ភាគទី ៧៩

456 15 0
                                    

#បល្ល័ង្កស្នេហ៍                       ភាគទី៧៩ ❣️

"ស្ងាត់មាត់ទៅនាងល្អិត"
"អ៊ែក"នាងល្អិតអែមមីមិនត្រឹមតែមិនស្ដាប់សម្ដីនាយហើយថែមទាំងលៀនអណ្ដាតឌឺនាយថែមទៀត រ៉ាហ្វែលចោលភ្នែកងាកសម្លឹងមើលពួកគេទាំង២នាក់ជាមួយនឹងទឹកមុខមាំទាំតាមទម្លាប់ខ្លួន គិតថាហេតុអីបានជាកម្លោះអ្នកមានម្នាក់នេះតែងតែតាមញ៉ែញ៉ងក្មួយស្រីគេរហូតបែបនេះ តាំងពីនៅវីឡាអាល់ម៉ាឌីក៏គេតែងតែឈៀងមកលេងនឹងមកទទួលអែមមីទៅខាងក្រៅរហូតមិនឈប់។
"អ្នកណាឌឺ មិនទិញមាន់បំពងឲ្យញ៊ាំទេ"
"ស្អប់អុំជីន អត់ទេជាមួយទេ! គេទៅបេះប៉ោមវិញ"អែមមីងិងក់ដាក់នាយសង្ហាត្បិតដឹងច្បាស់ក្នុងចិត្តថានាយប្រាកដជាលួងលោមនាងជាមិនខានឡើយ ស៊ុកជីនឈរសម្លឹងមើលទៅនាងល្អិតក្បាលខូចម្នាក់នេះ មិនដឹងថាអ្នកផ្ទះនាងពិបាកលួងលោមយ៉ាងណាទេបើជាមួយគេអ្នកក្រៅនាងនៅងក់ងរឲ្យលួងមិនឈប់សោះបែបនេះ។ អែមមីក៏អោបដៃចូលគ្នារួចក៏បោះជំហានដើរត្រុកៗទៅជិះទោងក្រោមដើមឈើជាកន្លែងដែលអុំប្រុសនាងបានធ្វើឲ្យនាងពេលមកដល់ទីនេះដំបូង នាងទម្លាក់ខ្លួនអង្គុយយោលជើងទៅមកៗមិនបានខ្ចល់ថាក្រសែភ្នែកនាយសង្ហាយើងកំពុងតែសម្លឹងមកនាងទាំងខ្នក់ខ្នាញ់។
"លោក..."
"លោកដឹងថាអែមមី...គឺដឹងថាពួកខ្ញុំនៅទីនេះបានដោយរបៀបណាទៅលោកវីគ្រីស?"រ៉ាហ្វែលក៏ឃាត់ឃាំងស៊ុកជីននៅមុនពេលដែលនាយបម្រុងនឹងដើរទៅរកក្មួយស្រីខ្លួន ស៊ុកជីនក៏បញ្ឈប់ដំណើររួចក៏ងាកមកមើលរ៉ាហ្វែលទាំងញញឹមវិញ។
"ខ្ញុំបានទៅវីឡាលោកអាល់ម៉ាឌីហើយសួរនាំអ្នកនៅទីនោះទើបខ្ញុំដឹងថាពួកលោកនៅទីនេះ"
"ហើយហេតុអីទើបបានជាលោកតែងតែមករកក្មួយស្រីខ្ញុំរហូតបែបនេះ?លោកមានបំណងអ្វី?"មិនលាក់លៀមរ៉ាហ្វែលក៏សួរពីបំណងរបស់ស៊ុកជីនតែម្ដង បើសិនជាគេមិនមានបំណងអ្វីចឹងមិនមែនគេចំណាយកម្លាំងជិះយន្តហោះមកពីកូរ៉េមករកពួកគេនៅជប៉ុនបែបនេះឡើយ។
"គឺខ្ញុំគ្រាន់តែចង់មកលេងជាមួយនាង អែមមីគួរឲ្យស្រឡាញ់ហើយខ្ញុំក៏ចូលចិត្តនឹងការមើលថែក្មេងដែរ"ស៊ុកជីននិយាយរៀបរាប់ប្រាប់ទៅរាងខ្ពស់ដែលកំពុងទម្លាក់ការសង្ស័យមកលើគេទាំងស្រុងនាពេលនេះ រ៉ាហ្វែលក៏ងក់ក្បាលតិចៗហាក់ទទួលស្ដាប់នឹងយល់ពីអ្វីដែលស៊ុកជីនចង់សម្ដៅទៅលើ។
"ហើយលោកកុំបារម្ភអីថាខ្ញុំគិតផ្ដេសផ្ដាសជាមួយនឹងក្មេង"ស៊ុកជីនបញ្ចេញស្នាមញញឹមស្រាលៗមកកាន់នាយរ៉ាហ្វែលមុននឹងបោះជំហានទៅរកនាងល្អិតអែមមី។កាលបើឃើញគេដើរសម្ដៅទៅរកនាង អែមមីក៏ទម្លាក់ជើងចុះជាប់នឹងដីឈប់យោលទោងបន្តទៀតដោយនាងមានបំណងចង់ងើបដើរចេញតែស៊ុកជីនក៏បញ្ឈប់នាងដោយការលូកដៃកាន់ទប់កំភួនភ្លើងតូចៗរបស់នាងជាប់ ជង្គង់មាំបន្ទន់ទាបដើម្បីឲ្យងាយស្រួលក្នុងជជែកសន្ទនាជាមួយនឹងនាង។
"អុំជីន...អើ!ខ្ញុំចង់បានន័យថា.."
"ហៅបែបណាក៏បានដែរតាមតែចិត្តនាងល្អិតឯងចុះ តែថាថ្ងៃនេះខ្ញុំចង់នាំឯងទៅដើរលេង"ស៊ុកជីននិយាយបែបទន់ភ្លន់ខុសពីធម្មតាដែលគេតែងតែនិយាយលេងសើចជាមួយនឹងនាង ញ៉ោះនាងរហូតមិនឈប់ តែលើកនេះគេក៏បែរជាមុឺងម៉ាត់មិនលេងសើចសោះ។
"អុំជីនប្លែកៗខ្លាំងម៉្លេះ? អុំនិយាយដូចជានេះជាលើកចុងក្រោយដែលអុំមកលេងជាមួយអែមមី"នាងល្អិតសួរនាំនាយដោយទឹកមុខស្ងួត ដំបូងងិងក់បន្តិចតែពេលនេះនាងក៏មិនបានលេងសើចដែរ នាងមានអារម្មណ៍បែបនេះពិតមែន ស៊ុកជីនមិនបានឆ្លើយតបអ្វីគេក៏លូកដៃលើកពរអែមមីឡើងពីទោងរួចក៏នាំនាងទៅកាន់ទំនើបរបស់ខ្លួន រ៉ាហ្វែលក៏តាមសម្លឹងមើលពួកគេរហូតទាល់តែស៊ុកជីននាំអែមមីទៅអង្គុយក្នុងឡានបាត់ទើបនាយបោះជំហានដើរចេញទៅបន្ទាប់ពីទទួលបានការខលចូលពីកម្មករដែលមើលថែចំការខាងក្រោយ។
"អុំជីន"
"អង្គុយត្រង់នេះជិតខ្ញុំណា៎ អូមែនហើយភ្លេចទៅថាខ្ញុំបានទុកអាវក្រៅនៅលើគ្រែនោះ ចាំមួយភ្លែតណា៎"ស៊ុកជីនក៏ទម្លាក់ទូរសព្ទ័ដៃខ្លួននៅក្នុងលើពូកឡានខាងតៃកុងរួចរហ័សចេញទៅយកអាវក្រៅមក នាងល្អិតអែមមីក៏អង្គុយយោលជើងទៅមកលេងៗមុននឹងសម្លេងទីងៗបន្លឺឡើងពីទូរសព្ទ័របស់ស៊ុកជីនទុកចោល ដោយនិស្ស័យចង់ដឹងរបស់នាង អែមមីក៏ឈោងយកទូរសព្ទ័នោះមកមើលមុននឹងមានសារ២-៣លោតឡើងមកពីមនុស្សម្នាក់
(ស៊ុកជីនបងនៅឯណា?)
(អូនបានរើសឈុតមង្គលការពួកយើងរួចរាល់ហើយ)

