ផ្តើមរឿង

4K 120 3
                                    


                          ផ្តើមរឿង:

      Min Yoongi  x Chu Laacy

Chu Laacy ជាកូនស្រីទោលនៅក្នុងគ្រួសារគឺវាតែងតែទំនើងខុសគេហើយព្រោះនាងអាងមានតែខ្លួនឯងម្នាក់ប៉ុណ្ណោះដែលជាទីពឹងទៅថ្ងៃមុខសម្រាប់គ្រួសារ ម្តាយរបស់នាងជាស្រ្តីម៉េម៉ាយចិញ្ចឹមកូនតែម្នាក់ឯងតាំងពីនាងអាយុ15ឆ្នាំមកម្ល៉េះព្រោះប៉ារបស់នាងបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
Laacy សញ្ចឹងភ្នែកមើលច្រកចេញនៅខាងមុខមាត់ទ្វារ ថ្ងៃសៅរ៍អាទិត្យបើនៅថ្ងៃដូចជាមិនសមឡើយបើមិនបានដើរលេងចេញក្រៅមើលពិភពលោកដ៏ស្រស់ត្រកាលមួយនេះ ។ នាងដើរថ្នមសម្លេងជើងបំផុតដៃយួរស្បែកជើងជាប់នៅក្នុងដៃ រួចផុតពីមាត់ទ្វារមរណហើយតែប៉ុណ្ណឹងអស់ភ័យព្រួយនិងអ្នកម្តាយទៀតហើយ ។
នាងបើកទ្វារឡានក្រាកតែក៏លឺសម្លេងបន្លឺឡើងពីខាងលើផ្ទះ របស់អ្នកម្តាយជាទីស្រលាញ់និងគួរឲ្យខ្លាចបំផុត ។
'' Laacy ឯងចង់ទៅណា? កូនជើងល្អឆាប់ចូលផ្ទះវិញភ្លាមអ្នកបម្រើក្នុងផ្ទះស្លាប់អស់ហើយមែនទេ? ទើបបណ្តោយឲ្យនាងចេញបាន?'' អ្នកម្តាយស្រែកក្តែងៗ នាងក៏លឺស្នូរសម្រឹបជើងតឹបៗរបស់អ្នកបម្រើចេញមក អ្នកបើកឡាននិងអ្នកថែសួនក្នុងផ្ទះបម្រុងមកចាប់នាងចូលទៅក្នុងវិញហើយ តែLaacy រត់ត្រុយសម្តៅខ្លោងទ្វារ ។
'' Laacy ឯងទៅណាមិនបានទេនាងកូនជើងល្អ''
'' លាហើយម៉ាក់ចាំជួបគ្នាថ្ងៃស្អែក..''  រត់បណ្តើរស្រែកប្រាប់អ្នកម្តាយបណ្តើរ អ្នករត់តាមក៏ដូចគ្នាខ្លួនសិទ្ធិតែប្រុសរត់មិនទាន់នាងស្រីតូចតែមួយ ។
'' អ្នកនាងឆាប់ចូលផ្ទះវិញទៅកុំឲ្យពួកខ្ញុំពិបាកហត់និងដេញចាប់អី''
'' គ្មានផ្លូវទេ..''
'' អ្អាយ៎..'' ពួកគេចាប់នាងបានហើយបម្រុងអូសដៃចូលក្នុងវិញ តែនាងលេងម្នាក់មួយជើងចំប្រឡោះភ្លៅឌឹបៗ ។
'' អ៊ួក..អ្នកនាង..''
'' កុំសង្ឃឹមថាខ្ញុំព្រមឲ្យចាប់ងាយៗ..អ៊ែក..'' Laacy លានអណ្តាតឌឺរួចស្ទុះចេញពីក្នុងរបង ដោយមិនបានបើកភ្នែកមើលឆ្វេងស្តាំឲ្យច្បាស់ឡើយថាមានឡានមួយគ្រឿងកំពុងតែបើកមកកាត់ផ្លូវមុខផ្ទះរបស់នាង ។
'' ងុឺត..''
'' អ្អាយ៎..'' ឡានបញ្ជាហ្វ្រាំងចាប់យ៉ាងលឿន អ្នកដែលជាម្ចាស់រថយន្តក៏កើតចិត្តម៊ួម៉ៅដែល ស្រីមកពីណាក៏មិនដឹងសស្លាក់សស្លើករត់មកចូលឡានរបស់គេ ។ Suga បម្រុងបើកទ្វារឡានចុះទៅមើលនិងស្តីថាឲ្យខ្លះកុំចេះតែហ៊ានចង់បោកយកលុយដោយវិធីនិងទៀត ។ តែមិនទាន់និងបានទាញទ្វារចេញស្រួលបួលផងនាងក៏រត់មកទះកញ្ចក់ឡានឌឹបៗ ទឹកមុខភ័យស្លន់ស្លោរខ្លាចអ្នកនៅខាងក្នុងតាមមកទាន់។
'' លោកជួយខ្ញុំផង..'' មិនខ្វល់ឡើយថាគេជាអ្នកណាធ្លាប់មានរឿងអ្វីខ្លះជាមួយគ្នា សំខាន់ពេលនេះនាងត្រូវការជំនួយចង់ចេញពីមុខផ្ទះនេះទៅឲ្យឆ្ងាយទីណាក៏បានដែរ។
គេមិនទាន់ឆ្លើយយល់ព្រមផងនាងក៏រត់វាងទៅម្ខាងទៀតចូលអង្គុយក្នុងឡានក្បែរគេដូចរន្ទះ
ទាំងដែលគេនេះចងចិញ្ចើមហួសចិត្ត សឹងតែបោះគ្រវាត់គ្រវែងនាងចេញទៅតាមបង្អួច។
'' ចុះពីឡានរបស់ខ្ញុំភ្លាម''
'' សុំអង្វរជួយខ្ញុំផងណា៎ៗ..ទីនេះជាផ្ទះបនស្រីពួកគេតាមមកចាប់ខ្ញុំទៀតហើយ..បើកឡានចេញឲ្យលឿនទៅ'' នាងរំអុកអង្រួនដៃរបស់គេព្រមទាំងធ្វើទឹកមុខគួរឲ្យអាណិតដូចជាកំពុងតែត្រូវគេចាប់ឲ្យទៅបម្រើរភ្ញៀវប្រុសៗមែនអញ្ចឹង។
Suga នៅតែធ្មឹងសម្លឹងមុខនាងដដែល និងមនុស្សបួនទៅប្រាំនាក់កំពុងតែគោះកញ្ចក់ឡាននៅខាងក្រៅស្រែកហៅនាង ។
'' លោកឆាប់បើកឡានចេញទៅ..ហុឹកៗ..ខ្ញុំមិនចង់ធ្វើជាស្រីបម្រើរតណ្ហារបស់អ្នកណាឡើយ'' ចំណាយដើមទុនទឹកភ្នែកទឹកសំបោរប៉ុណ្ណឹងហើយមិនអាណិតទៀតហ្អី?

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now