ភាគទី ៨៩

453 12 0
                                    

   #បល្ល័ង្កស្នេហ៍🌸
ភាគទី៨៩

ប៉ុន្មានម៉ោងកន្លងផុតទៅ ហូស៊ុកនឹងគ្រួសារក៏បានមកដល់ក្រុងសេអ៊ូលដោយសុវត្ថិភាព យន្តហោះផ្ទាល់ខ្លួនហោះសំកាំងលើអាកាសមួយសន្ទុះទើបបន្ទាបខ្លួនចុះចតបរិវេណផ្ទះមួយដែលមានផ្ទៃដៃធំទូលាយខ្លាំងមែនទែន។ សម្លេងរលកបក់បោកបូកផ្សំជាមួយនឹងខ្យល់រវិចៗបក់ប៉ះសក់អ្នកដែលចុះពីយន្តហោះមក វត្តមានបុរសមាឌមាំចេញពីយន្តហោះផ្ទាល់ខ្លួន ដៃម្ខាងកាន់ក្រសោបកូនស្រីដែលគេងលង់លក់នៅលើស្មា កែវភ្នែកមុតស្រួចងាកសម្លឹងមើលទៅខាងក្រៅទាល់តែប្រាកដចិត្តថាមិនអីទើបគេលូកដៃកាន់ក្រសោបយកប្រពន្ធមកម្នាក់ទៀត។
" ខ្ញុំអាចដើរខ្លួនឯងបានហើយ " ស្កាលេតបដិសេធការជួយរបស់នាយរួចក៏ដើរចាកចេញមកកាត់ផ្លូវហូស៊ុកទាំងទទឹងទិស ហូស៊ុកមិនបានខឹងនឹងនាងតែក៏តាមសម្លឹងមើលនាងទាំងញញឹមសប្បាយចិត្តរួចពរអែមមីទៅតាមភរិយា។
" ប្រពន្ធអ្នកណាក៏មាត់រឹងម៉្លេះ? "
ស្កាលេតបោះជំហានយឺតៗចូលមកកាន់បរិវេណអាផាតមិនរបស់ហូស៊ុក វាមានភាពធំទូលាយស្រស់ស្អាតគួរឲ្យចង់រស់នៅ បើកងាកមើលទៅផ្នែកខាងសមុទ្រឯណោះវិញមានដើមឈើធំចងទោងដែលអាចឲ្យយើងអង្គុយមើលរលកសមុទ្របានយ៉ាងងាយស្រួល ឯម្ខាងទៀតឯណេះក៏ជាកញ្ចុះធំមានតុកៅអីរៀបចំសម្រាប់ជាកន្លែងទទួលទានអាហារ សាកសមបំផុតសម្រាប់ការជួបជុំញ៊ាំអាហារពេលល្ងាច។
" អូនពេញចិត្តទេ? " ដោយឃើញថានាងឈរសម្លឹងមើលបរិវេណផ្ទះមិនដាក់ភ្នែកសោះ ទើបហូស៊ុកអោនមុខទៅជិតនាងខ្សឹបសួរនាងរហូតដល់ស្កាលេតផ្លាស់ទឹកមុខពីស្រស់ស្រាយមកជាក្រញ៉ូវជាថ្មី នាងងាកសម្លឹងមើលគេបន្តិចមុននឹងនិយាយ :
" ធម្មតា! " នាងក៏ដើរចូលទៅបន្តទៀត ហូស៊ុកក៏ព្យាយាមដើរតាមនាង ស្កាលេតកាន់តែបន្ថែមល្បឿន គេក៏លឿនដូចគ្នាដែរ។ ដំណើររលាក់រាងកាយរបស់ហូស៊ុកហាក់ដូចជាពញ្ញាក់ដល់កូនស្រីក្នុងរង្វង់ដៃចឹង ។
" ហ៊ឹមប៉ា! វិលមុខណាស់ " អែមមីរអ៊ូនឹងដើមករមុននឹងងើបក្បាលពីទ្រូងឪពុកមក ដៃម្ខាងក៏ញីអង្អែលភ្នែកខ្លួនឯងទាំងងុយងោកងល់ជាខ្លាំង ហូស៊ុកដឹងថាកូនភ្ញាក់ទើបប្រញាប់បន្ថយល្បឿនជើងមកជាដើរយឺតៗមួយៗវិញ។ នាងល្អិតបើកភ្នែកច្បាស់ងាកសម្លឹងមើលទៅផែនខ្នងរបស់ម្ដាយនៅខាងមុខ ស្នាមញញឹមនាងក៏ញ៉ោចឡើងរួចក៏ងើបសម្លឹងមើលទៅលោកប៉ានាង។
" ប៉ាៗដឹងទេកូនហត់ណាស់ណាទើបបាននិយាយឲ្យម៉ាក់យល់ព្រមមកទីនេះ ប៉ាៗគួរតែមានអីឲ្យកូន ហ៊ិៗ " នាងល្អិតសើចរលាក់ខ្លួនបែបលេងសើចជាមួយនឹងលោកប៉ានាង ហូស៊ុកសើចលិបភ្នែកមុននឹងលើកដៃខោកក្បាលកូនស្រាលៗ
វ៉ូសៗ វ៉ូសៗ
" បូប៊ី ហ៊ិៗ បូប៊ី " កាលបើគ្រាន់តែលឺសម្លេងឆ្កែព្រូសភ្លាម អែមមីក៏ហាក់ដឹងច្បាស់ថាជាកូនឆ្កែរបស់នាង ស្រីតូចប្រញាប់រើខ្លួនចុះពីរង្វង់ដៃឪពុកភ្លាម មុននឹងរត់ទៅចាំទទួលកូនឆ្កែជាទីស្រឡាញ់របស់នាង។ កូនឆ្កែរត់រលាក់ខ្លួនមករួចក៏ហក់សង្គ្រប់អែមមីនឹងតាមលិឌច្រមុះម្ចាស់តូចរបស់ខ្លួន។
