ភាគទី០២

1.2K 46 0
                                    

====================================
ល្ងាចថ្ងៃជ្របានឈានចូលមកដល់ បន្ទាប់ពីរៀបចំសម្អាតក្នុងវីឡារួចរាល់អស់ហើយអ្នកបម្រើគ្រប់គ្នាក៏ដល់ពេលវេលាសម្រាកយកកម្លាំង មើលទៅពួកគេម្នាក់ៗដូចជាខ្សត់ខ្សោយកម្លាំងខ្លាំងណាស់ ពួកគេនាំគ្នាដើរតម្រៀបគ្នាហៀបនឹងចាកចេញទៅផ្ទះតូចក្បែរនោះដើម្បីសម្រាកតែក៏នាំគ្នាភ្ញាក់ជាមួយនឹងវត្តមានមនុស្សម្នាក់នៅសួនផ្កាខាងក្រៅ។ស្រីស្រស់ល្អឆើតដែលមានងារជាភរិយារបស់ម្ចាស់វីឡានេះ ជាអ្នកស្រីត្រកូលអាល់ម៉ាឌីនោះគឺជាស្កាលេតនឹងឯងតែថានាងមកទីនេះធ្វើអីទៅ?
"ហ៊ឹមអ្នកនាងលេតអាចនឹងត្រូវមាត់ទៀតទេ?"ក្មេងស្រីម្នាក់បង្ហើរសម្លេងចេញមកបូករួមជាមួយនឹងខ្យល់ដង្ហើមតូចដកចូលមកដូចជាតឹងតែងចិត្តជំនួសឲ្យស្កាលេតទៀត គ្រប់គ្នាឈរសម្លឹងមើលទៅរូបរាងកាយស្ងៀមស្ងាត់ដែលកំពុងតែឈរកាច់កូលាបដាក់ចូលក្នុងកន្ត្រកនៅនឹងដៃនោះ អ្នកគ្រប់គ្នានៅទីនោះហាក់ដូចជាអាចដឹងដល់រឿងដែលហៀបនឹងកើតឡើងចឹងតែថាហេតុអីក៏មើលទៅដូចជាតានតឹងខ្លាំងម៉្លេះ? មានរឿងអី??
"បានហើយនាំគ្នាទៅដេកពួនអីទៅ នៅចេះដឹងរឿងចៅហ្វាយនាយស្អីទៀត?ចង់ឲ្យលោកស្រីឡេនឌីដេញចេញមែនទេពួកអស់នាងឯងនេះ?"ស្រីម្នាក់មានមុខមាត់ក្រមិចក្រមើមដូចជាកាចឆ្នាស់ហាក់មិនពេញចិត្តនឹងការសង្វេគអាណិតនោះ ភ្នែកនាងថែមទាំងដៀងងាកសម្លឹងមើលទៅស្កាលេតក្រោមក្រសែភ្នែកមិនពេញចិត្តដូចគ្នា
"នាងជួយធ្វើខ្លួនឲ្យស្រួលបន្តិច ក្រែងថាអ្នកនាងស្កាលេតអាចនឹងដេញក្បាលនាងចេញពេលណាក៏បានដែរនាងអុីន!មនុស្សយើងសុខក៏ដោយសារមាត់ សុីស្រួលរស់ស្រួលក៏ដោយសារតែសម្ដីនេះឯង នាងឯងគួរតែដឹងថាអ្នកនាងលេតមានតួនាទីអីនៅទីនេះ!"
"ហ៊ឹសចឹងរឺ? មែ៎..ឯងនិយាយក៏ត្រូវមនុស្សយើងបានសុខក៏ដោយសារតែមាត់ តែថាមាត់អំបិលប្រហុកដូចជានាងនេះវាគ្មានថ្ងៃបានរស់សុខស្រួលនោះទេ!!"
"នាងឯង.."
"យើងថាបើសិនជាពួកឯងប្ដូរទៅនៅខាងអ្នកនាងជេនវិញ យើងជឿជាក់ថាច្បាស់ជាល្អព្រោះមើលតាមសភាពរបស់អ្នកនាងពួកឯងនោះណាមិនដឹងជាទ្រាំទ្របានយូរប៉ុណ្ណាទេ! ជាស្រីម្នាក់ដែរតែគ្មានសូម្បីតែសិទ្ធិកំណត់ជីវិតខ្លួនឯង ហាស៎ហា៎គួរឲ្យអស់សំណើច"នាងអុីនក៏សើចចំអកខ្លាំងៗមុននឹងបោះជំហានដើរទៅផ្ទះតូចធ្វើរំភើយ ឯអ្នកឯទៀតក៏កើតមានចិត្តក្រេវក្រោធនឹងអត្តចារិកច្រឡាងខាងរបស់នាងស្រីបម្រើម្នាក់នេះតែចុងបញ្ចប់ពួកគេក៏បញ្ចប់វាដោយការចាកចេញទៅកាន់ផ្ទះដើម្បីងូតទឹកសម្រាកអស់ទៅ ស្កាលេតនាងក៏ដាក់កន្ត្រកចុះលើថ្មក្បែរនោះរួចក៏ព្រលែងខ្យល់ដង្ហើមធំទាំងតឹងចិត្ត គ្រប់យ៉ាងដែលពួកគេនិយាយអម្បាញ់មិញនោះនាងបានលឺទាំងអស់មិនបាត់សូម្បីតែមួយឃ្លាឡើយ ស្រីតូចយើងក៏អោនមុខចុះបន្តិចមុននឹងបញ្ចេញស្នាមញញឹមស្ងួតហាក់ចំអកខ្លួនឯង..
