កែវភ្នែកភ្លឺថ្លាសម្លឹងមើលទៅឡានទំនើបបើកចាកចេញទៅឆ្ងាយដាច់ពីបរិវេណវីឡានោះ ស្កាលេតតែងតែឈរសម្លឹងមើលការចាកចេញរបស់ហូស៊ុកជារៀងរាល់ថ្ងៃមិនដែលលោះមួយថ្ងៃឡើយបើទោះជាថ្ងៃខ្លះនាងមិនបានចុះមកជូនដំណើរគេដោយផ្ទាល់ក៏នាងតែងតែឈរសម្លឹងមើលមកគេពីជាន់ខាងលើដូចគ្នាដែរ។ស្រីតូចក៏ព្រលែងខ្យល់ដង្ហើមវែងចេញមកក្រៅហាក់ដូចជាសម្រួលដល់អារម្មណ៍តានតឹងរបស់ខ្លួនឯងចឹងមុននឹងត្រឡប់ចូលទៅក្នុងវីឡាវិញដើម្បីធ្វើការងារផ្ទះបន្ត។
"អូ!អរុណសួស្ដីអ្នកម៉ាក់"ស្កាលេតចូលមកជូនជាពេលដែលលោកស្រីឡេនឌីម្ដាយក្មេករបស់នាងចុះមកពីជាន់ខាងលើល្មម គាត់ក៏ស្លៀកពាក់យ៉ាងសមសួនបូករួមនឹងអ្នកបម្រើជំនិតរបស់គាត់គឺនាងអុីនកំពុងតែយួរថង់មួយជាប់នឹងដៃដូចជាលោកស្រីឡេនឌីមានបំណ
ងចង់ទៅណាចឹង!
"អ្នកម៉ាក់អញ្ជើញទៅក្រៅមែនទេ?ពិសារអាហារពេលព្រឹកសិនទៅខ្ញុំបានរៀបចំរួចរាល់អស់ហើយ"ស្កាលេតនិយាយទៅកាន់គាត់ទាំងទឹកមុខញញឹមស្រស់តែអ្វីដែលនាងទទួលបានមកវិញនាពេលនេះគឺជាទឹកមុខស្អប់ខ្ពើមនឹងធុញទ្រាន់ពីម្ដាយក្មេកទៅវិញ លោកស្រីឡេនឌីក៏បញ្ជាឲ្យអុីនយកថង់នោះទៅដាក់នឹងឡានឲ្យគាត់មុនហើយគាត់ក៏លើកដៃទាំងសងខាងក្រពាត់សម្លឹងមើលទៅកូនប្រសារសម្អប់ម្នាក់នេះទាំងមិនចង់...
"ហូស៊ុកប្រាប់ថាអ្នកម៉ាក់ត្រូវពិសារថ្នាំឲ្យទៀងពេលចឹងហើយទើបខ្ញុំក្រោកឡើងធ្វើបបរជូនម៉ាក់ អ្នកម៉ាក់ពិសារសិនបបរលេបថ្នាំសិនទៅសឹមចេញទៅខាងក្រៅណា៎"
"ចឹងរឺ?យើងស្មានតែឯងបន់ឲ្យតែយើងងាប់ឲ្យផុតៗទេតើ"
"អត់ទេអ្នកម៉ាក់ កុំមានប្រសាសន៍បែបនេះអីខ្ញុំគោរពស្រឡាញ់អ្នកម៉ាក់ដូចជាឪពុកម្ដាយបង្កើតរបស់ខ្ញុំចឹង សុខភាពអ្នកម៉ាក់សំខាន់ខ្លាំងណាស់"ស្កាលេតនិយាយស្របនឹងមានអ្នកបម្រើម្នាក់កាន់ថាសដាក់កែវទឹកក្រូចស្រស់ច្របាច់ដែលនាងបានធ្វើកាលពីព្រលឹមមកផង។
"បើសិនជាអ្នកម៉ាក់មិនពិសារបបរដែលខ្ញុំធ្វើទេ ចឹងអ្នកម៉ាក់គួរតែពិសារទឹកផ្លែឈើស្រស់នេះសិនទៅ-ឈូ!!!"ស្កាលេតនិយាយមិនទាន់ចប់ផង ទឹកក្រូចដែលនាងព្យាយាមអង្វរឲ្យលោកស្រីឡេនឌីពិសារនោះត្រូវស្រោចជោគពេញលើក្បាលរបស់នាងដោយស្នាដៃរបស់មនុស្សតែម្នាក់គត់ដែលមានអំណាចនៅទីនេះបន្ទាប់ពីហូស៊ុកនោះគឺជាលោកស្រីឡេនឌីនេះឯង គាត់ទម្លាក់កែវនៅលើឥដ្ឋរួចសម្លឹងមើលមុខដែលសើមជោគទៅដោយទឹកក្រូចរួចក៏សើចចំអកមួយអស់ដៃទៅកូនប្រសារស្រីខ្លួន...
