ភាគ៦៧

973 38 1
                                    

Suga យកអាវដែលបានត្រៀមទុកនោះមកដណ្តបពីលើប្រពន្ធរួចក៏បីនាង ចេញពីក្នុងហាងបន្ទាប់ពីគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅ នាងល្វើយក៏បិតភ្នែកសម្ងំរហ្អឺមៗក្នុងប្រអប់ទ្រូងគេ ។

   ព្រឹកនៃថ្ងៃថ្មី...

ការតុបតែងរៀបចំខ្លួនទៅកន្លែងធ្វើការងាររៀងៗខ្លួន Laacy ត្រូវទៅមើលការខុសត្រូវនៅក្រុមហ៊ុនម៉ាក់របស់នាងក្នុងនាមជា CEO ថ្មី នាងឈរឆ្លុះកញ្ចក់ទាញអាវចុះក្រោមបន្តិច មើលការទឺនុយរៀបចំឲ្យមានរបៀប។
'' ហ្អឹម..'' Suga ឈរពីក្រោយនាង ដោយលូកដៃមកទាញអាវដែលបានទឺនុយចូលខោនោះចេញវិញ រួចក៏ស៊ូកដៃចូលទៅក្នុងអាវរបស់នាងច្របាច់ដើមទ្រូងនាងពីលើអាវក្នុងថើរៗ នាងបិតភ្នែកខាំបបូរក្រោមព្រោះវាស្រើបក្នុងពោះជាពន់ពេក ។
'' Yoongi ប៉ុណ្ណឹងបានហើយ..អូនប្រញាប់'' នាងដកដឺគេចេញពីក្នុងអាវ បែរក្រោយសម្លឹងគេម្តង តែគេមិនបានបញ្ឈប់ត្រឹមនិងទេ បែរជាអោនមកបឺតជញ្ជក់កញ្ចឹងករនាងសឺតៗទុកជាស្នាមដុំៗនៅលើករ សរម៉ដ្ឋរលោងរបស់នាង។
'' ចាំបងទៅទទួលពេលចេញពីកន្លែង'' នាងញញឹមស្រាលដាក់គេ ដោយជំទើតជើងថើបគេមួយខ្សឺតទើបចេញពីក្នុងបន្ទប់ នាងមានកិច្ចការសំខាន់ទើបត្រូវចេញទៅមុនគេបើមិនចឹងទេច្បាស់ជាបានកាត់ព្រឹកព្រលឹមទៀតហើយ ។

.....

