Suga ឈប់ឡានអ៊ែបនិងកៀនផ្លូវ គេសម្លឹងមើលមុខនាងដោយការធុញទ្រាន់ ជាមនុស្សស្រីមកធ្វើបែបនេះគិតថាវាល្អខ្លាំងណាស់មែនទេ ទើបចូលចិត្តដាក់អារម្មណ៍របស់គេយ៉ាងនេះ។
'' នាងចង់យ៉ាងម៉េចជាមួយខ្ញុំ?''
'' សួរថាស្រលាញ់ខ្ញុំឬក៏អត់?'' នាងរំអុកដោយសម្លេងចង់យំចេញមក មិនដែលធ្វើបែបនេះមិនដែលរំអុកអង្វរឲ្យគេមកស្រលាញ់ មិនទាមទារក្តីអាណិតតែចំពោះគេនាងចង់បានឲ្យគេផ្តល់វាមកឲ្យនាងនចង់បសនគ្រប់យ៉ាងដែលជារបស់គេមកធ្វើជាកម្មសិទ្ធ។
'' Laacy ល្មមៗបានហើយ'' Suga ប្រុងលើកចង្កេះរបស់នាងមកឲ្យអង្គុយនៅកន្លែងដើមវិញ តែនាងក្រាញអោបករគេជាប់ សម្លឹងមើលយ៉ាងមុមុតចូលក្នុងក្រខ្សែរភ្នែករបស់លោកប្តីម្នាក់នេះ។
'' នាងចង់បានបែបហ្នឹង?'' Suga ទាញនាងមកថើបបណ្តឹងរង្វង់ដៃអោបចង្កេះនាង គេអង្អែលវាចុះឡើង ថើបស្ទើរតែធ្វើឲ្យនាងដាច់ខ្យល់ស្លាប់ទើបគេព្រមលែងនាងឲ្យមានសេរីភាព។
Laacy លែងហ៊ានកម្រើកនាងចុះចាញ់និងការថើបនេះហើយមិនផ្សងទៅរកអ្វីលើសពីនេះទេ។
'' អង្គុយឲ្យស្រួលកុំរករឿងខ្ញុំទៀត'' គេលើកនាងទៅកន្លែងដើមវិញរួចទើបបញ្ជាឡានទៅមុខបន្ត ។ពេលត្រឡប់មកដល់ផ្ទះវិញគេដេញឲ្យនាងឡើងមកបន្ទប់ងូតទឹកដោយគេនៅឈរនិយាយទូរស័ព្ទ។
'' គេងឬនៅ? ចាំខ្ញុំទៅរក'' Suga បិតទូរស័ព្ទក្រឹបដើរសម្តៅទៅរកឡានបើកចេញយ៉ាងលឿន ។ ដើម្បីមករកមនុស្សស្រីម្នាក់ទៀតដោយចោលប្រពន្ធឲ្យនៅផ្ទះម្នាក់ឯងពេលយប់ព្រលប់ ។
ឡានបើកមកដល់កន្លែងដែលត្រូវគោលដៅគេឈប់ងក់ បើកទ្វារឡានចេញមក ស្រាប់តែមានមនុស្សស្រីម្នាក់រត់ចេញពីក្នុងផ្ទះមកអោបគេយ៉ាងណែន។ Suga ក៏លើកដៃអោបនាងវិញដូចគ្នាដោយអង្អែលឆ្អឹងខ្នងនាងថើរៗ។
'' លោកមិនមកតាមណាត់រវល់ធ្វើអីទើបមិនមករកខ្ញុំ?'' Yanie ធ្វើជាងរងក់ដាក់គេរឿងកាលពីថ្ងៃជាសង្សាគ្នាតែណាត់ហើយមិនទៅរកគួរឲ្យខឹងណាស់ ។
'' រវល់រឿងការងារ..!!! នាងញាំបាយឬនៅ?'' គេទាញមុខនាងឡើងឲ្យងើយសម្លឹងគេ ច្បិចថ្ពាល់នាងលេងដោយខ្នក់ខ្នាញ់ ។
'' ពួកយើងជាសង្សាគ្នា..មួយរយះនេះមិនសូវបាននៅជាមួយគ្នាក៏ព្រោះតែលោករវល់នៅជាមួយប្រពន្ធ'' លឺច្បាស់ៗនិងត្រចៀកហើយមិនមែនសម្លេងប្រឌិតឡើយ Laacy ដែលឈរលួចស្តាប់ នាងបានលឺគ្រប់យ៉ាង គ្រាន់តែគេចេញមកភ្លាមនាងក៏ចេញមកតាមដែរ នាំនាងមកដល់ផ្ទះហើយក៏ចេញមកវិញ បើមិនសង្ស័យដូចជាចម្លែក។
'' កុំនិយាយពី Laacy អីបានទេ? ខ្ញុំមិនចង់ស្តាប់'' Suga បោះសម្តីមាំងៗប្រៀបបីដូចជាធុញថប់ខ្លាំងណាស់ពេលមានមនុស្សដែលរំលឹកពីនាងឡើងមក។