"ធ្លាក់ខ្លួនមកនៅទន់ទាបបែបនេះវាសាកសមសម្រាប់នាង សម្រាប់គ្រួសារដាវីសនាងហើយស្កាលេត កាលពីមុនជាអ្នកមានតែឡើងចាងបានសម្ដីខ្លាំងណាស់ យើងរង់ចាំឲ្យតែមានថ្ងៃរលំមកពេលនេះក៏បានសម្រេចដូចជាអ្វីដែលយើងតែងតែគិតពិតមែន ពពួកមនុស្សអាក្រក់គ្មានចិត្តមេត្តាដូចជាកំពូជនាងគឺសាកសមនឹងទទួលបានលទ្ធផលបែបនេះហ៊ឹស.. បោសវាចេញផងព្រោះយើងមិនចង់ឲ្យវីឡាយើងជាប់ក្លិនស្មោគគ្រោកឡើយ"លោកស្រីឡេនឌីពោលពាក្យសម្ដីមើលងាយមើលថោកកូនប្រសារស្រីរួចគាត់ក៏បោះជំហានដើរចាកចេញទៅខាងក្រៅដោយមានអ្នកបម្រើជិតដិតគាត់ទៅតាមដែរ តែមុននឹងទៅនាងអុីននោះក៏ងាកសម្លឹងមើលទៅស្កាលេតដោយប្រើក្រសែភ្នែកមើលទៅសង្វេគដល់នាងតូចយើងខ្លាំងណាស់ចឹង។ស្កាលេតបានតែឈរសម្លឹងមើលទៅការចាកចេញទៅរបស់ម្ដាយក្មេកនាង ឡានខ្មៅរលើបក៏បើកចាកចេញទៅនាំខ្លួនលោកស្រីឡេនឌីចេញទៅបាត់ ស្រីតូចបញ្ចេញខ្យល់ដង្ហើមតានតឹងអារម្មណ៍បន្តិចមុននឹងដើរចូលទៅខាងក្នុងវិញ..
"អ្នកនាងលេតទៅផ្លាស់សម្លៀកបំពាក់សិនទៅ ខាងនេះទុកឲ្យពួកខ្ញុំមើលការខុសត្រូវក៏បានដែរ"ពួកអ្នកបម្រើនាំគ្នាចូលមកឃាត់អ្នកនាងតូចពួកគេកាលបើនាងទទឹកខ្លួនជោគទៅហើយក៏នាងនៅតែដើរសម្ដៅចូលមកកាន់ផ្ទះបាយដើម្បីរៀបចំទៀត ស្កាលេតងើបសម្លឹងមើលទៅពួកគេទាំងទឹកមុខស្ងួតមិននិយាយអ្វីទាល់តែសោះ មានអ្នកបម្រើស្រី២នាក់ក៏សសៀៗចូលមកកាន់គ្រាស្កាលេតដើរតិចៗទៅកាន់ជាន់ខាងលើដើម្បីឲ្យនាងបានសម្រាកទោះជាពួកនាងនិយាយបែបណាក៏មិនអាចហាមឃាត់អ្នកនាងចិត្តមានៈម្នាក់នេះដែរទាល់តែប្រើវិធីបែបនេះទើបស្កាលេតព្រមស្ដាប់ ២នាក់ជួយគ្រាស្កាលេតឡើងទៅខាងលើចំណែកឯអ្នកឯទៀតក៏នាំគ្នាចាត់ចែងការងារទាំងអស់ដែលនៅសេសសល់ព្រោះថាស្កាលេតនាងឡើងរៀបចំតាំងពីព្រឹកហើយស្ទើរតែគ្រប់មុខទៅហើយសឹងតែពួកគេជាអ្នកបម្រើរកការងារធ្វើមិនចង់បានផង។
#រសៀល
ឡានខ្មៅរលើបមួយគ្រឿងឈប់ចតនៅពីមុខវីឡាធំស្កឹមស្កៃរបស់ត្រកូលអាល់ម៉ាឌី គ្រាន់តែឡានឈប់ចតភ្លាមក៏មានបុរសមាឌធំម្នាក់ចុះពីកៅអីបាំងខាងមុខមករួចក៏បើកទ្វារជូនអ្នកដែលអង្គុយបាំងខាងក្រោយ ជាវត្តមានរបស់មនុស្សស្រីម្នាក់នឹងក្មេងៗដល់ទៅ២នាក់មកជាមួយនឹងនាងមួយគឺមានអាយុប្រហែលជា៧ឆ្នាំចំណែកឯម្នាក់ទៀតក៏ជាកូនតូចអាយុ២-៣ខួបដែលអ្នកជាម្ដាយពរជាប់គ្រាន់តែចុះពីលើឡានភ្លាម ក្មេងប្រុសតូចសម្លឹងមើលមុខម្ដាយទាំងស្នាមញញឹមពព្រាយហាក់ដូចជាសប្បាយចិត្តដែលបានមកដល់ទីនេះ ឯកូនស្រីម្នាក់ទៀតក៏ដូចគ្នាដែរ...