" ហ្អា៎ ហ៊ិៗរសើបណាស់បូប៊ី "
" ហ្អា៎ " អែមមីសើចកក្អឹកផ្ដេកខ្លួនលើស្មៅខាងមុខបរិវេណអាផាតមិនធំទូលាយ ប្រឡែងលេងជាមួយនឹងបូប៊ីកូនឆ្កែនាង។
វ៉ូសៗ វ៉ូសៗ សុខៗក៏មានសម្លេងឆ្កែផ្សេងទៀតព្រូសពីចម្ងាយ អែមមីរហ័សអោបកូនឆ្កែនាងជាប់ទ្រូងមុននឹងក្រោកអង្គុយសម្លឹងរកមើលតែក៏បែរជាធ្វើឲ្យនាងកាន់តែលែងស្ងៀម។
" ហ្អា៎ ជុននីអូ! ប៉ាៗជុននីអូមកហ្អក៎ " គ្រាន់តែក្រឡេកឃើញក្មេងប្រុសម្នាក់ដែលនាងតែងតែលេងជាមួយមកដល់ អែមមីក៏ប្រញាប់លោតឡើងរួចហក់កញ្ឆេងមិនឈប់។ ជុននីអូពរកូនឆ្កែសម្បុរខ្មៅរបស់ខ្លួនចូលមកជាមួយ កូនឆ្កែតូចៗរបស់ពួកគេក៏ព្រូសគ្នាទៅវិញទៅមកមិនឈប់។
" ខានជួបគ្នាយូរហើយអែមមី "
" នឹកខ្ញុំរឺ? ហ៊ិៗ " នាងល្អិតអែមមីនិយាយឡើងរួចក៏សើចរលាក់ខ្លួន ពួកគេទាំង២ក៏ដាក់កូនឆ្កែដើម្បីឲ្យពួកវារត់ប្រឡែងគ្នាដោយកូនឆ្កែអែមមីជាឆ្កែឈ្មោល ឯឆ្កែជុននីអូជាឆ្កែញី។
" ខ្ញុំខំទៅរកអែមមីនៅវីឡា តែគេនិយាយថាអែមមីមិននៅ.."ជុននីអូនិយាយរៀបរាប់ប្រាប់អែមមីហាក់ដូចជានាងពិបាកនឹងជួបណាស់ចឹង តែពាក្យសម្ដីរបស់គេក៏ធ្វើឲ្យនាងញញឹមបានព្រោះថាយ៉ាងហោចក៏ជុននីអូនៅចងចាំនាង។
" ខ្ញុំលែងរត់ទៀតហើយ ហ៊ិៗ អែមមីមកវិញហើយតើ "
" ខ្ញុំនឹងបងហ្វីលីណាបានខ្ចប់របស់ខ្លះមកផ្ញើអែមមីដែរណា តោះចង់ទៅមើលទេ? " អែមមីងក់ក្បាលឆ្លើយតបញាប់ស្អេក ក្មេងតូចទាំង២នាក់ក៏ប្រញាប់រត់សម្ដៅទៅខាងក្នុងអាផាតមិនបូករួមជាមួយនឹងសម្លេងសើចកក្អឹកនឹងទឹកមុខញញឹម ហូស៊ុកតាមសម្លឹងមើលកូនទាំងញញឹមមុននឹងសម្រឹបជើងធ្ងន់ទម្លាក់លាន់គ្រឹបមកកៀកក្បែរគេ ។
" ណាមជុន! ឯងមកដល់តាំងពីថ្មើរណា? " ការពិតទៅគ្រាន់តែបានកូនប្រពន្ធមកជាមួយហូស៊ុកក៏ទាក់ទងណាមជុនភ្លាម ទើបណាមជុននាំកូនប្រពន្ធមកទីនេះជាមួយគ្នាតែម្ដង។ ហូស៊ុកនឹងណាមជុនក៏ចោលក្រសែភ្នែកសម្លឹងមើលទៅមនុស្សស្រី២នាក់នោះគឺជូហ្វីនឹងស្កាលេតដែលកំពុងតែអោបគ្នាទាំងក្ដីនឹករលឹក ណាមជុនក៏លើកដៃកាន់ស្មាហូស៊ុកបន្តិច។
" មិនធម្មតាទេឯង ទៅលួងប្រពន្ធបានមួយមកទៀត " ហូស៊ុកនឹកអស់សំណើចនឹងពាក្យរបស់ណាមជុនបាននិយាយ អាចនិយាយបានថាដោយសារតែកូនទើបនាយមានឱកាសបានចូលជិតនាង តាមមើលថែនាង ព្រោះមិនចឹងទេគេប្រហែលជាត្រូវដេកស្ដាយក្រោយអស់មួយជីវិតហើយ។
រុឺងៗ រុឺងៗ ទូរសព្ទ័របស់ហូស៊ុកក៏រោទ៍ឡើងមក!
( អាឡូលោកហូស៊ុក )
( បានតម្រុយជនទី៣ហើយទាន៎!)
( លោកយ៉ុនហ្គីកំពុងតែតាមដានមើលហើយ )

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Où les histoires vivent. Découvrez maintenant