Suga ដេករាវរកប្រពន្ធដែលខ្លួនបានដេកអោបកាលពីយប់មិញ ប៉ុន្តែគ្រប់យ៉ាងហាក់ដូចជាទទេស្អាតរលីងឆេងគ្មានប៉ះពាល់អ្វីសោះ។
គេបើកភ្នែកឡើងភ្លាមពេលរាវហើយមិនប៉ះនាងបែបនេះ ។
'' អ៊ួក'' ក្រោកមិនទាំងអង្គុយបានស្រួលបួលផងគេក៏ចង់ក្អួតចង្អោរទើបរត់ទៅក្នុងបន្ទប់ទឹកយ៉ាងលឿន ។
'' អ៊ួកៗ..'' គេគ្រវីក្បាលដោយឆ្ងល់និងខ្លួនឯង មិនបានកើតអ្វីទេម្តេចក៏សុខៗមកក្អួតកាត់ព្រឹកយ៉ាងអញ្ចឹង ។ បន្ទាប់ពីក្អួតរួចគេយកទឹកមកក្បង់លាងមុខលាងមាត់ ដើម្បីឲ្យវាបានធូរនិងស្វាងខ្លះ ។
'' ឈឺក្បាលម្ល៉េះវើយ..'' មិនត្រឹមតែមានអារម្មណ៍ថាឈឺក្បាលទេប៉ុន្តែគេនៅមានវិលមុខធីងធោងបន្តមកតាមគ្នាទៀត គេចេញពីក្នុងបន្ទប់ខ្លួនឯងដោយដើរទៅចូលបន្ទប់ ប្រពន្ធវិញម្តង ។ គេដាក់ខ្លួនអង្គុយប៉ុករង់ចាំប្រពន្ធនៅលើពូកព្រោះកំពុងលឺស្នូរបើកទឹកប្រហែលជានាងកំពុងតែងូតទឹកហើយ បានជាបាត់មកលឿនយ៉ាងនេះ ។
'' ក្រាក..'' Laacy សម្លឹងមើលមុខប្តីបន្ទាប់ពីងូតទឹករួច ។
'' លោកកើតអី?'' នាងដើរមកជិតដោយចាប់ប្រអប់មុខគេឲ្យសម្លឹងចំនាង ។ ស្លេកស្លាំដូចមនុស្សគ្រុន ទាំងដែលយប់មិញនៅល្អសោះ។
'' បងមិនដឹងទេ តែវាវិលមុខឈឺក្បាលណាស់''
'' អ៊ួក'' គេស្ទុះចូលទៅក្នុងបន្ទប់ទឹកសឹងតែមិនទាន់ ព្រោះវារមួលក្នុងពោះចង់តែក្អួតឡើងបែកប្រម៉ាត់។
'' yoongi កើតអីនៀក៎'' នាងឈរជួយរឹតខ្នងឲ្យគេដោយបែរមុខចេញទៅម្ខាង ព្រោះខ្លាចក្អួតតាម ។
បន្ទាប់ពីជួយរឹតខ្នងគេឲ្យធូរហើយនាងក៏គ្រាគេចេញពីក្នុងបន្ទប់ទឹកមកអង្គុយលើពូកវិញ ។
'' បងមិនអីទេ''
'' ខ្ញុំមិនបានបារម្ភ'' នាងធ្វើមុខស្អុយដាក់គេវិញ មិនចង់ឲ្យបានចិត្តបើថាបារម្ភពីគេ។
'' អត់ចិត្តដល់ថ្នាក់នេះឬ? បងកំពុងឈឺអូនមិនបារម្ភទេ?'' Suga ផ្តេកក្បាលកើយស្មារបស់នាង ដោយចាប់ដៃរបស់នាងមកផ្អឹបជាប់បបូរមាត់ ។
'' រឿងលោក''
'' Cy បងមើលដឹងថាអូនកំពុងធ្វើជាមនុស្សចិត្តរឹង តែបងនិងឲ្យអូនប្រែក្លាយជាចិត្តចាហ៊ួយវិញទាល់តែបាន'' Laacy អោនមកសម្លឹងមុខរបស់គេ វាពិតដូចគេនិយាយមែន នាងកំពុងព្យាយាមធ្វើចិត្តរឹងតែវាមិនដែលបានផលសោះ ។
'' លោកគិតឆ្កួតតែឯង..អ៊ុប'' Laacy រឹងដៃរុញគេលែងទៅ ហើយនាងបែរជាដាក់ដៃក្រសោបកញ្ចឹងករគេទៅវិញ ។