"ម៉ាក់គិតថាមីងលេតនៅផ្ទះទេ?"នាងតូចហ្វីលីណាសួរទៅម្ដាយស្របពេលដែលនាងដើរបោះជំហានចូលមកស្របនឹងគ្នាផង ជូហ្វីក៏ងាកភ្នែកសម្លឹងមើលទៅខាងក្នុងជារឿយៗបំណងចង់រកវត្តមានប្អូនស្រីតែក៏បែរជាមិនឃើញសូម្បីតែស្រមោលនាង ងាកទៅណាក៏ឃើញតែអ្នកបម្រើៗ បាត់តែវត្តមានរបស់អ្នកនាងម្ចាស់ផ្ទះប៉ុណ្ណោះ
"អរុណសួស្ដីអ្នកនាងហ្វី"មានអ្នកបម្រើម្នាក់ងាកមកឃើញវត្តមានរបស់ជូហ្វីចូលមករួចក៏ប្រញាប់រត់ទៅទទួល ក៏មានអ្នកបម្រើផ្សេងទៀតរត់ទៅដូចគ្នា អ្នកណាមិនរំភើបបើវត្តមានស្ត្រីលំដាប់ទី១កំពុងតែមកដល់វីឡាហើយនោះ។
"អ្នកនាងហ្វីស្រស់ស្អាតជាងនៅក្នុងទូរទស្សន៍ទៅទៀត ពួកខ្ញុំមានសំណាងណាស់ដែលបានជួបអ្នកនាងបែបនេះ"អ្នកបម្រើទាំងនោះនិយាយទាំងសប្បាយចិត្តជាខ្លាំង ជូហ្វីក៏ញញឹមស្រស់ដាក់ពួកគេរួចក៏ទើបតែនឹកឃើញឲ្យអង្គរក្សហុចថង់មួយធំឲ្យទៅពួកនាង...
"វាគ្រាន់តែជារបស់ញ៊ាំតិចតួចដែលខ្ញុំទិញមក ពួកនាងយកទៅញ៊ាំចុះណា៎ហើយកុំភ្លេចជួយមើលថែអូនលេតឲ្យខ្ញុំឲ្យបានល្អផង ព្រោះនាងមានតែម្នាក់ឯង.."គ្រាន់តែជូហ្វីនិយាយដល់អ្នកនាងតូចពួកគេភ្លាមគ្រប់គ្នាក៏ងាកសម្លឹងមើលគ្នាទៅវិញទៅមករួចក៏ទម្លាក់ស្នាមញញឹមបន្តិច ជូហ្វីក៏សង្កេតឃើញពួកគេមានទឹកមុខមិនល្អទើបអត់មិនសួរមិនបានឡើយ...
"នេះមានរឿងអីទៅ?មើលទៅគ្រប់គ្នាដូចជាមិនស្រួលសោះ"ពួកអ្នកបម្រើនាំគ្នាងាកមើលមុខគ្នាទៅវិញទៅមកតែក៏មិនមានអ្នកណាហ៊ានហើបមាត់និយាយប្រាប់នាងឡើយបែបនេះកាន់តែធ្វើឲ្យជូហ្វីកើតមានមន្ទិលសង្ស័យភ្លាម..