"អុីននិយាយត្រូវ,ជាមនុស្សស្រីម្នាក់នឹងគេដែរតែគ្មានសិទ្ធិសូម្បីតែកំណត់ខ្សែជីវិតខ្លួនឯង គ្មានទាំងសិទ្ធិប្រើប្រាស់ជីវិតឲ្យពេញលេញដូចជាអ្នកដទៃ"មួយថ្ងៃៗសម្ងំនៅតែក្នុងវីឡាហាត់រៀនការងារផ្ទះនឹងជំនាញមេផ្ទះផ្សេងទៀត ហើយក៏នៅត្រូវទ្រាំនឹងអំពើហួសហេតុមិនសមស្របរបស់បុរសជាប្ដីទៀតបើសិនជាស្រីដទៃបានជួបដូចជានាងច្បាស់ណាស់ថាគូនោះនឹងឈានដល់ការលែងលះជាមិនខានឡើយតែថា...
"ជីវិតលែងលះ? ខ្ញុំទ្រាំមកជាង៣ឆ្នាំព្រោះតែមិនចង់លឺពាក្យនេះ"
@ក្រុមហ៊ុនត្រកូលអាល់ម៉ាឌី!!!
នាយសង្ហាអង្គុយគងអន្ទាក់ខ្លានៅលើកៅអីពូកផ្អែកនៅក្នុងការិយាល័យរបស់គេ ហូស៊ុកកំពុងតែមានឯកសារគរដូចជាភ្នំនៅចំពោះមុខទើបបានជាធ្វើឲ្យទឹកមុខរបស់គេហាក់ដូចជាមិនសប្បាយទូលាយអីបន្តិចសោះ ដំណកដង្ហើមធំបន្លឺឡើងពីដើមកររបស់គេស្របជាមួយនឹងដៃតូចស្រឡូនមួយគូលូកមកអោបក្រសោបកញ្ចឹងករគេជាប់ពីក្រោយ ដៃស្រឡូនច្របាច់ម៉ាស្សាស្មារបស់គេតិចៗ..
"ហ៊ឹម"ហូស៊ុកដកដង្ហើមជ្រៅមុននឹងងើយកញ្ចឹងករផ្អែកនឹងកៅអីរបស់គេថ្ងូររហឹមនឹងកញ្ចឹងករ កាលបើបានឃើញនាយកម្លោះមិនមានអាការៈជំទាស់បែបនេះស្រីស្រស់ក៏ហាក់ដូចជាបានចិត្តលូកដៃតូចស្រឡូនទៅត្រដុសអង្អែលលើទ្រូងហាប់ណែនរបស់ចៅហ្វាយនាយ។
"លោកប្រធានសម្រាកចុះណា៎ ចាំជេនបម្រើលោកប្រធាន"ស្រីតូចលូកដៃប្រឡេះឡេវអាវរបស់ហូស៊ុកម្ដងមួយគ្រាប់ ម្រាមដៃមានរិទ្ធិក៏លូកអង្អែលស្ទាបសាច់ទ្រូងហាប់ណែនដោយផ្ទាល់មិនបានខ្លាចក្រែងថានឹងមានអ្នកណាមកទាន់នោះទេ ជេនក៏លូកដៃរាវចុះក្រោមរួចក៏រ៉ូតខោរបស់ហូស៊ុករួចក៏បំពេញតួនាទីនាង ហូស៊ុកដែលផ្អែកខ្នងនឹងកៅអីនោះក៏បញ្ចេញខ្យល់ដង្ហើមរហឹមនៅនឹងដើមករមើលទៅហាក់ដូចជាពេញចិត្តនឹងលេខាម្នាក់នេះខ្លាំងណាស់ចឹង ជេននាងក៏ព្យាយាមងើយសម្លឹងមើលទៅនាយទាំងមាត់កំពុងតែព្យាយាមបម្រើក្ដីសុខឲ្យគេទាំងក្នុងចិត្តមានកំណួចអ្វីម៉្យាង។
"បានហើយ!"បន្ទាប់ពីចំណាយពេលបម្រើអស់ជិត១៥នាទីសម្លេងគ្រលរក៏បន្លឺឡើងឃាត់នាងតូចឲ្យឈប់ ជេនងើយសម្លឹងមើលគេទាំងមុខក្រហមងាំងដូចជាម្ទេសទុំ ដាច់ចិត្តឈប់ទាំងដែលនាងកំពុងតែមានចំណង់ពេញទីតែនាងក៏ដឹងថាហូស៊ុកនាងមិនចូលចិត្តឲ្យអ្នកណាស៊ាំញ៊ាំជាមួយនឹងគេច្រើនឡើយ។
