Laacy ចាប់អារម្មណ៍លើគេពិតមែនតែមិនដែលគិតចង់ឲ្យជីវិតនៅលីវត្រូវបញ្ចប់ក្នុងវ័យ22ឆ្នាំនេះឡើយ នាងចង់នៅលីវឲ្យបានយូរទើបចង់គិតគូររឿងអនាគតគូរស្រករ ពេលនេះវាចប់ហើយនាងលះបង់ភាពជា singles life ទៅជា relationship អ៊ូយ៎គិតហើយក៏គ្មានសេរីភាពដែរ ។
'' ម៉ាក់ខ្ញុំមិនព្រមទេខ្ញុំមិនការទេ..'' នាងប្រកែកជាមួយម្តាយមាំងៗនៅចំពោះមុខអ្នកកម្លោះ មិនខ្វល់ថាគេគិតយ៉ាងណានោះទេសំខាន់នាងមិនចង់ការទាល់តែសោះ។
'' ឯងត្រូវតែការ Yoongi គេព្រមហើយ''
'' Yoongi ?'' Laacy ស្រាប់តែភ្ញាក់ផ្អើលពេលលឺម្តាយហៅឈ្មោះគេស្និទ្ធស្នាលដូចស្គាល់គ្នារាប់ខែឆ្នាំមកហើយ មានអ្វីមកលាក់បាំងនាងមិនខានទេបើបែបនេះ ។
'' ខ្ញុំព្រមហើយនាងនៅប្រកែកធ្វើអី? គិតថាមានអ្នកយកនាងទៀតមែនទេ? បើគេដឹងថានាងទៅដេកផ្ទះមនុស្សប្រុសយប់ព្រលប់បែបហ្នឹង?''
Suga មើលមុខនាងទាំងជម្រិញក្នុងចិត្តជាខ្លាំង ហេតុអ្វីបានជាគេព្រមងាយយ៉ាងនេះ? ហេតុផលព្រោះម្តាយរបស់ Laacy ស្គាល់គេហើយនៅថ្ងៃនោះគាត់បានឃើញអ្នកដែលបើកឡានចេញមកគឺជាគេ ទើបណាត់ជួបគេឲ្យជួយរឿងនេះដើម្បីបង្រ្កាបកូនស្រីឲ្យនៅមួយកន្លែងចេះធ្វើការរកសុីនិងគេ ម្យ៉ាងទៀតគេក៏ជាអ្នកជំនួញដៃគូរជាមួយគ្នាទៀតបើពួកគេស្រលាញ់គ្នាពិតមែនជារឿងដែលគួរឲ្យស្ងប់ស្ញែងខ្លាំងបំផុតហើយ។
'' អត់ពីលោកក៏ខ្ញុំមិនខ្វល់''
'' តែម៉ាក់ខ្វល់បើឯងមិនការជាមួយ Yoongi ឯងនិងដើរទាត់ខ្យល់គ្មានលុយចាយបាត់ឈ្មោះពីទ្រព្យសម្បិត្តរបស់យើង.'' Laacy លឺហើយគាំងមួយកម្រិតទៀត បើអត់លុយអត់របស់ប្រើប្រាស់ទ្រព្យធន់គ្មានជាប់ខ្លួនដើរទាត់ខ្យល់ហើយបើប៉ះថ្ងៃណាមួយជួបពួករោគចិត្តចាប់យកទៅរំលោភនាងនិងស្លាប់ដូចខ្មោចអណាថាជាក់ណាស់។
'' ម៉ាក់កំពុងគម្រាមខ្ញុំ?''
'' ម៉ាក់និយាយពិតមែន..'' មើលទឹកមុខម្តាយក៏សន្មតដឹងហើយបើនាងហ៊ានតែជំទាស់ចេញពីផ្ទះឥលូវនេះមិនខានស្អីក៏គ្មានជាប់ខ្លួន។
'' កុំលេងឫកពេកនាងក៏ចាប់អារម្មណ៍មកលើខ្ញុំមិនចឹង?'' អត់ទេគេមិនមែនមើលដឹងថានាងលង់បាក់ស្រឹបលើគេនោះទេឬស្លាប់ហើយអាម៉ាស់មុខណាស់ ។
'' ឆ្កួតឈ្លក់វង្វែងនិងខ្លួនឯងជ្រុលលោកឯងនេះ..''
'' ហឹស..'' គេគ្រហ្អឹមពេបមាត់ដាក់នាង មិនជឿថាស្រីដូចនាងមកលង់លើសម្រស់គេឡើយ បើមិនលង់និងធ្វើឲ្យធ្លាក់ក្នុងអន្ទាក់ស្នេហ៍នេះដកចិត្តមិនរួច។
'' សម្រេចថារៀបការខែក្រោយនេះ''
'' លឿនពេកហើយម៉ាក់''
'' អាទិត្យក្រោយ''
'' ហាស៎?'' ថាមួយខែលឿនតែគេតបមកវិញលឿនជាងមុនទៅទៀតចង់ការឆាប់យកកូនឆាប់មែនទេ?
'' យ៉ាងម៉េចមែនទេ.??''
