#បល្ល័ង្កស្នេហ៍💔 ភាគទី៥០
« អ្នកណា? អ្នកណាជាអ្នកធ្វើវាហ្អាស៎? »ហូស៊ុកនិយាយទាំងខឹងសម្បារដៃទាំងសងកាន់សៀវភៅដែលខ្ទេចរូបរាងអស់នោះជាប់នឹងទ្រូង កែវភ្នែកក្រហមងាំងពោរពាសទៅដោយកំហឹង អ្នកណាក្លាហានម៉្លេះហ៊ានយករបស់មានតម្លៃរបស់គេទៅដុតបែបនេះ?តែអ្វីដែលគេទទួលបានមកវិញនោះគឺជាភាពស្ងប់ស្ងាត់របស់អ្នកបម្រើគ្រប់គ្នាហាក់មិនបានដឹងរឿងនេះទាល់តែសោះ។
« បានហើយ! »
« ទៅធ្វើការបន្តទៅ »កាលបើគ្មានអ្នកណាអាចផ្ដល់ចម្លើយឲ្យគេបាន រាងក្រាស់ក៏ព្យាយាមសម្រួលអារម្មណ៍ខ្លួន ដៃវាសជាសញ្ញាឲ្យពួកគេចាកចេញទៅធ្វើការងាររៀងៗខ្លួន ហូស៊ុកទម្លាក់ខ្លួនអង្គុយនៅលើពូកក្នុងបន្ទប់ទាំងតប់ប្រមល់ក្នុងអារម្មណ៍ជាខ្លាំងមានរឿងមិនល្អកើតឡើងផ្ទួនៗមិនចេះចប់មិនចេះហើយកាន់តែធ្វើឲ្យនាយមានចិត្តអាណិតដល់លេតលើសដើមទៀត ទាំងនេះមែនទេជារឿងដែលនាងតែងតែជួបនោះ?!
« អូនលំបាកច្រើនណាស់ត្រូវទេលេត? »ហូស៊ុកផ្ដេកខ្លួននៅលើគ្រែទាំងនឿយហត់ទាំងផ្លូវកាយនឹងចិត្ត គេទាញសៀវភៅដែលខូចទ្រង់ទ្រាយអស់សឹងតែ៦០%ទៅហើយនោះយកមកបើកវាមើលទៅសន្លឹកបន្ទាប់ៗដែលមិនទាន់ឆេះអស់ដោយសារភ្លើង...
( ហ៊ឹមនៅមិនយូរទៀតទេក៏ដល់ថ្ងៃពិសេសរបស់ហូស៊ុកទៅហើយ ខ្ញុំគួរតែប្រាប់រឿងទាំងនេះដល់គាត់ទេ?គាត់នឹងសប្បាយចិត្តជាមួយវត្តមានកូនប្រុសម្នាក់នេះទេ? ខ្ញុំគិតថាមិនមែនទេ..)
« អ្នកណាថាក្មេងល្ងង់?វាជាកាដូពិសេសសម្រាប់បងណាស់ទៅហើយលេត ហ៊ឹស »ហូស៊ុកអានដល់ឃ្លាប្រយោគទាំងនេះគេក៏ឆ្លើយតបតែម្នាក់ឯង ស្នាមញញឹមញ៉ោចឡើងមកស្របនឹងទឹកថ្លាមួយតំណក់ហូរស្រក់មក គេអាចស្រម៉ៃឃើញដល់ទឹកមុខញញឹមស្រស់បំព្រងរបស់នាង ការថ្នាក់ថ្នមរបស់នាងចំពោះកូនតែគេលែងបានឃើញវាបន្តទៀតហើយ នាងលែងនៅទីនេះហើយ។
( ខ្ញុំតែងតែគិតថាអំពើទាំងអស់ដែលខ្ញុំបានធ្វើកន្លងមកវាមិនគ្រប់គ្រាន់ទេមែនទេ?ទើបគ្រប់គ្នា..ទាំងបងស៊ុកទាំងអ្នកម៉ាក់មិនអាចទទួលយកនឹងផ្ដល់ភាពជឿជាក់បន្តិចបន្តួចមកខ្ញុំបាន? )
( សូម្បីតែរឿងកូនរបស់ជេន...អូនដឹង! )
អានមកដល់ឃ្លាប្រយោគនេះហាក់ដាស់ស្មារតីរបស់ហូស៊ុកឲ្យភ្ញាក់ព្រើត ការពិតស្កាលេតបានដឹងរឿងទាំងអស់នេះមែនទេ?នាងដឹងតាំងពីពេលណា?