'' អ៊ួក'' កំពុងតែស្លុងអារម្មណ៍ផង គេក៏រុញនាងចេញដោយរត់ចូលទៅក្នុងបន្ទប់ទឹកម្តងទៀត នាងដកដង្ហើមធំចូលទៅតាមគេ រំខានខ្លាំងណាស់មនុស្សស្អីក៏ចេះតែបែបនេះ ។
'' កើតអីខ្លាំងទេ? ចាំខ្ញុំនាំទៅពេទ្យ'' នាងសួរនាំទៅប្តីដោយបារម្ភខ្លាចគេ មានជម្ងឺអ្វីធ្ងន់ធ្ងរដល់ថ្នាក់គ្រាំស្លាប់គឺភ័យខ្លាំងតែម្តង ។
'' អូនជួយទៅយកថ្នាំបំបាត់ឈឺក្បាលឲ្យបងបានទេ? វានៅក្នុងវ៉ាលិ'' Laacy ចេញទៅបន្ទប់មួយទៀតយ៉ាងលឿន នាងរើរកថ្នាំតាមគេប្រាប់ក៏ស្រាប់តែប្រទះឃើញបារិមួយកញ្ចប់ នាងខាំមាត់ដើរតាំងមករកគេវិញ ព្រមទាំងបោះព្រូសកណ្តាលមុខអ្នកដែលកំពុងតែអង្គុយចាំលើពូក។
'' លោកជក់បារីរហូតមែនទេ?''
'' បងគ្រាន់តែ..'' គេនិយាយលែងចេញក្រោយឈរទន្ទឹមនិងនាង ដោយចាប់ស្មារបស់នាងទាំងសងខាងបែរទៅរកគេ ។
'' លោកចង់ឲ្យក្រិនថ្លើម កើតមហារីក ស្លាប់ណាស់មែនទេ? ទើបប្រឹងជក់វាបែបនេះ?'' នាងនិយាយទាំងភ្នែករលីងរលោង ខឹងដែលគេមិនស្រលាញ់ខ្លួនឯង ។
'' Cy បងឈប់ហើយណា៎ បងសន្យាថាមិនប៉ះពាល់វាទៀតទេ'' Suga ប្រថាប់បបូរមាត់ថើបថ្ងាសរបស់នាងថ្នមៗ យកបារីដែលនាងបានបោះលើពូកនោះទៅបោះក្នុងចានបង្គន់ចុចទឹកបំបាត់ខ្លួនវាចោលតែម្តង ។
Laacy អង្គុយអោបដៃនៅលើសាឡុង នាងបែរមុខទៅមួយទិសមិនឲ្យសម្លឹងចំគេឡើយ ។
'' Cy ខឹងបងមែនទេ? បងសុំទោស'' Laacy មិនខ្ចីងៀកមកឆ្លើយសោះ នាងធ្វើមុខក្រម៉ូវៗដូចមិនបានស្តាប់លឺអ្វីដែលគេកំពុងតែនិយាយចេញមក។
'' កូនសម្លាញ់ម៉ាក់មិននិយាយរកប៉ាទេ ធ្វើយ៉ាងម៉េចទៅកូន'' Suga ចូលមកក្បែរនាងដោយដាក់ដៃអង្អែលពីលើអាវរបស់នាងទៅលើពោះដែលកំពុងតែមានក្មេងមកចាប់កំណើត ។
Laacy បែរមុខមកសម្លក់គេវិញ ចេះមកហៅកូនសួរនាំកើតដែរកូនទើបតែ២ខែសោះ ។
'' ខឹងចឹងទៅគួរឲ្យស្រលាញ់ណាស់''
'' លែងមើល៎'' នាងមិននិយាយចូលគេមកអុកឡុកចាប់ទាញថ្ពាល់សឹងតែយាចុះមកក្រោមដោយសារស្នាដៃរបស់គេ ។
'' ឈប់ខឹងបងហើយមកត្រូវគ្នាវិញណា៎ ប្រពន្ធសម្លាញ់''
'' ទាល់តែយូរហ្អ៎'' Laacy ពេបមាត់ជ្រួញច្រមុះដាក់ នាងទាញតេឡេមកចុចបើកទូរទស្សន៍មើលម្តង ថ្លង់សម្លេងគេរំខានខ្លាំងណាស់ និយាយមិនឈប់សោះ ។
'' អឹប..''