នៅក្នុងកិច្ចអង្គរប្រជុំ នាងអង្គុយកាន់ប៊ិចសម្លឹងមើលអ្នកដែលបានជួលចោឲ្យឆក់ការបូបរបស់នាងយ៉ាងស្ងៀមស្ងាត់ គិតថានាងមិនដឹងមែនទេថាអ្នកណាដែលមានបំណងអាក្រក់មកលើនាង គ្រាន់តែមិនចង់ឲ្យផ្អើលតែប៉ុណ្ណោះនាងត្រូវការភាពប្រាកដប្រជានឹងធឹងបើចង់ចាប់ពស់ហើយ នាងមិនល្ងង់ទៅចាប់កាន់វានោះទេ និងលេងកាប់ឲ្យដាច់ពីគ្នាតែម្តង។
'' ឈប់សិន'' នាងនិយាយបង្អាក់ធ្វើឲ្យអ្នកនៅក្នុងបន្ទប់ប្រជុំត្របាញ់ខ្សែរភ្នែកមកមើលនាងគ្រប់គ្នា ។ Laacy ក្រោកឈរសម្លឹងមើលមុខអ្នកដែលធ្វើបទបង្ហាញ រួចក៏ដើរទៅយកឯកសានោះមកកាន់ក្នុងដៃ។
'' អ្នកនាងមានការអ្វីមែនទេ? ឬក៏វាមិនត្រូវចិត្តអ្នកនាងត្រង់កន្លែងណាមួយ''
'' ស្គាល់អ្វីដែលហៅថាមុខជំនួញទេ? បទបង្ហាញនេះនាងជាអ្នកធ្វើផ្ទាល់យកមករ៉ាយរ៉ាប់ ឬក៏មានអ្នកមកស៊ូកឲ្យនាងលើកឡើង?'' សម្តីមុមុតរបស់CEO ស្រីវ័យក្មេងម្នាក់នេះបានធ្វើឲ្យបុគ្គលិកក្រោមបទបញ្ជាភ័យបែកញើសច្រោកៗព្រោះដូចដែលLaacy បាននិយាយពិតមែន គឺនាងត្រូវគេស៊ូកប៉ាន់ព្រោះតែចង់ចំណេញពីលើ ។
'' ខ្ញុំថានាងដូចជាជ្រុលពេកហើយ ស្រីម្នាក់នេះកំពុងតែធ្វើបទបង្ហាញឲ្យយើងគ្រប់គ្នាស្តាប់ ហេតុអីក៏នាងមកកាត់បែបនេះ? ប្រសិនជាម្តាយនាងវិញគាត់មិនកាត់គេកំពុងតែនិយាយដូចជានាងទេ'' លោកGo ដែលជាដើមហេតុនៃរឿងគ្រប់យ៉ាងទាំងពីរឿងចោរឿងកេងប្រវ័ញ្ច ក៏លូកមាត់ចូលអ្នកនៅក្នុងនេះស្ងាត់ជ្រាបសម្បីតែត្រអឺកក៏មិនហ៊ានផង ។
'' ម៉ាក់ខ្ញុំផ្សេង ខ្ញុំផ្សឹងកុំយកមកលាយឡំគ្នា..ការដែលខ្ញុំនិយាយចេញមកនេះព្រោះ មិនចង់ឲ្យមនុស្សស្លូតត្រង់ត្រូវគេទិញក្បាល... យកល្អណា៎ចង់ធ្វើអ្វីមួយគួរតែយកខួរមកគិតផង អ្នកដទៃមើលមិនដឹងតែខ្ញុំមើលដឹង'' Laacy គប់ឯកសារក្នុងដៃនោះទៅលើតុ ធ្វើឲ្យគ្រប់គ្នាភ្ញាក់តែក៏មិនហ៊ានកម្រើកដែរ នាងដើរចេញពីក្នុងបន្ទប់ប្រជុំដោយអារម្មណ៍មួម៉ៅមិនតិចទេហត់នឿយសម្បើមណាស់។

