្លឹងមើលមុខគេទាំងក្រញ៉ូវព្រោះតែគេទើបនាងមិនបានចូលផ្ទះបាយធ្វើសម្លដែលនាងកំពុងតែចង់ញ៊ាំនោះ អែមមីក៏ចូលមកជិតប៉ាម៉ាក់នាងរួចអង្គុយឆ្កក់ញញឹមពព្រាយក្បែរម្ដាយ ដៃតូចច្រមិចក៏លូកអោបក្រសោបផ្ទៃពោះម្ដាយដោយទឹកមុខមានក្ដីសុខជាទីបំផុតហើយ។
     "អូនចង់ញ៊ាំអីនិយាយមកចាំបងជាអ្នកធ្វើ!"
     "មិនចាំបាច់ទេ លោកនេះហេស៎ដែលចេះធ្វើម្ហូបនោះ?មិនបាច់ទេខ្ជះខ្ជាយគ្រឿងផ្សំណាស់"
     "ហ៊ីយ៉ាស្ដាប់បងម្ដងទៅ"ហូស៊ុកទប់ស្មានាងជាប់មិនបណ្ដោយឲ្យនាងធ្វើតាមចិត្តនោះ ទោះជាស្កាលេតព្យាយាមរើបម្រាស់យ៉ាងណាក៏នាយមិនព្រមលែងនោះដែរ។
     "ប៉ាៗម៉ាក់ចង់ញ៊ាំសម្លគីមឈី"នាងល្អិតនៅឆ្លៀតបោះប្រយ៉ុងឲ្យឪពុកទៀត ហូស៊ុកក៏ញាក់ភ្នែកតិចៗដាក់កូន។
     "អែមមីកូននៅទីនេះមើលម៉ាក់ ប៉ាទៅធ្វើម្ហូបនៅខាងក្នុង"មិនបានឆ្លើយតបដោយសម្ដីតែអែមមីងក់ក្បាលឆ្លើយតបវិញយ៉ាងរហ័សហាក់ពេញចិត្តនឹងការសម្រេចិត្តរបស់លោកប៉ានាងចឹងនាពេលនេះ។
     "អេ!នេះ..អែមមី"ស្កាលេតនាងបន្លឺប្រយោគហួសចិត្តមួយឡើងមក ស្របនឹងដៃតូចច្រមិចរបស់កូននាងកាន់អោបនាងជាប់មិនឲ្យត្រឡប់ទៅកាន់ផ្ទះបាយវិញ នាងល្អិតយើងឯណេះក៏ងើបបើកភ្នែកម៉ក់ៗសម្លឹងមើលម្ដាយប្រាប់ម្ដាយតាមក្រសែភ្នែកនាងថាឲ្យនាងទីនេះជាមួយនឹងនាងហើយកុំទៅណា។
     "អែមមី!"
     "ហ៊ឺ! អែមមីស្រឡាញ់ម៉ាក់ៗនឹងអាអូនណាស់"នាងល្អិតប្ដូរល្បិចពីលាដៃឃាំងម្ដាយ មកជាអោបជំនួសវិញ នាងអោបម្ដាយហើយក៏ផ្ដេកក្បាលទៅលើផ្ទៃពោះម្ដាយភ្លាមជាមួយនឹងស្នាមញញឹម ស្កាលេតកាលបើកូនស្រីមានក្ដីសុខបែបនេះនាងក៏លែងប្រកែកអ្វីបានតែនៅអង្គុយស្ងៀមឲ្យកូនស្រីអោប ដៃតូចស្រឡូនក៏លើកឡើងអង្អែលក្បាលកូនស្រីស្រាលៗជាមួយនឹងស្នាមញញឹម។
+++
     "យើង..យើងគួរតែធ្វើស្អីមុនទៅ?"រាងខ្ពស់ឈរសម្លឹងមើលទៅឆ្នាំងសម្លដែលលើកដាក់លើចង្ក្រានរួចជាស្រេចនោះ នាយសម្លឹងទៅវាទាំងក្នុងខួរក្បាលទទេស្អាតតែម្ដង មិនដឹងថាគួរតែធ្វើបែបណាមុន សម្លដែលលេតចង់ញ៊ាំនោះ បើតាំងពីដើមមកគេមិនដែលចេះធ្វើម្ហូបរបៀបជាសម្លបែបនេះផង។
     "អេ!ចុះបើសិនជាយើងសួរទៅអ្នកដែលធ្លាប់ធ្វើនោះ?"គិតដល់ត្រឹមនេះ ខួរក្បាលរបស់នាយក៏នឹកឃើញដល់មនុស្សម្នាក់ភ្លាម ដៃរហ័សលូកយកទូរសព្ទ័ឡើងមករួចក៏ចុចខលទៅនរណាម្នាក់។

     វីឡាហ្វាល់លីដា!
