ភាគទី២២

627 21 0
                                    


រីករាយអានណាចាស៎❤️
(អ្នកនាងលេតបាត់ខ្លួនហើយ)ពាក្យស្រែកដាស់តឿនពីអ្នកខាងក្រៅធ្វើឲ្យរាងក្រាស់ឈរធ្មឹងនៅខាងក្នុងហាក់មានស្មារតីត្រឡប់ចូលមកក្នុងខួរក្បាលជាថ្មី ក្នុងចិត្តកាន់តែប្រាកដពេញមួយរយភាគរយថារឿងដែលគេកំពុងតែភ័យខ្លាចនោះវាជាការពិត លេតបានដឹងអស់ទៅហើយ ហូស៊ុកទាញក្ដាប់ទូរសព្ទ័របស់គេជាប់ដៃមុននឹងប្រញាប់ទាញសោរឡានចាកចេញទៅភ្លាម អ្នកបម្រើដែលនៅឈរអមផ្លូវក៏នាំគ្នារត់ស្ររចុះមកតាមនាយដោយមានអ្នកជួយកាន់កាបូបឯកសារ ឯអ្នកផ្សេងទៀតក៏ចេញទៅបើកទ្វារឡានជូនដល់នាយសង្ហាភ្លាម...
ឡានខ្មៅរលើបបើកសម្ដៅចាកចេញទៅខាងក្រៅបរិវេណវីឡាជាមួយនឹងល្បឿនលឿនជាទីបំផុតទោះជានៅមិនទាន់ដឹងថានាងតូចជាភរិយានៅឯណាក៏ដោយក៏គេត្រូវតែចាកចេញទៅសិនដែរព្រោះនាងអាចនឹងមិនទាន់ទៅណាឆ្ងាយពីទីនេះក៏ថាបានដែរ។
"ចង្រៃយ៍អើយ"ហូស៊ុកទះចង្កូតឡានខ្លួនឯងលាន់ផាំងស្របនឹងជើងមាំជាន់ហ្គែលឿនដូចជាហោះ ភ្នែកងាករ៉េសម្លឹងមើលទៅផ្លូវទាំងសងខាង មេឃស្រឡះបើកថ្ងៃអម្បាញ់មិញនោះក៏ស្រាប់តែចុះអព្ទ័ខ្មៅនាំយកតំណក់ទឹកភ្នែកជាច្រើនតក់ឲ្យស្រក់តក់នៅលើកញ្ចក់ឡានពីតិចទៅជាច្រើន ក្នុងចិត្តអ្នកកំពុងបើកបរក៏កាន់តែនៅមិនស្ងប់ព្រួយបារម្ភពីសុវត្ថិភាពមនុស្សស្រីជាទីស្រឡាញ់លើសដើមទៅទៀត។
"អូននៅឯណាទៅលេត?"
