អ្នកជាប្តីដើរចេញពីក្នុងបន្ទប់មកដោយរុំកន្សឺងជុំនៅជុំល្វែងក្រោម តែប្រពន្ធវិញអង្គុយសម្លឹងគេមិនដាក់ភ្នែកឡើយ ៕ មើលទៅគេដូចជាសប្បាយចិត្តដ៏ហើយដែលបាននាងអង្គុយសម្លក់បែបនេះ ។ Suga ទៅអង្គុយជិតនាងដោយយកម្រាមដៃទៅច្បិចចុងចង្ការរបស់នាងលេងរួចក៏ថើបត្រង់បបូរមាត់នាងមួយចឹប។
Laacy គ្រវាសដៃគេចេញដោយបែរមុខទៅម្ខាងខឹងមែនតា៎គេចូលចិត្តតែធ្វើបាបមកលើនាងគ្រប់ពេលមិនថាយប់ថ្ងៃព្រឹកមិនរើសពេលទាល់តែសោះ។
''អ្អាយ៎..ក្រោកចេញភ្លាម'' នាងស្រាប់តែចង់ស្ទុះក្រោកពេលគេផ្តេកក្បាលមកកើយភ្លៅរបស់នាង ។
'' កើយបន្តិចក៏កំណាញ់ម្ល៉េះប្រពន្ធសម្លាញ់'' Suga ទាញក្បាលនិងឲ្យអោនចុះខិតមកជិតមុខរបស់គេ ។ ដៃគេអង្អែលត្រង់កញ្ចឹងករនាងថើរៗ សម្លឹងមើលបបូរមាត់ដែលញ័រតិចៗនោះយ៉ាងយូរទើបដាច់ចិត្តយកដៃទៅប៉ះពីលើ។
'' មាត់របស់នាងញាំអីរាល់ថ្ងៃនេះ? បានខ្ញុំចេះតែចង់ថើបគ្រប់ពេលអញ្ចឹង''
'' សុីប្រហុក'' Suga ជ្រួញចិញ្ចើមទាញនាងកាន់តែកៀកជាងមុនរួចក៏ផ្អឹបបបូរមាត់ថើបនាងម្តងទៀត នាងនៅស្ងៀមអត់បានរើបម្រះអ្វីបន្តិចឡើយព្រមឲ្យគេអូសទាញយកទៅថើបទាំងមុខជូរពិបាកមើលបំផុត។
'' ចូលចិត្តតែឲ្យគេប្រើកម្លាំងជាមួយម្ល៉េះ?''
'' ខ្ញុំចូលចិត្តហិង្សាយ៉ាងម៉េច?'' Suga ក្រោកអង្គុយដោយលើកនាងមកដាក់លើភ្លៅ គេផ្ងើយចង្ការនាងឡើងក៏ហួសទៅសម្លឹងត្រង់ប្រឡោះករនិងដើមទ្រូងរបស់នាង។
'' នាងដឹងថាហេតុអីទេទើបខ្ញុំមិនបន្សល់ស្លាកស្នាមនៅលើខ្លួនរបស់នាងថ្ងៃនេះ?''
'' ខ្ញំធ្វើម៉េចដឹងបើលោកមិនប្រាប់ផង..ឆ្កួតទេដឹង..ជុប៎''
''អាឡប់''
'' ជុប៎''
'' អាខ្មោចឆៅ''
'' ជុប៎''
'' អាបិសាចឆ្អឹងសរ..''
'' ជុប៎'' នាងជេមួយម៉ាត់គេថើបមួយខ្សឺត វាសឹងតែធ្វើឲ្យនាងថប់ដង្ហើមពេលគេថើបញឹកបែបនេះ នាងលើកដៃមកក្តោបមុខខ្លួនឯងសម្លឹងមើលគេដូចចង់យំចេញមក។
'' ជេទៀតមកខ្ញុំថើបទាល់ែតនាងដាច់ខ្យល់ស្លាប់''
'' ហឺកៗ...'' យំធ្វើដូចពេលនេះគេកំពុងតែវាយដំនាងអញ្ចឹង ដល់អញ្ចឹងពេកគឺហួសចិត្តច្រើនជាង ។
'' យំទៀត? ''
'' អ្អាយ៎...លែង'' Laacy រើបម្រះទាំងស្ថិតនៅលើគេជិតប្រកាច់ប្រកិនដែលត្រូវគេចាក់កន្លុីចឲ្យរសើប ។
'' ឈប់លេងបានហើយ..ខ្ញុំឈប់លេងហើយ'' នាងទន់ខ្លួនល្អូកខ្ទប់មុខនិងកញ្ចឹងករ ប្តី។
'' យប់នេះពួកយើងត្រូវទៅចូលរួមពិធីបើកសម្ភោពហាងថ្មីរបស់អ្នកស្គាល់នាងត្រូវតែទៅជាមួយខ្ញុំ'' laacy ងើបមុខមកមើលគេវិញ នាងគ្រវីបដិសេធមិនទៅជាមួយព្រោះវាគ្មានអ្វីសប្បាយឡើយ ។
'' ខ្ញុំអត់ទៅជាមួយលោកឡើយ''
'' អត់ទៅចឹង..ប្រាកដជាមានអ្នកនិយាយថានាងមិនផ្តល់កិត្តិយសឲ្យគេមិនខាន..ម៉ាក់នាងចង់ឲ្យខ្ញុំចេញកម្មពិធីជាមួយនាងបើមិនទៅក៏តាមចិត្ត'' គេធ្វើមុខធម្មតាៗលើកនាងចុះពីលើភ្លៅក្រោកចេញពីពូកទាញសម្លៀកបំពាក់មកស្លៀក ។
'' ចឹងខ្ញុំត្រូវតែទៅពិតមែន?''
'' ទៅឬមិនទៅខ្ញុំមិនបង្ខំទេ'' នាងហត់ចិត្តណាស់ដែលសួរហើយឆ្លើយមកបែបនេះ ក្តៅចិត្តហើយប្រុសមុខងាប់ម្នាក់នេះ។
'' ចឹងខ្ញុំទៅក៏បាន..''
'' ខ្ញុំឲ្យគេត្រៀមឈុតសម្រាប់នាងរួចហើយ'' ទៅឬមិនទៅស្រេចតែនាងតែនេះវាជាស្អីសុទ្ធតែឲ្យត្រៀមឈុតរួចហើយ គេនេះចំជាល្បិចច្រើនពិតមែនអស់អ្វីមកនិយាយជាមួយគេទៀតហើយ ។
'' មនុស្សចង្រៃ..'' នាងស្រែកជេស្របពេលដែរគេដើរចេញពីក្នុងបន្ទប់ ក៏អស់សំណើចខ្លះៗដែរពេលលឺនាងស្រែកជេដោយចាញ់ប្រៀបគេដូច្នេះ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''