Laacy រុញគេចេញនាងថយក្រោយឲ្យឆ្ងាយពីគេបន្តិច ដៃលើកញត់អាវចូលទៅក្នុងខោវិញ គេក្បាលខូចណាស់នាងភ្លេចខ្លួនតែបន្តិចសោះក៏ទាញទុឺនុយរបស់នាងឲ្យរបូតបាត់។
'' មនុស្សឆ្កួត''
'' Cy អូនប្រាប់បងបានបើមិនពេញចិត្តរឿងអ្វី ព្រោះបងក៏នៅមិនស្ងប់បើអូនខឹងនិងបង'' Suga គេក្លាយជាមនុស្សចេះទ្រហើយក្នុងពេលនេះ ខ្លាចនាងខឹងអន់ចិត្ត ប៉ុន្តែមិនយល់ពីចិត្តនាងបន្តិចសោះថាត្រូវការអ្វីឬមិនចង់បានអ្វី។
'' លោកទៅវិញបានទេ? ខ្ញុំរវល់'' Laacy បែរខ្នងដើរសម្តៅទៅមាត់ទ្វារ ប្រុងមូលគន្លឹះទ្វារបើកចេញក្រៅមិនចង់នៅជាមួយប្តីដែលមិនយល់ពីចិត្តនាងឡើយ ក្នុងទ្រូងវាវេទនាពេលប្តីមិនយល់។
'' អូនសម្លាញ់..'' Suga ទៅអោបនាងពីក្រោយផ្អឹបយ៉ាងជាប់ទ្រូងរបស់គេ ដៃដែលប្រុងមូលគន្លឹះទ្វារបើកក៏រុញបិតទៅវិញដោយឈរស្ងៀមឲ្យគេអោបពីក្រោយ។
'' បងយល់..ហើយតាមស្រលាញ់គេវិញទើបយល់អារម្មណ៍មួយនោះថាត្រូវទ្រាំកម្រិតណា..!ពីមុនគេស្រលាញ់បែរជាមិនអើរពើ ឥលូវយល់ហើយថាការដែលព្យាយាមធ្វើឲ្យ
នរណាម្នាក់ស្របតាមវិញវាមិនងាយនោះឡើយ..!!
អាចទេស្រលាញ់បងម្តងទៀត? Chu Laacy ?''
Laacy បែរមកមើលមុខប្តី នាងចង់ប្រាប់ថាស្រលាញ់គេណាស់ ខណៈពេលដែលគេឲ្យស្រីផ្សេងមកនៅផ្ទះជាមួយបែបនេះ នាងនិងមិនហើបមាត់និយាយថាស្រលាញ់គេវិញឡើយ។
'' អត់'' មួយម៉ាត់នេះវាធ្វើឲ្យគេឆួលបេះដូងណាស់ ស៊ូធ្វើមុខក្រាស់រៀនធ្វើមនុស្សថ្មីម្នាក់ទៀតដើម្បីនាងគ្រប់យ៉ាង តែវាហាក់ដូចជាគ្មានន័យសោះនាងឈប់ស្រលាញ់គេមែនទែនហើយ ។
'' Cy..''
'' អ្អាយ៎..លែងខ្ញុំ'' Laacy ស្រែកភ្លាត់សម្លេងនាងភ័យបុកពោះភឹបៗពេលត្រូវគេចាប់លើកផ្អឹបនិងទ្វារដោយយកជើងរបស់នាងឲ្យមកគាវចង្កេះ។
'' លែងខ្ញុំ លោកកុំឆ្កួតបានទេ?''
'' ត្រូវបងជិតឆ្កួតហើយ..ក៏ព្រោះតែអូនម្នាក់គត់..'' Suga អោនមុខទៅត្រង់ប្រឡោះករនាង ដោយបឺតជញ្ជក់ខ្លាំងៗពីម្ខាងទៅម្ខាង នាងព្យាយយាមរុញទះស្មាគេឲ្យដាក់នាងចុះតែវាមិនបានសមចិត្តឡើយគេរឹតតែបឺតជញ្ជក់ខ្លាំងជាងមុន១គុណនិង២ទ្វេរដងមកលើនាង។
'' Yoongi កុំធ្វើបែបនេះ..ហ្អឺកៗ..លែងខ្ញុំ'' Laacy ត្រូវគេថើបបឺតជញ្ជក់ចុះមកដល់ដើមទ្រូងដោយទាញប្រដាច់ឡេវអាវរបស់នាងឲ្យជ្រុះធ្លាក់មកក្រោម គេបង្វែរលើកនាងមកដាក់លើសាឡុុងវិញ ដោយគេនៅទ្រោបសង្កត់ពីលើនាង ។
'' Yoon-Yoongi ឈប់..'' នាងដង្ហក់ក្រោមទ្រូងគេ សុំអង្វរឲ្យគេលើកលែងមកលើនាង នាងដកដង្ហើមញាប់ៗប្រឹងខ្ញាំករអាវគេ។
'' បងសុំទោស..'' គេព្រមបញ្ឈប់ទង្វើរដ៏ឆ្កួតលីលានេះវិញ ទឹកភ្នែករបស់នាងស្រក់មកប្រដេញគ្នាពីមួយតំណក់ទៅមួយតំណក់ គេមិនផ្តល់ភាពថ្លៃថ្នូរឲ្យនាង ទើបចេះតែធ្វើរឿងបែបនេះមកលើនាងដោយមិនគិតពីទីកន្លែងបន្តិចសោះ។
'' ខ្វោក..''