"បងហ្វី!!"កំពុងតែចាំចម្លើយឆ្លើយតបក៏ស្រាប់តែមានសម្លេងតូចស្រាលបន្លឺឡើងមកពីជាន់ខាងលើ ជូហ្វីក៏ងាកទៅមើលឃើញថាជាស្កាលេតនាងចុះមកខាងក្រោមជាមួយនឹងទឹកមុខញញឹមស្រស់ អ្នកបម្រើគ្រប់គ្នាក៏នាំគ្នាអោនគំនាបជូហ្វីនឹងស្កាលេតរួចក៏នាំគ្នាទៅធ្វើការបន្តទៀត។
"ស្កាលេត"
"ហ្អា៎ ជុននីអូមោះឲ្យមីងថើបមួយខ្សឺតទៅមើល"
"ម៉ាក់មីងលេត ហ៊ិហ៊ិ"ហ្វីលីណាឯណោះវិញក៏អោបស្កាលេតជាប់ជាមួយនឹងស្នាមញញឹមនឹងភាពស្និតស្នាល ជូហ្វីក៏សម្លឹងមើលមុខរបស់ស្កាលេតជារឿយៗពេលដែលនាងកំពុងតែប្រឡែងនឹងហ្វីលីណាកូនស្រីខ្លួន ស្កាលេតក៏ងាកមកចំពេលដែលហ្វីកំពុងតែសម្លឹងមើលនាង..
"មុខខ្ញុំមានប្រឡាក់អីមែនទេបងស្រី?"
"គឺអត់មានទេ អូមែនហើយបងបានទិញរបស់ញ៊ាំខ្លះយកមកផ្ញើអូនលេតដែរកុំឲ្យអូនពិបាកចេញទៅខាងក្រៅម្នាក់ឯង"ជូហ្វីបញ្ជាឲ្យអង្គរក្សយកវាទៅទុក ស្កាលេតនាងបានត្រឹមតែញញឹមតិចៗមុននឹងនាំផ្លូវជូហ្វីទៅកាន់បន្ទប់ទទួលភ្ញៀវ គ្រាន់តែមកដល់ភ្លាមអ្វីដែលហ្វីបានឃើញមុនគេនោះគឺជាកញ្ចប់បារីតែស្កាលេតក៏ប្រញាប់រើសវាយកមករួចដាក់វាចូលក្នុងអៀមរបស់នាងហាក់ព្យាយាមលាក់មិនឲ្យជូហ្វីបានឃើញ។
"អង្គុយត្រង់នេះមកបងហ្វី.. ហ្វីលីណាមកអង្គុយក្បែរមីងក៏បានដែរណា អ៊ឹម"ហ្វីលីណាក៏អង្គុយជាប់ក្បែរស្កាលេតហើយក៏អោបមីងតូចរបស់នាងជាប់ទាំងស្នាមញញឹម ជូហ្វីក៏ពរជុននីអូជាប់នឹងដៃឯភ្នែកក៏ងាកសម្លឹងមើលជុំវិញខ្លួនជារឿយៗ
"លេតរៀបចំផ្ទះបានស្អាតណាស់ មើលទៅប្លែកភ្នែកហើយវាំងនននេះ? អូនទិញពីណាមក?"ជូហ្វីក៏ចាប់ភ្នែកជាមួយនឹងវាំងននផ្កាដែលនៅក្បែរនាងរួចក៏ប្រញាប់សួរស្កាលេត។
"អូ!គឺខ្ញុំជាអ្នកដេរវាបងស្រី ខ្ញុំសាកល្បងធ្វើវាទៅព្រោះទំនេរអត់មានអ្វីធ្វើនឹងណា៎"អ្នកជាបងក៏ភ្ញាក់មិនស្ទើរដែរកាលបើលឺថាវាំងននធំក្រាស់នេះជាស្នាដៃដេររបស់ស្កាលេតមនុស្សស្រីខ្លួនតូចតែមួយនាងក៏កាន់តែគិតច្រើនព្រោះវាចំណាយពេលនឹងកម្លាំងច្រើនណាស់។
"មានលុយទិញវាក៏បានដែរអូន របស់ខ្លះយើងអាចចំណាយបានយើងគួរតែចំណាយព្រោះវាអាចនឹងមានភាពលំបាកប្រសិនបើយើងធ្វើវាដោយខ្លួនឯង"ជូហ្វីព្យាយាមនិយាយប្រាប់ទៅស្កាលេតឲ្យនាងបានយល់មិនចង់ឲ្យនាងចំណាយកម្លាំងខ្លួនឯងធ្វើរឿងទាំងនេះទៀតឡើយ ស្កាលេតនាងក៏បានតែអង្គុយស្ដាប់បងស្រីនឹងងក់ក្បាលទទួលស្ដាប់ជារឿយៗ កាយវិការនាងធ្មឹងៗដូចជាមនុស្សគ្មានព្រលឹងព្រលះអ្វីទាល់តែសោះ។