វីឡាធំស្កឹមស្កៃនៅកណ្ដាលក្រុងមានបរិវេណធំទូលាយនឹងជាទីស្នាក់អាស្រ័យរបស់គ្រួសារដែលមានមុខមាត់ជាងគេប្រចាំប្រទេសនោះគឺជាគ្រួសារត្រកូលហ្វាល់លីដា គ្រួសាររបស់ប្រធានាធិបតីវ័យក្មេងយើងនោះឯង រាងកាយតូចច្រឡឹងជាភរិយានឹងមានងារជាfirst ladyកំពុងតែឈរនៅផ្ទះបាយចម្អិនអាហារពេលព្រឹកជូនស្វាមីនឹងកូនៗដូចរាប់សព្វដងដែលនាងធ្វើ ស្នាមញញឹមញ៉ោចឡើងនៅលើថ្ពាល់នាងនៅរាល់ពេលដែលនាងធ្វើអាហារជូនមនុស្សជាទីស្រឡាញ់របស់នាងញ៊ាំ វាហាក់ដូចជាក្ដីសុខផ្លូវអារម្មណ៍មួយសម្រាប់នាងជារៀងរាល់ថ្ងៃចឹង តែនៅសុខៗក៏ស្រាប់តែមានដៃមាំទាំមួយគូស៊កអោបចង្កេះនាងជាប់ពីក្រោយ ស្របនឹងបបូរមាត់ក្រាស់ទម្លាក់អឹបនឹងកញ្ចឹងករខាងក្រោយរបស់នាង។
"ក្រោកហើយរឺលោកប្រធានាធិបតី"ជូហ្វីនិយាយស៊កសៀតជាមួយនឹងស្វាមីដោយការប្រើប្រាស់សព្វនាមផ្លូវការរបស់ស្វាមី ណាមជុនក៏អស់សំណើចបន្តិចព្រោះថាជូហ្វីតែងតែលេងពាក្យ លេងចារិកដាក់គេបែបនេះរាល់ថ្ងៃ នៅផ្ទះនាងជាស្ត្រីលេងសើចនឹងយកចិត្តទុកដាក់នឹងគ្រួសារ ឯនៅក្នុងសង្គមវិញនាងក៏អាចបត់បែនបានជាស្ត្រីដែលម៉ត់ចត់នឹងសាកសមបំផុតសម្រាប់ងារថាជាfirst ladyនោះ។
"ថ្ងៃនេះបងមានការប្រជុំជាមួយនឹងការទូតប្រទេសអង់គ្លេសផងមិនចឹងហេស៎?បើបងនៅតែអោបអូនបែបនេះពេលណាទើបបានញ៊ាំអាហារហើយរួសរ៉ាន់ទៅនោះ?"ជូហ្វីលូកដៃតូចស្រឡូនបេះដៃស្វាមីចេញបន្តិចរួចក៏ជៀសឲ្យអ្នកបម្រើចូលមកលើកអាហារទៅរៀបចំដាក់លើតុជូនណាមជុន ២នាក់ស្វាមីភរិយាក៏នាំគ្នាដើរបណ្ដើរត្រសងគ្នាទៅកាន់តុអាហារ ស្របពេលនោះក៏មានក្មេងស្រីប្រុស២នាក់ចូលមកល្មមក្នុងឯកសណ្ឋានសិស្សសាលា។
"អរុណសួស្ដីម៉ាមីដេតឌីហ៊ិហ៊ិ"ក្មេងប្រុសតូចជុននីអូចូលមកតំណលគ្នានឹងបងស្រីរបស់គេ ក្មេងតូចរត់ស្ររចូលទៅរកម្ដាយឪពុករួចក៏អោបពួកគេទាំង២នាក់ជាប់ ណាមជុនញញឹមរួចក៏លើកពរកូនប្រុសឡើងរួចថើបមួយដង្ហើមវែងហើយពរគេទៅកាន់តុអាហារ ឯជូហ្វីវិញក៏ដើរទៅរកកូនស្រីច្បងអង្អែលក្បាលនាងរួចនាំនាងទៅកាន់តុអាហារដូចគ្នា។
"ដេតឌីដឹងទេថាជុននីអូបានធ្វើអីខ្លះនៅសាលា?"
"ដល់ពេលអូននីអូអួតប្រាប់លោកប៉ាទៀតហើយ មុខនេះច្បាស់ជាចង់បានរបស់លេងថ្មីទៀតហើយមែនទេ?"ស្រីច្បងនិយាយដាក់ប្អូនប្រុសរួចគ្រប់គ្នាក៏អស់សំណើចបន្តិចព្រោះដូចជានាងនិយាយចឹង ជុននីអូតែងតែនិយាយពីសមិទ្ធិផលដែលគេធ្វើបាននៅសាលាប្រាប់លោកប៉ាដើម្បីជាថ្នូរដោះដូរឲ្យរបស់របរលេងដែលគេចង់បាន ជុននីអូងាកសម្លឹងមើលបងស្រីរួចក៏លានអណ្ដាតឌឺបែបក្មេងៗរួចក៏បែរទៅនិយាយជាមួយឪពុកវិញ...