( សារជាអក្សរនិយាយអង្វរឲ្យបងស៊ុកទៅរកនាង និយាយប្រាប់ថានាងកំពុងតែមានផ្ទៃពោះ នាងមានឈាមជ័ររបស់បងស៊ុកនៅក្នុងខ្លួននាងវាហាក់ធ្វើឲ្យទ្រូងខាងឆ្វេងរបស់ខ្ញុំប្រេះស្រាំអស់ទៅហើយ ពិបាកណាស់មែនទេ? ទើបបានជានាងមកទាក់ទងនឹងប្ដីរបស់ខ្ញុំ? នាងក៏ដឹងថាខ្ញុំក៏មានកូនស្រីម្នាក់ជាសាច់ឈាមរបស់បងស៊ុកដូចគ្នា! ចុះអែមមីនឹងមានអារម្មណ៍បែបណាទៅ? )
« លេត! »ហូស៊ុកក្ដាប់សៀវភៅជាប់ណែនហាក់ជួយទប់ភាពចុកអួលណែនក្នុងទ្រូង ការពិតនាងបានដឹងគ្រប់រឿងរ៉ាវទាំងអស់តែនាងជ្រើសរើសយកភាពស្ងប់ស្ងាត់មិននិយាយអ្វីទាំងអស់គឺនាងនៅតែរក្សាស្នាមញញឹមនឹងភាពយកចិត្តទុកដាក់លើគ្រួសារដដែល នាងរឹងមាំខ្លាំងមែនទែនសឹងតែគេគ្រាន់តែបានដឹងហាក់ចុកអួលទ្រូងជាងនាងឆ្លងកាត់ផ្ទាល់ទៅទៀត។
ក្រឺង!
សម្លេងទូរសព្ទ័រោទ៍បន្លឺឡើងមកស្របនឹងរាងក្រាស់កំពុងតែរមួលខ្លួនពេញលើគ្រែ ដៃមាំលើកវាសទឹកភ្នែកខ្លួនមុននឹងលូកទាញទូរសព្ទ័យកមកស្ដាប់..
« អាឡូ! »
« ហូស៊ុកមកវីឡាយើងពេលនេះមក »
« មានរឿងអី? »ស្ដាប់មើលទៅសម្លេងរបស់ណាមជុនហាក់ដូចជាតក់ក្រហល់ខ្លាំងណាស់ចឹងនេះមានរឿងអីកើតឡើងទៅ ហូស៊ុករហ័សក្រោកអង្គុយត្រង់ខ្លួនកាលបើចុងប្រយោគបន្ទាប់បន្លឺឡើងមកយ៉ាងច្បាស់ៗ
« អែមមី! »
« យើងទៅដល់ឥលូវនេះ » មិនបង្អង់យូរហូស៊ុកក៏រហ័សក្រោកឡើងភ្លាមរួចក៏ប្រញាប់ទាញកញ្ឆក់សោរឡានចាកចេញទៅជាមួយផង គេចេះតែមានអារម្មណ៍មិនល្អទាល់តែសោះមួយរយៈចុងក្រោយនេះ...#វីឡាហ្វាល់លីដា
« អែមមីនៅឯណា? »
« អ្នកនាងនៅខាងលើចាស៎ »កាលបើមកដល់ភ្លាមហូស៊ុកក៏ប្រញាប់សួរនាំទៅអ្នកបម្រើដែលធ្វើការងារនៅខាងក្រោម មិនបង្អង់យូរគេក៏រត់ស្ររសម្ដៅទៅជាន់ខាងលើភ្លាម ដៃក្រាស់បើកទ្វារមកស្របនឹងក្រសែភ្នែកទាំងគូបាញ់ចំរាងកាយដែលកំពុងតែគេងស្ដឹងនៅលើគ្រែ ក្បាលស្អំដោយបន្ទះត្រជាក់ធ្វើឲ្យចិត្តអ្នកជាឪពុកកាន់តែធ្ងន់ត្រដុកលើសដើម។
« ប៉ា.. »ស្រីតូចដែលងងុយរលាវៗហើបមាត់ហៅបុរសជាឪពុក ដៃតូចអោបកាន់តុក្កតាជាប់ទាំងភ្នែកបើកសឹងតែមិនចង់រួច ដោយសារអែមមីផ្ដាសាយ លេបថ្នាំរួចក៏ធ្វើឲ្យនាងងងុយជាខ្លាំង ហូស៊ុកចូលមកកៀកជិតកូនផ្ដេកខ្លួនអោបកូនទាំងទ្រូងចុកណែន បើទោះបីជានាងខឹងគេ មិនចង់និយាយរកគេតែពេលដែលនាងឈឺនាងតែងតែមមើរហៅប៉ាមុនគេ, អ្នកដែលឈរនៅក្បែរនោះសម្លឹងមើលមកឪពុកកូនទាំង២នាក់ឯណោះក៏រំជួលចិត្តរហូតដល់ត្រូវសម្រក់ទឹកភ្នែកមួយតំណក់ចុះមក...
« ជុននីអូក្មួយ... »
« ក្មេងៗនៅសាលានាំគ្នាជេរស្ដីឲ្យនាងថាជាកូនដែលគ្មានម្ដាយ តែអែមមីនាងមិនបានតបតររឺឈ្លោះនោះទេ នាងបានតែញញឹមហើយដើរចេញ..នាងរឹងមាំណាស់ »
« នាងថែមទាំងនិយាយថាថ្ងៃណាមួយម៉ាក់នាងនឹងមករកនាងវិញ នាងថែមទាំងព្យាយាមរៀនយកលេខ១ទៀតផង ព្រោះពូសន្យាថាពេលនាងប្រឡងជាប់បានឡើងថ្នាក់ម៉ាក់នាងនឹងមករកនាងវិញ » ជុននីអូនិយាយរៀបរាប់រឿងទាំងប៉ុន្មានដែលកើតឡើងនៅសាលារៀនប្រាប់នាយទាំងអស់ ហូស៊ុកក៏ងក់ក្បាលតិចៗក្នុងចិត្តគេរាងកក់ក្ដៅបន្តិចកាលបើបានដឹងថាយ៉ាងហោចក៏កូនស្រីគេមានជុននីអូម្នាក់ដែលតាមយល់ចិត្តនាងគ្រប់ពេលនោះ...
« ពូអរគុណក្មួយណាស់..»
« បាទលោក...ចៅហ្វាយ!! »និយាយមិនទាន់ចប់ឃ្លាប្រយោគនៅឡើយផងក៏ស្រាប់តែមានវត្តមានរបស់បុរសម្នាក់ចូលមករកហូស៊ុកភ្លាម គេបែកញើសសស្រាក់តែទឹកមុខក៏ហាក់បង្ហាញពន្លឺរស្មីមកខុសពីធម្មតា ហូស៊ុកក៏ឆ្ងល់មុននឹងក្រោកឈរ..
« មានរឿងអី? »
« ខ្ញុំបានដំណឹងថ្មីហើយចៅហ្វាយ ហ៊ឹសៗ »
« ដំណឹងអី? »
« ដំណឹងរបស់អ្នកនាងស្កាលេត! »
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត