ភាគទី៤៣

656 22 0
                                    

បល្ល័ង្កស្នេហ៍                    
ភាគទី៤៣💔

"វាជាស្អី?!"រាងខ្ពស់ស្រឡះបោះជំហានចូលមកទាំងកម្រោលបន្ទាប់ពីបានដឹងលឺរឿងដែលកើតឡើងលើប្អូនស្រីខ្លួនរួចមក ណាមជុនមកដល់ក៏ឃើញថាមានអ្នកកំពុងតែចុះស្វែងរកនាងច្រើនសន្ធឹកហើយសុទ្ធសឹងតែជាអ្នកត្រូវបញ្ជូនមកក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍វ័យក្មេងយ៉ុនទាំងអស់។
"អូ!លោកប្រធានាធិបតី"អ្នកដែលយាមចាំនៅខាងលើក៏នាំគ្នាអោនគំនាបដល់មាឌមាំដែលទើបមកដល់នោះ ម្នាក់ក្នុងចំណោមពួកគេក៏កេះគ្នាឲ្យទៅជម្រាបដំណឹងការមកដល់របស់ណាមជុនទៅមេតែក៏ត្រូវណាមជុនឃាត់ហើយគេក៏ដើរទៅរកយ៉ុនហ្គីដោយខ្លួនឯង នាយសង្ហាយើងឈរច្រត់ចង្កេះសម្លឹងមើលទៅកូនចៅខ្លួនពីចំណុចច្រាំងចំណោតខាងលើមកដោយទឹកមុខមាំ តានតឹងនឹងស្ថានការណ៍នាពេលនេះព្រោះថាតាំងពីមេឃនៅរលឹមតិចៗរហូតមកដល់ពេលនេះវាសឹងតែ១ថ្ងៃទៅហើយតែគេក៏នៅមិនអាចស្វែងរករាងកាយរបស់ស្កាលេតឃើញទៀត គេធ្វើការមកជិត១០ឆ្នាំទៅហើយមិនដែលឲ្យភ្លាត់បែបនេះឡើយ។
"មើលខាងនោះម្ដងទៅមើល បើសិនជានាងទម្លាក់ខ្លួនពីទីនេះច្បាស់ណាស់ថារាងកាយនាងនឹងនៅត្រង់នោះ"
"តែខាងនេះមានប្រពន្ធ័ទឹកហូរច្រោះខ្លាំងណាស់លោកនាយ ខ្ញុំថាបើសិនជាធ្លាក់មកបុរសមាឌធំក៏នៅតែអាចលង់ស្លាប់ដែរ ចុះទម្រាំតែ...."
"កុំមាត់ច្រើនហើយរកមើលបន្តទៀត យ៉ាងណាក៏ត្រូវរករាងកាយនាងឲ្យឃើញដែរ!"យ៉ុនហ្គីនិយាយហាក់ដាក់គំនាបដល់កូនចៅជាខ្លាំងចឹងព្រោះថាពេលនេះគេក្រពុលមុខយកតែមែនទែនហើយ រឿងក្ដីរបស់ជេននៅមិនទាន់បានដោះស្រាយ រឿងពីក្រោយអ្នកដាក់ថ្នាំរបស់ស្កាលេតក៏នៅមិនទាន់បានស្រាយដូចគ្នា...
"ឧត្តមសេនីយ៍!"
"អរ៎លោកប្រធានាធិបតី"យ៉ុនហ្គីភ្ញាក់ព្រើត បែរមកអោនគំនាបគេទៅតាមឋានៈតួនាទីភ្លាម ណាមជុនក៏ចូលទៅជិតនាយទឹកមុខមាំរក្សានៅដដែលហាក់បានជាគូជាមួយនឹងយ៉ុនហ្គីចឹង ដៃមាំលូកអោបក្រពាត់ចូលគ្នា កែវភ្នែកងាកសម្លឹងមើលទៅផ្ទៃសមុទ្រធំទូលាយទាំងក្នុងទ្រូងបែរបន់អស់ទៅហើយឲ្យព្រះតាមជួយថែរក្សាប្អូនស្រីកំសត់ម្នាក់នេះ នាងលំបាកមកច្រើនហើយហេតុអីក៏សូម្បីតែឱកាសទទួលបានក្ដីសុខក៏នាងមិនអាចទទួលបានទៀត?
"ខ្ញុំមិនដឹងថាលោកគិតបែបណាទេ!"
"តែខ្ញុំគិតថាអ្នកដែលអាចធ្វើបែបនេះមានតែអ្នកដែលនៅជិតខ្លួនរបស់អ្នកនាងស្កាលេតប៉ុណ្ណោះ"យ៉ុនហ្គីអោបដៃសម្លឹងមើលទៅក្រុមការងារដែលកំពុងតែដុតដៃដុតជើងស្វែងរកនោះទាំងក្នុងចិត្តហាក់ដូចជាគ្មានសង្ឃឹមអ្វីបន្តិចសោះ ព្រោះថាវាមានឧបសគ្គរាំងស្ទះច្រើនសឹងតែរកផ្លូវចេញមិនឃើញ
"ចុះហូស៊ុក?!"ណាមជុនរំលឹកដល់ឈ្មោះបុរសមានឈ្មោះជាស្វាមីនឹងជាសម្លាញ់របស់ខ្លួនឡើងភ្លាម យ៉ុនហ្គីក៏ងាកសម្លឹងមើលមកគេបន្តិចរួចក៏ដកដង្ហើមធំមួយដង្ហើមវែងហាក់តានតឹងជំនួសឲ្យណាមជុនទៅទៀត គេកំពុងតែសន្លប់មិនដឹងអីទេ!ចុះបើសិនជាក្រោកមកហើយដឹងថាភរិយាគេបាត់ខ្លួនរកមិនទាន់ឃើញនោះ គេនឹងមានប្រតិកម្មបែបណាទៅ?

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Opowieści tętniące życiem. Odkryj je teraz