កិច្ចប្រជុំបានបន្តទៅជារឿយៗពីមួយម៉ោងទៅមួយម៉ោង គ្រប់គ្នាផ្ដោតអារម្មណ៍ជាខ្លាំងទៅលើការប្រជុំមួយនោះដោយសារតែវាជាការបង្ហាញពីប្រភេទឈុតគ្រឿងអលង្ការប្រចាំក្រុមហ៊ុននឹងការជជែកគ្នាពីការបង្ហាញម៉ូដគ្រឿងពេជ្រនៅដើមខែថ្មីផង ហូស៊ុកមើលទៅកាន់ការធ្វើបទបង្ហាញម្ដងមួយៗដោយយកចិត្តទុកដាក់ដៃក៏មានកត់ត្រាជាប់នូវរាល់ការធ្វើបទបង្ហាញណាដែលគេគិតថាវាអាចយកមកជាការបាន កែវភ្នែកខ្មៅនិលក៏ងាកសម្លឹងមើលទៅអេក្រង់ទូរសព្ទ័ខ្លួនឯងឫជារឿយៗដែរដូចជាកំពុងតែរង់ចាំការខលពីអ្នកណាម្នាក់ចឹង...
"លោកនាយក"សម្លេងបន្លឺចេញពីខាងមុខមកជារឿយៗតែហូស៊ុកគិតតែពីឈ្ងោកមុខសម្លឹងមើលសៀវភៅកត់ត្រា ដៃម្ខាងគោះប៊ិចនឹងតុតិចៗមិនបានយកចិត្តទុកដាក់លឺថាគេហៅឡើយ ក្នុងចិត្តកំពុងតែគិតភ្នក់ដល់ភរិយា នឹកឃើញពីអាការៈរបស់នាងកាលពីព្រឹកមិញទឹកមុខស្លេកស្លាំងរបស់នាងនៅដក់ជាប់ពេញខួរក្បាលរបស់គេ..
(ពេលនេះនាងបានធូរស្រាលហើយរឺនៅ?មានបានលេបថ្នាំតាមខ្ញុំបានប្រាប់ទេ? មានចុះមកញ៊ាំអាហារទៀងពេលរឺអត់?)គ្រប់យ៉ាងសុទ្ធសឹងតែជាការគិតនឹងសំណួរក្នុងចិត្តរបស់ហូស៊ុកទាំងអស់..
"លោកនាយកបាទ៎"
"ហ៊ឹម?មានអីមែនទេ?"ទីបំផុតការហៅរបស់បុគ្គលិកក៏បានការ នាយសង្ហាក៏ភ្ញាក់ក្រញ៉ាងខ្លួនងើបមុខឡើងតែក៏បែរជាបានឃើញក្រសែភ្នែកបុគ្គលិកសឹងតែគ្រប់គ្នាកំពុងតែបាញ់មករកគេ ហូស៊ុកក៏ទម្លាក់ប៊ិចចុះលើតុហើយសម្លឹងមើលទៅស្គ្រីនជាថ្មី..
"ពួកយើងចង់ឲ្យលោកនាយកសម្រេចថានឹងជ្រើសរើសយកអ្នកនាងឡេនណាធ្វើជាអ្នកបង្ហាញគ្រឿងអលង្ការដូចជាសព្វដងរឺក៏លោកនាយកចង់រកអ្នកបង្ហាញម៉ូដណាផ្សេងមក"បុគ្គលិកធំម្នាក់នោះនិយាយឡើងមកហាក់ដូចជាផ្ដល់ក្ដីសង្ឃឹមដល់ស្រីម្នាក់ដែលកំពុងតែឈរនៅក្បែរនាយសង្ហាយើងគ្មានអ្នកណាឡើយក្រៅពីស្រីស្រស់សម្បរសក្បុសជាលេខានោះ កាលបើបានឃើញហូស៊ុកនៅស្ងៀមហាក់ដូចជាកំពុងតែមានជម្រើសផ្សេងក្នុងការគិតចឹង..
"លោកនាយកគិតបែបណាដែរ?"
"ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពេលក្រោយ ចឹងការប្រជុំចប់ត្រឹមនេះទៅចុះ"ហូស៊ុកបញ្ចប់ប្រយោគរបស់ខ្លួនដោយការក្រោកឈរឡើងមួយជំហរ បុគ្គលិកទាំងអស់ក៏ក្រោកឡើងគ្រប់គ្នាហើយក៏អោនគំនាបចៅហ្វាយនាយទាល់តែគេចាកចេញទៅបាត់ ជេននោះក៏ប្រមែប្រមូលយកឯកសាររបស់ហូស៊ុកទាំងអស់ទៅជាមួយទាំងទឹកមុខញញឹមពព្រាយ ហូស៊ុកដើរចេញមកលឿនស្លេវកាត់ពីអាគារមួយទៅកាន់អាគារមួយទៀតសម្ដៅទៅកាន់ការិយាល័យរបស់គេនៅជាន់ខាងលើគេបង្អង់។
"ហ៊ឹម"ហូស៊ុកទម្លាក់ខ្លួននៅលើកៅអីផ្អែកទាំងនឿយណាយក្នុងខ្លួន ស្របពេលនោះទ្វារការិយាល័យគេក៏បើកនាំរាងកាយសុិចស៊ីជាលេខាចូលមក នាងប្រើក្រសែភ្នែកទាក់ទាញសម្លឹងមើលមកហូស៊ុកមុននឹងទាញទ្វារបិទវិញយ៉ាងលឿន ហូស៊ុកគេមិនបានចាប់អារម្មណ៍នឹងការចូលមករបស់ជេនឡើយពោលគឺគេបិទភ្នែកសម្ងំដេកយកកម្លាំងព្រោះថាគេចំណាយពេលអង្គុយរាប់ម៉ោងនៅក្នុងបន្ទប់ប្រជុំទៅហើយ...
"លោកនាយក"ជេនដើរមកកៀកជិតនឹងហូស៊ុករួចក៏លូកដៃច្របាច់ស្មាឲ្យគេស្រាលៗតែមិនមែនបានន័យថានាងមិនឆ្លៀតឱកាសនោះដែរ ដៃតូចស្រឡូនរវាមលូកក្រសោបអង្អែលទ្រូងហាប់ណែនរបស់ហូស៊ុកទៅមកមិនឈប់ ដូចជាចង់ទាក់ទាញគេទាំងថ្ងៃត្រង់ចឹង..
"កុំមករំខានយើង , យើងត្រូវការសម្រាក"ហូស៊ុកនិយាយឡើងមកទាំងនឿយណាយក្នុងចិត្ត ហាក់មិនពេញចិត្តជាមួយនឹងអ្វីដែលជេនកំពុងតែធ្វើនោះឡើយ ស្រីស្រស់ក៏បញ្ឈប់ទង្វើរបស់ខ្លួនជាបន្ទាន់ព្រោះបើសិនជាហូស៊ុកនិយាយថាគេមិនពេញចិត្តហើយនាងក៏មិនអាចនៅផ្គើនដែរព្រោះមិនចឹងអាចនឹងមានបញ្ហាដល់ខ្លួនជាមិនខាន។
"លោកនាយកនិយាយថារឿងការបង្ហាញម៉ូតនោះ"
"នាងមិនចេះស្ដាប់ភាសាមនុស្សទេរឺយ៉ាងមិច?ប្រាប់ថាកុំឲ្យមករំខានយើង ចង់ទៅណាក៏ទៅៗ"ហូស៊ុកគំហកដាក់ជេនកាលបើនាងនៅតែព្យាយាមនិយាយសួរនាំដដែលៗមិនឈប់រកតែគេបិទភ្នែកសម្ងំដេកមិនបានកាន់តែមួរម៉ៅនោះនៅពេលដែលគេងាកមកឃើញស្រីស្រស់បង្ហាញទឹកមុខកម្សត់ចង់ស្រក់ទឹកភ្នែកដាក់គេ ជេនងាកសម្លឹងមើលហូស៊ុកទាំងខឹងសម្បាររួចក៏បោះជំហានតុបៗចេញទៅខាងក្រៅបាត់ស្រមោល ហូស៊ុកដកដង្ហើមធំមុននឹងលើកដៃគងថ្ងាសខ្លួនឯង គិតសញ្ចឹងអ្វីម៉្យាង...