     "វាស្អីឯងនេះ? ហ៊ឹសៗ"សម្លេងបន្លឺឡើងពីដើមកររបស់រាងខ្ពស់ក្នុងឈុតល្អសាកសម នាយបើកទ្វារបន្ទប់សៀវភៅរបស់នាយចូលមកទាំងអស់សំណើច កាលប់បានលឺអ្វីដែលអ្នកម្ខាងទៀតបាននិយាយរួចមក។
     "ក្ដៅខ្លួនរឺក៏ជាន់ពែរអ្នកណាមកទើបនឹកឃើញសួរវិធីធ្វើម្ហូបអីបែបនេះហា៎អាស៊ុក?"ណាមជុនហាក់អស់សំណើចកាន់តែខ្លាំង ខណៈគេចូលមកដល់ខាងក្នុងក៏បានឃើញថាភរិយាខ្លួនឯណោះកំពុងតែអង្គុយអានសៀវភៅនៅមាត់បង្អួចបន្ទប់ ជាទីកន្លែងដែលនាងតែងតែអង្គុយជាប្រចាំបន្ទាប់ពីធ្វើការងារពេលព្រឹករួច។
     "អូនសម្លាញ់!"ណាមជុនដើរចូលមករកភរិយារួចក៏ដាក់ខ្លួនអង្គុយចុះក្បែរនាង រួចក៏ហុចទូរសព្ទ័ឲ្យមកហ្វី ដំបូងឡើយនាងក៏ឆ្ងល់តែកាលបើគ្រាន់តែលឺសម្លេងប្រោកប្រាកនឹងឆ្លេឆ្លារបស់អ្នកម្ខាងទៀតក៏អាចឲ្យនាងដឹងភ្លាម ជូហ្វីលើកដៃខ្ទប់បបូរមាត់អស់សំណើចបន្តិចរួចក៏យកទូរសព្ទ័មកស្ដាប់ ណាមជុនឯណោះក៏ចូលមកកៀកនាងរួចទាញនាងមកអោបក្នុងរង្វង់ដៃទាញក្បាលនាងផ្ដេកលើទ្រូងខ្លួនឯងស្រាលៗពោរពេញដោយក្ដីស្រឡាញ់។
     (អូនលេតចង់ញ៊ាំស៊ុបគីមឈីតែខ្ញុំមិនដឹងថាគួរចាប់ផ្ដើមពីណាមកមុននោះទេហ្វី ជួយម្ដងទៅ)
     "យ៉ាងហោចណាស់ក៏លោកមានបំណងចង់ចេះដឹងដែរមិនដូចជាមិត្តលោកនេះសោះ"ជូហ្វីនិយាយសម្ដៅមកលើណាមជុនទាំងស្រុងតែម្ដង នាយក៏ក្រវីក្បាលទាំងអស់សំណើចមិនភ្លេចអោនមុខថើបថ្ងាសនាងស្រាលៗផងដែរ។
     "លោកចាក់ប្រេងចូលជាមុនទៅហើយបើកភ្លើងឲ្យក្ដៅបន្តិចសឹមចាក់ខ្ទឹមសចូល បន្ទាប់មកក៏ដាក់សាច់ជ្រូកនឹងគីមឈីចូលរួចកូវវាឲ្យសព្វណា៎ អឺម"ជូហ្វីនិយាយឡើងបន្តិចរួចក៏ងាកក្រសែភ្នែកមើលទៅខាងក្រៅ មុននឹងប្រទះឃើញឡានមួយមកចុះចត ណាមជុនក៏ងាកមើលទៅតាមនាងដែរ។
     " ប្រហែលជាឧត្តមសេនីយ៍យ៉ុនហើយ"
     "ហ្វី?"នៅសុខៗហ្វីក៏ស្រាប់តែក្រោកឡើងភ្លាមហាក់ដូចជាបានឃើញអ្វីចម្លែកចឹង មិនបង្អង់យូរគេក៏ប្រញាប់ចេញទៅតាមភរិយាភ្លាមតែម្ដង។ ជូហ្វីក្ដាប់ម្រាមដៃខ្លួនឯង កាលបើចេញមកដល់ខាងក្រៅហើយបានឃើញវត្តមានរបស់មនុស្សស្រីម្នាក់ ឃើញភ្លាមកំហឹងក្នុងចិត្តនាងក៏ឆាបឆួលឡើងភ្លាមព្រោះថានាងជាមនុស្សដែលធ្វើឲ្យគ្រួសារស្កាលេតមានបញ្ហារហូតមកនោះ។
     "First lady ខ្ញុំ...ផ្លាច់"ជេននិយាយមិនទាន់ទាំងចប់ប្រយោគស្រួលបួលផងក៏ត្រូវជូហ្វីវាត់មួយកំផ្លៀងសឹងតែដួលដាច់ផ្ងារ ណាមជុនមកដល់ទាន់ក៏ប្រញាប់ទាញកាន់ស្មាភរិយាភ្លាម ជូហ្វីរើឡើងទាំងខឹងសម្បារ យ៉ុនហ្គីឯណោះក៏ឈរសម្លឹងមើលមកតែក៏មិនលូកលាន់។
     "ស្រីទុរយសដូចជានាងមានសិទ្ធិអីមកជាន់ទីនេះ?អ្នកណាស្វាគមន៍នាង?"

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]حيث تعيش القصص. اكتشف الآن