"លោកប្រធាន..ពេលណាទើបលោកប្រធានបង្ហាញទំនាក់ទំនងរបស់ពួកយើងទៅហ៊ឹម?"ជេននាងងើយសម្លឹងមើលទៅហូស៊ុកដៃទាំងសងខាងក៏កាន់ច្របាច់ភ្លៅរបស់ហូស៊ុកមិនឈប់ នាយសង្ហាដែលកំពុងតែពិនិត្យមើលឯកសារបន្តនោះក៏សើចចុងមាត់បន្តិចរួចក៏ទាញបិទឯកសារនោះរួចក៏ងាកមកមើលនាង។ជេននាងហាក់កាន់តែបានចិត្តកាលបើហូស៊ុកលូកដៃមកកាន់ផ្ងើយចង្ការរបស់នាងឲ្យសម្លឹងមុខគេចំ ភ្នែកទល់នឹងភ្នែក..
"បង្ហាញទំនាក់ទំនងរឺ?នាងដឹងខ្លួនច្បាស់ហើយមែនទេថានាងនៅទីនេះក្នុងឋានៈជាអីនោះ?កុំឆ្លងបន្ទាត់ខណ្ឌឲ្យសោះជេន ព្រោះខ្ញុំអាចនឹងផ្លាស់ប្ដូរអារម្មណ៍គ្រប់ពេល.."ហូស៊ុកចោលប្រយោគចាក់ដួងចិត្តនាងប៉ុន្មានឃ្លារួចក៏ទាញអាវក្រៅក្រោកចាកចេញទៅបាត់ទុកឲ្យលេខាស្រីនោះនៅតែម្នាក់ឯង កែវភ្នែកស្រអាប់ពោរពេញទៅដោយភាពខឹងសម្បារក៏ងាកដាលសម្លឹងមើលទៅហូស៊ុកដើរចាកចេញទៅនោះ មុននឹងងាកមកតុធ្វើការគេវិញរួចប្រទះភ្នែកនឹងរូបថតជុំគ្រួសារមួយនៅលើតុធ្វើការនោះហើយលើកវាយកមកកាន់..
"តួនាទី?ចង់ដឹងណាស់ថាបើសិនជាខ្ញុំរំលងខ្សែខណ្ឌនោះតើលោកនឹងអាចធ្វើអ្វីខ្ញុំបានខ្លះ ហូស៊ុកអាល់ម៉ាឌី"
@វីឡាអាល់ម៉ាឌី
ប្រាវ!!! សម្លេងធ្លាក់បែកលាន់ច្រាវបានបន្លឺឡើងសន្ធឹកពីផ្ទះបាយមកនាំឲ្យស្រីតូចជាអ្នកនាងក្នុងផ្ទះប្រញាប់រត់ចូលមកមើលហើយក៏ឃើញថាវាជាចានស៊ុបក្ដាមធ្លាក់លើឥដ្ឋសោះ នាងដើរចូលមកខាងក្នុងក្រោមក្រសែភ្នែកមួយគូរសម្លឹងមើលមកនាងហាក់មិនពេញចិត្តទាល់តែសោះ..
"អ្នកណាជាអ្នកធ្វើស៊ុបនេះ?រសជាតិមិនបានស្មើនឹងចំណីឆ្កែផង"
"ខ្ញុំជាអ្នកធ្វើ.."សម្លេងតូចស្រាលបន្លឺឡើងមកស្របនឹងជើងតូចបន្ទន់ចុះរើសអម្បែងចាននោះទោះជាអ្នកបម្រើឃាត់ក៏នាងមិនស្ដាប់នោះដែរ ស្ត្រីចំណាស់ដែលអង្គុយលើកៅអីក៏ងាកមកមើលនាងទាំងមិនពេញចិត្តសោះ គាត់ទម្លាក់ស្លាបព្រាច្រាវលើតុរួចក៏ក្រោកឡើងមួយជំហរខ្លួន។
"រយៈពេល៣ឆ្នាំទៅហើយគ្រាន់តែស៊ុបក្ដាមមួយក៏នាងធ្វើមិនកើតមកសង្ឃឹមស្អីទៀត?គ្មានបានការ.."លោកស្រីឡេនឌីដែលមានឈ្មោះជាលោកស្រីម្ចាស់ផ្ទះ ជាម្ដាយរបស់ហូស៊ុកក៏ត្រូវជាម្ដាយក្មេករបស់នាងតូចស្កាលេតយើងនេះនិយាយឡើងទាំងសភាពស្អប់ខ្ពើមនឹងកូនប្រសារម្នាក់នេះណាស់ចឹង..
"សើកៗដូចមនុស្សគ្មានព្រលឹង..មិនស្មានថាត្រកូលដាវីសចិញ្ចឹមកូនស្រីបែបនេះសោះ"
"បើអ្នកម៉ាក់ចង់ជេរស្ដីអាចជេរស្ដីតែខ្ញុំម្នាក់បានវង្សត្រកូលខ្ញុំគ្មានអ្នកណាដឹងរឿងទេ សូមអ្នកម៉ាក់យល់ដល់សពម្ដាយនឹងបងប្រុសរបស់ខ្ញុំផង.."ស្កាលេតនាងក្រោកឡើងមួយជំហរបន្ទាប់ពីប្រមូលអម្បែងចានអស់ហើយនោះ លោកស្រីឡេនឌីពេបមាត់ខ្លួនឯងតិចៗរួចក៏បោះជំហានដើរចាកចេញទៅបាត់ជាមួយនឹងនាងអុីនអ្នកបម្រើជំនិតរបស់គាត់នោះឯង ស្កាលេតក៏បានតែព្រលែងខ្យល់ដង្ហើមតានតឹង នេះវាមិនមែនជាលើកទី១ទេ, នាងស៊ាំអស់ហើយ..
"អ្នកនាងលេត..អ្នកនាងដៃរបួសហើយ!"អ្នកបម្រើសុំខ្លួនចូលមករកនាងកាលបើបានឃើញដៃនាងមានឈាមហូររឹមៗមកតែស្កាលេតនាងក៏បដិសេធការជួយនោះរួចក៏ប្ដូរងាកមើលជុំវិញខ្លួនទាំងឆ្ងល់..
"និយាយចឹងអែមមីនៅឯណា?"
"អ្នកនាងតូចកំពុងតែគេងលើសាឡុងខាងមុខចាំអ្នកប្រុសឯណោះចាស៎អ្នកនាង"ស្កាលេតក៏ងក់ក្បាលតិចៗរួចក៏ចាកចេញទៅទាំងមិនបានលាងរបួសនៅឡើយ ឈាមហូរតក់មួយតំណក់នៅលើឥដ្ឋមុននឹងបោះជំហានដើរទៅរកកូន។
#បន្ទប់ទទួលភ្ញៀវ
គ្រាន់តែមកដល់នាងក៏បានឃើញរាងតូចដេកអង្កុញខ្លួនមួយកន្លែងធ្មឹងមិនកម្រើក ស្កាលេតដកដង្ហើមធំតានតឹងចិត្តព្រោះតែអាណិតកូន នាងតែងតែមកគេងទីនេះរង់ចាំផ្លូវឪពុកជារៀងរាល់យប់មិនដែលលោះឡើយ នាងចាំទាល់តែគេងលក់មិនដឹងខ្លួនបែបនេះសឹងតែរាល់ថ្ងៃ ពេលខ្លះហូស៊ុកក៏មកទាន់បានពរនាងឡើងទៅលើតែពេលខ្លះនាងក៏ត្រូវម្ដាយបីឡើងទៅគេងនៅខាងលើ ដូចជាពេលនេះ...
"មោះកូនឡើងទៅគេង ហ៊ឹម"ស្កាលេតលូកដៃបីកូនស្រីឡើងទាំងញ័រដៃត្បិតថានាងមាឌតូចល្អិតហើយកូនក៏មានទម្ងន់ធ្ងន់ដែរតែនាងក៏មិនបានត្អូញត្អែរអ្វីឡើយ អ្នកជាម្ដាយថែមទាំងអោនថើបថ្ងាសកូនស្រាលៗទាំងចិត្តស្រឡាញ់ផង។
"ប៉ា...ប៉ាៗហ៊ឺ"អែមមីនៅរអ៊ូហៅរកឪពុកទាំងនាងកំពុងតែដេកនៅក្នុងរង្វង់ដៃម្ដាយ ស្កាលេតក្ដាប់មាត់ខ្លួនឯងស្រាលៗព្យាយាមរំងាប់អារម្មណ៍រួចក៏បីកូនចេញទៅ..
"គេងចុះកូន ថ្ងៃនេះប៉ាកូនប្រហែលជាមិនមកទៀតហើយ!!!"
=====================================
កូនមិនបាច់ចាំទេ, ឡើងទៅគេងចុះស្អែកកូននឹងបានឃើញប៉ាហើយ

_យូមីន_

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now