#វីឡាអាល់ម៉ាឌី #ពេលល្ងាច
"ទៅសាលាថ្ងៃនេះយ៉ាងមិចដែរ?មិត្តកូនមើលទៅម្នាក់ដូចជាចូលចិត្តកូនស្រីប៉ាណាស់"កាយខ្ពស់ស្រឡះចូលមកដោយការពរក្រសោបកូនស្រីជាទីស្រឡាញ់ជាប់ចង្កេះ អែមមីឯណោះក៏និយាយធ្វើកាយវិការហើយសើចកក្អឹកដាក់ឪពុកមិនឈប់ទាំង២នាក់ឪពុកកូនដូចជាមានរឿងសប្បាយនិយាយគ្នាច្រើនណាស់។
"អ្នកប្រុស"
"យកកាបូបខ្ញុំទៅទុកផង ខ្ញុំនាំអែមមីទៅខាងលើ"ហូស៊ុកបញ្ជាអ្នកបម្រើឲ្យយកកាបូបគេទៅទុកនៅឯបន្ទប់សៀវភៅចំណែកឯគេនឹងអែមមីក៏ហៀបនឹងឡើងទៅជាន់ខាងលើទៅហើយតែក៏មានសម្លេងមួយឃាត់។
"ម៉ាក់ៗ"
"ហ៊ឹមម៉ាក់នឹកកូនណាស់ ហ៊ឹមនៅក្រអូបដដែល"ស្កាលរតចូលមកកៀកជិតនឹងស្វាមីដែលកំពុងតែពរកូនហើយនាងក៏លោថើបថ្ពាល់កូនស្រីជាច្រើនខ្សឺតដោយចិត្តខ្នក់ក្នាញ់តែនាងមិនបានដឹងថាអ្នកដែលកំពុងតែពរកូននោះក៏សម្លឹងមើលមកនាងទាំងក្រសែភ្នែកបែបនេះដូចគ្នាដែរ...
"ញ៊ាំអាហារពេលល្ងាចសិនទៅសឹមឡើងទៅខាងលើសម្រាក ម៉ាក់បានធ្វើបបរសាច់មាន់ឲ្យអែមមីណា៎"
"យ៉េ!!!!តោះប៉ាៗតោះ"អែមមីក៏បម្រាស់ខ្លួនក្នុងរង្វង់ដៃឪពុកបង្ខំឲ្យគេនាំនាងទៅភ្លាម ហូស៊ុកក៏ងក់ក្បាលស្រាលៗមុននឹងនាំកូនទៅកាន់បន្ទប់អាហារស្របគ្នានឹងភរិយាដែរ។ មកដល់ហូស៊ុកក៏ទាញកៅអីឲ្យកូនអង្គុយក្បែរនាង វាជាកៅអីដែលខ្ពស់ជាងគេបន្តិចធ្វើសម្រាប់តម្រូវនឹងអែមមី ឯហូស៊ុកក៏អង្គុយនៅកៅអីម្ខាងទៀតក្បែរកូនស្រី អ្នកបម្រើក៏លើកយកបបរមាន់មកឲ្យអែមមី ចំណែកឯហូស៊ុកក៏មានអ្នកបម្រើលើកម្ហូបដែលលេតបានចម្អិនជូននាយផ្សេងមកព្រោះនាយមិនទម្លាប់ញ៊ាំបបរពេលល្ងាចទេចឹងទើបលេតត្រូវធ្វើបបរផងនឹងបាយទឹកផ្សេងផង ស្កាលេតក៏ដួសបបរមួយស្លាបព្រាឡើងមករួចបញ្ចុកកូនស្រី អែមមីក៏ស្ដាប់បង្គាប់ហើយនឹងញ៊ាំបបរទាំងនោះយ៉ាងឆ្ងាញ់មាត់តែម្ដង។
"ឆ្លាត"ស្កាលេតសម្លឹងមើលទៅកូនស្រីទាំងញញឹមហាក់មានកម្លាំង កាលបើកូនស្ដាប់បង្គាប់បែបនេះ នាងក៏ដួសផ្លុំបញ្ចុកកូនជារឿយៗហូស៊ុកឯណោះក៏ញ៊ាំអាហារគេយ៉ាងស្ងៀមស្ងាត់..
