Ep:31

1.4K 60 0
                                    

អារម្មណ៍រវើរវាយរបស់នាងស្រាប់តែរត់ចេញភ្លែតពេលនឹកឃើញដល់រឿងនៅមន្ទីពេទ្យ នាងមិនអាចចិត្តទន់ត្រឹមតែពាក្យថាស្រលាញ់ប៉ុណ្ណឹងនោះទេ គេនៅមិនទាន់អាចធ្វើឲ្យនាងឈប់ខឹងត្រឡប់មកដូចពីមុនបានឡើយ។
'' Yoon..Yoongi ឈប់..'' នាងរុញក្បាលគេចេញពីក្នុងអាវ ចាប់ផ្តើមធ្វើមុខស្លេស្លឺសម្លឹងឆ្វេងស្តាំ ។
'' ហេតុអី? ''
''គឺ..'' នាងនិយាយមិនចេញត្រឹមតែងៀកម្តងឆ្វេងម្តងស្តាំ គេប្រហែលជាគិតថានាងចង់ទៅក្នុងបន្ទប់វិញហើយទើបឫកពាបែបនេះ។
'' អ៎..បងយល់ហើយបើចឹងទៅក្នុងបន្ទប់យើងវិញ.'' គេលើកនាងបីឡើងលើកាំជណ្តើរ ដោយញញឹមបិតមាត់មិនជិត Laacy ធ្វើមុខភ្លើរៗសម្លឹងគេជាប់ជានិច្ចដៃក៏តោងករគេស្អិតដូចគ្នា។
'' ខ្ញុំមិនបានចង់បានន័យថាស្អីៗក្នុងបន្ទប់ទេ...ខ្ញុំល្វើយគ្មានកម្លាំងទេ..'' Suga ឈប់ដំណើរងក់អោនមកសម្លឹងប្រពន្ធ ចឹងបានន័យថាអ្វីក៏មិនអាចកើតឡើងដែរមែនទេ?
'' ចឹងអត់ចង់ទេ?''
'' ហ្អឹម..'' នាងងក់ក្បាលដោយមិនសម្លឹងគេតបវិញឡើយផ្អឹបក្បាលជាប់និងហត្ថា។

គេបីប្រពន្ធមកដល់ក្នុងបន្ទប់ដាក់នាងឲ្យអង្គុយលើពូករួចក៏យកកន្សែងឲ្យនាងចូលទៅងូតទឹក គេតាមចិត្តនាងក៏បានមិនបង្ខំទៀតទេ ព្រោះកំពុងតែមានកូនផងអាចនិងកើតអារម្មណ៍១០០ពេលផ្សេងគ្នា ។
'' ងូតទឹកហើយចាំមកគេង..'' Laacy ទទួលយកកន្សែងពីក្នុងដៃប្តីដើរចូលបន្ទប់ទឹក នាងបិតទ្វារចាក់គន្លឹះក្រឹបៗខ្លាចគេលួចចូលមកងូតជាមួយនាងដែរ ។
សម្លេងបើកទឹកផ្កាឈូកលាន់លឺដល់ត្រចៀកអ្នកជាប្តីដែលកំពុងតែរៀបចំកន្លែងគេង គេសម្លឹងមើលទៅទ្វារបន្ទប់រួចក៏ញញឹម នាងស្តាប់បង្គាប់ល្អណាស់ពេលនេះមិនសូវជារឹងមានះឡើយ។
'' ក្រាក..'' Laacy ចេញពីក្នុងបន្ទប់មកក៏ឃើញលោកប្តីបក់ដៃហៅនាងឲ្យឡើងទៅដេកលើពូកជមួយគ្នា។ នាងមកអង្គុយនៅមុខតុគ្រឿងសម្អាងឆ្លុះកញ្ចក់ដែលគេបានប្តូរអាចាស់ចេញរួចហើយបន្ទាប់ពីនាងគប់បែកខ្ចាយ។
នាងយក Cream សម្រាប់លាបពេលយប់មកផ្តិតលើផ្ទៃមុខតិចៗ ស្រប់ពេលនោះដែរនាងក៏ភ្ញាក់ផ្អើលតិចតួចពេលគេយកម្រាមដៃមកញីជួយលាបឲ្យនាង ។ Laacy ព្រិចភ្នែកញាប់ស្អេកសម្លឹងទៅក្នុងកញ្ចក់ គេក៏មើលមកដូចគ្នាថែមទាំងញញឹមដាក់នាងទៀត។
'' អូនស្អាតណាស់ដឹងទេ..? ជុប៎..'' គេថើបថ្ពាល់នាងមួយខ្សឺតពេលលាប Cream ឲ្យរួចរាល់។
'' បងក៏ចង់លាបដែរដើម្បីឲ្យស្អាតដូចអូនជួយលាបឲ្យបងបន្តិចមក..'' គេលមុខមកជិតនាងបិតភ្នែកឲ្យនាងលាប Cream លើមុខ ។
'' មិនបាច់លាបទេលោកក៏ស្អាតស្រាប់ហើយមុខសររលោងជាងស្រីទៅទៀត'' នាងទុកទៅលើតុវិញដោយដើរចេញពីគេទុកឲ្យនៅឈរចំកោងខ្នងស្រងាកចិត្តខំសសើរខំរកលេសមកឲ្យបាននិយាយគ្នាឲ្យ Sweet ម្តងតែនាងបែរជាដើរចេញមិនខ្វល់ពីគេសោះ។
'' អឹប..'' Laacy ស្ទុះក្រោកអង្គុយភ្លាមពេលគេឡើងមកដេកលើពូកជាមួយគ្នា។
'' លោកធ្វើអី?''
'' គេងនិងហើយ..'' នាងទាញភួយខ្នើយចេញពីគេយកមកកាន់រួចក៏ចង្អុលទៅលើសាឡុង Suga ជ្រឹមភ្នែកសម្លឹងនាង ចង់ឲ្យគេទៅដេកលើសាឡុងឬ?
'' ខ្ញុំមិនឲ្យលោកដេកជិតឡើយឆាប់ចុះភ្លាម''
'' Cy ប្រពន្ធសម្លាញ់..''
'' ឆាប់ចុះពីលើគ្រែភ្លាម''
'' ហេតុអ្វីក៏ត្រូវចុះ? បើវាជាបន្ទប់បងផ្ទះរបស់បងហ្នឹង..'' នាងទាញដៃគេឲ្យចុះពីលើគ្រែរួចក៏យកខ្នើយមួយទៀតទៅដាក់លើសាឡុង មិនឲ្យដេកជិតសោះបើនាងមិនទាន់ស្ងប់ចិត្ត។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now