ភាគ៥៨

878 42 1
                                    

Laacy ដើរបណ្តើរលើកដៃជូតទឹកភ្នែកបណ្តើរTaehyung តាមសម្លឹងនាងពីក្រោយមិនហ៊ានឲ្យផុតពីក្រខ្សែរភ្នែកឡើយ គេដឹងថានាងរងសម្ពាធផ្លូវចិត្តជាច្រើនក្នុងរយះពេលកន្លងមកហើយលើកនេះវាកាន់តែធ្ងន់ធ្ងរជាងពីមុនទៅទៀត មនុស្សដែលខ្លួនស្រលាញ់ត្រូវគេងលើគ្រែដោយគ្មានសង្ឃឹមថាអាចរស់រានដូចមុនបានឬក៏អត់។
ដើរមកដល់មុខបន្ទប់សម្រាកព្យាបាលរបស់ប្តីនាងលើកដៃបើកចូលសន្សឹមៗ ដោយដាក់គូទអង្គុយក្បែរប្តី នាងឆោងដៃទៅស្ទាប់ផែនថ្ពាល់ប្តីអោនមុខសម្រក់ទឹកភ្នែកតក់ៗលើគេ ។ ដោយអត់មិនបាននិងដឹងខ្លួនខុសនាងស្រវាអោបគេយំគឃូរ  នាងយំធ្វើឲ្យអ្នកដែលឈរមើលក៏ចូលទៅលួងលោមអង្អែលច្របាច់ស្មានាងថ្នមៗ តាំងពីជួបគ្នាមកនាងយំរហូត ។
'' ឆាប់ដឹងខ្លួនវិញមកណា៎...!!! អូនសុំទោសបងកុំគេងស្ងៀមអី បងមិនអាណិតកូននិងអូនខ្លះទេ គេក៏ចង់មានប៉ាហើយអូនក៏ចង់មានប្តីមើលថែដូចមនុស្សស្រីគ្រប់រូប ''  គេអាចស្តាប់លឺដែរទេនូវសាស័ព្ទជំនោរយំសោករបស់នាង ដឹងទេថាក្នុងពេលនេះនាងជិតក្លាយជាមនុស្សឆ្កួតហើយ ចិត្តមួយខ្វាយខ្វល់ពីកូនភ្លោះក្នុងពោះមួយទៀតខ្វាយខ្វល់ពីប្តីដែលសម្រាកព្យាបាលដូចជាមនុស្សគ្មានវិញ្ញាណ ។
'' Laacy ឈប់យំទៅ គ្មានអ្នកណាចង់ឲ្យរឿងបែបនេះកើតឡើងនោះទេ វាមិនមែនជាកំហុសរបស់នាង'' នាងងើបមុខចេញពីដើមទ្រូងរបស់Suga មកងើយសម្លឹងមុខគេម្តង តែទឹកភ្នែកបន្តស្រក់ហូរឥតល្ហែរ នាងយំៗស្ទើរតែលិចលង់ខ្លួនឯងក្លាយជាសមុទ្រដែលហែលបាន ។
'' វាជាកំហុសខ្ញុំ បើខ្ញុំមិនឆ្លងថ្នល់ទៅម្ខាងទៀតគាត់ក៏មិនក្លាយជាបែបនេះដែរ''
'' ឈប់បន្ទោសខ្លួនឯង ដកសម្ពាធដែលមានទាំងប៉ុន្មានចេញមកទាំងអស់ ហើយគិតឡើងវិញកូនក៏មានកំពុងលូតលាស់ នាងគួរតែមើលថែទាំខ្លួនឯងនិងកូនរឿង Suga Hyung ទុកឲ្យខ្ញុំចាត់ការ'' Laacy ត្រូវគេទាញទៅផ្អឹបនិងទ្រូងអោបអង្អែលក្បាល គេមើលដឹងថានាងខូចចិត្តខ្លាំងណាស់ ទំហំក្តីស្រលាញ់ដែលនាងមានចំពោះ Suga គឺវាលើសលប់ គ្រាកន្លងមកនាងត្រូវគេធ្វើឲ្យខូចចិត្តឈឺចាប់ក៏មិនដែលយកចិត្តបំភ្លេចស្នេហាដែលមានចំពោះគេបានឡើយ នាងស្រលាញ់គេស្មោះត្រង់ប្រគល់បានសម្បីតែជីវិតដែលរស់នៅសព្វថ្ងៃបើឲ្យនាងបូជាដើម្បីគេដឹងខ្លួនមកក៏នាងព្រមមិនប្រកែកឡើយ ។
....
  ពេលយប់ចរជំនោរាត្រីទឹកសន្សឹមធ្លាក់ចុះមក ធ្វើឲ្យនាងរងាកណ្តោចកណ្តែង អង្គុយសម្លឹងមើលមុខប្តីដែលគេងលើគ្រែភ្ជាប់ដោយបំពង់អុកសុីសែនពេញទីរញ៉េរញ៉ៃ នាងអោនស្បេតៗផ្តិតបបូរលើថ្ងាសរបស់គេមួយខ្សឺតធំ ។
'' បើបងដឹងខ្លួនវិញអូននិងសន្យាថាធ្វើជាមនុស្សស្រីដែលស្តាប់បង្គាប់របស់បងមិនជំទាស់ទេ''  នាងប្រឹងញញឹមទាំងទឹកភ្នែកហូររហេមរហាម នាងមានសំណាងណាស់ដែលមានប្តីដូចជារូបគេដឹងថានាងមិនអាចមានកូនបានក៏មិនព្រមដោះដៃចោកនាងទៅណាដែរ នាងផ្តល់សិទ្ធឲ្យគេយកប្រពន្ធមួយទៀតក៏គេមិនព្រមយកនេះហើយជាអ្វីដែលនាងសោកស្តាយមានគំនិតផ្តេសផ្តាសដាក់គេ ។

    ២សប្តាហ៍ក្រោយមក....!!!

'' Taehyung '' នាងសម្លឹងមើលរបស់នៅក្នុងដៃគេដែលបានយកមកផ្ញើរនាង រយះពេល២សប្តាហ៍ហើយដែលនាងត្រូវបានការមើលថែទាំពីគេ ។
'' Laacy នាងឥលូវស្គមខ្លាំងណាស់'' Taehyung ដាក់ដៃលើក្បាលរបស់នាង គេធ្វើទឹកមុខតានតឹងចំពោះនាងវានៅតែដដែលនាងមិនបានគេងគ្រប់គ្រាន់ ញាំក៏មិនទៀងពេលទៀតគេបារម្ភគរលើគ្នាហើយតាំងប្តីនិងប្រពន្ធ។
'' កុំបារម្ភពីខ្ញុំអី'' នាងអង្អែលលើដៃគេតិចៗរួចក៏បែរមកមើលប្តីខ្លួនឯងវិញ នាងនិយាយពីនេះពីនោះជាច្រើនប្រាប់ដល់អ្នកដែលដេកលើគ្រែមិនកម្រើកសម្បីម្រាមដៃ ។ គ្មានចលនាអ្វីទាំងអស់តែម្តង ។

'' ចាំអូនជាអ្នករកសុីចិញ្ចឹមបង បើបងមិនអាចធ្វើអ្វីបានត្រឹមតែគេងនៅត្រង់នេះ ឲ្យអូនសម្លឹងមើលមុខបង ថើបបងអោបបង គេងននៀលសង្កត់ច្រមុះថើបថ្ពាល់ដ៏ក្រអូបរបស់បង ទោះអូននិយាយម្នាក់ឯងដល់ស្លាប់ ខ្សោះអស់ទឹកមាត់ក៏អូនមិនឈប់ ដើម្បីបងអូននៅត្រង់ធ្វើជាថ្នើរចំណែកនៃបេះដូងដ៏ធំធេងរបស់បង''  Taehyung ស្តាប់លឺនាងនិយាយហើយក៏ពិបាកជំនួសដែរ គេមិនចង់ទ្រាំឃើញរូបភាពបែបនេះទៀតទេអាណិតក្មួយក្នុងពោះនិងម្តាយ ដែកយំសសឹកស្ទើររាល់ថ្ងៃ វេលាជួបគ្នាមានក្តីសុខវាតិចជាងវេលាឈឺចាប់ ភាពចម្រូងចម្រាសក៏កកកុញក្នុងចិត្តមានរាប់មិនអស់ ។

'' Laacy ខ្ញុំជឿថាគាត់ប្រាកដជាដឹងខ្លួនវិញក្នុងពេលឆាប់ៗនេះ នាងគួរតែរឹងមាំហើយក៏ឈប់យំ'' នាងត្រឹមតែងក់ក្បាលតែមិនបានស្តាប់ពាក្យសម្តីអស់នេះយកមកដាក់ក្នុងវិចារណៈញ្ញាណរបស់នាងឡើយ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now