ភាគទី៤០

679 22 0
                                    

បល្ល័ង្កស្នេហ៍
ភាគទី៤០💔

"សន្យនឹងបងថាអូននឹងមិនអីណា"គ្រែអ្នកជម្ងឺរុញផុតចូលទៅខាងក្នុងស្របនឹងពាក្យផ្ដាំផ្ញើរបស់បុរសម្នាក់ដែលមានសភាពយ៉ាប់យឺនមិនខុសពីអ្នកបញ្ជូនចូលបន្ទប់នោះឡើយ ហូស៊ុកត្រូវបានដុកទ័រឃាំងឃាត់គេឲ្យរង់ចាំនៅខាងក្រៅ នាយបានតែឈរត្រដាងដៃកាន់ប៉ះកញ្ចក់ទ្វារបន្ទប់សង្គ្រោះសម្លឹងមើលសភាពដុនដាបរបស់មនុស្សស្រីជាទីស្រឡាញ់របស់ខ្លួនកំពុងតែស្ថិតក្រោមការព្យាបាលរបស់លោកដុកទ័រធំ..
"អូនលំបាកច្រើនហើយត្រូវទេ?"
"អូនហត់នឿយខ្លាំងណាស់ត្រូវទេ?បងចំជាមិនបានការពិតមែនហើយ បងល្ងង់ពិតមែនហើយដែលគ្រាន់តែមនុស្សស្រីម្នាក់ក៏បងការពារមិនបាន.."ពាក្យសម្ដីស្ដីបន្ទោសខ្លួនឯងបន្លឺឡើងស្របនឹងរាងកាយមានចលនាផ្លាស់ប្ដូរពីការឈរមកជាសម្រូតខ្លួនស្រាលៗអង្គុយផ្ទាល់នឹងឥដ្ឋការ៉ូ កន្លែងតែមួយ ស្ថានភាពតែមួយដូចជាពេលដែលស្កាលេតបាត់បង់លោកប៉ានាង ដៃមាំលូកក្រសោបទ្រូងខាងឆ្វេងខ្លួនហាក់បញ្ជាក់ច្បាស់ថាពេលនេះគេឈឺចាប់ខ្លាំងណាស់ ពិបាកទ្រាំខ្លាំងណាស់ វេទនាខ្លាំងណាស់ នេះគេជាមនុស្សប្រុសរឹងមាំប៉ុណ្ណឹងទៅហើយគេនៅតែមិនអាចទ្រាំបាននឹងហេតុការណ៍បែបនេះ ចុះទម្រាំលេតជាមនុស្សស្រីទន់ខ្សោយម្នាក់ហើយនាងក៏ត្រូវឆ្លងកាត់ការបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទី៣នាក់ផ្ទួនៗគ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ...
"បងសុំទោសលេត"

