ភាគទី ៦៨

468 14 0
                                    

បល្ល័ង្កស្នេហ៍

ភាគ ៦៨

" បងគិតទៅណា ? " ស្កាលេតចាកចេញពីបន្ទប់ទឹកមកក៏ឃើញថាហូស៊ុកកំពុងតែរៀបចំខ្លួនដូចជាចង់ទៅណាអញ្ចឹង ។ នាយសង្ហាបែរមុខងាកមកសម្លឹងចំភរិយា រួចក៏ក្រសោបទាញចង្កេះនាងមកអឹបជាប់នឹងខ្លួនបញ្ជូនស្នាមញញឹមស្រស់សង្ហាមកកាន់នាងយ៉ាងចម្លែក ។
" បងស៊ុកគី !! " ឈ្មោះក្រៅដែលនាងប្រើជាមួយគេនេះ តែងតែខាបយកចិត្តត្រេកត្រអាលឲ្យនាយលង់នឹងក្តីសុខផ្លូវចិត្តដ៏ចម្លែក ។ វាអាចមើលទៅដូចកូងក្មេងសម្រាប់អ្នកដទៃ ប៉ុន្តែសម្រាប់គេ វាជាពាក្យដែលនាយតែងតែចង់ឮវារាល់ថ្ងៃ ។
" មិនឆ្លើយ ? សម្រេចថាបងលាក់នឹងអូន "
" អូនក៏ដឹងថាបង.. បងធ្វើនេះដើម្បីរកយុត្តិធម៌ជូនអូន និង កូនប្រុសយើង .. " រំលឹកដល់ពាក្យថាកូនប្រុស ស្កាលេតក៏ញញឹមលែងសម ។ អាចនិយាយថានាងនៅមិនទាន់កាត់ចិត្តបាននៅឡើយទេ យ៉ាងណាក៏នាងធ្លាប់ពពោះកូនបាន 3 ខែ ជាងទៅហើយ មានន័យថានាងក៏ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្តាយគេម្តងទៀត តែអ្នកណាទៅដឹងថារឿងទាំងអស់វាធ្លាក់មកដល់ដំណាក់កាលនេះ រហូតដល់នាងបាត់បង់កូនជាទីស្រឡាញ់ទៅដោយមិនបាននិយាយពាក្យថាលា ។
" បងនឹងស៉ើបឲ្យដឹង បងសន្យាជាមួយអូនណា .." ហូស៊ុកទាញក្រសោបភរិយាមកអឹបជាប់នឹងទ្រូងអង្អែលស្មានាងទៅមកស្រាលៗក្នុងន័យលួងលោមចិត្ត។ ស្រីតូចក៏ត្រសុលទទួលយកការអោបដ៏សែនកក់ក្តៅនោះ បិទភ្នែកខ្លួនឯងស្រាលៗ
" ចុះបើសិនជាបងជួបរឿងដែលបងស្មានមិនដល់ ? មនុស្សដែលបង .. " និយាយបានត្រឹមនេះ ស្កាលេយក៏ស្រាប់តែឈប់ ។ ហូស៊ុកទាញនាងចេញពីការអោបក្រសោបភ្លាមព្រោះតែងឿងឆ្ងល់នឹងសម្តីដែលនាងបាននិយាយ ។
" អូនចង់បានន័យថាយ៉ាងម៉េចលេត ? អូនបានដឹងអ្វីមកមែនទេ ? "
" អត់ទេ ! អូនអាចនឹងដឹងអ្វីបានទៅ បើអូនមិនឆ្លាតដូចបងស៊ុកគីផងហ្នឹង " ស្កាលេតញញឹមស្រស់ដាក់ស្វាមី ដៃតូចស្រឡូនក៏លូកទាញផ្លិតកអាវសឺរមីរបស់ហូស៊ុកឲ្យមានរបៀបរៀបរយ ទឹកមុខកាន់តែគួរឲ្យស្រឡាញ់ទៀត ពេលដែលនាងអៀននឹងការសម្លឹងមើលរបស់ហូស៊ុក ។
" មុខអូនក្រហមហើយ "
" គ្មានទេ ! មកពីអូនស្អុះស្អាប់ទេតើ "
" ក្មេងខិល ! " ហូស៊ុកអស់សំណើចនឹងពាក្យដោះសារ បូករួមនឹងកាយវិការដូចជាកូនក្មេងរបស់នាងពេលនេះ ។ ដៃមាំ លើកអង្អែលក្បាលនាងស្រាលៗ ស្កាលេតងើបក្បាលឡើងដោយដាក់កើយលើដើមដៃគេ ។ ពួកគេទាំងពីរក៏ប្រឡែងគ្នាជារឿយៗ ក្នុងបន្ទប់មានតែសម្លេងសើចក្អាកក្អាយពីក្បាលព្រលប់ម៉ោង ៧ ។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now