Laacy មកដល់ក្រុមហ៊ុនរបស់ Taehyung និយាយគ្នា តែទឹកមុខរបស់ពួកគេគឺស្រពោបស្រពោនរៀងៗខ្លួន ។ Taehyung ខិតមកក្បែរនាងដោយចាប់ប្រអប់នាងមកដាក់លើភ្លៅរបស់រួចក៏អង្អែលថ្នមៗនិយាយផ្តល់ជាកម្លាំងចិត្ត។
'' កុំបារម្ភយ៉ាងណាក៏នាងនិងជាសះស្បើយអាចឆ្លងវាផុតជឿជាក់លើដុកទ័រនិងខ្លួនឯង បើនាងចង់ឲ្យកូនបានកើតមកឃើញពន្លឺថ្ងៃនាងត្រូវតែព្យាបាល''
'' ប្រើពេលយូរប៉ុណ្ណាទៅ?''
'' អាចជាមួយខែឬក៏លើសអាស្រ័យលើស្ថានភាពជំងឺបើនាងទុកយូរវានិងពិបាកព្យាបាល'' Laacy ក្តោបមុខយំម្តងទៀត នាងមិនចង់ឲ្យប្តីរបស់នាងបានដឹងឡើងថាមានជំងឺនេះ។
'' យើងត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញនិងសម្រាកព្យាបាលឲ្យបានឆាប់បំផុតទើបល្អ Laacy ស្តាប់ខ្ញុំនាងត្រូវតែព្យាបាល''
នាងមិនយល់ថាហេតុអ្វីក៏ធ្លាក់ខ្លួនចូលក្នុងស្ថានភាពបែបនេះកើតទាំងដែលគ្រួសារនាងមិនមានអ្នកណាម្នាក់កើតជំងឺនេះ ផង ។____
Taehyung បាននាំនាងមកពិគ្រោះជាមួយពេទ្យដោយ វេជ្ជពេទ្យ ដុកទ័បានប្រាប់នាងថាវាមកពីស្ថានភាពរបស់នាងសព្វថ្ងៃនិងរបបអាហារការរស់នៅបច្ចុប្បន្ន ។
'' ចុះអាចមានសង្ឃឹមថាព្យាបាលជាទេដុកទ័រ?''
'' គឺត្រូវវះកាត់ តែត្រូវសម្រាកព្យាបាលមួយរយះសិននៅមន្ទីពេទ្យនេះមុននិងការវះកាត់ឈានមកដល់'' ដុកទ័រនិយាយប្រាប់ហើយ នាងក៏ខាំបបូរមាត់ក្តោបដៃអោនមុខចុះ គេត្រូវរវល់រឿងការងារខ្លួនឯងហើយក៏ត្រូវវិលចុះឡើងមកគ្រប់គ្រងក្រុមហ៊ុនជំនួសនាង គឺដកឃ្លាសម្បីតែ១ម៉ោងក៏មិនបានដែរឥលូវនេះ ។
'' ចឹងសម្រេចតាមនិងចុះថានាងត្រូវសម្រាកព្យាបាល'' Laacy សម្លឹងមើលមុខTaehyung ដែលសម្រេចចិត្តជួសនាងពីរឿងនេះ តែក៏ហាមមិនបានដូចគ្នានូវទឹកភ្នែកដែលកំពុងហូរស្រក់។
មហារីកច្រមុះ ហាស៎ៗចឹងតា៎បានជានាងចេះតែឈាមច្រមុះឈឺក្បាលញឹកញាប់បែបនេះ ការពិតគឺមកពីវាបែបនេះ ។ក្រោយពេលដែលចេញពីពេទ្យមកនាងអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងឡានដោយផ្អែកក្បាលទៅនិងកញ្ចក់ ។ Taehyung បើកឡានបណ្តើរងៀកមើលមុខនាងបណ្តើរនាងបានសុំមិនឲ្យប្រាប់រឿងនេះដល់Suga ប្រសិនបើការវះកាត់នេះមិនជោគជ័យនាងក៏ត្រូវខូចច្រមុះនិងមិនអាចរស់នៅជាមួយគេទៀតឡើយ តែប្រសិនបើជោគជ័យវះកាត់រួចនាងនិងប្រាប់គេដោយផ្ទាល់មាត់ខ្លួនឯងតែម្តង ។
'' Laacy នាងគិតច្បាស់ហើយថាមិនឲ្យប្រាប់ Suga Hyung ?''
'' ច្បាស់ហើយ ខ្ញុំមិនចង់ឲ្យគេត្រូវមករវល់ជាមួយខ្ញុំម្នាក់ទៀតទេកន្លងមកគាត់រវល់សឹងតែរកពេលបាយមិនបានផង បើប្រាប់រឿងនេះដល់គាត់ទៀតគឺមានតែធ្វើឲ្យគាត់ស្មុគកាន់តែខ្លាំងជាងនេះប៉ុណ្ណោះ'' Laacy គិតគូរគ្រប់យ៉ាងតាំងពីរឿងការងាររឿងក្នុងផ្ទះគ្រួសារជីវិតក្នុងពេល បញ្ហាវាចេះតែខិតកៀកបង្កើយ ស្រមោលខ្មៅងងឹតពពកអ័ព្ទអ៊ួខ្មួលខ្មាញ់គួរឲ្យខ្លាចតែមិនស្មើរទុក្ខសោកជីវិតរបស់នាងពេលនេះផង នេះសំណាងដែលនាងដឹងខ្លួនទាន់ហើយមកពិគ្រោះជាមួយពេទ្យជំនាញបបើមិនចឹងទេយ៉ាប់មិនខាន។
VOCÊ ESTÁ LENDO
'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂
Romanceជាសាច់រឿងបន្តពីរឿង « ព្រំដែនបេះដូង» ''ចរិករឹងមានះតើអ្នកណាដែលអាចបង្ក្រាបនាងបាន? វាទាល់តែប៉ះមនុស្សចិត្តសឿងដូចគ្នាទើបប្រដៅនាងបាន''