'' អ្អេ៎..នាងធ្វើអី?'' Laacy ថយក្រោយយ៉ាងលឿន នេះកើតអីបានជាមកលត់ជង្គង់ដាក់នាងបែបនេះ ។
'' ខ្ញុំសុំ Yoongi វិញបានទេ? ខ្ញុំសុំអង្វរនាងចុះតាំងពីនាងនិងគេរៀបការមកគេមិនដែលទៅរកខ្ញុំជិតកន្លះខែហើយ..'' Yanie លន់តួអង្វរករដល់ប្រពន្ធដែលត្រូវជាសង្សារបស់នាង អាចនិយាយបានថានាងក្រាបសំពះក៏បានបើLaacy យល់ព្រម។
'' នាងនិយាយអី? ខ្ញុំមិនសូវយល់.. ហើយហេតុអ្វីក៏មកអង្វរខ្ញុំ?''
'' ព្រោះនាងជាប្រពន្ធបើនាងចាកចេញពីគេមួយរយះគេប្រាកដជាមានពេលឲ្យខ្ញុំដូចមុន..ពួកយើងទាក់ទងគ្នាជិតមួយឆ្នាំហើយតែនាងដឹងទេពេលដឹងថាគេរៀបការខ្ញុំខូចចិត្តខ្លាំងណាស់ គេមកប្រាប់ខ្ញុំថាស្អែករៀបការជាមួយនាង ឲ្យខ្ញុំធ្វើចិត្តតែខ្ញុំមិនអាចខ្វះគេបានទោះជាត្រូវលួចលាក់ជាស្រីម្នាក់ទៀតខ្ញុំក៏ព្រម'' Yanie យំរៀបរាប់ប្រាប់គ្រប់យ៉ាងដល់ប្រពន្ធដែលការពេញច្បាប់ម្នាក់នេះលឺហើយក៏ចង់គាំងដែរ ។
'' នាងមានដែលគិតទេថាគេមានប្រពន្ធ? រៀបការពេញសិទ្ធិនោះ? នាងជាសង្សាដឹងលឺហើយនៅទទួលយកបានទៀតមែនទេ?''
'' ទទួលយកបានគ្រប់យ៉ាងព្រោះខ្ញុំស្រលាញ់គេ..សុំអង្វរឲ្យគេមកខ្ញុំវិញមក..គេនៅក្បែរនាងយូរទៅប្រាកដជានិងភ្លេចខ្ញុំងាយខ្ញុំមិនចង់ឲ្យគេផ្តាច់ទំនាក់ទំនងជាមួយខ្ញុំនោះទេ'' Laacy ងក់ក្បាលខាំមាត់ស្រក់ទឹកភ្នែកងៀកមុខចេញ គេមកសុំសង្សាវិញហើយកម្មសិទ្ធិរបស់អ្នកដទៃតាំងពីដំបូងមកម្ល៉េះនាងទើបតែបានដឹងក្នុងថ្ងៃនេះអរគុណហើយដែលបានមកប្រាប់ដល់បន្ទប់ឲ្យនាងភ្លឺភ្នែកក្នុងពេលនេះ ។
'' ថែគ្នាឲ្យល្អទៅបើចឹង'' នាងនិយាយទាំងមិនបែរមកមើលមុខសង្សាប្តីរបស់ខ្លួនឡើយ នាងបើកទូរយកសម្លៀកបំពាក់ទៅផ្លាស់ក្នុងបន្ទប់ទឹកដកដង្ហើមញាប់ៗជាច្រើនសារ ផ្លូវដង្ហើមចាប់ផ្តើមដលរលែងស្រួលចង់ស្ទះខ្យល់ម្តងៗ នាងលើកដៃមករឹតទ្រូងរត់ចេញមកក្រៅយកថ្នាំមកបាញ់ចូលក្នុងមាត់ ពេលនេះស្រីម្នាក់នោះទៅបាត់ហើយបបន្ទាប់ពីមកនិយាយរឿងនេះរួច។ Laacy ក្តោបក្បាលបង្ហូរទឹកភ្នែកម្តងទៀតជាមួយភាពឆោតល្ងិតល្ងង់របស់ខ្លួន បេះដូងក៏ផ្ញើរទុកនិងគេជីវិតទាំងមូលភាពកក់ក្តៅឲ្យគេជាអ្នកផ្តល់ពេលនេះគេគ្រប់គ្រងបានគ្រប់យ៉ាងដែលជារបស់នាងអស់ហើយ នាងគ្មានសេសសល់អ្វីទៀតទេ ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''