'' Cy '' Laacy ក្រោកអង្គុយទាញអាវខ្លួនឯងឲ្យរហែកខ្ទេច នាងសម្លឹងមុខគេរួមជាមួយរាងកាយដែលអាក្រាតផ្នែកខាងលើវាបង្ហាញមកពេញៗភ្នែក។
'' អាវខ្ញុំរហែកហើយក្រែងមុននេះលោកព្យាយាមហែកមិនចឹង? ឥលូវលែងមានអ្វីបិតបាំងបើខ្ញុំចេញទៅក្រៅគេនិងមើលមកថាខ្ញុំឥតកេរ្តិ៍ខ្មាសដែលធ្វើស្អីគ្នានៅក្នុងបន្ទប់ធ្វើការ''
គេគ្មានពាក្យនិងនិយាយតបនាងវិញឡើយ បានត្រឹមតែក្តាប់មាត់ក្តាប់ដៃ ។
'' លោកចង់ច្របាច់ឬក៏ខាំតាមចិត្តលោកធ្វើមកឲ្យសមចិត្តលោក''
'' Cy ឈប់..បងប្រាប់ថាឲ្យឈប់'' នាងផ្គើនដោយការឡើងមកអង្គុយលើភ្លៅរបស់គេ និងចាប់ទាញខ្សែរក្រវ៉ាត់រ៉ូតខោគេឲ្យរបូត។ Suga ចាប់ករដៃនាងមិនឲ្យធ្វើរឿងទាំងអស់នេះគេអាចនិងទ្រាំលែងបាន។
'' លោកចង់ខ្ញុំក៏ជួយហើយម៉េចក៏ប្រកែក'' Laacy កន្ត្រាក់ករដៃចេញពីគេដោយមកអូសលើដើមទ្រូងគេម្តង នាងញញឹមយ៉ាងស្រស់ចរិកផ្គើនបែបនេះវានិងធ្វើឲ្យនាងវេទនាងខ្លួនប្រាណ។
'' ពាក់អាវ..'' គេដោះអាវក្រៅមកពាក់ឲ្យនាង លូកដៃទាញទូរស័ព្ទមកនិយាយ ។
'' ជួយទិញសម្លៀកបំពាក់មនុស្សស្រីមួយសំរាប់យកមកឲ្យយើងផង..ចាំយើងផ្ញើរទីតាំងឲ្យ'' គេបញ្ជាឲ្យកូនចៅទិញសម្លៀកបំពាក់មកឲ្យនាង បើពាក់តែអាវក្រៅគេមួយនេះក៏វាមិនកើតដែរ។
'' ថ្ងៃនេះបងមិនចង់ធ្វើឲ្យអូនឈឺខ្លួនទេត្រឹមតែស្នាមលើករក៏គ្រប់គ្រាន់ហើយ'' គេនិយាយរួចក៏អោនទៅបឺតជញ្ជក់កញ្ចឹងករនាងម្តងទៀត នាងទ្រាំមិនស្រែកឬក៏បញ្ចេញសម្លេងចេញមកក្រៅឡើយព្រោះមុននេះផ្គើនឲ្យគេធ្វើរឿងទាំងអស់នេះមកលើនាង។.......
ដល់ម៉ោងចេញទៅផ្ទះវិញពួកគេក៏មកជាមួយគ្នាព្រោះ Suga នៅជាមួយនាងទាល់តែដល់ម៉ោងចេញ គេអង្គុយសម្លឹងនាងធ្វើការងារ ទើបដឹងថានាងជាមនុស្សស្រីដែលខុសពីពេលស្គាល់គ្នាដំបូង ។
ដល់ផ្ទះភ្លាមក៏មានអ្នកចេញមកទទួលភ្លែតតែម្តង Laacy សើចទាំងហួសចិត្តធ្វើឫកពាមើលតែប្រពន្ធចេះមកទទួលសួរគេហត់ឬក៏អត់ថ្ងៃនេះ ។
Laacy បើកទ្វារឡានចុះមក នាងទាញករអាវឲ្យចំហរមើលឃើញស្នាមលើ ករ
ច្បាស់ក្រឡែតរួចក៏ដើរមកកៀកដៃប្តីដោយរុញស្រីផ្សេងឲ្យថយ។
'' ចូលផ្ទះបានឬនៅ? ខ្ញុំអស់កម្លាំងណាស់ហត់មួយថ្ងៃហើយ Yoongi ងូតទឹកកក់សក់ឲ្យខ្ញុំបានទេ?'' គេមើលមុខនាងមិនដាក់ភ្នែក ស្រាប់តែចេញចរិកមកហួងហែងយ៉ាងនេះគេក៏ប្លែក នៅមានបញ្ចេញស្នាមលើ ករ មកទៀតនេះចង់ឌឺច្បាស់ណាស់។
'' ចាំបងបីទៅបន្ទប់តែម្តងបើចឹង..''
'' បានឬ?''
'' ប្រាកដជាបាន'' Laacy ញញឹមក្បួចលើកដៃទៅតោងករប្តីដែលកំពុងលើកនាងបីដើរចូលទៅខាងក្នុង នាងងៀកមកវាយចិញ្ចើមឌឺសង្សាចាស់ នាងមិនចង់បង្ហាញថាជាម្ចាស់កម្មសិទ្ធតែបើបើកបង្ហាញហើយគឺវាបែបហ្នឹងឃើញទេថាគេមិនបានចាប់អារម្មណ៍ឋានៈកម្ទេចសង្សានិងទេ។
'' នាង..'' Yanie ក្តាប់ដៃខាំធ្មេញក្នាញ់និងLaacy បំផុតដូចកំពុងចង់ចាប់ហែកទាំងរស់។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''