(យើងគ្រាន់តែចង់ដាស់តឿនឯង បើសិនជាឯងមិនចង់ឲ្យជាតិបារីទាំងនោះសម្លាប់ប្រពន្ធកូនឯងទេគួរតែបញ្ឈប់វាទៅ ឯងមានជម្រើសផ្សេងច្រើនណាស់សម្រាប់រំសាយអារម្មណ៍ក្រៅពីការជក់នេះ)
នៅសុខៗពាក្យទាំងប៉ុន្មានដែលមិត្តសម្លាញ់នាយបាននិយាយក៏ស្រាប់តែលោតឡើងមកពេញក្នុងប្រពន្ធ័ប្រសាទ បូកផ្សំជាមួយនឹងអាការៈគួរឲ្យបារម្ភរបស់ស្កាលេតកាលពីព្រឹកមិញធ្វើឲ្យហូស៊ុកនៅមិនសុខប្រញាប់ក្រោកទាញអាវក្រៅចេញទៅតែម្ដង..
#វីឡាអាល់ម៉ាឌី!!!
"ម៉ាក់ៗ ម៉ាក់ៗកូនមកពីសាលាហើយ"សម្លេងស្រួយស្រៈនៅមាត់ទ្វារវីឡាបន្លឺចេញពីមាត់នាងតូចចងសក់ទីងទុយស្ពាយកាតាបជាប់នឹងខ្នង ភ្នែកមូលក្រឡង់ងាករ៉េសម្លឹងមើលទៅជុំវិញខ្លួនមិនឈប់បំណងចង់ស្វែងរកវត្តមានម្ដាយតាមទម្លាប់របស់នាងតែក៏មិនបានឃើញ មិនបង្អង់យូរអែមមីក៏រហ័សទម្លាក់កាតាបនៅលើឥដ្ឋរួចក៏ប្រញាប់រត់ឡើងទៅជាន់ខាងលើភ្លាម អ្នកបម្រើប៉ុន្មាននាក់ក៏ព្យាយាមរត់ឡើងទៅតាមអ្នកនាងតូចដែរព្រោះខ្លាចនាងរអិលជើងដួល...
"ម៉ាក់ៗអើយម៉ាក់ៗ"អែមមីបើកទ្វារបន្ទប់គេងមកហើយស្រែកហៅម្ដាយតែក៏មិនបានឃើញវត្តមានម្ដាយទៀតនាងក៏កាន់តែភ័យប្រញាប់រត់ពីបន្ទប់គេងនោះចេញមកវ៉ាក់អើគ្នាជាមួយនឹងពួកអ្នកបម្រើ អែមមីក៏ពេបមាត់ខ្លួនឯងតិចៗភ្នែកក៏រលីងរលោងចង់យំតែនាងក៏មិនបញ្ឈប់ការតាមរកម្ដាយដែរ..
(អ៊ួក អ៊ួក)សម្លេងក្អួតចង្អោរបន្លឺឡើងពីបន្ទប់ម្ខាងដែលនៅកៀកក្បែរនោះ អែមមីក៏មិនបង្អង់ជើងពីការរត់ដែរនាងរត់ស្ររទៅកាន់បន្ទប់នោះដែលវាជាបន្ទប់គេងរបសនាងនឹងឯង អែមមីរត់ចូលមកដល់ក៏បានឃើញម្ដាយកំពុងតែអោនក្អួតចង្អោរមិនឈប់ ដៃតូចស្រឡូនតោងកាន់ឡាបូលាងដៃក្អួតសឹងបែកទឹកប្រម៉ាត់ទៅហើយ អែមមីរត់ចូលទៅជិតម្ដាយរួចក៏ភ្ញាក់បើកភ្នែកធំៗកាលបើបានឃើញសភាពរបស់ម្ដាយនាង..
"ម៉ាក់ៗហ៊ឺ"
"អែ..អែមមី"ស្កាលេតក៏ប្រញាប់លូកទាញក្រដាសអនាម័យយកមកជូតមាត់ខ្លួនឯងរួចក៏ប្រញាប់ងាកមករកកូនស្រី បបូរមាត់ស្លេកស្លាំងក៏ព្យាយាមញ៉ោចស្នាមញញឹមមកកាន់កូន អែមមីក៏លើកដៃកាន់ប៉ះថ្ពាល់ម្ដាយតិចៗរួចក៏ពេបមាត់សម្រក់ទឹកភ្នែកម៉ាត់ៗ
"កើតអីកូន?មិចក៏យំបែបនេះ?"
"ម៉ាក់ៗកើតអីហ៊ឹក?ម៉ាក់ៗក្អួតខ្លាំងណាស់ហ៊ឺ"
(អ្នកប្រុស)ស្របនឹងការចោទសួរនាងមិនទាន់ទាំងបានបកស្រាយផងក៏ស្រាប់តែលឺសម្លេងពីខាងក្រោមមកបញ្ជាក់ថាហូស៊ុកត្រឡប់មកវីឡាវិញហើយ អែមមីនាងក៏ប្រញាប់រើខ្លួនបន្តិចហាក់ដូចជាចង់ចេញទៅរកឪពុក ស្កាលេតរកហើបមាត់និយាយទៅហើយតែអែមមីនាងរត់ទៅបានមុន..
"អែមមី..អែមមី អូយ៎ឈប់សិន"ស្កាលេតក្រោកឡើងទាំងអន្ទះសារធ្វើឲ្យនាងស្រាប់តែធីងធោង រូបភាពក្នុងបន្ទប់ហាក់ក្រឡាប់ចាក់ពេញខួរក្បាលនាង កម្សួលក៏បុកពីទ្រូងនាងមកធ្វើឲ្យនាងក្អកក្អួតមកជាថ្មីទៀត ស្កាលេតលាដៃត្រងទប់ក៏ឃើញថាវាជាលោហិតក្រហមឆ្អិនឆ្អៅ ភ្នែកស្រវាំងទៅៗមិនអាចទ្រាំទ្រទៀតបានក៏ដួលគ្រឹបនៅលើការ៉ូ។
ត្រឡប់ទៅអែមមីវិញ នាងរត់ស្ររចុះទៅរកប៉ានាងទាំងតក់ក្រហល់ជួននឹងឪពុកចូលមកទាំងតក់ក្រហល់ដូចគ្នាទៀត ពីរនាក់ឪពុកកូនងាកសម្លឹងមើលគ្នាទាំងកែវភ្នែកស្លន់ស្លោរដូចគ្នា..
"ប៉ា.. ហ៊ឺ""កូន..កូនឃើញម៉ាក់ក្អួតចេញទឹកក្រហមៗមកប៉ា ហ៊ឺម៉ាក់កើតអីទៅប៉ា? ហ៊ឺ"គ្រាន់តែបានលឺសម្ដីដែលកូននិយាយរួចមកទម្ងន់នៃការព្រួយបារម្ភក៏កាន់តែកើនឡើង ជើងមាំបោះជំហានរត់ឡើងទៅជាន់ខាងលើយ៉ាងលឿន រត់សម្ដៅទៅកាន់បន្ទប់គេងរបស់គេតែមិនបានឃើញនាងទើបរត់ទៅបន្ទប់កូន មុននឹងប្រទះឃើញរាងកាយតូចស្ដើងរបស់ភរិយាដេកសន្លប់នៅលើឥដ្ឋ ហូស៊ុកស្ទុះត្រកងរាងកាយនាងមកអឹបជាប់នឹងទ្រូងហើយក្រោកបីនាងចេញទៅទាំងភ្នែកសស្លែតព្រោះតែភ័យ..
"លេត..កុំកើតអីឲ្យសោះ"
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត