ភាគទី២០

713 21 1
                                    


រីករាយអានណាចាស៎❤️
"បងចង់ដឹងថាត្រង់នេះនៅមានរូបបងទៀតដែរទេ?"ពាក្យសម្ដីស្រាលៗបន្លឺឡើងមកកាត់ស្ថានភាពកក់ក្ដៅ ដៃមាំលូកកាន់ក្រសោបចង្កេះនាងភ្នែកមុតងាកសម្លឹងមើលនាងចំៗជិតជាមួយនឹងស្នាមញញឹម ស្កាលេតងើយសម្លឹងមើលទៅគេស្របនឹងដៃស្រឡូនលូកទាញដៃនាយចេញពីលើទ្រូងខាងឆ្វេងរបស់នាង ហូស៊ុកហាក់មានទឹកមុខផ្លាស់ប្ដូរបន្តិចដែរព្រោះតែគេដឹងថានាងនឹងបដិសេធគេដោយភាពស្ងៀមស្ងាត់ដូចជាពេលមុនដែរតែអ្វីៗមិនដូចជាការគិតនោះទេ ស្កាលេតទាញដៃគេចេញពីទ្រូងខាងឆ្វេងរបស់នាងហើយក៏ដាក់វាមកអឹបជាប់នឹងទ្រូងរបស់ហូស៊ុកខ្លួនឯងទៅវិញ..
"លោកគួរតែសួរខ្លួនឯងវិញទៅថាត្រង់នេះនៅមានខ្ញុំដែរទេ?គ្រប់យ៉ាងវាតែងតែមានចម្លើយរបស់វាហើយសង្ឃឹមថាលោកនឹងយល់ពីអ្វីដែលខ្ញុំចង់និយាយនៅពេលនេះ"ស្កាលេតទប់ទ្រូងរបស់គេហើយក៏បន្លឺឃ្លាប្រយោញគនេះឲ្យគេបានលឺ ហូស៊ុកក៏អោនសម្លឹងមើលដៃរបស់នាងដែលកាន់ខ្ទប់លើដៃរបស់គេនោះ ស្នាមញញឹមក៏ស្រាប់តែញ៉ោចឡើងហាក់បីដូចជាជ្រួតជ្រាបនូវអត្ថន័យដែលភរិយាបាននិយាយនោះ វាហាក់ដូចជាឃ្លាប្រស្នាដែលនាងឲ្យគេដោះចឹងឯង...
"បានន័យថាអូនអត់ទោសឲ្យបងហើយមែនទេ?"
"ក៏តាមតែលោកគិត"
"ហ្អា៎លេត...លេតបងសប្បាយចិត្តណាស់"ហូស៊ុកសប្បាយចិត្តខ្លាំងពេកដល់ថ្នាក់ស្ទុះត្រកងបីភរិយាឡើងហើយបង្វិលខ្លួនពួកគេទាំង២នាក់ហើយស្រែកខ្លាំងៗដូចជាសប្បាយចិត្តណាស់ចឹង ស្កាលេតឯណោះនាងក៏លូកដៃកាន់ច្របាច់ស្មាមាំជាប់ព្យាយាមអង្រួនប្រាប់គេឲ្យដាក់នាងចុះវិញ មានគេមើលមកពួកគេច្រើនណាស់ហើយម៉្យាងនាងក៏ស្រាប់តែមានអារម្មណ៍ថាមិនស្រួលដែរ...
"នែលោកដាក់ខ្ញុំចុះ ខ្ញុំ...ខ្ញុំខ្លាចខ្ពស់"គ្រាន់តែលឺថាស្កាលេតខ្លាចខ្ពស់ហូស៊ុកក៏ប្រញាប់ដាក់នាងចុះយ៉ាងលឿនវិញ ដៃមាំលូកវែកសក់នាងបូករួមនឹងស្នាមញញឹមដែលញ៉ោចឡើងនៅលើផ្ទៃមុខស្រស់សង្ហារបស់គេ ទឹកមុខដែលពោរពេញដោយពន្លឺនៃក្ដីសង្ឃឹមនឹងសុភមង្គលនាពេលនេះ ហូស៊ុកអោនឆ្មក់ថើបបបូរមាត់នាងបន្តិច..
"អរគុណដែលអូនព្រមបើកចិត្តជាថ្មី បង..."
"ហ៊ិហ៊ិ ម៉ាក់ប៉ា"រវល់តែសាសងគ្នាក៏មានសម្លេងសើចមួយបន្លឺឡើងមកទាំង២នាក់ប្ដីប្រពន្ធងាកបែរត្រឡប់ទៅវិញក៏ឃើញថាកូនស្រីជាទីស្រឡាញ់កំពុងតែអោបកាន់ផ្កាកូលាបក្នុងដៃហើយសម្លឹងមកពួកគេទាំងសើចស្រស់ នាងរត់ស្ររចូលមករកឪពុកម្ដាយជ្រែកនៅចំកណ្ដាលហើយអោបពួកគេទាំង២នាក់ជាប់។
"ប៉ាម៉ាក់ឈប់ឈ្លោះគ្នាទៀតហើយហ៊ិហ៊ិ សប្បាយចិត្តណាស់"
"កូនសប្បាយចិត្តយ៉ាងនេះរឺ?"
"ចាស៎ម៉ាក់ៗ"ស្កាលេតក៏បន្ទន់ជង្គង់ចុះទល់មុខកូនស្រី ដៃម្ខាងលូកកាន់ថ្ពាល់កូនជូតវាសធូលីដីដែលប្រឡាក់ហើយក៏ញីក្បាលកូនទៅមកតិចៗ ហូស៊ុកក៏ដូចគ្នាគេអង្គុយចុះហើយកាន់ស្មាកូនស្រីថើបនាងពីក្រោយទាំងសប្បាយចិត្ត..
"បើប៉ាម៉ាក់ត្រូវគ្នាវិញ ចឹងបានន័យថាអែមមីជិតមានប្អូនហើយមែនទេ?"
"អែមមី!"
"រឿងនេះកូនកុំភ័យអី ឲ្យតែកូនថាអូខេប៉ានឹង.."ហូស៊ុកនិយាយបែបខិលតែក៏ដឹងហើយថាឲ្យតែពេលណគេខិលនោះច្បាស់ជាត្រូវបាតដៃរន្ទះរបស់លេតហើយ នាងទះស្មាគេមួយដៃហើយក្ដាប់មាត់សម្លក់គេ ហូស៊ុកក៏អស់សំណើចរួចលើកដៃអង្អែលក្បាលភរិយាស្រាលៗគ្រួសារតូចមួយនេះក៏នៅលេងសប្បាយជាមួយគ្នានៅសួនផ្កានេះរួចបន្តទៅសួនកំសាន្តរហូតទាល់តែយប់យន់ទន់ទាបទើបគេត្រឡប់ទៅវីឡាវិញ។
មកដល់វីឡាវារៀងយប់បន្តិចទៅហើយ ក្មេងតូចអែមមីក៏គេងលង់លក់បាត់ទៅហើយដែរ ស្កាលេតចុះពីលើឡានមុនក៏រហ័សប្រុងចុះទៅហើយតែស្វាមីមកដល់ក៏ឃាត់ហើយទាមទារផ្ទេផ្ទល់កូនមកបីជំនួសវិញនាងមិនបានបដិសេធតែក៏ងក់ក្បាលយល់ព្រមហើយប្រគល់កូនឲ្យទៅហូស៊ុក រាងខ្ពស់ទទួលបីកូនក្នុងដៃតែដៃម្ខាងក៏ទប់ទ្វារដើម្បីឲ្យភរិយាបានចុះពីលើឡានសិន។ពួកគេនាំគ្នាបន្តដំណើរឡើងទៅកាន់ជាន់ខាងវីឡាខាងលើ ហូស៊ុកនឹងលេតក៏ដើរចូលមកជារឿយៗរហូតទាល់តែបានជ្រួសនឹងវត្តមានឡេនណាចេញពីបន្ទប់អាហារមក..
"អូបងប្រុស,បងថ្លៃ!នេះញ៊ាំអាហារហើយរឺនៅ?ខ្ញុំបានធ្វើបបរសាច់មាន់ខ្លះណា អ្នកម៉ាក់គាត់ពិសាររួចហើយឡើងទៅសម្រាកបាត់ទៅហើយ បើសិនជាពួកបងញ៊ាំចាំខ្ញុំទៅកម្ដៅជូន"
"ខ្ញុំមិនអីទេឡេន!"
"ឡេនជួយរៀបចំឲ្យបងថ្លៃអូនបន្តិចទៅណា លេតនាងមិនបានញ៊ាំអីច្រើននោះទេ បងនាំកូនឡើងទៅខាងលើសិន លេតបងទុកឲ្យឡេនចាត់ការហើយណា៎"គេលើកដៃអង្អែលក្បាលភរិយាស្រាលៗហើយក៏បីកូនឡើងទៅជាន់ខាងលើបាត់ ស្កាលេតក៏អស់សំណើចបន្តិចរហូតលេចស្នាមញញឹមឡើងមកតែនាងក៏មិនបានដឹងថាអ្នកជាប្អូនថ្លៃកំពុងតែអោបដៃសម្លឹងមើលមកនាងហើយក៏សើចបន្តិច..
"បរិយាកាសពណ៌ផ្កាឈូកក៏ត្រឡប់មកវិញហើយ"
"ឡេននិយាយអីនឹង?"ស្កាលេតហាក់មានអាការៈអៀនប្រៀននឹងអ្វីដែលប្អូនថ្លៃបាននិយាយនោះ ឡេនណាក៏លើកចិញ្ចើមបន្តិចរួចក៏លូកដៃកាន់ស្មាបងថ្លៃទាំងសងខាង..
"បងនឹងបងប្រុសត្រូវគ្នាចឹង ខ្ញុំប្រហែលជាត្រូវត្រៀមខ្លួនធ្វើជាមីងរបស់គេម្ដងទៀតហើយ"
"ឡេន!!!"ស្កាលេតគោះដៃឡេនណារួចក៏អស់សំណើចជាមួយនឹងគ្នា ទាំង២នាក់បងថ្លៃប្អូនថ្លៃក៏នាំគ្នាចូលទៅបន្ទប់អាហាររួចក៏ទទួលទានវានឹងនិយាយជជែកគ្នាពីនេះពីនោះអស់ប្រហែលជាជិត១ម៉ោងទើបបានបំបែកគ្នាឡើងទៅគេងរៀងៗខ្លួន។
ក្រាក!
"ស៊ូច!កូនគេងលក់ហើយ"ស្កាលេតបើកទ្វារចូលមកបន្ទប់កូនស្រីក៏ជ្រួសគ្នានឹងវត្តមានស្វាមីដែលកំពុងតែដើរលបៗចេញមកវិញ នាងក៏ព្យាយាមអើតករសម្លឹងមើលទៅកូនតែត្រូវស្វាមីលើកដៃទប់ក្បាលនាងរួចនាំនាងចេញទៅខាងក្រៅបន្ទប់វិញ..
"ខ្ញុំមិនទាន់បានឲ្យnight kissកូនផង"
"ឲ្យប៉ាវាជំនួសក៏បានដែរណ៎"
"ឆ្កួត"នាងលើកដៃគក់ទ្រូងគេ ហូស៊ុកក៏លូកដៃកាន់ក្រសោបដៃនាងជាប់រួចក៏ប្ដូរមកជាកាន់រួចនាំនាងចុះទៅតាមជណ្ដើរ ស្កាលេតក៏មិនបានជំទាស់នាងបណ្ដោយខ្លួនឲ្យទៅតាមគេរហូតទាល់តែមកដល់ជាន់ខាងក្រោមទើបដឹងថាគេនាំនាងមកកាន់បន្ទប់ការងាររបស់គេហើយអ្វីដែលនាងបានឃើញមុនគេពេលចូលមកដល់នោះគឺជាឈុតរ៉ូបដែលមានសណ្ឋានដូចជារ៉ូបដែលនាងពាក់ថ្ងៃមានពិធី មន្ទិលក្នុងចិត្តនាងក៏មានកាន់តែច្រើនឡើង ហូស៊ុកនាំនាងចូលមករួចក៏កាន់ស្មានាងអោនខ្សឹបប្រាប់នាង..
"ប្ដូរឈុតទៅបងនឹងបង្រៀនអូនរាំ"
"ហេតុអី?ខ្ញុំ.. ហ៊ឹម"ស្កាលេតនិយាយមិនទាន់ចប់ផងក៏ស្វាមីនាងក៏អោនផ្ដិតបបូរមាត់ថើបនាងរួចក៏អង្អែលចង្កេះនាង ស្កាលេតក៏អោបគេនឹងថើបតបវិញ ហូស៊ុកក៏លើករាងកាយស្រាលឡើងអង្គុយលើតុការងាររបស់គេហើយក៏បន្តថើបនាងទៀត តែលេតទោះជានាងកំពុងតែឈ្លក់វង្វេងនឹងការថើបរបស់ហូស៊ុកក៏ដោយតែនាងក៏នៅមានស្វាមីដឹងដល់សម្លេងញ័រពីទូរសព្ទ័ដៃនាយដែលនៅលើតុ នាងក៏អាចឃើញថាវាជាសារដែលផ្ញើចូលមក
(ហូស៊ុក..ហ៊ឹកហ៊ឹក)
(បងនៅឯណា?)
(អូន...អូនមានផ្ទៃពោះហើយ)

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]حيث تعيش القصص. اكتشف الآن