ពេលមកដល់បន្ទប់ធ្វើការរបស់នាងវិញ Laacy ធ្វើមុខស្រពោនពេបមាត់តិចៗ ពេលឃើញប្តីរបស់នាងនៅក្នុងនេះដូចគ្នា គេឈរត្រដាងដៃហៅនាងចូលទៅអោប មុននេះគេបានស្តាប់លឺនិងឃើញកាយវិកានាងអស់ហើយ ដឹងច្បាស់ថានាងហត់នឿយ ។
'' ហ្អឹម..''
'' ហត់ខ្លាំងណាស់មែនទេ?'' គេសួរមកប្រពន្ធដោយសម្លេងស្រាលៗ ស្តាប់ឲ្យច្បាស់គឺក្នុងន័យបារម្ភយកចិត្តទុកដាក់ចំពោះនាង ។
'' តិចតួច'' នាងបិតភ្នែកលើកដៃអោបខ្នងគេណែនដៃបំផុត កម្លាំងចិត្តរបស់នាងគឺនៅទីនេះហើយមិនបាច់ទៅរកនៅទីណាឆ្ងាយទេ ។
Suga រុញនាងចេញថ្នមៗ រួចក៏អោនសម្លឹងមុខនាងដោយសង្កត់ចុងច្រមុះលើផែនថ្ពាល់នាងមួយដង្ហើម ។
''ក្តុក'' Suga & Laacy ងៀកតាមសម្លេងដែលលឺដូចគ្នា YangEun ចូលមកភ្លេចគោះទ្វារក៏បានឃើញប្តីប្រពន្ធគេកំពុងតែផ្អែមល្ហែមជាមួយគ្នា ធ្វើឲ្យជ្រុះឯកសារក្តុកៗតែម្តង។
'' YangEun''
'' ខ្ញុំសុំទោសដែលចូលមកមិនបានគោះទ្វារជាមុន'' នាងអោនរើសឯកសារពីលើរួចបង្វែរខ្លួនប្រុងដើរចេញ តែក៏ងៀកមកវិញយ៉ាងលឿនពេល Laacy ហៅ ។
'' មានអ្វីត្រូវឲ្យខ្ញុំសុីញ៉េខ្លះក៏យកមក'' នាងដើរទៅអង្គុយនៅតុធ្វើការ ដោយក្រោមការសម្លឹងមើលពីក្រខ្សែរភ្នែកលោកប្តី គេគិតខុសឬត្រូវដែលមានប្រពន្ធឆ្លាតខាងរកសុីតែមិនពូកែខាងកិច្ចការផ្ទះ ។
'' នេះចា៎..ថ្ងៃស្អែកក្រុមហ៊ុនដែលបញ្ជាទិញគេនិងមកចុះហត្ថាលេខាដោយផ្ទាល់ ហើយសាខានៅតាមខេត្តតើអ្នកនាងគិតយ៉ាងណា? ចុះទៅមើលខ្លួនឯងផ្ទាល់ឬក៏ឲ្យគេទៅជំនួស?''
'' ខ្ញុំទៅមើលខ្លួនឯង'' នាងសុីញ៉េឯកសារួចរាល់ ក៏ញញឹមស្រាលដាក់លេខា ។YangEunក៏ចាកចេញពីក្នុងបន្ទប់ដោយទុកឲ្យប្តីប្រពន្ធពួកគេនៅតែពីរនាក់។
'' បងថាអូនគួរតែនៅផ្ទះ''
'' មិនបាន បើអូននៅផ្ទះតើអ្នកណាដែលគ្រប់គ្រងក្រុមហ៊ុនមួយនេះវាប្រាកដជាត្រូវជនឆ្លៀតឱកាសឆក់យកមិនខាន បងក៏រវល់គ្មានពេលមកជួយបានគ្រប់ពេលនោះទេ'' Suga ចាប់បង្វិលកៅអីរបស់នាងឲ្យបែរមករកគេ រួចក៏បន្ទាន់ជង្គង់ចុះម្ខាងនៅលើឥដ្ឋ គេស្រវាចាប់ ម្រាមដៃរបស់នាងមកច្របាច់ថ្នមៗ ។
'' អូនគួរតែប្រយ័ត្នដល់កូនក្នុងពោះរឿងទាំងអស់នេះបងចេះចាត់ចែងហើយ ម្យ៉ាងទៀតបងនិងមិនឲ្យអ្នកដែលធ្វើបាបអូនរស់នៅបានសុខទេ'' រឿងនេះSuga ក៏បានដឹងថាអ្នកណាដែលធ្វើបាបនាង តែមិនទាន់ដល់ពេលត្រូវព្រលះស្បែកនោះទេរង់ចាំឱកាសមកដល់ ។
'' កុំបារម្ភអីអូននិងមិនឲ្យបងពិបាកទេ'' នាងស្ទាបអង្អែលរង្វង់មុខគេរំកិលមករកបបូរមាត់ ទើបគេក្រោកបន្តិចចាប់កញ្ចឹងកររបស់នាង រួចក៏ទម្លាក់បបូរមាត់ផ្អឹបជាប់គ្នាយ៉ាងយូរ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now