ភាគទី០១

1.7K 62 0
                                    

=================================
"ហ៊ឹសៗ"សម្លេងក្អកខ្លាំងបន្លឺឡើងនៅក្នុងបន្ទប់ធំទូលាយមួយរបស់គ្រួសារត្រកូលអ្នកមានស្ដុកស្ដម្ភវាជាសម្លេងស្រទន់ដូចជាសម្លេងរបស់មនុស្សស្រីចឹងហើយក៏គ្មានអ្នកណានោះឡើយក្រៅពី..
"នេះអំបោសស្លាបមាន់ដែលអ្នកនាងបញ្ជាឲ្យខ្ញុំយកមក"
"ទុកនៅត្រង់នោះហើយ"សម្លេងស្រាលស្រទន់បន្លឺឡើងពីបបូរមាត់តូចស្ដើងដាមទៅដោយបបូរមាត់ពណ៌ឈូកស្រាល ពន្លឺព្រះអាទិត្យក៏ចាំងដាលមកដល់ខាងក្នុងបន្ទប់ងងឹតស្លុបនោះចាំងប៉ះនឹងផ្ទៃមុខរបស់នាង ស្រីស្រស់ងាកក្រសែភ្នែកសម្លឹងមើលបង្អួចបន្តិចមុននឹងព្រលែងខ្យល់ដង្ហើមធំហើយក្រោកឡើងទៅទាញបិទបង្អួចនោះតែម្ដង មិនមែនដោយសារតែនាងខ្លាចវាចាំងមកប៉ះនាងឡើយតែដោយសារតែនាងខ្លាចថានឹងរំខានដល់ដំណេកអ្នកកំពុងតែគេងលង់លក់ទៅវិញទេ
"ម៉ាក់ៗហ៊ឹម"ស្កាលេតនៅមិនទាន់បាននិយាយអ្វីនៅឡើយផងក៏បានលឺសម្លេងស្រាលរបស់កូនស្រីជាទីស្រឡាញ់បន្លឺឡើងមក នាងល្អិតអែមមីក្រោកឡើងមកជាមួយនឹងសភាពងងុយគេងជាខ្លាំងសក់ក្បាលនាងក៏កន្ទ្រីងកន្ទ្រើងអស់តែនាងក៏នៅតែព្យាយាមក្រោកវារទៅរកម្ដាយ។ស្កាលេតក៏រហ័សស្ទុះទៅកាន់ក្រសោបកូនស្រីជាប់មុននឹងទាញនាងមកអោបអឹបជាន់នឹងដើមទ្រូងដៃទាំងទ្វេរក៏ត្រកងអោបថើបកូនទាំងព្រឹកព្រលឹមស្រាងជំនួសឲ្យពាក្យថាអរុណសួស្ដីចឹង។
"ពន្លឺថ្ងៃធ្វើឲ្យកូនភ្ញាក់មែនទេ?ម៉ាក់សុំទោសណា៎ថ្ងៃក្រោយម៉ាក់នឹងប្រយត្ន័ប្រយែងជាងនេះ"ស្កាលេតអោបកូនផងសួរនាំកូនផង ចំណែកឯអែមមីឯណោះក៏អោបម្ដាយស្អិតដូចជាតុកកែចឹងឯង ក្បាលនាងល្អិតព្យាយាមឈ្មុលទៅរកម្ដាយមិនឈប់ព្យាយាមធ្វើឲ្យម្ដាយសើចឡើង អែមមីនៅតែបន្តធ្វើបែបនេះរហូតដល់ស្កាលេតអស់សំណើចនាងក៏ថើបកូនរួចផ្ដួលកូនទៅលើគ្រែហើយបើកផ្លុំពោះកូន..
"ហ្អា៎ ម៉ាក់ៗហ្អា៎រសើបណាស់"អែមមីរមួលខ្លួនសើចកក្អឹកមិនឈប់កាលបើម្ដាយព្យាយាមប្រឡែងលេងនឹងនាងបែបនេះក្នុងបន្ទប់ធំទូលាយនេះមិនមានលឺអ្វីផ្សេងនោះឡើយក្រៅពីសម្លេងសំណើចក្អាកក្អាយរបស់ម្ដាយកូនទាំង២នាក់នេះ។
"ថ្ងៃនេះកូនចង់ទៅណា ចង់ញុំាអីប្រាប់ម៉ាក់មកចាំម៉ាក់ធ្វើឲ្យកូនញុំាឲ្យឆ្ងាញ់នឹងជូនកូនទៅកន្លែងស្អាតៗទៀត"និយាយមកដល់ត្រឹមនឹងនាងល្អិតអែមមីក៏មិនបានតបតរអីជាមួយនឹងម្ដាយទឹកមុខញញឹមអម្បាញ់មិញក៏ប្រែមកជាស្ងួតហាក់ដូចជាកំពុងតែគិតអីម៉្យាង ស្កាលេតឃើញកូនបែបនេះនាងក៏រហ័សលូកដៃកាន់ក្រសោបថ្ពាល់កូនទាំងទឹកមុខប្រែប្រួលដូចគ្នា។
"ហេតុអីក៏ប៉ាៗអត់ដែលនាំកូនចេញទៅណាចឹងជាមួយនឹងម៉ាក់ចឹង?ហើយពេលណាដែលកូនចង់ទៅខាងក្រៅតែ២នាក់ម៉ាក់ក៏ប៉ាៗមិនអនុញ្ញាតទៀត"គ្រាន់តែកូននិយាយប៉ុណ្ណេះក៏ហាក់ដូចជាដាស់តឿនការចងចាំរបស់ស្កាលេតមកវិញចឹង កូនចិត្តរំភើបនឹងពាក្យសន្យាដែលនាងមានចំពោះកូនអម្បាញ់មិញក៏ធ្វើឲ្យនាងមានការរអៀសចិត្ត ពិតមែនហើយតាំងពីនាងត្រឡប់មកពីបារាំងមក នាងមិនដែលមានសេរីភាពដូចជាកាលពីមុននោះទេ សូម្បីតែការដើរហើរជាមួយកូន។
"ប៉ាៗស្អប់កូនមែនទេម៉ាក់?ហ៊ឹកហ៊ឹកប៉ាៗគាត់ខឹងរឿងអីទៅម៉ាក់ហ៊ឹកហ៊ឺ"អែមមីក៏យំឡើងមកអ្នកជាម្ដាយក៏រហ័សអោបកូនជាប់ក្នុងរង្វង់ដៃឃាត់ឃាំងមិនឲ្យកូនបញ្ចេញសម្លេងយំលឺពេកព្រោះខ្លាចរំខានដល់អ្នកនៅខាងក្រៅ តែមើលទៅនាងក៏ប្រហែលជាយឺតពេលហើយ ។
"អែមមី.."សម្លេងគ្រលរមួយបានបន្លឺមកហាក់ដូចជាកាន់តែធ្វើឲ្យស្កាលេតមានការប្រញាប់ប្រញាល់លូកក្រសោបថ្ពាល់កូនជូតសម្អាតទឹកភ្នែកឲ្យនាង។សម្លេងសម្រឹបជើងធ្ងន់ៗបោះមករកគ្រែដេកបូករួមជាមួយនឹងទឹកមុខមាំទាំរបស់ម្ចាស់ខ្លួនផងពេលនោះក៏មានអ្នកបម្រើម្នាក់មកជាមួយដែរ។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Hikayelerin yaşadığı yer. Şimdi keşfedin