ភាគ24

1.3K 65 0
                                    

Laacy ដង្ហក់សឹងតែស្ទះខ្យល់នាងទាញយកថ្នាំពីក្នុងការបូបមកបាញ់ចូលមាត់រង់ចាំប្រអប់ជណ្តើរយន្តបើក  ជណ្តើររបើកស្របពេលនាងក្រឡេកឃើញបុរសម្នាក់នោះកំពុងតែសំដៅមករកនាង ។ laacy ចូលក្នុងជណ្តើរចុចបិតយ៉ាងលឿនដើម្បីកុំឲ្យគេតាមទាន់ នាងផ្អែកខ្នងនិងកញ្ចក់ជញ្ជាំងជណ្តើរយន្ត សម្រូតខ្លួនចុះមកទាល់តែអុកគូទដល់ឥដ្ឋការ៉ូប្រអប់ នាងលូកយកទូរស័ព្ទពីក្នុងការបូប callសុំជំនួយពីមិត្តវាមិនមានអ្នកណាក្រៅពីTaehyung ឡើយ។
( អាឡូ..)
'' ហ្អឺកៗ..ហ្អឺកៗ..'' សម្លេងយំអណ្តើតអណ្តក់ធ្វើឲ្យអ្នកម្ខាងទៀតភ័យតាមនាងដែរ គេទាញអាវក្រៅនិងសោរឡានរត់ចេញពីក្នុងផ្ទះ ទាំងផ្អឹបទូរស័ព្ទជាប់ត្រចៀកនៅឡើយ។
( laacy នៅឯណាឆាប់ប្រាប់ខ្ញុំមក...Laacy ) នាងគិតតែពីយំមិនដឹងជានិយាយអ្វីឡើយ ពេលនេះអស់ហើយទំនុកចិត្តក្តីសង្ឃឹមខំគិតថាគេនិងកែប្រែដើម្បីនាង ឈប់ខិលខូចទៀត ប៉ុន្តែវាកាន់តែលើសដើម នាងឆ្អែតឆ្អន់ចិត្តខ្លាំងណាស់អាចកកឈាមស្លាប់មួយរំពេចផងក៏ថាមិនត្រូវ។
( laacy ឆាប់ប្រាប់ខ្ញុំពីកន្លែងដែលនាងនៅមក) លឺតែសម្លេងយំ គេក៏ចាត់ការឆែកទូរស័ព្ទ GPS ស្វែងរកកន្លែងដែលនាងនៅ។

___
'' Chu laacy ឆាប់ចេញមកភ្លាម'' Suga ឈរស្រែករកប្រពន្ធម្តុំកន្លែងចតឡាន គេដើររេរ៉រកនាងមួយសន្ទុះហើយតែមិនប្រទះសោះ។ ទើបចូលឡានបើកតាមរកម្តង ។
ក្រោយពេលដែលគេចេញទៅបាត់ នាងក៏វាចេញពីប្រឡោះឡានដែលសម្ងំលាក់ខ្លួនពីប្រុសចោម្សៀតដូចជារូបគេ ។ នាងអង្គុយលើឥដ្ឋផ្អែកខ្នងនិងឡាន លើកដៃមករឹតទ្រូង ត្របកភ្នែកបើកលែងចង់រួច ហាក់បីដូចជាកំពុងត្រូវថ្នាំសណ្តំ នាងដួលដេកស្បាបមកលើឥដ្ឋម្រាមដៃកម្រើកតិចៗ ។ ពន្លឺភ្លើងឡានបាញ់ជះមកចំនាងហើយម្នាក់នោះជាអ្នកណា នាងមើលលែងច្បាស់ហើយព្រិលគ្រប់យ៉ាងឃើញតែស្រមោលរបស់បុរសដែលចុះពីឡានដើរមករកនាង ។

........
Laacy ចូលដេកពេទ្យកាត់យប់ តំណក់ទឹកសុីរ៉ូមស្រក់ណក់ៗមួយដំណក់ៗដែលបញ្ចូលមកក្នុងខ្លួនរបស់នាង។ ត្របកភ្នែកធ្ងន់ក្តុកបើកឡើងក៏ឃើញតែផ្ទៃពិដានពណ៌សរនិងអំពូលភ្លើង នាងងៀកមកមើលក្បែរខ្លួន ឃើញបុរសម្នាក់ដេកទល់ក្បាលក្បែរដៃរបស់នាង ដៃជាប់បន្តោកសុីរ៉ូមលើកមកអង្អែលក្បាលគេថ្នមៗ បើសិននាងបានជួបគេមុននេះវាប្រហែលជាល្អនិងមិនត្រូវជួបរឿងឈឺចាប់ដូចរាល់ថ្ងៃនេះទេ មួយខែនេះហៅថានរកទៅចុះសម្រាប់នាង វាមានតែទឹកភ្នែកនិងភាពខ្លោចផ្សាដំបៅក្រហាយបេះដូង រយពាន់ជម្និតជម្រែកបែកជ្រែកដោយសារស្នាដៃររបស់ប្តីនាង។
'' នាងដឹងខ្លួនហើយ..'' Taehyung ញញឹមដាក់នាង និងយកដៃដែលអង្អែលក្បាលគេនោះមកកាន់ច្របាច់វាថើរៗក្នុងប្រអប់ដៃកក់ក្តៅរបស់គេ។
'' ហេតុអ្វីក៏យកខ្ញុំមកពេទ្យ? សម្រាកនៅផ្ទះក៏បាន'' នាងព្យាយាមក្រោកអង្គុយនិយាយជាមួយគេ មិនចង់ធ្វើជាមនុស្សទម្រន់ឡើយ។
'' កុំក្រោកអីសម្រាកបែបនេះល្អហើយ'' គេរុញស្មាននាងសង្កត់ចុះទៅវិញ រួចក៏ច្បិចថ្ពាល់នាងលេង ។
'' លោកជាវិវៈបុរសរបស់ខ្ញុំពិតមែន''
Taehyung ញញឹមស្ងួតដាក់នាង សម្រួលអារម្មណ៍រួចរាល់ហើយទើបនិយាយរឿងមួយនោះប្រាប់នាងគួរតែជារឿងដែលសប្បាយចិត្តមិនត្រូវតប់ប្រម៉ល់មុននិងប្រាប់នាងបែបនេះទេ។
'' Laacy ស្តាប់ខ្ញុំណា''
'' រឿងអី? និយាយមក'' Laacy ញញឹមចង់ដឹងរឿងដែលគេប្រាប់ខ្លាំងបំផុត ។
'' នាងកំពុងតែមានកូនហើយ..'' Laacy ទម្លាក់ទឹកមុខចុះ ស្រក់ទឹកភ្នែកមកម្តងទៀត នាងអង្អែលលើពោះដែលរាបដូចថ្នល់ជាតិ និងសម្លឹងមុខអ្នកដែលនិយាយប្រាប់។
'' ពិត?ពិតដែរទេ?''
'' ជាការពិត'' Laacy យំឡើងរង្គើរសព្វសាច់ នាងយកដៃទាំងសងខាងមកខ្ទប់មុខយំកាន់តែខ្លាំងសម្លេងកាន់តែលាន់ឡើង។ Taehyung ក្រោកឈរទាញនាងមកអោបដោយអង្អែលខ្នងនាងជាការលួងលោម។
'' ហ្អឺក...ហ្អឺកៗ...''
'' ឈប់យំបានហើយណា៎..មនុស្សល្អរបស់ខ្ញុំ'' គេកាន់តែបន្លឺសម្លេង នាងកាន់តែយំខ្លាំងឡើងពីមួយវិនាទីទៅមួយនាទី ។

យំអស់ចិត្តជាច្រើនម៉ោងហើយ ទើបនាងព្រមដេកវារៀងយប់ដែរហើយ ។ Taehyung ជ្រោងហោប៉ៅខោសម្លឹងនាងពីក្បាលដល់ចុងជើងគេត្រូវជួយនាងដោយរបៀបណាទៀតទើបជីវិតនាងលែងជួបទុក្ខសោក។

Taehyung នៅដេកយាមនាងមិនព្រមទៅណាឡើយ សម្បីតែមនុស្សដែលភ្ញាក់ចុះមកសឹងតែជាន់គេក៏មិនដឹងផង ដេកយាមពិតមែន។

Laacy ចេញពីក្នុងបន្ទប់ដោយមិនប្រាប់Taehyung ឡើយ នាងមិនចង់រំខានដំណេករបស់គេ ។ នាងដើរគិតទឹកភ្នែកក៏ធ្លោយហូរមក អស់កម្លាំងឈានជើងទៅមុខហើយ នាងក៏ដាក់ខ្លួនអង្គុយផ្អែកជញ្ជាំងសម្រក់ទឹកភ្នែក អ្នកខ្លះក៏មើលមកនាងដោយចម្ងល់តែចេះសំណាងនេះទើបតែព្រលឹមមិនសូវមានសាច់ញាតិមកសួរសុខទុក្ខអ្នកជម្ងឺ។
'' កូនម៉ាក់ដឹងទេថាកូនកម្សត់ណាស់ដែលមកចាប់កំណើតក្នុងផ្ទៃម្តាយដែលមិនទទួលបានការស្រលាញ់ពីប៉ារបស់កូន..រវាងម៉ាកនិងប៉ាគឺមានក្តីស្រលាញ់តែម្ខាងកូនដឹងទេ?''  នាងរៀបរាប់ប្រាប់កូននៅក្នុងពោះ ទាំងទើបតែបាន១សប្តាហ៍សោះ នាងអោនមុខយំអោបពោះខ្លួនឯងខាំមាត់ទប់សម្លេងដែលចង់ស្រែកឲ្យលឺៗ ។
'' ហ្អឹម..'' នាងទទួលបានការអោបពីមនុស្សប្រុសផ្សេងដែលមិនមែនជាប្តី គេតែងតែល្អជាមួយនាង កម្មច្រើនហើយទើបមនុស្សល្អរំលងហួសទើបង្ហាញខ្លួន។ Taehyung ចេញមកតាមរកនាង ពេលភ្ញាក់ឡើងបាត់ពីគ្រែទើបគេភ័យ ពេលចេញមកក៏បានឃើញនាងអង្គុយផ្អែកខ្នងរៀបរាប់ប្រាប់កូននៅក្នុងពោះ គេឈរស្តាប់ទាំងឈឺចិត្តជួសនាង មិនអាចធ្វើអ្វីក្រៅពីអោបផ្តល់កម្លាំងចិត្តដល់ម្តាយទន់ខ្សោយដូចជានាងក្នុងពេលនេះ។

Laacy អង្គុយផ្អែកខ្នងនិងក្បាលគ្រែដែលកល់ខ្នើយពីក្រោយ។ នាងសម្លឹងមើលសត្វបក្សីជាច្រើនទំលើមែកឈើរក្បែរបង្អួច វាមើលថែកូនដោយមិនមានបក្សីឈ្មោលដែលជាមេគ្រប់គ្រងគ្រួសារ មានតែម្តាយដែលហោះហើររកចំណីមកបញ្ចុកដល់មាត់កូន ភ្នែករលីងរលោងពេលគិតដល់ជីវិតមួយទៀតនៅក្នុងពោះ បើគ្មានបក្សីឈ្មោលបក្សីញីក៏អាចមើលថែកូនបានចុះហេតុអ្វីក៏នាងមិនអាចនោះ នាងជាមនុស្សដែរតា៎។ លុយសន្សំក៏មានខ្លះសម្រាប់ចិញ្ចឹមជីវិតខ្លួនឯងនិងកូន។
'' Laacy មោះមកញាំបបរខ្ញុំទើបតែចេញទៅទិញមកមញនេះឯងក្តៅៗឆ្ងាញ់ណាស់ ''
'' គេមានCall មកសួរដែរទេ?''
'' Call មកជិតផ្ទុះទូរស័ព្ទខ្ញុំហើយតែមិនលើកទេ'' នាងញញឹមទុកជាការអរគុណដែលគេព្រមជួយនាងលាក់បាំងរឿងនេះ ហើយនិងជួយរកកន្លែងឲ្យនាងស្នាក់នៅបន្ទាប់ពីចេញពីមន្ទីពេទ្យនេះ ។
'' អរគុណទេវបុត្រជិះសេះសររបស់ខ្ញុំ''
នាងលាដៃត្រដាងឡើង គេក៏ចូលទៅអោបនាងដោយទុកបបរចោលនៅលើតុ ។
''  គ្រប់យ៉ាងគឺដើម្បីកូន'' នាងបន្លឺនៅក្នុងចិត្ត ប្រាប់ខ្លួនឯងឲ្យរឹងមាំជាងពីមុនព្រោះពេលនេះជីវិតរបស់នាងគឺមិនមែនមួយទៀតទេ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now