រយៈពេល១ម៉ោងកន្លងផុតទៅ រាងក្រាស់នៅអង្គុយសញ្ជឹងចាំស្ដាប់ពីដំណឹងរបស់ភរិយាខ្លួន រង់ចាំទាំងក្នុងចិត្តគិតរំពៃថាកូននឹងភរិយារបស់គេប្រាកដជាអាចរួចផុតពីបញ្ហាលើកនេះតែកូនចិត្តមួយទៀតក៏បែរជាមានការភ័យខ្លាចទៅវិញ ហូស៊ុកលើកដៃទាំងសងមកកាន់ក្រសោបក្បាលរបស់ខ្លួនឯងទាំងតឹងតែងមុននឹងទ្វារបន្ទប់សង្គ្រោះបន្ទាន់បើកឡើង រាងកាយដែលនៅស្ដឹងរបស់នាយប្រញាប់ស្ទុះស្ទារក្រោកឡើងសឹងតែទប់លំនឹងខ្លួនឯងមិនបានទៅហើយនោះ។
"លោកដុកទ័រ.."
"ប្រពន្ធកូនខ្ញុំយ៉ាងមិចទៅហើយ?"
"..."អ្វីដែលគេទទួលបានជាភាពស្ងប់ស្ងាត់របស់លោកដុកទ័របកត្រឡប់មកវិញ ទឹកមុខគាត់មិនល្អទាល់តែសោះបើទោះជាគាត់មិនបាននិយាយចេញមកតែទឹកមុខគាត់បញ្ជាក់គ្រប់យ៉ាងអស់ទៅហើយ ហូស៊ុកសឹងតែទន់ជង្គង់លើដីទៅហើយ កំឡុងពេលនោះគ្រែអ្នកជម្ងឺក៏រុញចេញមុខជាមួយនឹងរាងកាយតូចស្រឡូនក្នុងឈុតអ្នកជម្ងឺមានបំពាក់ខ្យល់អុកសុីសែនជំនួយជាមួយផង ហូស៊ុករលីងរលោងបំណងចង់ដើរទៅតាមគ្រែរបស់ភរិយាតែក៏ត្រូវលោកដុកទ័រឃាត់...
"ខ្ញុំចូលរួមសោកស្ដាយជាមួយទារកក្នុងផ្ទៃផង ដោយសារតែគេនៅតូចខ្លាំងពេក ពួកយើងមិនអាចជួយអ្វីបានឡើយ"ពាក្យសម្ដីលោកដុកទ័រហាក់ចាក់ច្រៀកបេះដូងគេជាចំណិតៗទៅហើយ អ្វីដែលគេកំពុងតែខ្លាចក៏បានកើតឡើងហើយ ដោយសារតែភាពធ្វេសប្រហែសរបស់គេទើបធ្វើឲ្យគេបាត់បង់កូនជាទីស្រឡាញ់ទៅ ចុះទម្រាំតែភរិយាគេដែលជាអ្នកព្យាយាមថែរក្សាកូនមួយនោះកន្លងមក នាងមិនដឹងជាប៉ះទង្គិចខ្លាំងប៉ុណ្ណោនោះទេ។
"ខ្ញុំក៏មានដំណឹងអាក្រក់មួយចង់ប្រាប់លោកផងដែរ"
"ទាក់ទងនឹងបញ្ហាផ្លូវចិត្តរបស់អ្នកនាងលេត.."ហូស៊ុកហាក់ហាស្ដីអ្វីលែងចេញអស់ទៅហើយ កាយខ្សត់ខ្សោយកម្លាំងបោះជំហានចាកចេញទៅតាមលោកដុកទ័រតែក៏បុកជាមួយនឹងវត្តមានមនុស្សម្នាក់ដែលទើបមកដល់នោះ កែវភ្នែកមាំសម្លឹងមើលហូស៊ុកមិនឈប់ទោះជាគេដឹងថាហូស៊ុកមិនបានចាប់អារម្មណ៍ពីវត្តមានរបស់គេក៏ដោយនោះ..
"លេតនៅឯណា?!"
"ហ៊ឺអុំជុន..ម៉ាក់ៗនៅឯណាទៅ?"នាងល្អិតអែមមីសួរឪពុកដោយដៃលូកទាញជាយអាវរបស់ឪពុកទាំងទឹកភ្នែកហូររហាមមក ខ្លួននាងនៅស្ពាយកាតាបនៅឡើយទេព្រោះថាពេលដែលណាមជុននាំនាងទៅនាងក៏ស្ពាយកាតាបនោះជាប់មិនលែងរហូតដល់ពេលនេះ
"កូន..កូនប៉ា"
"មកតាមអុំមក.."ក៏មានគិលានុបដ្ឋានម្នាក់មកអញ្ជើញនាំផ្លូវបុរសដែលមានមុខតំណែងជាលោកប្រធានាធិបតីនោះ ណាមជុនក៏លូកដៃពរនាងល្អិតអែមមីជាប់ចង្កេះរួចក៏នាំនាងចាកចេញទៅ លោកដុកទ័រក៏ដើរទៅតាមដែរ..
ក្រាក!
"ហ៊ឹកហ៊ឹកម៉ាក់ៗ"ស្រីតូចរត់ចូលមកទាំងកាតាបនៅជាប់នឹងខ្នង អ្វីដែលធ្វើឲ្យនាងរំជួលចិត្តកាន់តែខ្លាំងនោះគឺការមកឃើញសភាពស្ដូកស្ដឹងរបស់ម្ដាយ នាងល្អិតលាដៃទាំងសងខាងលូកកាន់ក្រសោបដៃម៉ាក់មកអឹបជាប់នឹងថ្ពាល់ ស្រែកយំហ៊ូរៗពេញក្នុងបន្ទប់ ទោះជាសម្លេងនាងយំខ្ទរខ្ទារយ៉ាងណាក៏ម្ដាយនាងមិនអាចក្រោកមកបានដែរព្រោះរាងកាយនាងស្ពឹកស្រពន់អស់ទៅហើយបន្ទាប់ពីការវះកាត់កូនរួចមក ហូស៊ុកលើកដៃម្ខាងខ្ទប់មាត់ខ្លួនឯង ដៃម្ខាងក៏លើកទប់ថ្ងាសស្របនឹងតំណក់ទឹកថ្លាៗហូរស្រក់មកតាមប្រឡង់ភ្នែកនាយចិត្តរឹងម្នាក់នេះ..

