Ep:53

1.1K 49 0
                                    

បន្ទាប់ពីគេចេញទៅបាត់ នាងឆ្លេឆ្លាភ្លាមបើកភ្នែកធំៗសម្លឹងមើលជុំវិញខ្លួន ឃើញសិទ្ធតែប្រុសស្អាតៗលង់បាក់ស្រិបៗតែម្តងហើយ។
'' Jonh '' Laacy លើកដៃស្រែកហៅគេពីចម្ងាយ ឲ្យចូលរួមតុជាមួយនាង ។ Jonh ញញឹមដើរតម្រង់មករកនាងដោយក្តីរ៏ករាយដែលបានជួបព្រោះមួយថ្ងៃហើយដែលគេមិនបានឃើញនាង។
'' ខ្ញុំទៅគោះទ្វារដល់បន្ទប់តែនាងបែរជាអង្គុយញាំអីត្រង់នេះ..អន់ចិត្តណាស់មកមិនហៅសោះ'' Laacy ញឹមៗដាក់គេ ព្រោះមិនដឹងជាប្រាប់យ៉ាងណា បើប្តីរបស់នាងលេងមិនឲ្យបានចេញពីក្នុងបន្ទប់សោះ ។
'' សុំទោសណា៎...!!! តែឥលូវកម្ម៉ង់អីញាំសិនទៅ'' Jonh ក៏ធ្វើតាមដោយមិនសួរដេញអ្វីច្រើនព្រោះមិនបានត្រូវជាអ្វីនិងគ្នាបន្តិចសោះ ត្រឹមជាអ្នកស្នាក់ក្បែរបន្ទប់ ចៃដន្យរួមដំណើរមកជាមួយគ្នាតែប៉ុណ្ណោះ ។
'' Cy '' Suga ត្រឡប់មកវិញក៏ជ្រួញចិញ្ចើម សម្លឹងមើលប្រុសផ្សេងអង្គុយទល់មុខប្រពន្ធដោយក្នុងដៃកាន់ចានបង្អែម២ចានសម្រាប់នាង។
'' yoongi '' Suga ដាក់គូទអង្គុយកៅអីជិតប្រពន្ធ គេយកស្លាបព្រាបមកដួសបង្អែមបញ្ចុកដល់ប្រពន្ធ ដោយអោនមុខទៅថើបបូរមាត់មួយតង់ទៀតពីលើ ។ Laacy ព្រិចភ្នែកញាប់ស្អេកដាក់លោកប្តី ទីនេះមនុស្សច្រើនណាស់តែហេតុអ្វីក៏គេធ្វើបែបនេះធ្វើឲ្យនាងអៀនលែងហ៊ានសម្លឹងប្រុសផ្សេងហើយ។
'' Laacy នេះបានន័យថាម៉េច? គេហើយនិងនាងត្រូវជាអ្វីនិងគ្នា?'' Jonh លើកដៃចង្អុលដោយមានមន្ទិលសង្ស័យជាពន់ពេកទៅលើពួកគេទាំងពីរ ។
'' ជាប្តីប្រពន្ធ..!! ដឹងលឺហើយហាមមករវល់ជាមួយប្រពន្ធយើងទៀត'' Suga និយាយម៉ាត់ៗក្រោកឈរសម្រួលឥរិយាបថ អោនខ្លួនចុះបន្តិចទើបបីប្រពន្ធដើរចេញពីក្នុងហាងទៅខាងក្រៅ។

