ភាគទី២៨

541 21 0
                                    

បល្ល័ង្កស្នេហ៍                    
#ភាគទី២៨💔

រីករាយអានណាចាស៎
"ពួកយើងលែងលះគ្នាទៅ"
"លេតបងមិនព្រមបងមិនលែងលះហើយបងក៏មិនឲ្យអូនចាកចេញពីទីនេះដែរ"ហូស៊ុកនិយាយទាំងតឹងសរសៃករដាក់នាងព្រោះពួកគេមិនទាន់បាននិយាយដោះស្រាយគ្នាផងនាងក៏បែរជានិយាយថាចង់លែងលះឆៅបែបនេះទៀត ហូស៊ុកខ្នាំងខ្នះមិនចង់បែកជាមួយនាងខុសឆ្ងាយពីស្ត្រីចំណាស់នៅក្បែរនោះដែលសប្បាយចិត្តជាខ្លាំងកាលបើនាងតូចទាមទារលែងលះបែបនេះ។
"អូនហត់នឿយខ្លាំងណាស់ហូស៊ុក ពួកយើងសម្រាកមួយរយៈទៅទុកឲ្យគ្រប់យ៉ាងវាបញ្ចប់ទៅតាមសម្រួលចុះបានទេ?"
"ប្រុសស៊ុក,កូនឃាត់ធ្វើអីទៅ? ក៏ឃើញហើយថាប្រពន្ធរបស់ឯងគេអស់ចិត្តអស់ចង់ជាមួយនឹងកូនហើយបានជាហ៊ាននិយាយពាក្យថាលែងលះគ្នាបែបនេះ"
"សង្ស័យតែរឿងកើតឡើងនេះជាស្នាដៃរបស់អ្នកនាងផងមិនដឹងព្រោះចង់យកលេសនេះដើម្បីទាមទារអ្នកប្រុសលែងលះនឹងទាមទារប្រាក់ចិញ្ចឹមកូននោះ"ចៅហ្វាយកំពុងតែតឹងសរសៃករដាក់គ្នា នាងអុីនដែលមានឋានៈត្រឹមជាអ្នកបម្រើនោះ កាលបើបានលោកស្រីឡេនឌីលើកតម្កើងជ្រុលហួសឡើងចាងហ៊ាននិយាយពាក្យទាំងនោះចេញមក វារឹតតែធ្វើឲ្យលោកស្រីឡេនឌីត្រូវចិត្តត្រូវថ្លើមនឹងពាក្យនាងទៀត...
"នាងអុីននិយាយក៏មានហេតុផល កូនសាកគិតមើលទៅមើលប្រុសស៊ុក មនុស្សស្រីស្រឡាញ់ស្វាមី ស្រឡាញ់កូនឯណាហ៊ានហាមាត់និយាយពាក្យលែងលះបែបនេះនោះ? បើ...មិនមានប្រុសផ្សេងនោះ?"ស្កាលេតងក់ក្បាលតិចៗស្របនឹងដៃទាំងសងខាងទម្លាក់កាបូបសម្លៀកបំពាក់ចុះពីដៃ រួចក៏បែរដើរសម្ដៅទៅរកលោកស្រីឡេនឌី ស្ត្រីចំណាស់ដំបូងឡើយក៏ឡើងចាងដែរតែនៅពេលបានឃើញទឹកមុខស្មើររបស់ស្កាលេតបាញ់តម្រង់មករកគាត់ ភាពអំនួតអួតអាងក៏ហាក់ថយមួយកម្រិតរហូតដល់លូកដៃស្រវាទាញនាងអុីនជាអ្នកបម្រើឈរអមពីក្រោយនោះឲ្យមកឈរកៀកជិតខ្លួន។
"អូយ៎លោកស្រីជួយ..ផ្លាច់ៗ"នាងអុីនត្រូវដៃតូចស្រឡូនរបស់ស្កាលេតទាញកញ្ឆក់ឲ្យចេញពីក្រោយខ្នងលោកស្រីឡេនឌី មុននឹងបាតដៃក្ដៅៗងំទះយកៗជាច្រើនកំផ្លៀង នាងទះអុីននៅនឹងមុខម្ដាយក្មេកតែម្ដង កាយវិការកាចសាហាវរបស់នាងធ្វើឲ្យស្ត្រីជាម្ដាយក្មេកឯណោះហាក់ភាំងធ្វើអ្វីមិនចេញសោះ។
"លេត..លេតបានហើយ ហ្អឹស"ហូស៊ុកត្រូវស្កាលេតវាសចេញមួយទំហឹងសឹងតែដួលដាច់ផ្ងារទៅហើយ នាងក៏លែងស្រីអុីនកាលបើឃើញថាមាត់នាងមានជ្រាបឈាមចេញមកថ្ពាល់ទាំងសងខាងក៏ឡើងហើមក្រហមអស់...
"នេះទុកថាជាកាដូជូនដល់នាងចុះអុីន, មានមាត់កុំចេះហា មានអណ្ដាតកុំចេះតែគ្រលាស់ព្រោះខ្ញុំនឹងមិនព្រមឲ្យអ្នកណាមកជាន់ឈ្លីកិត្តិយសខ្ញុំទៀតនោះទេ"ស្កាលេតលើកដៃចង្អុលមុខអុីនដែលអង្គុយផ្ទាល់នឹងឥដ្ឋនោះ ភ្នែកនាងក៏ដកពីអុីនរួចសម្លឹងមើលទៅលោកស្រីឡេនឌីម្ដង ស្ត្រីចំណាស់ក៏មិនបាននិយាយអ្វីបានតែព្យាយាមគេចភ្នែកពីនាងតូចព្រោះគាត់មិនអាចដឹងទេថាអ្នកបន្ទាប់ដែលនាងទះអាចជាគាត់រឺក៏អត់នោះ?
"លេត..លេតចង់ទៅណា?បងមិនឲ្យអូនទៅទេ"ស្កាលេតក៏បកត្រឡប់ទៅយកកាបូបវ៉ាលីហើយនឹងចាកចេញទៅតែហូស៊ុកក៏ចាប់នាងជាប់ទប់មិនឲ្យនាងចាកចេញទៅ លោកវីលាមកាលបើឃើញស្ថានការណ៍បែបនេះគាត់ក៏ហាក់តានតឹងជាខ្លាំង គាត់បែរជាឈរលែងនឹងហើយដង្ហើមចាប់ផ្ដើមថប់មមុននឹងដួល...
"លោកម្ចាស់..លោកម្ចាស់"
"ប៉ា..អ្ហឹក លោកប៉ា"ស្កាលេតទម្លាក់អីវ៉ាន់ចោលនៅលើដីរួចក៏ប្រញាប់ចូលមករកឪពុកដែលកំពុងតែត្រូវអ្នកបម្រើគ្រាទប់គាត់ តែនាងមិនលឿនជាងហូស៊ុកនោះទេ
"អ្ហឹស..ខលហៅលោកដុកទ័រមក,លោកប៉ាតោងខ្ញុំឲ្យជាប់ណា"គេអោនបន្ទន់ជង្គង់រួចអៀវលោកវីលាមឡើងទៅជាន់ខាងលើ សម្ដៅឆ្ពោះទៅកាន់បន្ទប់របស់គាត់ដែលមានគ្រឿងឧបក្ខាគ្រប់យ៉ាងរួមទាំងអុកសុីសែនជំនួយ ស្កាលេតក៏រត់តត្រុកទៅតាមហូស៊ុកដែរ ឡើងមកដល់ខាងលើហូស៊ុកក៏ដាក់គាត់ឲ្យសម្រាន្តលើពូកមុននឹងដោះស្បែកជើងជូនគាត់ ចំណែកឯស្កាលេតឯណោះក៏អង្គុយចុះកាន់ដៃឪពុកទាំងទឹកភ្នែករហាមមក..
"លោកប៉ា..ខ្ញុំទៅរកទឹកស្អំមកជូនលោកប៉ា ជើងលោកប៉ាស្ពឹកអស់ទៅហើយ"ហូស៊ុកប្រញាប់រត់ចេញទៅយកទឹកស្អំមកឲ្យលោកវីលាម សល់តែស្កាលេតប៉ុណ្ណោះដែលនៅក្បែរគាត់កាន់ដៃគាត់ ដៃម្ខាងទៀតក៏ទាញបំពង់អុកសុីសែនមកបំពាក់ជូនគាត់ទាំងនាងខ្លួនឯងយំសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ..
"លេត.."
"កូនឆាប់ចេញទៅ, មិនបាចខ្វល់ពីប៉ាទេ! កូនលំបាកច្រើនហើយជាង៣ឆ្នាំមកនេះ ហ៊ឹសៗ"
"អត់ទេលោកប៉ា អ្ហឹកៗកូនមិនអាចទៅចោលប៉ាបានទេ"ស្កាលេតបែរជាបដិសេធនឹងពាក្យឪពុកនាងនិយាយ នាងចង់ចាកចេញណាស់តែឲ្យនាងចាកចេញទៅចោលគាត់បានយ៉ាងមិចទៅ?
"កូនខ្វល់ពីប៉ាធ្វើអី? ប៉ាចាស់ជិតស្លាប់ទៅហើយ"
"អត់ទេប៉ា អ្ហឹកៗ"
"ចេញទៅកូន ទាន់មានឱកាស! ប៉ា..ប៉ាសុំអង្វរ"

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now