'' លោកនៅជាមួយគ្នារាល់ថ្ងៃយូរទៅប្រាកដជាស្រលាញ់នាងមិនខាន''
'' មិនអាចទេ'' គេនិយាយសឹងតែYanieដែលនៅប្រកៀកប្រាណស្តាប់មិនលឺ ។
តែប្រពន្ធម្នាក់នេះអ៊ួលណែនខ្លាំងណាស់ គេមានសង្សាមែនទេ? ចុះនាងប្រពន្ធទុកនៅត្រង់ណា? នេះមែនទេដែលសួរថាស្រលាញ់ហើយមិនឆ្លើយព្រោះតែគេមានមនុស្សស្រីដែលស្រលាញ់រួចទៅហើយដែលមិនមែនជានាង។
Laacy ឈរស្តាប់ទាំងឆ្កៀលចិត្តដូចគេយកកាំបិតមកបុកទម្លុះដដែលៗជាន់គ្នា ប្តីនាងជាសង្សាស្រីផ្សេង បើមានសង្សាហើយរៀបការជាមួយនាងធ្វើអី? គិតថាជារឿងលេងសើច?
Suga កៀកចង្កេះបំណងបណ្តើរYanie ចូលផ្ទះតែក៏មានភ្លើងហ្រ្វានិងសម្លេងចុចសុីផ្លេយ៍លាន់មកទុីតៗ..!! គេបែរក្រោយសម្លឹងមកមើលម្ចាស់ឡាន។ Laacy ឈរចុចសុីផ្លេយ៍លាន់ពេញមុខផ្ទះ ទឹកភ្នែកហូរមែនតែមិនយំនោះទេ ។
'' Laacy '' គេហៅឈ្មោះនាង ចាំបានមែនទេថានាងឈ្មោះអ្វីហើយចាំទេថាខ្លួនរៀបការរួចហើយ ។ នាងឈានជើងបោះជំហ៊ានចូលទៅរកពួកគេ ។
'' ម៉េចក៏មកទីនេះបាន?'' នាងមិនបានឆ្លើយនិងសំណួររបស់គេវិញឡើយ តែកែវភ្នែកដែលតាមសម្លឹងYanieគឺវាបញ្ចេញមកបែបមាក់ងាយតែម្តងចំពោះស្រីដែលទាក់ទងប្តីគេ។
'' Laacy ''
'' ចាំឈ្មោះខ្ញុំដែរ? លោកប្តី'' Laacy សង្កត់សម្លេងធ្ងន់ហៅលោកប្តីនិងញញឹមឡើងដូចមនុស្សកំពុងជិតឆ្កួតមកជាមួយគ្នា នាងទះដៃផាច់ៗជាការជូនពរដល់អ្នកទាំងពីររួចក៏ដើរទៅរកឡានរបស់ខ្លួនឯងវិញ ។ Yanieឈរពីក្រោយSuga នាងអោបដៃរបស់គេដូចជាខ្លាច Laacy ចាប់ទះកំផ្លៀងអញ្ចឹងតែសុំទោសមនុស្សLaacy មិនងាយនិងប៉ះពាល់អ្នកណាឡើយបើមិនទាន់ដល់កម្រិតដែលជិតស្លាប់ ។
'' ងុឺត..ង៉ោង''
'' Laacy '' Suga ទាញដៃចេញពីសង្សារត់ទៅរកឡានបើកតាមនាង ឃើញនាងបើកឡានដូចចង់ផ្តាច់ព្រលឹងទើបគេស្ទុះមិនខ្វល់ពីសង្សាថាអត់ព្រមឬក៏អត់ឡើយ ។
'' ង៉ោង..បុ័ង..'' Laacy ខាំបបូរមាត់បើកបុកគូទឡានរបស់គេ ចេះបើកមកពាំងដំណើរនាងណាស់មែនទេល្អបុកឲ្យកំបុិតតែម្តង ។
'' Laacy ឈប់ឡានភ្លាម'' Suga បើកកញ្ចក់ស្រែកហៅនាងឲ្យឈប់ តែវាមិនបានការឡើយនាងកាន់តែផ្គើនបើកកៀរបុកឡានអ្នកជាប្តីឌឺងៗ ទឹកភ្នែកនាងហូរស្រក់ម៉ាត់ៗ ដៃក្តោបកាន់វង្កូតឡានយ៉ាងណែន ជើងជាន់បន្ថែមល្បឿនទៅលឿនទៅៗ តាមកំហឹងដែលមានក្នុងខ្លួន ។
'' អ្អាយ៎..ហេតុអីៗបោកប្រាស់ខ្ញុំ'' នាងស្រែកយំគឃូសថ្ងូងថ្ងូរ ញ័របបូរមាត់តតាត់ ។
