ភាគទី ៨០

527 21 0
                                    

#បល្ល័ង្កស្នេហ៍ ភាគទី៨០❣️
#រីករាយអានចាស៎

"អញ្ជើញពិសារទឹក"
សម្លេងតូចស្រាលបន្លឺឡើងមកស្របនឹងរាងកាយតូចស្ដើងកាន់ថាសទឹកត្រជាក់ៗពីផ្ទះបាយខាងក្រោយមក តែក៏អាចមើលឃើញថានាងមិនមែនមកតែម្នាក់ឯងទេ គឺហូស៊ុកក៏មកតាមពីក្រោយនាងជាប់រហូតដែរ។នាយមានៈទាមទារចង់ជួយកាន់ថាសកែវទឹកនាងតាំងពីនៅខាងក្នុងតែស្កាលេតហាក់មិនបានខ្វាយខ្វល់ជាមួយនឹងវត្តមានរបស់គេសោះ នាងគិតតែពីប្រញាប់ប្រញាល់រៀបចំទឹកយកមកជូនស្ត្រីចំណាស់ដែលធ្លាប់មានងារថាជាម្ដាយក្មេក ម្ដាយក្មេកដែលគ្មានធម៌មេត្តាមកកាន់នាងសោះទោះជានាងរៀបការជាមួយកូនប្រុសគាត់ដល់ទៅជិត៤ឆ្នាំមានទាំងកូនមួយជាចំណងដៃឲ្យគាត់ក៏ដោយ។
"លេត"ហូស៊ុកឧទានហៅឈ្មោះស្កាលេតមិនឈប់រហូតដល់នាងដាក់ថាសនៅលើតុហើយក៏ដោយ ស្រីស្រស់លើកកែវដាក់ចំពោះមុខលោកស្រីឡេនឌីមុននឹងងាកបម្រុងនឹងចាកចេញតែក៏ត្រូវដៃមួយមកចាប់ករដៃនាងជាប់ ស្រីស្រស់ងាកបែរក្រសែភ្នែកទៅក៏ឃើញថាជាដៃរបស់លោកស្រីឡេនឌី។
"នាងអាចនៅអង្គុយទីនេះមួយភ្លែតសិនបានទេ?"
"ហេតុអីទៅ?"ស្កាលេតសួរសំណួរបកទៅលោកស្រីវិញហាក់បង្ហាញអារម្មណ៍ថានាងមិនចង់នៅនិយាយគ្នាជាមួយលោកស្រីនោះឡើយ លោកស្រីឡេនឌីយល់ន័យសេចក្ដីរបស់នាងតែគាត់មិនបានព្រលែងដៃនាង ក៏ប្ដូរមកជាទាញនាងឲ្យអង្គុយលើសាឡុងក្បែរគាត់ដោយគ្មានលក្ខខណ្ឌ។
"ខ្ញុំចង់និយាយជាមួយនាងទាក់ទងនឹងរឿងរបស់នាងនឹងកូនស៊ុក"
"លោកស្រីចង់មកនិយាយថាឲ្យខ្ញុំឈប់តាមកូនប្រុសលោកស្រីមែនដែរទេ? លោកស្រីមិនបាច់បារម្ភទេព្រោះខ្ញុំនឹងគេលែងមានពាក់ពន្ធ័នឹងគ្នាទៀតដែរ លោកស្រីអាចសប្បាយចិត្តបាន"
"ខ្ញុំមិនមែនចង់បានន័យបែបនេះ"
"អញ្ចឹងជាអ្វីទៅ?ក្រែងកន្លងមកលោកស្រីព្យាយាមរកគ្រប់វិធីដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍មួយនេះ លោកស្រីក៏ធ្លាប់បាននិយាយថាមិនចង់ជាប់សាច់ឈាមជាមួយនឹងវង្សត្រកូលថោកទាបដូចជាគ្រួសារខ្ញុំទៀតផង ពិតទេ?"
"ខ្ញុំមិនដែលគិតថាខ្ញុំនឹងតាមតោងទាមហូស៊ុកនោះឡើយ ខ្ញុំគ្រាន់តែបំពេញតួនាទីគ្រប់យ៉ាងតាមពាក្យមួយឃ្លាថា«ភរិយា» ពេលនេះវាក៏បានបញ្ចប់តាមការចង់បានរបស់លោកស្រីហើយ លោកស្រីអាចនាំកូនប្រុសលោកស្រីត្រឡប់ទៅវិញបាន"
"អត់ទេលេត..."
