ភាគ៥៩,

907 44 0
                                    

ដោយសារហត់នឿយនៅក្នុងការអង្គុយឈើអង្គុយសម្លឹងមើលគេពេកទើបនាងដាច់ចិត្តដើរចេញមកក្រៅខ្លះដោយ សម្លឹងមើលអ្នកជុំវិញខ្លួន នាងលើកបាតដៃដាក់លើពោះអង្អែលថើរៗរួចក៏អោនមកនិយាយខ្សឹបៗ ។
'' ម៉ាក់និងមើលថែកូនៗឲ្យល្អបំផុតព្រមទាំងប៉ារបស់កូនផង'' បន្ទាប់ពីដើរស្រូបយកខ្យល់អាកាសរួចហើយនាងក៏ត្រឡប់មកបន្ទប់វិញ រុញបើកទ្វារក្រាក ហើយក៏ភ្ញាក់ផ្អើលជាខ្លាំងនូវរូបភាពដែលខ្លួនបានឃើញ ។ នាងរលីងរលោងទឹកភ្នែកសម្លឹងមើលអ្នកដែលកំពុងតែអង្គុយនៅលើគ្រែជា និងក្រុមគ្រូពេទ្យ ។
'' Yoongi ''
'' នាងមកល្អហើយ គ្រូពេទ្យមានរឿងចង់ប្រាប់'' Taehyung ធ្វើមុខស្ងួតសម្លឹងមកនាងនិងអ្នកជាបង ។
'' ប្តីរបស់នាងអាចនិយាយបានថាគេសំណាងណាស់ដែលដឹងខ្លួនវិញ តែរឿងដែលគួរឲ្យសោកស្តាយគេអាចនិងក្លាយជាមនុស្សពិការក្នុងមួយរយះពេលធំឬក៏មួយជីវិត ហើយក៏បាត់ការចងចាំ'' Laacy ឈរលែងនឹងមួយកន្លែង នាងទ្រេតខ្លួនចង់ដួលពេលលឺគ្រូពេទ្យប្រាប់មកដូច្នេះ តែសំណាងដែលមានTaehyung ជួយទ្រទាន់ ។ នាងលើកដៃខ្ទប់មាត់សម្លឹងមើលទៅខាងក្នុងបន្ទប់វិញ ស្ទើរតែបោកក្បាលឲ្យស្លាប់ភ្លាមៗពេលប្តីរបស់ខ្លួនក្លាយជាបែបនេះ នាងបន្ទោសខ្លួនឯងជារៀងរាល់ថ្ងៃស្រាប់ហើយ តែពេលដឹងបែបនេះទៀតកាន់តែលើសដើម។
'' អស់កិច្ចការហើយខ្ញុំសុំលាទៅធ្វើការបន្តហើយ'' គ្រូពេទ្យដែលទទួលខុសត្រូវលើគេក៏លានាងត្រឡប់ទៅវិញ ។
Taehyung ប្រុងហើបមាត់និយាយ នាងលើកដៃហាម រុញទ្វារបើកចូលទៅរកប្រីដែលអង្គុយផ្អែកខ្នងនិងក្បាលគ្រែ នាងចាក់គន្លឹះទ្វារជាប់ព្រោះចង់នៅតែពីរនាក់គេ ។
'' បង..'' Suga ធ្វើមុខនឹងធឹងសម្លឹងមើលនាង ទាំងមិនស្តីវាចាអ្វីទាំងអស់ ។
'' Yoongi ហ្អា៎''
'' នាង'' Laacy កាន់តែស្រក់ទឹកភ្នែកជ្រាបចេញខ្លាំងជាងមុន ពេលគេហៅថា«នាង» អីបែបនេះ រាល់លើកគឺអូនពេញៗមិនមែននាងទេ ។
'' Yoongi ហ្អឹកៗ..''
'' នាងជាអ្នកណា? ខ្ញុំសួរថានាងអ្នកណា?'' Laacy ញ័រដៃទទ្រើកពេលលូកទៅប៉ះពាល់គេហើយក៏ត្រូវគេសួរបែបនេះមកវិញ ។
'' yoon គឺអូន អូនប្រពន្ធបង'' នាងស្រវាអោបគេផ្អឹបជាប់ទ្រូងយំស្រស្រាក់ស្រស្រាមក្នុងប្រអប់ដើមទ្រូងរបស់គេ បើភ្លេចនាងតើឲ្យធ្វើយ៉ាងណា។
'' អូនៗ..អូនគឺប្រពន្ធបងណា៎..ហ្អឺកៗ..'' នាងងើយមុខសម្លឹងគេដោយដាបទឹកភ្នែកហូរជ្រែកគ្នារយដំណក់ ។
'' ហ្អឹម..'' Suga ក្រសោបប្រអប់មុខនាង ដោយទម្លាក់បបូរមាត់ថើបនាងថ្នមៗ នាងបិតភ្នែកទទួលការថើបពីគេ ទាំងធ្លាក់បេះដូងដល់ដីដូចត្រូវឆ្កែខាំហែកសុី។
'' បងស្រលាញ់អូន'' ក្រោយពេលព្រលែងនាងចេញពីការថើប គេក៏ពោលពាក្យទាំងនេះចេញមកធ្វើឲ្យនាងភាំងបើកភ្នែកធំៗ។
'' នេះបង...!! ''
'' បងធ្វើលេងទេ គ្រូពេទ្យបោកអូនទេ'' នាងរំភើបរកពាក្យអ្វីថ្លែងមិនចេញគឺចេញតែទឹកភ្នែកដែលស្រោចថ្ពាល់ទាំងសងខាងរបស់នាង។
'' សុំទោសៗកុំយំអីណា៎ ឲ្យបងភ្លេចអូនបានយ៉ាងម៉េចបើបងស្រលាញ់អូនស្ទើរលេបទៅហើយ'' Suga ក្រសោបអោបកាយប្រពន្ធដែលពពេញទៅដោយសំណើមទឹកភ្នែកជោគជាំលើអាវរបស់គេ។
'' ហ្អឺកៗ..!! '' នាងយំផងដៃគក់ខ្នងគេផង Suga ខាំបបូរមាត់មិនស្រែកថាឈឺទាំងដែលរបួសរបស់គេមិនទាន់បានជាសះស្បើយទាំងស្រុងនៅឡើយទេ។
'' បងបោកអូនធ្វើអី? ឆ្លើយមកហេតុក៏បងបោកអូន'' នាងងើបមុខចេញពីទ្រូងរបស់ប្តីសួរសំណួរនេះទៅកាន់គេ។
'' បងសុំទោស ដោយសារបងអផ្សុកពេកទើបធ្វើបែបនេះ..ដេកយូរពេកតែរឿងបងពិការដើរមិនបានវាជាការពិត'' គេទម្លាក់ទឹកមុខចុះពេលនិយាយដល់ចំណុចនេះ មិនបានកុហកនាងទេ។
'' yoongi ''
'' អូននៅចង់បានទេប្តីពិការដូចជាបងនេះ?''  នាងលើកដៃគេមកផ្អឹបជាប់ថ្ពាល់ កែងភ្នែកស្រទន់សម្លឹងគេដោយក្តីស្រលាញ់ជាទីបំផុតទោះគេស្ថិតនៅក្នុងស្ថានភាពបែបណាក៏នាងចង់ក្បែរគ្រប់វិនាទីដែរ។
'' ទោះបងប្រែជាពិការ មើលមិនឃើញដើរមិនរួចក៏អូននៅក្បែរបង ទោះប្តូរឲ្យអូនពិការជំនួសក៏អូនព្រម.'' Suga ញញឹមស្រាលដាក់នាង មិននឹកស្មានថាបានលឺពាក្យនេះចេញពីមាត់នាងឡើយ នាងស្ម័គ្រចិត្តមកពិការជំនួសគេ។
'' អូនមិនស្តាយក្រោយទេដែលមានប្តីពិការ''
'' ប្រាប់ហើយថាមិនបានខ្វល់ អូនស្រលាញ់បងខ្លាំងណាស់ដឹងដែរទេ? បើអូនស្លាប់..អ៊ុប'' Suga ទាញនាងមកផ្អឹបបបូរមាត់ជាប់គ្នាឲ្យនាងលេបវាចូលទៅក្នុងពោះវិញ ពាក្យស្លាប់មិនចង់ឲ្យនាងនិយាយចេញមកឡើយស្តាប់ហើយអារម្មណ៍មិនល្អ ។
'' ឈប់និយាយបែបនេះទៀតលឺទេ?'' គេដកមាត់ចេញដោយក្រសោបមុខនាងឲ្យមើលចំគេ ចាស់ឈឺស្លាប់ជារឿងប្រកែកមិនបានតែពេលនេះនាងមិនទាន់ចាស់គេមិនព្រមឡើយ។
'' អូនឧបមា..''
'' គ្មានឧបមាអ្វីទាំងអស់បងមិនចង់លឺ'' នាងងក់ក្បាលឈប់និយាយពាក្យដែលគេមិនចង់លឺទៀត ។

........

ថ្ងៃបន្ទាប់មកគេស្រស់ស្រាយជាងពីម្សិលមិញ Taehyung អង្គុយជជែកសួរពីនេះពីនោះជាមួយបងប្រុស តែគេមិនបានចង់និយាយជាមួយឡើយភ្នែករំពៃចាំផ្លូវប្រពន្ធដែលចេញទៅខាងក្រៅមិនទាន់ត្រឡប់មកវិញ ។
'' Hyung គិតតែមើលទ្វារនិងហើយ តែមនុស្សមកគឺឃើញហើយមិនចាំបាច់ប្រឹងដកករមើលដូចអាបនោះទេ'' Suga គ្រវីក្បាលបែរមកចេញ មកសួរសុខទុក្ខស្អីនិយាយច្រើនយ៉ាងនេះ ។
'' ក្រាក'' ទ្វាររបើកមកអមជាមួយម្ចាស់សាមីខ្លួនដែលកំពុងរង់ចាំ គេញញឹមស្រស់សម្លឹងមើលមុខប្រពន្ធ នាងចូលទៅរកគេពេលឃើញថាគេសម្លឹងត្រដាងដៃមិនដាក់ភ្នែកបែបនេះ។
'' ទៅណាយូរម្ល៉េះ?'' គេទាញនាងមកអោបរឹតរួតថើបស្មានាងខ្សឺតៗ ទាញចេញពីខ្លួនបន្តិចរួចក៏ថើបថ្ពាល់នាងថែមមួយខ្សឺតទៀត។
'' បង'' Laacy វាយដៃគេតិចៗព្រោះTaehyung ក៏នៅក្នុងបន្ទប់នេះដែរមិនមែនតែ២នាក់ឡើយដែលចង់ធ្វើអ្វីបានតាមអំពើរចិត្តនោះ ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now