Ep:34

1.2K 67 0
                                    

Suga ទាញដៃនាងត្រឡបើក្រោយវិញ តាំងចំហរមិនទាន់នាងក៏ដួលទ្រោបមកពីលើគេតែម្តងរាងកាយម្នាក់ៗទទឹកជោកៗដោយសារហែលទឹកអម្បិញមិញនេះ។ Laacy ច្រត់ដៃលើទ្រូងប្តីនាងចង់ក្រោកចេញពីគេ មិនចង់នៅបែបនេះឡើយវាអាចនិងទប់អារម្មណ៍លែងបាន ។
'' បងមានរឿងចង់ប្រាប់អូន''
'' ប្រាប់តាមសម្រួលមកមិនបាច់អោបចឹងទេ..''Laacy រើតិចៗប្រឹងបេះដៃគេចេញពីចង្កេះ តែដឹងទេថាមនុស្សដូចជាគេនេះគឺមិនព្រមឲ្យនាងក្រោកចេញដោយមិនបានស្តាប់នូវអ្វីដែលគេមិនទាន់បាននិយាយចេញមកឡើយ។
'' ស្ងៀមហើយចាំស្តាប់បង..នៅថ្ងៃដែលអូនបានឃើញនោះវាមិនដូចជាអ្វីដែលគិតឡើយបងនិងYanie មិនបានធ្វើរឿងបែបនោះ ថ្ងៃនោះគឺបងតាំងចិត្តថាសុំនាងបែកគ្នា..'' Laacy សម្លឹងមើលមុខគេភ្លាម នាងប្រុងហើបមាត់សួរក៏ទទួលបានដៃប្តីលើកយកមកខ្ទប់មាត់ គេក៏និយាយបន្ត។
'' ពេលនោះគឺនាងធ្វើទឹកឲ្យកំពប់លើអាវរបស់បងទើបនាងរកអ្វីមកជូតឲ្យស្របពេលដែលអូនចូលមកល្មម'' គេនិយាយចេញមកសិទ្ធតែជាការពិតទាំងអស់ គេមិនបានស្រលាញ់Yanie សម្បីតែបន្តិច ។ Yanie បានលួចយកទូរស័ព្ទរបស់គេដើម្បីផ្ញើរសារមកនាង ឲ្យមកមើលនូវរូបភាពទាំងអស់នេះ នាងស្លុតចិត្តពេលគេនិយាយពាក្យបែក តែក៏ត្រូវបង្ខំចិត្តថាញញឹមមិនត្រូវបង្ហាញឲ្យគេដឹងថានាងខូចចិត្តនិងមានបំណងអ្វីទាំងអស់ នាងមានចេតនាធ្វើឲ្យទឹកកំពប់លើអាវរបស់Suga រួចក៏ធ្វើជាជួយតែក៏ប្រដាច់ឡេវអាវរបស់គេ ពេលនោះLaacy ក៏ចូលមកឃើញហើយស្រែកខ្លាំងៗ ដូចអ្វីដែលYanie ចង់បានណាស់ ខណៈពេលនាងខឹងSuga ចាប់មិនឈ្នះYanie ទាញសំយ៉ែសខ្សែអាវទ្រនាប់ចុះដើម្បីឲ្យវាកាន់តែដូចការពិត ។
'' បងមិនដែលមានអ្វីជាមួយស្រីផ្សេងក្រៅពីអូន'' គេក្រសោបអោបចង្កេះរបស់នាង ដកដៃចេញពីមាត់របស់នាង ទុកឱកាសឲ្យនាងនិយាយម្តង។
'' ......''  Laacy អត់ដឹងថាត្រូវនិយាយអ្វីឡើយ នាងមិនអាចថានិងត្រូវជឿក៏ជឿភ្លាមៗនោះទេ ។ នាងស្ទុះក្រោកចេញពីលើគេចូលទៅក្នុងបន្ទប់ទឹក ។ នាងបើកទឹកចោលដើម្បីឲ្យលឺសម្លេងទឹកនិងបានគិតថានាងកំពុងតែងូតទឹក ។
Suga ដកដង្ហើមជាច្រើនសាគេប្តូរសម្លៀកបំពាក់ដែលសើមជោកនោះចេញ ភ្នែកផ្ចង់សម្លឹងមើលទ្វារបន្ទប់ទឹកលឺតែសម្លេងទឹកបើកតើមនុស្សនៅងូតដែរទើបយូរហើយមិនទាន់ចេញមកទៀត។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now