ភាគ៤៤

1K 50 0
                                    

ពេលល្ងាចជាពេលដែលត្រូវត្រឡប់មកផ្ទះទទួលប្រពន្ធទៅក្រៅ Suga ដើរធ្វើឫកយ៉ាងហំហ៊ួន គេមូលគន្លឹះទ្វារចូលមកក្នុងបន្ទប់ទឹកមុខញញឹមស្រស់ស្រាយ។
'' Cy បងមកហើយ..'' គេដើរទៅបើកទ្វារបន្ទប់ទឹកក្រែងលឃើញនាងនៅខាងក្នុង ។
'' Cy អូននៅក្នុងនេះមែនទេ? Cy...'' Suga ចាប់ផ្តើមច្រួលច្របល់ពេលក្នុងបន្ទប់ស្ងាត់ជ្រងុំ គេបើកទូរសម្លៀកបំពាក់មើល វាស្រាប់តែបាត់អស់រលីងតែម្តងទូរសម្លៀកបំពាក់នៅខាងនាង។
'' Laacy ..'' គេទាញទូរស័ព្ទយកមកតេ ប៉ុន្តែវាមិនចូលសោះ គេលើកដៃមកច្រោងសក់ដោយអារម្មណ៍តប់ប្រម៉ល់ជាខ្លាំង ។
'' ផូស..'' ទូរស័ព្ទត្រូវគេបោកប្រាវទៅលើផ្ទៃឥដ្ឋការ៉ូ ។
'' yoongi ..'' ស្របពេលកំពុងតែធុញថប់អ្នកជាសង្សាចាស់ក៏បើកទ្វារចូលមក នាងសម្លឹងមើលកម្ទេចទូរស័ព្ទដែលរាយលើផ្ទៃឥដ្ឋ នាងដើរចូលមកជិតគេក្នុងបំណងចង់លួងលោមចិត្តថ្លើមកុំឲ្យកើតទុក្ខហ្មងសៅដោយសារតែប្រពន្ធ។
'' នាងទៅហើយកុំយកចិត្តទុកដាក់ខ្វល់ពីនាងអី..''
Suga ធ្វើមុខមាំមើលមកYanie ដោយក្រខ្សែរភ្នែកនឹងថ្កល់ គេមិនបាននិយាយស្តីអ្វីចេញមកទើបនាងបន្ថែមលើមកទៀត។
'' នាងបានប្រាប់ថានាងឈប់ចង់នៅជាមួយលោកទៀតហើយ នាងចង់ចេញពីទីនេះកសាងជីវិតដែលគ្មានលោកជាប្តីទោះជាខ្ញុំហាមយ៉ាងណាក៏នាងមិនស្តាប់ដែរ..yoongi អ្អាយ៎..'' Suga គ្រវាសដៃដែលប៉ះអង្អែលថ្ពាល់គេចេញពីផ្ទៃមុខដោយមិនចង់ឲ្យពាល់ប៉ះអញ្ចឹង។
'' Laacy ពិតជានិយាយបែបនិងមែន?''
'' ត្រូវហើយនាងថែមទាំងនិយាយថាប្រុសតាមនាងមិនខ្វះទេបើបែកពីលោកនៅមានថ្មីបានទៀត..អ្អាយ៎ yoongi លែងខ្ញុំឈឺ..'' Suga ស្រាប់តែកម្រោលចូលគេច្របាច់ថ្ពាល់របស់នាងយ៉ាងខ្លាំង ដោយទប់កំហឹងលែងជាប់ក្នុងខ្លួនបើប្រពន្ធគេមានថ្មីមែនក៏មកពីនាងតែម្នាក់គត់។
'' នាងចង់ស្លាប់មែនទេ?បើនៅតែនិយាយថាឲ្យប្រពន្ធខ្ញុំបែបនេះទៀតខ្ញុំនិងមិនលើកលែងឲ្យនាងទេ..''
'' ហ្អឺកៗ..'' Yanie ត្រូវបានគេព្រលែងឲ្យមានសេរីភាពវិញ តែក៏ត្រូវគេមិនខ្វល់ព្រោះចង់ក្តៅផ្សារឿងបាត់ប្រពន្ធ ។ ឡានបើកចេញពីក្នុងផ្ទះវីឡាដោយល្បឿនលឿនហួសពីការស្មាន ចង់បុកមនុស្សឲ្យស្លាប់ក៏គេមិនបានខ្វល់ដែរ ។
'' រត់ទៅរកវាទៀតហើយមែនទេ?'' គេសង្រ្គឺតធ្មេញនិងមានកំហឹងក្នុងខ្លួន បើកឆ្ពោះទៅកាន់ផ្ទះTaehyung ព្រោះនាងគ្មានពឹងអ្នកណាក្រៅពីប្អូនរបស់គេឡើយ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now