សម្រឹបជើងធ្ងន់របស់បុរសដែលមានងារថាជាបងប្រុស, បងប្រុសក្រៅសាច់ឈាមដែលប្ដេជ្ញាថានឹងការពារប្អូនស្រីម្នាក់នេះឲ្យបានល្អបំផុត ឲ្យសាកសមនឹងតម្លៃនឹងការគោរពដែលគេមានទៅលើត្រកូលដាវីសតែពេលនេះគេបែរជាត្រូវមកឈរសម្លឹងមើលនាងដេកស្ដឹងនៅលើគ្រែ ត្រដរខ្យល់ដោយការប្រើខ្យល់ជំនួយទៅវិញ...
"ណាមជុន"
"ហ៊ឹស"កាលបើដៃសម្លាញ់លូកប៉ះចំខ្នងរបស់គេភ្លាម ណាមជុនក៏រហ័សវាសចេញហាក់មិនចង់ឲ្យគេប៉ះពាល់ខ្លួនគេចឹង រាងខ្ពស់ដើរបោះជំហានចូលមកជិតគ្រែរបស់ប្អូនស្រី ដៃមាំម្ខាងលូកទាញអែមមីមកអោប ឯដៃម្ខាងទៀតក៏លូកអង្អែលក្បាលស្កាលេតទាំងឈឺផ្សាក្នុងទ្រូង មុននឹងពាក្យមួយប្រយោគនេះបន្លឺឡើង...
"យើង..យើងមិនគួរណាប្រគល់អតីតគូដណ្ដឹងយើងមកឲ្យឯងសោះ"ណាមជុនជាមនុស្សដែលមិនងាយនឹងបញ្ចេញកំហឹងតាមពាក្យសម្ដីតែគេក៏និយាយឃ្លាប្រយោគមួយនេះចេញមកអាចកាត់ន័យយល់ហើយថាគេខឹងខ្លាំងប៉ុណ្ណានោះ!
"ចោរម្សៀត"
"យើង..យើងខុសហើយ!"
"ហ៊ឹស!បើសិនជាឯងហើបមាត់គ្រាន់តែនិយាយពាក្យថាសុំទោសដែលគ្មានបានការបែបនេះ ឯងគួរតែបិទមាត់ទៅព្រោះថាឯងគ្មានតម្លៃសាកសមនឹងទទួលបានការអភ័យទោសពីអូនលេតនោះទេ ហូស៊ុកអាល់ម៉ាឌី! ឯងដឹងទេ?ដឹងថាលេតនាងស្រឡាញ់ឯងខ្លាំងប៉ុណ្ណាទេ? យើងធ្លាប់សង្ស័យឯង ព្យាយាមគាស់កកាយនាងពីរឿងរបស់ស្រីកំណាន់ម្នាក់នោះតែលេតតែងតែបដិសេធគ្រប់ពេលព្រោះដោយសារអី? ដោយសារតែនាងចង់រក្សាចំណងគ្រួសារមួយនេះមិនឲ្យបាក់បែក នាងមានឱកាសចាកចេញពីឯងច្រើនលើកច្រើនសារទៅហើយតែនាងជ្រើសយកការនៅអោបក្រសោបក្ដីស្រឡាញ់របស់នាងចំពោះឯងនឹងកូន ចុះចំណែកឯងវិញ?"
"ឯងមិនត្រឹមតែមិនយល់ពីនាងទេ ឯងនៅព្យាយាមទាមទារលែងលះជាមួយនាងហើយទៅមើលថែកូនខ្មោចរបស់ស្រីកំណាន់ឯងនោះទៅវិញ យើងមិនស្មានថាឯងល្ងង់យ៉ាងនឹងទេ!"
"ឯងចង់និយាយពីស្អីអាជុន?"
"នាងជេននោះគ្មានផ្ទៃពោះទេ តែវាបោកឯង..វាប្រើប្រាស់កូនក្លែងក្លាយដើម្បីបានចូលទៅជិតឯង ល្មមឈប់ល្ងង់ហើយ!"

ល្មមភ្លឺភ្នែកហើយ!

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now