'' នែ៎..'' Suga បីនាងទៅដាក់លើពូក ធ្វើឲ្យនាងឡេឡឺព្រិចភ្នែកញាប់ស្អេក នាងដកដង្ហើមផើតផតៗសម្លឹងមើលមុខប្តីដែលទ្រោបនៅពីខ្លួនរបស់នាង កំពុងអោនមុខចុះមករកបបូរមាត់របស់នាង ។
'' អ្អេ៎..Yoongi ចង់ធ្វើអីទៀតហើយ?''
'' គេទ្រោបពីលើបែបនិង អូនគិតទៅថាគេធ្វើអ្វី?'' Laacy គ្រវីក្បាលបដិសេធ លើកបាតដៃមកខ្ទប់មាត់របស់លោកប្តី ។
'' លោកមិនមែនចង់រំលោភខ្ញុំទៀតទេមែនទេ?'' នាងសួរដោយសម្លេងញ័រ ភ័យភិតក្នុងសតិអារម្មណ៍ ។
'' តាមតែអូនគិត'' Suga ទាញដៃនាងចេញពីមាត់ រួចក៏អោនមកថើបត្រង់ប្រឡោះករ របស់ប្រពន្ធខ្សឺតៗ ។ ប៉ុន្តែគេក៏បានប្រេះខ្លួនដេកក្បែរនាងដោយលែងធ្វើអ្វីទាំងអស់ព្រោះតែអស់កម្លាំងខ្លាំងពេក ។
'' Cy បងសុំទោសចំពោះរឿងកន្លង អូនអាចលើកលែងទោសឲ្យបងហើយមកចាប់ផ្តើមជាមួយបងម្តងទៀតបានទេ? ក្នុងនាមជាប្តីប្រពន្ធ បងនិងមើលថែអូនឲ្យបានល្អ មិនធ្វើខ្លួនជាមនុស្សអាត្មានិយមទៀតទេ'' Laacy បែរមកសម្លឹងគេ ដោយដឹងខ្លួនថាត្រូវការខ្លាំងប៉ុណ្ណានៅក្នុងជីវិតមួយនេះ នាងមិនដែលគិតយកទោសពៃគេឡើយ ព្រោះគេជាបុរសដែលនាងស្រលាញ់ជាដួងផ្កាយដែលបំភ្លឺដល់ជីវិតរបស់នាង ។
'' លោក..!! ''
'' បងនិងធ្វើជាប្តីដែលល្អសម្រាប់អូននិងប៉ារបស់កូនយើង''Laacyលើកប្រអប់ដៃអង្អែលមុខប្តី នាងមិនដឹងត្រូវនិយាយអ្វីចេញមកទេស្ថិតក្នុងពេលនេះ ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''