ភាគ7

1.3K 76 0
                                    

  Laacy ងូតទឹករួចរុំកន្សែងជាប់និងខ្លួនដើរទៅបើកទូរយកសម្លៀកបំពាក់គេងយប់មកស្លៀក នាងលួចដៀងភ្នែកសម្លឹងមើលលោកប្តីដែលកំពុងអង្គុយមុខកុំព្យូទ័រនៅលើសាឡុង គេខំប្រឹងដល់ថ្នាក់និងមែនទេ អនាគតយកប្រពន្ធថែម៣,៤ទៀតផងក៏មិនដឹងបើប្រឹងថ្នាក់នេះ។ 

'' អ'ហ្អ៊ែម..'' Laacy ស្លៀកពាក់រួចនាងក៏ដើរមកអង្គុយជិតប្តី គ្រហ៊េមគ្រហ៊ែមសម្បើមណាស់ នាងធ្វើភ្នែកម៉ក់ៗសម្លឹងអេក្រង់កុំព្យូទ័រ និងមុខរបស់ប្តី ។
'' លោកអត់និយាយអីមកកាន់ខ្ញុំខ្លះទេ?'' Suga បែរមកចងចិញ្ចើមសម្លឹងមុខប្រពន្ធឲ្យនិយាយស្អីបើសួរមួយថ្ងៃហើយមិនព្រមបើកមាត់និយាយជាមួយគេផងនោះ ឥលូវមកសួរបែបនេះ ។
'' និយាយស្អី? ខ្ញុំរវល់ណាស់កុំរំខានខ្ញុំ'' គេតែងបែបនេះដាក់គ្រប់គ្នាឬសម្រាប់តែនាងម្នាក់ទេ ម្តេចក៏ចូលចិត្តធ្វើមុខមាំសម្តីគ្មានជាតិស្តាប់លឺហើយក៏កើតអារម្មណ៍ថប់ខ្យល់ភ្លែត។
'' លោកមិនគិតថានិយាយសុំទោសនិងលួងខ្ញុំទេ?''
'' អត់'' មួយម៉ាត់យ៉ាងខ្លីគឺមិនសុំទោសហើយក៏អត់លួង ។
'' លោក..!!! អ្អាយ៎...!!! '' Laacy ស្រែកដាក់ក្រដាសត្រចៀកមួយវឹង គេសឹងតែអត់ទ្រាំលែងបានដាក់ឲ្យសន្លប់ស្តូកស្តឹង គិតស្អីបានជាស្រែករឡេរឡូដូចមនុស្សមានសតិមិនគ្រប់ ។
'' Chu Laacy នាងស្រែករកស្អី? មិនឃើញខ្ញុំកំពុងរវល់ដែរទេ?''
'' ខ្ញុំមិនឃើញខ្ញុំមិនខ្វល់ៗ..'' Laacy លើកដៃមកខ្ទប់ត្រចៀកគ្រវីក្បាលរញ៉េមិនព្រមស្តាប់មិនព្រមទទួលដឹងលឺពាក្យគេនិយាយចេញមកឡើយ ។