'' yoongi ''
'' យ៉ាងម៉េច?''
'' ដាក់ខ្ញុំចុះបានហើយ មិនហត់ទេឬដែលត្រូវបីគ្រប់ពេលវេលាយ៉ាងនេះ?'' នាងអត់និងឆ្ងល់គឺមិនបាន ពេលគេងៀកបីៗនាងមិនឲ្យបានដើរសោះ។
'' រាងដូចឈើចាក់ធ្មេញមិនឃើញធ្ងន់ទេ ហើយក៏មិនហត់ដែរ'' គេអោនមកមើលមុខរបស់នាង ដោយឈប់នៅមួយកន្លែងពេលប្រពន្ធសួរយើងក៏ឆ្លើយបែបនិងតាមត្រង់តែម្តង។
'' ខ្ញុំខ្មាសគេដែលត្រូវបីដើរ'' Laacy និយាយបែបនេះក៏ត្រូវ ធ្វើឲ្យលោកប្តីកំហូចដាក់នាងចុះឲ្យឈរទន្ទឹមគេ ។ Suga ទាញចង្កេះរបស់នាងមកផ្អឹបជាប់ខ្លួនគេ បបូរមាត់ក៏ទម្លាក់ថើបថ្ងាសរបស់នាងស្រាលៗ ជាហេតុធ្វើឲ្យនាងបិតភ្នែកទទួលយកស្នាមថើបមួយនេះដោយមិនប្រកែកលែងខ្វល់ថាត្រង់នេះជាមុខហាងអាហារ។
'' បងស្រលាញ់អូន Chu Laacy '' នាងងើយមុខឡើង សម្លឹងមើលគេវិញជើងក៏ប្រឹងជំទើតទៅថើបចង្ការបស់ប្តី ឈរជិតគ្នាបែបនេះនាងត្រឹមទ្រូងគេប៉ុណ្ណោះ ។
'' ត្រូវគ្នាវិញណា៎...'' Laacy ងក់ក្បាលលើកដៃថ្ពក់ជាមួយដៃប្តីដែលទាមទាការស្របស្រួលជាមួយគ្នាវិញ។
'' តោះ''
'' ទៅណា?''
'' ដើរលេង'' ពួកគេដឹកដៃគ្នារត់ប្រៀបបីដូចជាកូនក្មេងវ័យក្រមុំកម្លោះទាំងដែលការពិតគឺចាស់ៗណាស់ហើយ ។
គ្រប់កាយវិការរបស់ពួកគេគឺស្និទ្ធខុសពីពេលកន្លង ដើរកៀកកើយគ្នាស្អិតដូចជ័រកៅស៊ូបេះមិនចេញសោះ ។
'' Cy ''
'' អឹម...!! '' Laacy ឆ្លើយជាមួយគេទាំងមាត់នៅលិតការ៉េម នាងឆ្ងោកមុខផ្ចិតផ្ចង់ជាមួយរបស់ញាំជាងប្តីទៅទៀត ។
'' ហ្អឹម..'' ការ៉េមក្នុងដៃត្រូវ Suga កញ្ឆក់យកទៅកាន់ដោយគេមកជំនួសការ៉េមគឺថើបជញ្ជក់បបូរមាត់នាងយ៉ាងយូរទើបដាច់ចិត្តដកឃ្លាឃ្លាតចេញពីគ្នា ។
Laacy ជ្រួញច្រមុះទះដើមទ្រូងគេមួយដៃ ថើបៗនាងជិតដាច់ខ្យល់ងាប់ហើយឲ្យតែម៉ាកនេះ ។
'' មកនេះបងអោប'' Suga ទាញនាងមកអោបក្រសោបក្នុងប្រអប់ទ្រូង ដោយនាងមិនបានប្រកែកគៗមានតែរុលចូលថែមលើកដៃស្រវាអោបខ្នងគេវិញ។
'' ញាំការ៉េមអូនតទៀតទេ?''
'' ឈប់ហើយ'' នាងគ្រវីក្បាលញញឹមដាក់គេ លែងចង់បន្តញាំហើយវាមិនបានផ្អែមដូចជាពេលប្តីថើបផងនោះ ។