ត្រឡប់មកមើលអ្នកនៅខាងក្នុងផ្ទះឯណេះវិញ រាងកាយមាំទាំដើរទៅមកតាមពីក្រោយអតីតភរិយាមិនឈប់តាំងពីបន្ទប់ទទួលភ្ញៀវរហូតមកដល់ផ្ទះបាយ ស្កាលេតឈោងដៃបម្រុងយកចាននៅធ្នើខាងលើក៏ត្រូវហូស៊ុកលូកយកកាត់មុខនាងរួចហុចឲ្យនាងដោយទឹកមុខកំសត់មិនសាកសមជាខ្លួនគេសោះ។
"លេត ទុកចាននៅទីនោះហើយទុកឲ្យបងជាអ្នកលាង"ស្កាលេតបម្រុងលាងចានហូស៊ុកក៏ចូលទៅឃាត់ទៀតដោយអះអាងថានាយនឹងធ្វើវាជំនួសនាង ស្កាលេតមិនបាននិយាយអ្វីតបតែក៏បោះជំហានដើរទៅអង្គុយនឹងតុអាហាររួចចាក់ទឹកដោះគោមួយកែវបម្រុងនឹងផឹកតែក៏ត្រូវហូស៊ុកឃាត់ដោយទាញកែវនោះមកមើលសិន។
"លោកចេះតែយ៉ាងមិចនឹងហូស៊ុកអាល់ម៉ាឌី?ទុកឲ្យខ្ញុំនៅម្នាក់ឯងបានទេ? កុំមករញ៉េរញ៉ៃនឹងជីវិតខ្ញុំបានទេ? ខ្ញុំ... ហ៊ើយ"ស្កាលេតក្ដាប់ដៃខ្លួនឯងព្យាយាមទប់កំហឹងរួចក៏បែរខ្លួនចេញតែមិនប្រយត្ន័ក៏ជាន់នឹងកម្រាលជូតជើង រាងកាយនាងរអិលមួយជំហរតែក៏បានដៃមាំទាមលូកក្រសោបចង្កេះនាងជាប់ទាញមកអឹបជាប់នឹងទ្រូង ស្កាលេតភ័យញ័រសព្វខ្លួនដោយដៃម្ខាងព្យាយាមលូកក្រសោបពោះខ្លួនឯង។
"ហូស៊ុក?!"សម្លេងគ្រលរធំមួយបន្លឺឡើងមក
"អ្នកម៉ាក់?!"

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Où les histoires vivent. Découvrez maintenant