'' Laacy ឈប់ឡានភ្លាម..'' គេចង់ស្រែកឲ្យបែកបំពង់ករទៀតក៏នាងមិនខ្វល់ឡើយ ព្រោះវាមិនបានលឺសម្លេងដល់នាងបន្តិចសោះ ឡានក៏បើកល្បឿនលឿន ម្ចាស់របស់វាក៏ខាំមាត់យំ ។
'' ងុឺត..'' Suga បើកទៅស្ទាក់ពីមុខមិនឲ្យនាងរកផ្លូវគេចចេញពីគេបានឡើយ តែនាងក៏ចិត្តខ្លាំងដូចគ្នា គេឈប់កណ្តាលផ្លូវហើយគិតថាមិនហ៊ានបើកបំបុកមែនទេ ។
'' ប្រាវ..'' ឡានSuga រំកិលថយតាមល្បឿនឡានដែលនាងបើកបុក Laacy ថយក្រោយបន្តិចជាន់ហ្គែរមួយអស់ជើងបុកឡានគេម្តងទៀត ។
'' ងុឺត..''
'' ចង្រៃយ៎..'' Suga ចុះពីឡានដើរមករកប្រពន្ធដែលហ៊ានបើកកម្ទេចឡានរបស់គេហើយធ្វើឫកព្រហើនសម្ងំមិនព្រមចេញពីក្នុងឡាន
គេគោះកញ្ចក់ឡាននាងមាំងៗ ឡានត្រូវខ្ទេចទាំង២មានសភាពយ៉ាប់យឿនគឺឡានរបស់គេ។
'' ឆាប់ចុះពីឡាន Chu Laacy កុំឲ្យខ្ញុំខឹងនាងជាងនេះ'' Laacy ខ្ទបមុខនិងចង្កូតឡានបង្ហូរទឹកភ្នែកយំព្រោះតែគេទើបនាងក្លាយជាមនុស្សបាត់បង់សតិដូចថ្ងៃនេះ។
'' Laacy បើកទ្វារឡាន'' គេនៅតែឈរទះកញ្ចក់ឡានស្រែកហៅនាងដដែលៗ នាងជូតទឹកភ្នែករួចក៏ព្រមបើកទ្វារឡានថែមទាំងញញឹមស្រស់ដាក់គេទៀត ។ Suga ចូលទៅក្នុងឡានជាមួយនាង ដោយរុញឲ្យនាងទៅម្ខាងរួចក៏ឡើងកន្រ្ទប់ពីលើនាងទាំងកម្រោល។
គេចាប់ដៃនាងទាំង២ចងនិងខែបូររួចក៏ចុចឲ្យពូកឡានទ្រេតទៅក្រោយ។
'' នាងធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់''
'' ហឹស..មនុស្សដូចលោកមិនសមតែប៉ុណ្ណឹងទេវានិងត្រូវថែមលើសពីនេះទៀត'' នាងព្យាយាមនិយាយផ្គើនដាក់គេទាំងដឹងច្បាស់ថាលទ្ធផលវាមិនបានល្អសម្រាប់នាងបន្តិចសោះឡើយ។
'' នាងចង់ក្លាយជាប្រពន្ធពិតប្រាកដរបស់ខ្ញុំខ្លាំងណាស់មែនទេ? ថ្ងៃនេះនាងនិងស្គាល់រសជាតិថាប្តីប្រពន្ធគេត្រូវធ្វើបែបណាខ្លះ''
'' អត់ទេ..!! ខ្ញុំមិនត្រូវការបែបនេះ..ចេញពីខ្ញុំចេញទៅ..អ្អាយ៎..'' Laacy ស្រែកយកងាប់តែម្តងពេលគេអោនមកច្បិចខាំថើបត្រង់ប្រឡោះករ របស់នាង នៅមានដៃលូកស្ទាបចូលទៅក្នុងសំពត់របស់នាង ។
'' នាងចង់ឲ្យខ្ញុំធ្វើបែបនិងយូរហើយមិនចឹង?ពេលនេះខ្ញុំបំពេញបំណងនាងហើយ..''
'' ហឺកៗ..អត់ទេ...កុំអីៗ..'' Laacy បានត្រឹមទធាក់ជើងខ្វាយៗរើគេចពីការតាមថើបលូកលាន់របស់គេ ។
'' ខ្វោក..''
VOUS LISEZ
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Roman d'amourជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''