'' លោកប្រញាប់ទៅចាប់ជាតិមែនទេ?ទើបការលឿនយ៉ាងនេះ?'' Suga អត់និយាយច្រើនគេតេកក់សណ្ឋាគារប្រដាប់ប្រដាដែលត្រូវរៀបចំពិធីធ្វើព្រងើយ ។ អ្នកម្តាយក្មេកញញឹមត្រូវចិត្តកូនប្រសារពេកហើយមើលចុះកូនស្រីរបស់គាត់ទើរនៅមួយកន្លែងលែងហ៊ានប្រកែកបិតមាត់ស្ងាត់ជ្រាប បានទាំងប្តីទាំងប៉ាក្នុងពេលតែមួយគួរតែសប្បាយចិត្ត Chu Laacy គេនិងធ្វើតួនាទីជំនួសប៉ាម៉ាក់របស់នាងម្តង។១សប្តាហ៍កន្លងទៅ...!!!
សណ្ឋាគារលំដាប់ផ្កាយ៥ជាន់ខ្ពស់ជាងគេបង្អស់ កូនក្រមុំញញឹមទាំងបង្ខំចិត្តការលឿនជ្រុលមិនទាន់អស់សប្បាយអ្នកណាទៅចង់កើតនោះ។
'' តើអាចនិយាយអ្វីមកកាន់ពួកយើងបន្តិចបានទេកូនកម្លោះក្រមុំមួយគូរនេះ?'' Jinកាន់ម៉ៃក្រូហ្វូនហុចឲ្យទៅគូរស្វាមីភរិយាថ្មីថ្មោងនៅលើឆាក ស្ងាត់ៗការគ្មានប្រាប់ដំណឹងបង្ខិតបង្ខំពេលវេលាណាស់។
'' និយាយអី?''
'' អ្វីក៏បានដែលឯងចង់និយាយ'' Jin តបដោយមិនដាក់មេក្រូជិតមាត់ឡើយព្រោះមិនចង់ឲ្យអ្នកណាបានលឺពួកគេសន្ទនាគ្នា។
'' និយាយអ្វីក៏និយាយទៅមើលមុខខ្ញុំហើយចេញអក្សរលើនិង?'' Laacy បញ្ជួសថែម ទើបគេនឹកឃើញរឿងដែលធ្វើឲ្យនាងក្រាញអៀនឡើងមក។
'' ក៏បាន'' Suga ទាញមេក្រូមកដាក់ក្បែរមាត់មុននិងនិយាយគេសម្លឹងមើលមុខប្រពន្ធសិន។
'' ខ្ញុំសំណាងណាស់ដែលបានប្រពន្ធស្អាតសាច់សរបែបនេះ..ចង់និយាយថាបងស្រលាញ់អូន Laacy សឺត..'' មួយខ្សឺតជាការបោះត្រាលើថ្ពាល់របស់ប្រពន្ធ គេថើបដោយសង្កត់ចចុងច្រមុះខ្លាំងយូរទម្រាំតែដាច់ចិត្តឈប់ថើប ។
Laacy ធ្វើមុខស្លឺរបែរមកមើលគេរួចក៏យកដៃមកអង្អែលថ្ពាល់ខ្លួនឯងទៅមក គេថើបនាងមែនទេវាដូចជាសុបិន្ត នៅចំពោះមុខមនុស្សជាច្រើន។
'' ហ៊ូរៗ..ទះដៃមួយមក'' Jin និយាយចប់ភ្លាមអ្នកគ្រប់គ្នាទះដៃរំពង ជាពិសេសបងប្អូនក្រុមគេតែម្តងស្រែកហូរដូចត្រូវផ្លែគ្នាណាស់។
'' យប់នេះLaacy ខ្ចប់មិនខាន''
Jimin អោនមកខ្សឹបក្បែរត្រចៀកOmii នាំអារម្មណ៍ឲ្យគិតដល់រឿងរ៉ាវជាច្រើន ។
'' គិតថាគេដូចបង?''
'' ដូចយ៉ាងម៉េច?''
'' បងជាព្រាននារីការហើយភ្លាមក៏ចាប់គេផ្លឹបៗនោះទេ'' Jimin អង្អែលក្បាលរបស់ប្រពន្ធរួចក៏អស់សំណើចនិងសម្តីនាងជាខ្លាំង ចេះមកនិយាយបែបនេះកើត ដឹងទេថាជ្រួលជ្រើមខ្លាំងណាស់ ។
'' បងចង់បានកូនឆាប់ទើបធ្វើបែបនេះ''
'' បងល្មោភច្រើនជាង..'' គូរនេះក៏នៅឈ្លោះគ្នាមិនលលួសថ្ងៃដែរជួនកាលខឹងងក់ងរមិនស្តីរកប្តីឡើយ ។_____
ពិធីត្រូវបានបញ្ចប់កូនកម្លោះនិងកូនក្រមុំក៏ចូលក្នុងបន្ទប់ ការហើយត្រូវនៅផ្ទះប្តីហើយក៏ត្រូវធ្វើកិច្ចការផ្ទះគ្រប់សព្វតែសុំប្រាប់គឺនាងមិនចេះអ្វីបន្តិចឡើយ។
'' Laacy ''
'' លោកកើតអី?''
'' ងូតទឹកដេកបានហើយចាំព្រឹកចាំនិយាយ'' នាងងក់ក្បាលតបចម្លើយព្រោះវាហត់មកមួយថ្ងៃពេញហើយណែនថប់ដង្ហើមណាស់ស្លៀកឈុតការនេះ ។
YOU ARE READING
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''