ដៃរាវលើពូករាវរកប្រពន្ធតែមិនបានប៉ះចំនាងឡើយគ្រប់យ៉ាងគឺទទេស្អាត គេស្ទុះក្រោយយ៉ាងលឿនពេលដឹងដល់ថាបាត់នាងភ្លាមនោះ ។
គេចុះទាញយកកន្សែងមកស្លៀកចុះមករកនាងដល់ខាងក្រោមតែក្នុងផ្ទះស្ងាត់ឆឹងអ្នកណាក៏មិនឃើញដែរ ។
'' អូនទៅចោលបងពិតមែន Chu Laacy '' គេតប់ប្រម៉ល់យកបាតដៃញីសក់ក្បាល ដាក់គូទអង្គុយចុះលើសាឡុងនាងហាមមិនឲ្យគេទៅរកនាងផ្តាច់ការចំពោះគេពេកហើយតាំងពីដឹងថាខ្លួនឯងស្រលាញ់នាងមកគេស្ទើរតែជិតឆ្កួតម្តងៗទៅហើយពេលបែកពីនាង បែកគ្នាលើកទីមួយព្រោះគេជាអ្នកសាងកំហុសលើកទីក៏ជាគេលើកទីបីក៏គេ ហើយលើកនេះគឺនាងជាអ្នកចាកចេញដោយខ្លួនឯងទាំងដែលគេមិនមានកំហុសអ្វីសោះឡើយ ។
'' បើបងខុសអូនគួរតែដាក់ទោសជេស្តីបងមកកុំទុកបងចោលអី'' គេជ្រុបមុខលើកដៃគងថ្ងាសនឹករលឹកដល់រឿងរ៉ាវជាច្រើន មិននឹកស្មានថាខ្លួនឯងស្រលាញ់នាងដល់ថ្នាក់បាត់មុខមិនបាន ទោះជាគេខុសក៏នាងព្រមអត់ទោសឲ្យវាមិនមែនតិចដងនោះទេ ។_____
Laacy ត្រឡប់មកដល់ផ្ទះខ្លួនឯងវិញ អារម្មណ៍នឹកដល់អ្នកនៅខាងនោះ បេះដូងក៏ស្រែកថ្ងូរដូចគ្នានាងត្រូវការគេ នាងស្រលាញ់គេខ្លាំងណាស់បើសិនត្រូវអស់ជីវិតនៅក្នុងពេលនេះតើឲ្យនាងគិតយ៉ាងណា នាងចង់មានគ្រួសារដ៏ស្រស់បំព្រងជាមួយគេ ចង់មានកូនចៅរត់លេងពេញផ្ទះនាងមិនចង់ត្រូវមកស្លាប់ក្នុងវេលានេះទេ ពាក្យសន្យាថានៅក្បែរគ្នាដល់ស្លាប់នាងនិងយកពាក្យនេះមកជម្នះប្រឹងរស់។
'' អ្នកនាង'' លឺសម្លេងហៅនិងបើកទ្វារចូលមកនាងក៏រហ័សលើកដៃមកជូតទឹកភ្នែកយ៉ាងលឿនទើបងៀកមកញញឹមដាក់អ្នកដែល
ចំណាស់ម្តាយ ។
'' ចា៎.!! ''
'' អ្នកនាងលាក់បាំងជាមួយ គេធ្វើអី? មីងមើលឃើញថាគេស្រលាញ់អ្នកនាងណាស់ មិនចង់រស់នៅបែកគ្នាទេចុះហេតុអ្វីក៏តាំងចិត្តកុហកបែបនេះ''
'' ខ្ញុំមិនចង់ឲ្យគេទទួលបន្ទុកច្រើនជាងនេះរាល់ថ្ងៃគេមានបន្ទុកច្រើនលើសលប់ហើយ'' នាងញញឹមទាំងភ្នែករលីងរលោង សម្លឹងមើលទៅខាងក្រៅបង្អួចយកដៃស្ទាបត្រង់ទ្រូងខាងឆ្វេងវាចុកពើតៗ ពេលវេលាតែមួយតែអារម្មណ៍នាងបែងចែកច្របូកច្របល់ជាទីបំផុត ។
'' អ្នកនាង..!! មីងដឹងថាអ្នកនាងគិតគូរច្រើនតែរឿងនេះគឺត្រូវការអ្នកផ្តល់កម្លាំងចិត្តមួយថ្នាក់ទៀត''
'' មីងមិនបាច់លួងលោមឲ្យខ្ញុំប្រាប់គាត់ទេ..!! នេះជាការសម្រេចចិត្តរបស់ខ្ញុំសុំបំពេញបំណងរបស់ខ្ញុំផងកុំយកទៅប្រាប់គាត់អី'' នាងសុំអហ្វរគ្រប់គ្នា នាងមិនចង់ឲ្យគេបានដឹងទេថានាងកំពុងស្ថិតនៅក្នុងស្ថានភាពកំពុងសម្រាកព្យាបាល នាងមិនចង់ឲ្យគេមកបែកអារម្មណ៍ជាមួយនាងឡើយទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏នាងនៅតែជ្រើសរើសធ្វើបែបនេះដែរ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''