'' Laacy ឆាប់ដេកភ្លាមទៅ''
'' អត់....!!! បើលោកមិនសុំទោសមិនលួងខ្ញុំទេខ្ញុំមិនដេកជាដាច់ខាត..មិនដេកៗមិនដេកទេៗ..'' នាងមករញ៉េរញ៉ៃគេសឹងតែស្ទះខ្យល់ហើយ មិនគួរយូរទៅនាងឆ្កួតដល់ថ្នាក់នេះសោះ ។
'' Chu Laacy ''
'' ត្រូវតែលួងៗខ្ញុំនិងសុំទោសៗខ្ញុំ..ហឺកៗ..សុំទោសហើយក៏លួងខ្ញុំឲ្យលឿនបើចឹងខ្ញុំមិនដេកៗ..មិនដេកទេ''
'' ហុឺយ..!! ''  Suga ទាញកុំព្យូទ័របិត បន្ទាប់មកក៏លើកនាងមកអង្គុយពីលើគេបន្តឹងដៃអោបចង្កេះនាងយ៉ាងណែន ចង់មករករឿងធ្វើទុក្ខបុកម្នេញគេណាស់មែនទេឥលូវគេកំដរហើយចាំមើលនាងខ្លាំងបានប៉ុណ្ណាទៀត។
'' លោកធ្វើអី? ដាក់ខ្ញុំចុះពីលើភ្លៅហើយដកដៃចេញពីចង្កេះខ្ញុំ..'' នាងព្យាយាមទាញដៃគេចេញពីចង្កេះ ហេតុអ្វីក៏ស្អិតដូចកាវបេះមិនចេញយ៉ាងនេះ ។
'' នាងចង់រករឿងខ្ញុំ? ឥលូវខ្ញុំទំនេរហើយរករឿងទៀតមកទាន់ខ្ញុំចិត្តល្អឲ្យនាងរករឿង'' Suga អោនមុខទៅកៀកនិងមុខនាង ធ្វើឲ្យLaacy អៀនងៀកមុខចេញយ៉ាងរហ័ស នាងដាក់ដៃច្រត់លើស្មារបស់គេ ចំហាយនៃភាពមិនប្រក្រតីកំពុងរួមរឹតចិត្តនាងបណ្តើរទៅហើយ។ Laacy ត្រូវគេលើកពរទៅដាក់លើពូក ពេលទទួលដឹងថាខ្លួនបានដាក់ដល់ពូកភ្លាមនាងក៏ព្រលែងដៃពីស្មាអ្នកជាប្តីយកមកខ្ទប់មុខ គេប្រុងអោនមកថើបនាង បែរជាប៉ះត្រឹមខ្នងដៃដែលខ្ទប់បិតបាំងផ្ទៃមុខ ។
'' ចង់ឲ្យខ្ញុំលួងទើបនាងព្រមដេក?''
'' មិនបាច់ក៏បានដែរ..!!'' នាងភ័យសឹងតែរាកនោមដាក់ខោហើយតើដឹងដែរទេ លេងសិទ្ធិតែអោនថើបពរមកដាក់លើពូកប្រកែវភ្នែកសម្លឹងមិនដកឃ្លា រំជួលដល់បេះដូងឲ្យវាលោតឌឹបៗបិះផ្ទុះចេញមកក្រៅទ្រូង។
'' ឥលូវព្រមដេកឬអត់? '' គេទាញដៃចេញពីមុខនាង សួរដោយការបញ្ជាក់ឲ្យវាប្រាកដក្នុងចិត្ត ចុះបើនាងនិយាយក្រឡិចក្រឡុចហើយមករករឿងមិនឲ្យគេបានបង្ហើបការងារទៀតវាចប់មិនខាន។
'' គឺ..អ៊ុប..'' ម្តងនេះការថើបរបស់គេគឺពពេញទៅដោយភាពថ្នាក់ថ្នមនិងទន់ភ្លន់បំផុត ធ្វើឲ្យនាងលង់តាមការថើបមួយនេះព្រមទាំងលើកដៃក្រសោបអោបថើបតបតគេវិញទៀត ។
'' ហ្អឹម..'' Suga ដកមាត់ចេញរួចប្តូរមកថើបថ្ពាល់នាងជំនួសវិញ គេលើកដៃមកអង្អែលសក់ក្បាលនាងថើរៗ តួនាទីគេចំពោះនាងធ្វើជាប្តីល្អមេគ្រួសារដែលផ្តល់ភាពកក់ក្តៅឲ្យនាងបន្ទាប់ពីម៉ាក់នាង ។
'' ប៉ុណ្ណឹងបានទេ?''
'' បានអីគេ?'' Laacy ឆ្ងល់ហើយគេចង់និយាយសម្តៅដល់អ្វី ។
'' ថើបលួងប៉ុណ្ណឹងល្មមគេងហើយ..ហើយបើចង់បានពាក្យសុំទោសទៀតក៏បានចាំខ្ញុំនិយាយ..សុំទោសLaacy ក្មេងក្បាលរឹង'' គេមិនត្រឹមតែសម្តីទន់ភ្លន់ទេនៅមានកាយវិការព្រមជាមួយគ្នាទៀត ។ Laacy ទាញភួយមកឃ្លុំជិតក្បាលអៀនរឹងថ្គាមតែម្តង នាងកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ប្តីខ្លួនឯងហើយមែនទេ នេះឬក្តីសុខស្នេហាដែលគេថាវាស្រស់បំព្រងពណ៌សុីជម្ពូរនោះ ។
'' ខ្ញុំគេងហើយលោកចង់ទៅធ្វើអីក៏ទៅចុះ'' Laacy និយាយលុលៗចេញពីក្នុងភួយមក មិនចង់គិតឡើយថាខ្លួនឯងអៀនយ៉ាងនេះពិតជាគួរឲ្យខ្មាសប្រសិនបើគេបានដឹងនោះ។
'' បើស្តាប់ចឹងតាំងពីយូរខ្ញុំមិនបាច់ហត់ទេ'' Suga បញ្ឈប់ចិត្តជាមួយប្រពន្ធ រួចក៏មកបន្តធ្វើការងាររបស់ខ្លួនវិញ គេបង្ហើបវារួចរាល់ត្រឹមម៉ោង11ទើបងូតទឹកចូលដេក។
'' វឹប..'' Laacy បោះដៃមកអោបគេភ្លែតដាក់ខ្លួនដេកមិនទាន់ស្រួលផង ក៏ត្រូវប្រពន្ធមកអោបរឹតកើយទ្រូងបែបហ្នឹង ដេកលក់ដូចជ្រូកគ្មានដឹងខ្យល់អីសោះ ។
'' ហ្អឹម..'' Laacy រំកិលខ្លួនផ្អឹបជាប់គ្នាជាមួយគេ វាសឹងតែក្លាយជាមនុស្សតែមួយបានទៅហើយបើនាងបុិតប៉ៀនគេដល់ថ្នាក់ហ្នឹង។
'' ដេកលក់អត់ទេអញយប់ហ្នឹង'' ចង់ទាញចេញក៏វាមិនកើតបើមនុស្សដេកលក់ដូចងាប់ស្អិតជាងតុក្កកែយ៉ាងនេះ ។
'' Laacy '' អត់សម្លេងឆ្លើយតបជាមួយ យប់យន្តស្មើរនេះហើយនាងដេកជិតឆ្អែតហើយតែគេទើបតែបានដាក់ខ្លួនមិញនេះទេ។
'' បើនាងចរិកមនុស្សធំជាងនេះប្រហែលជាល្អ'' នៅសុខៗក៏នឹកឃើញមនុស្សស្រីម្នាក់ដែលមានចរិកចាស់ទុំជាងនាង ទាំងសុភាពទាំងស្អាតបើប្រៀបធៀបគ្នា Laacy លេខរៀងចុងក្រោយបង្អស់តែម្តង ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now