ស្កាលេតពោលពាក្យសម្ដីដែលនាងគិតតែម្នាក់ឯងទាំងស្រុង លោកស្រីឡេនឌីមិនទាន់បាននិយាយអ្វីសូម្បីមួយម៉ាត់ ហូស៊ុកឯណោះវិញកាលបើលឺស្កាលេតនិយាយបែបនោះក៏ប្រញាប់ចូលទៅជិតនាងបន្ទន់ជង្គង់ចុះឲ្យស្មើនឹងរាងកាយប្រពន្ធដៃមាំទាំងសងក៏លូកកាន់ក្រសោបម្រាមដៃស្រឡូនរបស់នាងជាប់ កែវភ្នែកទន់ជ្រាយខំសម្លឹងមើលចំនាងជាថ្មីទៀតទោះជាដឹងថានាងពេលនេះកំពុងតែអស់ចិត្តពីគេទៅហើយក៏ដោយ។ ដៃមាំលូកកាន់ក្រសោបម្រាមដៃនាងមកអឹបជាប់នឹងថ្ពាល់របស់ខ្លួន អង្អែលប៉ះឲ្យនាងបានទទួលដឹងពីក្ដីស្រឡាញ់របស់នាយនាពេលនេះ តែស្កាលេតក៏បែរជាបញ្ចប់វាដោយការទាញដៃនាងចេញពីផ្ទៃមុខរបស់នាងហើយរហ័សចេញទៅខាងក្រៅបាត់ទាំងមិនទាន់បាននិយាយលាទៅកាន់លោកស្រីឡេនឌី ហូស៊ុកក៏ក្រោកបំណងទៅតាមនាងតែក៏ត្រូវម្ដាយឃាត់ជាប់។
"លោកស្រីចង់បានអីទេ?"លោកស្រី?ពាក្យមួយឃ្លានេះធ្វើឲ្យស្ត្រីចំណាស់ហាក់ភាំងនិយាយអ្វីមិនចេញ ហូស៊ុកមិនដែលប្រើប្រាស់សព្វនាមបែបនេះជាមួយនឹងគាត់ឡើយ បែបនេះអាចពន្យល់បានហើយថាគេកំពុងតែខឹងខ្លាំងយ៉ាងណានោះ?
"លេតបានធ្វើអីលោកស្រី? គ្រួសាររបស់លេតបានធ្វើអីមកលើលោកស្រី ទើបបានជាលោកស្រីធ្វើរឿងអាក្រក់ទាំងអស់នោះដើម្បីបំបែកបំបាក់ពួកខ្ញុំមករហូតបែបនេះ? ឆាប់ឆ្លើយមក"ហូស៊ុកស្រែកគំហកមួយអស់សម្លេងទៅកាន់គាត់ លោកស្រីឡេនឌីក្ដាប់មាត់ខ្លួនឯងមុននឹងងើបមុខសម្លឹងមើលទៅកូនឲ្យកូនបានឃើញច្បាស់ពីភ្នែករលីងរលោងរបស់គាត់នាពេលនោះ។
"កូននៅចាំពេលដែលក្រុមហ៊ុនយើងជួបវិបត្តិទេ?ម៉ាក់សុខចិត្តធ្វើមុខក្រាស់ដើម្បីទៅសុំអង្វរគ្រួសារនោះឲ្យជួយពួកយើងដោយគិតថាគេជាមនុស្សស្និតស្នាលនឹងប៉ាឯងហើយលោកប៉ាឯងក៏តែងតែជួយដល់គេរហូត មិនស្មានថាខាងនោះមិនបានយល់ព្រមនឹងសំណើររបស់ម៉ាករហូតទាល់តែម៉ាក់ត្រូវទៅស្រុកក្រៅដើម្បីរកជំនួយមក ខំប្រឹងត្រដរទាល់តែលោកប៉ាឯងរកបានជំនួយពីអ្នកផ្សេង"
"អ្នកផ្សេងចឹងហេស៎? ខ្ញុំថាលោកស្រីទៅវិញទេដែលមិនបានដឹងអ្វីសោះនោះ មនុស្សដែលលោកស្រីតែងតែនិន្ទាមើលងាយថាជាពូជពង្សអាក្រក់នោះហើយដែលបានជួយពួកយើង..."ពាក្យសម្ដីរបស់ហូស៊ុកនិយាយទាំងប៉ុន្មានហាក់ធ្វើឲ្យលោកស្រីឡេនឌីភ្ញាក់ផ្អើល រាងក្រាស់លូកដៃទាញទូរសព្ទ័ចេញហោប៉ៅមករួចក៏បង្ហាញឯកសារគោលមួយចំនួនដែលមានសុីញ៉េផ្ទាល់លោកវីលាម ប៉ាស្កាលេតនៅលើនោះ ជាសែកលុយចំនួនរាប់ពាន់លានដែលគាត់បានផ្ទេរមកឲ្យគ្រួសារនាយ តែវាស្ថិតនៅក្រោមឈ្មោះមនុស្សម្នាក់ដែលជាម្ចាស់មូលធននោះគឺហូស៊ុកនេះឯង។
"ព្រោះតែមិនចង់ឲ្យគ្រួសារយើងខ្មាសគេទើបលោកប៉ាក្មេកគាត់ប្រើប្រាស់ឈ្មោះខ្ញុំជាម្ចាស់កម្មសិទ្ធិរបស់មូលធនមហាសាលនោះនឹងអនុញ្ញាតឲ្យពួកយើងប្រើប្រាស់លុយទាំងនោះស្រោចស្រង់ក្រុមហ៊ុនរហូតបានរស់នៅស្រួលដូចជាសព្វថ្ងៃនេះ..."
"លោកស្រីមិនបានដឹងគុណលោកវីលាមហើយនៅមានមុខមកនិន្ទាមើលងាយគ្រួសារគាត់ទៀត ហ៊ឹស"ហូស៊ុកគ្រហឹមនឹងដើមករហាក់ហួសចិត្តនឹងអ្វីដែលខ្លួនទើបតែដឹង មូលហេតុពីក្រោយការស្អប់ខ្ពើមរបស់ម្ដាយមកលើភរិយាខ្លួន...
ព្រូស! ប្រាវ !

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now