ក្រោយពេលដើរលេងត្រឡប់មកវិញម៉ោង១០យប់ល្មម នាងបើកភ្នែកលែងចង់រួច ទ្វារបន្ទប់បើកមកនាងក៏តម្រង់រកគ្រែពូកទម្លាក់ខ្លួនព្រូសដេកយកតែម្តង ។
'' Cy ងូតទឹកសិនចាំដេក''
'' ហឺ..!! ងងុយហើយ'' នាងតបមកវិញទាំងសម្លេងងុលៗ របៀបមនុសហសខ្ជិលច្រអូសកំពុងអស់កម្លាំងខ្លាំង ។
'' ឆាប់ក្រោកមកកុំខ្ជិល'' Suga ទាញដៃនាងឲ្យក្រោកបានហើយ តែនាងក៏ផ្តួលខ្លួនដេកទៅវិញទៀត នេះចំជាខ្ជិលពិតមែន ។ គេក៏លែងហៅ ដោយប្តូរជាយកកន្សែងនិងទឹកមកជ្រលក់ជូតខ្លួនឲ្យនាងវិញ។ Suga ដោះអាវរបស់នាងចេញដោយជូតនិងទឹកក្តៅឧណ្ហៗបន្ទាប់មកគឺជើង និយាយរួមគេស្រាតឲ្យនាងតែម្តង ពេលរួចរាល់ទើបទាញភួយមកដណ្តប់ពីលើរាងកាយអាក្រាតរបស់នាង។
'' រាត្រីសួស្តីណា៎ព្រះនាងតូច'' សម្លេងខ្សឹបក្បែរត្រចៀកល្វើយៗញាំងឲ្យនាងញញឹមក្បួចតែម្តង ។ នាងក្រឡាសខ្លួយនបែរទៅអោបគេយ៉ាងលឿនព្រមទាំងត្រដុសខ្លួនដាក់គេថើរៗ រាងកាយននលគោកមិនមានអ្វីមកជារនាំងបាំងវាធ្វើឲ្យគេចាប់ផ្តើមរង្គើរចិត្តទៀតហើយ។
'' Cy គេងឲ្យមានរបៀបបានទេ?''
'' ថ្លង់ណាស់..បិតមាត់ទៅបើមិនចឹងទេអូនខឹងនិងបងហើយ'' Suga ភ្ញាក់ព្រើតពេលនាងនិយាយស្តីបែបហៅគេបងហៅខ្លួនឯងថាអូន គេពិតជារំភើបពេកហើយយូរយាណាស់ដែរទើបតែលឺហៅគេថាបង ។
'' អូនដាច់ចិត្តហៅប្តីថាបងហើយ?''
'' រឿងច្រើនណាស់ '' Laacy ឡើងទ្រោបពីលើប្តី នាងច្របាច់ចង្ការបស់គេឲ្យហើបមាត់បន្តិចទើបអោនទម្លាក់បបូរមាត់ថើប ។
រួចក៏ប្តូរពីថើបបូរមាត់មកថើបបឺតជញ្ជក់កញ្ចឹងករវិញម្តង ។ Suga គ្រវីក្បាលអង្អែលខ្នងរបស់នាង នេះចេះមកលេងច្រើនទៅកើត មកដេកផ្កាប់មុខនិងកញ្ចឹងគេទៅរួចដែរ ។
'' Cy គេងឲ្យស្រួលបានទេ? ''
'' មិនពេញចិត្តដែលអូនគេងលើ?''
'' មិនមែន តែបងខ្លាចអូនគេងមិនស្រួល''
'' ស្រួលគ្រប់ពេលគ្រប់វេលាពេលបងនិងអូននៅពីលើគ្នា'' Suga ចំហរមាត់ហើបក្បាលពីខ្នើយសម្លឹងមុខប្រពន្ធ នាងជាអ្នកនិយាយបែបនេះឬ? ដូចមានមនុស្សផ្សេងមកសណ្ឋិតអញ្ចឹង ។

'' អន្ទាក់ចិត្តអន្លង់ស្នេហ៍'' 🍂Where stories live. Discover now