ព្រឹកព្រលឹមមកដល់ថ្ងៃថ្មីក៏បានមកដល់ដែរ កូនក្នុងផ្ទៃជិតបានមួយខែទៀតហើយ ក៏សង្ឃឹមថាកូនមិនបានកើតអ្វីទៅចុះគេនិងមានសុខភាពល្អរឹងមាំទៅចុះ។ Laacy ធ្មេចភ្នែកហូរតំណក់ទឹកក្តៅឧណ្ហៗចុះមកនាងចុកចាប់សព្វសាច់ពេញប្រាណគ្រាន់តែកម្រើកខ្លួនក៏ឈឺចុករោយដូចគេកាប់ជាកំណាត់ៗដែរ។
'' ហ្អឹម..'' អ្នកជាប្តីដាក់គូទអង្គុយចុះក្បែរចុងដៃរបស់ប្រពន្ធ គេដាក់បាតដៃលើសក់ក្បាលរបស់នាងដោយអោនផ្អឹបបបូរមាត់ថើរៗលើថ្ងាសជាការបោះត្រានៃស្នាមស្នេហ៍។
'' អូនគេងតទៀតចុះចាំល្ងាចបងមកទទួលទៅញាំបាយនៅខាងក្រៅរៀបចំខ្លួនចាំបងលឺទេ?'' គេនិយាយនាងប្រឹងធ្មេចភ្នែកស្តាប់លឺពាក្យសម្តីទាំងអស់នេះពីមុនប្រហែលជារំភើបចិត្តខ្លាំងណាស់ ក៏ប៉ុន្តែវាមិនអាចឡើយនាងសែនសង្វែគពេកក្រៃចំពោះរូបគេ។បន្ទាប់ពីSuga បើកឡានចេញទៅបាត់នាងក៏ក្រោករៀបចំខ្លួនដូចគ្នាថែមទាំងទាញវ៉ាលិមកញត់សម្លៀកបំពាក់ដាក់ចូលទាល់តែអស់ នាងអូសវ៉ាលិចុះមកក្រោមរួចក៏យកមកដាក់គូទឡាន មុននិងចេញទៅនាងឈរសម្លឹងមើលផ្ទះដែលខ្លួនធ្លាប់រស់នៅជិតរយះពេល២ខែមកនេះ។
'' ខ្ញុំមកក្រោយខ្ញុំអ្នកដើរចេញជូនពរឲ្យលោកនិងនាងស្រលាញ់គ្នាឲ្យបានក្តីសុខ..'' នាងលើកខ្នងដៃមកជូតទឹកភ្នែកកំពុងតែរមៀលស្រក់ចុះមកក៏មានកូនចិត្តមួយដែលរសាត់ឡើងមកប្រាប់ឲ្យនាងចេញពីទីនេះឲ្យលឿនបំផុតកុំទ្រាំនៅជាមួយគេទៀតអី។
Laacy បើកឡានចេញទៅជាមួយចិត្តអាឡោះអាល័យជាខ្លាំង ដៃម្ខាងបើកឡានដៃម្ខាងទៀតជូតទឹកភ្នែក ។
ស្នាមញញឹមស្រស់ដែលបង្កប់ទៅដោយភាពត្រេកអរ Yanie អោបដៃឈរមើលឡានដែលបើកចេញទៅនោះពីខាងលើយ៉ាងមានសេចក្តីសុខទីបំផុតនាងអស់បន្លាក្នុងទ្រូងហើយ។នៅតាមផ្លូវនាងលើកទូរស័ព្ទCall ទៅម្តាយដែលសម្រាកនៅផ្ទះដើម្បីកុំឲ្យគាត់បារម្ភបើពេលបាត់នាង ។
'' ម៉ាក់..ខ្ញុំចង់ទៅដើរលេងមួយរយះប្រសិនបើមិនឃើញខ្ញុំម៉ាក់មិនបាច់បារម្ភទេថាខ្ញុំបាត់ទៅណានោះ''
( laacy ហ្អា៎កូនមិនកើតអីទេឬ? )
'' ខ្ញុំមិនបានកើតអីទេ..''
( បើចឹងដើរលេងឲ្យសប្បាយចិត្តសិនក៏បានចាំមកវិញ) Laacy ស្រក់ទឹកភ្នែកពេលស្តាប់សម្តីម្តាយ នាងមិនចង់ទៅណាឆ្ងាយឡើយតែស្ថានភាពបង្ខំឲ្យនាងចាកចេញ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''