"ជុននីអូបានធ្វើជាប្រធានថ្នាក់ណាដេតឌី"
"តែជុននីអូតូចជាគេមួយថ្នាក់ណាកូនហើយនេះអ្នកគ្រូមិនបានថាអ្វីទេមែនទេ?"ជូហ្វីសួរនាំកូនប្រុសទាំងភ្ញាក់ផ្អើលព្រោះមួយថ្នាក់គេគឺតូចជាងគេហើយគេក៏ចូលរៀនមុនអាយុទៅទៀតតែភាពវ័យឆ្លាតរបស់ក្មេងប្រុសម្នាក់នេះក៏មិនចាញ់ពីក្មេងៗដទៃទៀតនោះដែរ...
"ពួកគេមិនបានពូកែដូចម៉ាមីដេតឌីគិតទេគឺពួកគេទៅសាលាដើម្បីតែលេងប៉ុណ្ណោះហើយក៏គ្មានអ្នកណាស្ដាប់អ្នកគ្រូទៀតគួរឲ្យខឹងខ្លាំងណាស់ម៉ាមី"ជុននីអូនិយាយពន្យល់ដល់ម្ដាយឪពុករបស់គេទាំងទឹកមុខមាំទាំទាំងដែលគេត្រឹមតែជាកូនក្មេងតូចប៉ុណ្ណោះ បុរសជាឪពុកឯណោះកាលបើបានឃើញពីភាពមាំទាំនឹងម៉ត់ចត់របស់កូនគេក៏ញញឹមបិទមាត់មិនជិត ដៃលូកកាន់អង្អែលក្បាលកូនប្រុសតិចៗ
"ល្អចឹងពេលប៉ាមកពីធ្វើការ ចាំប៉ាឲ្យពូយូតូទៅទិញឲ្យកូន"ជុននីអូក៏ញញឹមតបទៅឪពុកទាំងញញឹម ហ្វីលីណានឹងជូហ្វីក៏ញញឹមដូចគ្នា
"អ្នកនាងហ្វី..មានភ្ញៀវមកចាស៎"
"មិនអីទេ បងហើយនឹងកូនញ៊ាំអាហារបន្តចុះចាំអូនចេញទៅមើលនៅខាងក្រៅ"ថាហើយស្រីស្រស់ក៏ក្រោកឡើងមួយជំហររួចចេញទៅខាងក្រៅដើម្បីជួបនឹងវត្តមានរបស់ភ្ញៀវនោះ គ្រាន់តែមកដល់នាងក៏បានឃើញវត្តមានរបស់មនុស្សស្រីម្នាក់នៅទីនោះហើយបើនាងមិនភ្លេចទេនោះគឺជាស្កាលេត។
"អូនលេត"
"ខ្ញុំអាចចូលទៅខាងក្នុងនិយាយជាមួយបងសិនបានទេ?"នាងតូចកាន់ឆត្រ័បាំងភ្លៀងក៏និយាយឡើងមក មើលតាមអាការៈនាងមើលទៅដូចជារងាខ្លាំងណាស់ ជូហ្វីក៏ងក់ក្បាលរួចចូលទៅជិតស្កាលេតកៀកដៃនាំនាងចូលមកខាងក្នុងតែដើរបានតែប៉ុន្មានជំហាន រាងកាយលេតក៏បែរជាទន់ដួលគ្រេងតែម្ដង...
"អូនលេត...អូនលេតកើតអី?"
"អូនលេត/លេត"សម្លេងនោះបន្លឺឡើងចេញពីមាត់បុរស២នាក់ដែលម្នាក់នៅខាងក្នុងផ្ទះ ចំណែកឯម្នាក់ទៀតទើបតែរត់ចូលមកបន្ទាប់ពីតាមរកភរិយាអស់ជាច្រើនម៉ោងមក...

 

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now