"ចុះម៉ាក់ៗអត់ញ៊ាំទេ?"អែមមីក៏សួរម្ដាយកាលបើឃើញម្ដាយបញ្ចុកតែនាងមិនព្រមរកអីញ៊ាំសោះនោះ ស្កាលេតនាងក៏ក្រវីក្បាលស្រាលៗតែក៏មានស្លាបព្រាមួយលើកមកជិតដល់មាត់នាងនោះជាស្លាបព្រាពោរពេញទៅដោយសាច់គោរបស់ហូស៊ុក...
"ញ៊ាំជាមួយបងក៏បានដែរលេត ហ៊ឹម"ហូស៊ុកនិយាយទៅកាន់ភរិយាដោយលើកស្លាបព្រាចង់បញ្ចុកនាងដំបូងឡើយនាងមិនចង់ញ៊ាំទេតែកាលបើបានឃើញកូនស្រីចាំមើលទាំងញញឹមនោះនាងក៏ដាច់ចិត្តហាមាត់ញ៊ាំវាទាំងអស់។
"ហូយ៎ ស្វីតណាស់ហ៊ិហ៊ិ"អែមមីក៏ទះដៃជារឿយៗកាលបើបានឃើញប៉ាម៉ាក់បញ្ចុកគ្នាបែបនេះ ស្កាលេតក៏លើកដៃអង្អែលក្បាលកូនមុននឹងងាកភ្នែកមើលទៅហូស៊ុកបន្តិច...
......
"ប៉ាៗ"នាងតូចអែមមីនាងទៅរំអុកទាញលោកប៉ានាងពីតុធ្វើការមកជារឿយៗទោះជាហូស៊ុកប្រាប់ថារវល់យ៉ាងណាក៏នាងមិនព្រមស្ដាប់ដែរ ចុងបញ្ចប់មានតែសុខចិត្តបិទកុំព្រូទ័រការងារហើយទៅតាមការអូសទាញរបស់កូន អែមមីអូសឪពុកមកកាន់គ្រែមុននឹងបានឃើញភរិយារបស់គេកំពុងតែសម្ងំគេងនៅលើគ្រែនោះតែសម្លេងនៃការមកដល់របស់ពួកគេធ្វើឲ្យនាងភ្ញាក់ អែមមីលោតឡើងគេលើគ្រែឯហូស៊ុកក៏ទម្លាក់ខ្លួនគេម្ខាងក្បែរកូន
"ប៉ាៗដាក់ដៃត្រង់នេះ..."
"ហើយម៉ាក់ៗដាក់ដៃត្រង់នេះ"ក្មេងតូចគួរឲ្យស្រឡាញ់ទាញដៃម្ដាយមកអោបចង្កេះនាងរួចក៏ទាញដៃឪពុកឲ្យមកអោបចង្កេះនាងដូចគ្នា នាពេលនេះគឺ៣នាក់ម្ដាយឪពុកនឹងកូនកំពុងតែគេងលើគ្រែតែមួយជាមួយនឹងគ្នាដោយមានកូនស្រីជាស្នូលកណ្ដាល អែមមីនាងងាកមើលមុខម្ដាយម្ដង ឪពុកម្ដងហើយញញឹមសឹងតែរហែកថ្ពាល់ទៅហើយព្រោះតែសប្បាយចិត្តនឹងការជួបជុំជាលើកដំបូងនេះ..
"កូនចង់ឲ្យប៉ាៗម៉ាក់ៗនៅជុំគ្នាជាមួយនឹងកូនបែបនេះរហូតតទៅ កូនចង់ឲ្យដៃប៉ាម៉ាក់កាន់ក្រសោបគ្នាបែបនេះ កុំខឹងគ្នា កុំឈ្លោះគ្នាអីបានទេ.."អែមមីនិយាពាក្យទាំងនេះចេញមករួចនាងក៏បិទភ្នែកគេង ស្កាលេតនាងហាក់មិនស្ងប់ចិត្តក៏លូកដៃកាន់ដៃកូន..
"លោកប៉ាកូនមានការងារធ្វើច្រើនណាស់កូន ម៉ាក់ថា.."
"មិនអីទេ..បងមិនរវល់ទេ"ហូស៊ុកក៏ឃាត់ភរិយាជាប់មិនឲ្យនាងក្រោកឡើងជំទាស់បំណងកូនដោយគេនៅស្ងៀមកាន់ដៃភរិយានឹងអោបកូនយ៉ាងស្អិតរមួត អារម្មណ៍រំភើបក៏កើតមានឡើង..
===================================
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត